សម្តេច​តេជោ​ចាប់ផ្តើម​ពិចារណា​​សាង​សង់​​ព្រលា​នយន្តហោះ​​នៅ​​ទិស​ឦសាន្ត​ប្រទេស​កម្ពុជា​

0

ដោយ​ វុត្ថា​

កំពង់ស្ពឺ​៖ ក្នុង​គោលដៅ​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទៅកាន់​ភូមិ​ភា​គឦសាន្តសម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ កំពុង​ពិចារណា​ទៅលើ​ការ​សង​សង់​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​ប្រទេស​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា​។

សម្តេច​តេជោ​ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ នៅ​ថ្ងៃទី​ ២២​ ខែមីនា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ នៅ​រាជធានី​ភ្នំពេញ​នឹង​សាង​សង​ព្រលា​នយន្តថ្មី​ សៀមរាប​ក៏​នឹង​សាង​សង់​ព្រលា​នហោះ​ថ្មី​ ហើយ​រដ្ឋាភិបាល​​កំពុងតែ​ពិនិត្យ​លទ្ធភាព​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​ថែមទៀត​។

សម្តេច​បន្ត​ថា​ “ការ​សាង​សង​ព្រលា​នយន្តហោះ​នៅ​ទិសឦសាន​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​កំណើន​ប្រាក់ចំណូល​ របស់​ពលរដ្ឋ​កម្ពុជា​មាន​កំណើន​ខ្ពស់​ មានលទ្ធភាព​ធ្វើដំណើរ​តាមយន្តហោះ​”។

បើ​តាម​សម្តេច​តេជោ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​នឹង​ត្រូវ​សាងសង់​នៅ​ ចន្លោះ​ខេត្ត​រតនគីរី​ និង​មណ្ឌលគិរី​ ហើយ​​ធ្វើ​ឱ្យ​តំបន់​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​សំខាន់​នៅ​ប៉ែ​ទិសឦសាន​នៃ​ប្រទេស​កម្ពុជា​ មាន​ទាំង​កសិ​ឧស្សាហកម្ម​ កសិ​ទេសចរណ៍​ និង​ផ្នែក​ដទៃទៀត​នៅ​ទិស​នោះ​ ដើម្បី​ជំរុញ​ប្រទេស​កម្ពុជា​ ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅក្នុង​ឆ្នាំ២០៣០​។

ការប្រកាស​ទីតាំង​ចន្លោះ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី​ គឺ​សមស្រប​សម្រាប់​ខេត្ត​ស្ទឹងត្រែង​ ព្រោះ​ខេត្ត​ស្ទឹងត្រែង​មា​នព្រ​លាន​យន្តហោះ​ស្រាប់​ ហើយ​ជា​ចំណុច​កណ្តាល​នៃ​ភូមិ​ភា​គឦសាន្ត និង​ជា​ចំណុច​តភ្ជាប់​ទៅកាន់​ប្រទេស​ឡាវ​ និង​ប្រទេស​ថៃ​ផង​ដែរ​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កន្លងមក​ បាន​សិក្សា​រួចហើយ​ពី​សក្តា​នុ​ពល​ក្នុង​ការសាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ខេត្ត​ស្ទឹងត្រែង​។ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្ត​ស្ទឹងត្រែង​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដាក់បញ្ចូល​ក្នុង​សំ​ណើរ​នៃ​គម្រោង​អភិវឌ្ឍន៍​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ផង​ដែរ​។

លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​ អតីត​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ធ្លាប់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​ខេត្ត​ស្ទឹងត្រែង​ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍​ជាមួយ​គម្រោង​ផ្សេងទៀត​ ដូចជា​ ទឹក​ស្អាត​ និង​ឡូ​ជី​ស្ទិ​ករួចហើយ​ ប៉ុ​ ន្តែ​ការ​ដាក់បញ្ចូល​ក្នុង​ផែនការ​អភិវឌ្ឍន៍​នេះ​ ត្រូវការ​ការសិក្សា​រយៈពេល​វែង​ ដើម្បី​ពិនិត្យមើល​ពី​ចំណុច​អាទិភាព​ និង​ផលប្រយោជន៍​ដែល​ទទួល​បានការ​អភិវឌ្ឍ​នេះ​។

លោក​បន្ត​ថា​ “ព្រលា​នយន្តហោះ​នេះ​ អាច​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី៥០​ ទៅ៦០លាន​ដុល្លារ​អាមេរិក​ ព្រោះ​ព្រលា​ននេះ​មាន​ដី​ស្រាប់​រួចហើយ​។លោក​បន្ត​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្ត​ស្ទឹងត្រែង​នេះ​ បាន​ដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហើយ​ក្រសួង​ដាក់​ជូន​ដៃគូ​អភិវឌ្ឍន៍​គឺ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដើម្បី​ធនាគារ​នេះ​ស្វែងរក​ដៃគូ​វិនិយោគ​។

លោក​ ពេជ្រ​ សុ​ប៉ុន​តារា​ ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​ នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​ថ្លែង​ថា​ ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​នេះ​ បាន​សិក្សា​ពី​សក្តា​នុ​ពល​នៃ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ លើ​គ្រប់​បណ្តា​ខេត្ត​រួចហើយ​ ហើយ​បាន​រក​ឃើញថា​ ខេត្ត​ស្ទឹងត្រែង​ បាត់ដំបង​ និង​ព្រះវិហារ​ជា​ខេត្ត​មាន​សក្តា​នុ​ពល​អាច​វិ​និ​យោ​គព្រលា​ន​យន្តហោះ​បាន​។លោក​បន្ត​ថា​ បន្ទាប់ពី​សិក្សា​ចប់​ក្រុម​ហ៊ុន​បាន្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​វិ​និ​យោ​គព្រលា​នទាំង​បី​នេះ​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ អ្វី​ៗមិនទាន់​មា​នព៌​តមាន​វិវិត្ត​ន៍​ទេ​។

លោក​បន្ត​ថា​ “ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នយន្តហោះ​កម្ពុជា​ គ្រប់គ្រង​ប្រលាន​យន្តហោះ​អន្តរជាតិ​ទាំង​បី​ ប៉ុន្តែ​បើ​រដ្ឋាភិបាល​អនុញ្ញាត្ត​ឱ្យ​ក្រុមហ៊ុន​វិ​និ​យោ​គព្រលា​នដ​ទៃ​ទៀត​ យើង​នឹង​សិក្សា​ពី​បញ្ហា​នេះ​”។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ ឆាយ​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ថា​ ការ​មា​នព្រ​លាន​យន្តហោះ​នៅ​ខេត្ត​ស្ទឹងត្រែង​ជា​រឿង​ល្អ​ ដែល​អាច​ជួ​យស​ ម្រួ​ល និង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរ​ជាតិ​។ លោកស្រី​បន្ត​ថា​ ទោះជា​ផ្លូវគោក​មាន​ភាព​ងាយស្រួល​ក្តី​ តែ​ការ​ធ្វើដំណើរ​ត្រូវ​ចំណាយពេល​យូរ​ ហេតុនេះ​បើ​មា​នព្រ​លាន​យន្តហោះ​ លោកស្រី​គិត​ថា​ព្រលា​នយន្តហោះ​នេះ​នឹង​ទាក់ទាញ​ការ​ធ្វើដំណើរ​។

លោកស្រី​បន្ត​ថា​ “ព្រលា​នយន្តហោះ​នេះ​ ក៏អាច​តភ្ជាប់​ជា​មួយ​ព្រលា​នក្នុង​តំបន់​ផង​ដែរ​ ហេតុនេះ​វា​នឹងជា​ការ​តភ្ជាប់​ខ្សែ​សង្វាក់​ទេសចរណ៍​ និង​ជំរុញ​ការ​អភិវឌ្ឍន​នៅ​ភូមិ​ភា​គឥសាន្តកាន់តែ​លឿន​”៕

ក្រុង​ព្រះសីហនុ​កំពុង​ប្រជែង​​យក​កេរ្តិ៍ឈ្មោះ​​ជា​​ក្រុង​​មាន​​អគារ​ធំ​ខ្ពស់​ពីអ​តី​តកាល​

0

ដោយ​ តោ​ពីរ​

ព្រះសីហនុ​៖ ស្រដៀងគ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ ផ្នែក​នគរូបនីយកម្ម​នៅ​រាជធានី​ភ្នំពេញ​ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​ ក្នុង​ការសាងសង់​សំ​ណង់​ធំៗ​ខ្ពស់​ៗគ្រប់​ទីកន្លែង​នៃ​រាជធានី​បុរាណ​ មាន​អាយុកាល​ចំណាស់​កន្លះ​សហ​សវ​ត្សរ៍​មកនេះ​ ក្រឡេក​មើល​ទីក្រុង​ព្រះសីហនុ​ ដែល​មាន​អាយុកាល​កន្លះ​សតវត្សរ៍​មក​ដែរ​ ហើយក៏​ធ្លាប់​មាន​ប្រវត្តិ​ល្បីល្បាញ​ថា​ ជាទី​ក្រុង​រះ​ឡើង​ថ្មី​ និង​មាន​សំណង់​នគរូបនីយកម្ម​ឆើតឆាយ​ស៊ីវិល័យ​ដាច់គេ​នៅ​តាម​តំបន់ឆ្នេរ​ តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០មក​ម្ល៉េះ​។

នា​យុគសម័យ​សកល​ភា​វូ​នី​យក​ម្ម​នា​សតវត្សរ៍​ទី២១នេះ​ ទីក្រុង​មាត់សមុទ្រ​កម្ពុជា​ដែល​យក​តាម​ព្រះនាម​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ (សីហនុ​) ហាក់​កំពុង​ចាប់ផ្តើម​ប្រកួតប្រជែង​យក​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ ជាទី​ក្រុង​នៅ​ជួរ​មាត់សមុទ្រ​ ដែល​មាន​សំណង់​ធំ​ខ្ពស់​ដាច់គេ​មកវិញ​។

មហាជន​ទូទៅ​កំពុង​តាមដាន​ នឹង​ចោទ​ជា​សំណួរ​ថា​ តើ​ក្រុង​ព្រះសីហនុ​ មាន​សក្តា​នុ​ពល​ដើម្បី​ស្រូប​យក​វិនិយោគិន​ ពី​បរទេស​មក​អភិវឌ្ឍន៍​ផ្នែក​សំណង់​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដូច​ពី​ទសវត្សរ៍១៩៦០​ បាន​ឬទេ​? ជា​កត្តា​សត្យានុម័ត​ក្រុង​ព្រះសីហនុ​ គឺ​សក្តា​នុ​ពល​សំ​ខាន់​ៗពី​ធម្មជាតិ​ គួរ​ជា​ទី​មោទ​នៈ​ ដូចជា​មាន​៖ ល្បី​រន្ទឺ​ជាទី​ក្រុង​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​ពី​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក​ ជាទី​ក្រុង​មាត់សមុទ្រ​អម​ទៅ​ដោយ​កោះតូច​ធំ​ចំនួន៣៦​។

ជាទី​ក្រុង​មាត់សមុទ្រ​មាន​ប្រជាសាស្ត្រ​ប្រមាណ២១ម៉ឺន​ នាក់​នា​ពេល​បច្ចុប្បន្ន​ ជាទី​ក្រុង​នៃ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ព្រោះ​មាន​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ ដែល​ស្ថិតនៅ​ចំ​ចំណុច​កណ្តាល​ នៃ​មាហា​សាគរ​រវាង​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​ពីរ​គឺ​ថៃ​ និង​វៀតណាម​។

ខេត្ត​ព្រះសីហនុ​ ជាទី​ក្រុង​មាត់សមុទ្រ​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ ជាទី​ក្រុង​មាត់សមុទ្រ​ ដែល​ភ្ជាប់​ទៅ​ដោយ​ផ្លូវជាតិ​(ផ្លូវជាតិ​លេខ៤​) ដ៏​ធំ​មាន​ចម្ងាយ​តែ២២០គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ជា​បេះដូង​ប្រទេស​កម្ពុជា​ និង​មាន​ទាំង​ផ្លូវដែក​មួយទៀត​ផង​ (ថ្ងៃនេះ​ មានការ​បើក​សម្ពោធ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​)ថ្មី​មួយទៀត​ ជាទី​ក្រុង​មាត់សមុទ្រ​ដែល​ប្រជុំ​ដោយ​រោងចក្រ​កាត់ដេរ​ និង​ចក្រ​ឧស្សាហកម្ម​ធន់​ស្រាល​-ធ្ងន់​ចំនួន៧៩៨រោងចក្រ​-សហគ្រាស​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​កំពុង​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​វិស័យ​សំណង់​សរុប​ជាង ៣០០គម្រោង​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​គ្រប់គ្រង​ដែនដី​ នគរូ​បណី​យក​ម្ម​ និង​សំណង់​ បាន​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​ ក្រុង​ព្រះសីហនុ​មាន​គម្រោង​សំណង់​មាន​កម្ពស់​លើស​ពី៤០ជាន់ឡើង​លើ​ចំនួន២គម្រោង​ ក្នុងចំណោម​គម្រោង​សំណង់​ដែល​បាន​ដា​ក់​ពាក្រស្នើ​សុំច្បាប់​សាងសង់​សរុប​ចំនួន៧៥គម្រោង​ ដែល​បាន​ចុះបញ្ជី​ការសាងសង់​នៅក្នុង​ឆ្នាំ២០១៨តែ១ឆ្នាំ​។ ចំណែក​តួលេខ​គម្រោង​សំណង់​សរុប​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង៣០០គម្រោង​៕

សម្តេច​តេជោ​ប្រកាស​ជ្រើសរើស​​ខែ​ឧសភា​​សំ​រាប់​​ប្រា​រ​ព្វ​ព្រឹត្តិ​ការណ៍​​​កីឡា​​ស៊ី​ហ្គេម​​ឆ្នាំ​ ​២០២៣​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​​ក្នុង​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣​ ​ខាងមុខនេះ​ ​ដោយ​ជ្រើសរើស​ខែឧសភា​ ​ដើម្បី​ប្រា​រ​ព្វ​ព្រឹត្តិ​ការណ៍​នេះ​។​

​សម្តេច​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី២១នេះ​ថា​ ​ការ រៀប​ចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ​នឹង​មិន​ធ្វើ​នៅ​ចុងឆ្នាំ​នោះ​ទេ​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រៀបចំ​នៅ​ខែឧសភា​ឆ្នាំ២០២៣ តែម្តង​ ​ដើម្បី​ប្រា​រព​ព្រឹត្តិការ​ ​ណ៍​កីឡា​ ​ដែល​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ជាលើកដំបូង​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​និង​ជា​ប្រធាន​គ​ណ​កម្មា​ធិការ​អូរ​ឡាំ​ពិ​ក​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា​ ​រហូត​មកទល់​ពេលនេះ​ការសាងសង់​ស្តាត​មរតក​សម្តេច​តេជោ​សម្រេច​បាន​ប្រមាណ៦០ភាគរយ​ហើយ​ ​ដែល​ពហុកីឡាដ្ឋាន​ធំ​នេះ​អាច​ផ្ទុក​មនុស្ស​បាន៥៥,០០០នាក់​ ​និង​មា​នប្រ​ព័ន្​ឋ​អាច​រំដោះ​មនុស្ស​យ៉ាង​ឆាប់រហ័ស​ ​ដោយ​ចំណាយពេល​ត្រឹម៤៥នាទី​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ ​“​ពហុកីឡាដ្ឋាន​នេះ​ ​ជា​ចំណងដៃ​របស់​រដ្ឋាភិបាល​ចិន​ ​ជូន​សម្តេច​តេជោ​ហ៊ុន​ ​សែន​ដែល​មាន​ទឹកប្រាក់​១៥០​លាន​ដុល្លារ​ ​ជា​ជំនួយឥតសំណង​របស់​ចិន​ចំពោះ​កម្ពុជា​”​។​ លោក​បន្ត​ថា​ ​“​គ្រប់​កៅអី​និ​មួយ​ៗ​ ​នៃ​ពហុកីឡាដ្ឋាន​ធំ​នេះ​សទ្ឋ​តែ​មាន​បំពាក់​ ​QR​ ​Code​ ​ដែល​មាន​លក្ខណៈ​ទំនើប​និង​ស្តង់​ដា​ចុងក្រោយ​”​។​

​លោក​ ​ថោង​ ​ខុន​ ​បាន​បន្ត​ថា​ ​កីឡាដ្ឋាន​ធំ​នេះ​ ​នឹង​បញ្ចប់​ការសាងសង់​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ២០២១ខាងមុខនេះ​ ​ខណៈ​ពហុកីឡាដ្ឋាន​នេះ​ ​មួយ​ផ្នែក​បាន​ចំណាយ​ថវិកា​សាងសង់​ដោយ​រដ្ឋាភិបាល​កម្ពុជា​។​

​ពហុកីឡាដ្ឋាន​មរតក​សម្តេច​តេជោ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែកតាសេក​ ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​និង​ស្ថិតនៅ​កណ្តាល​ទីក្រុង​រណប​តេជោ​មរតក​៕​

វិនិយោគិន​តៃវ៉ាន់​ប្រាប់​ទស្សនាវដ្តី​ Forbes​ ពី​មូលហេតុ​ដែល​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​តៃវ៉ាន់​ដែល​បាន​និង​កំពុង​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ ដោយសារ​តម្លៃ​ពលកម្ម​រប​សកម្មករ​មានកម្រិត​ទាប​ សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ដែល​មានការ​គាំទ្រ​ពី​ប្រទេស​ចិន​ជាដើម​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Forbes​ ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹង​ថា​ ម្ចាស់​រោងចក្រ​តៃវ៉ាន់​ជាច្រើន​បាន​និយាយ​ថា​ កាលពី៧ឆ្នាំមុន​នៅពេល​ដែល​វិនិយោគិន​បរទេស​ កំពុង​ពិនិត្យមើល​ទៅលើ​សេដ្ឋកិច្ច​វៀតណាម​ ដែល​មា​នកំនើ​នយ៉ា​ងរឹង​មុំា​នោះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​និយាយ​ថា​ ជា​កន្លែង​ជំនួស​មួយ​សម្រាប់​ពលករ​រោងចក្រ​ដែល​មាន​តម្លៃ​ថោក​សម្រាប់​ធ្វើការ​វិនិយោគ​។

លោក​ Stuart​ Orr​ សាស្រ្តា​ចារ្យ​នៃ​នៅ​សាកល​វិទ្យាល័យ​ Deakin​ ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា​ ប្រទេស​កម្ពុជា​ផ្តល់​នូវ​ការ​ទាក់ទាញ​វិនិយោគ​ ដោយសារ​តម្លៃ​ប្រាក់ខែ​ទាប​ ហើយ​ឥឡូវនេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។ លោក​បន្ត​ថា​ កាលពី១០ឆ្នាំមុន​ កម្ពុជា​មានការ​ខ្វះខាត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន​ និង​ការ​ខ្វះខាត​លើ​ការ​ដឹក ជញ្ជូន​ផ្លូវដែក​ ក៏ដូចជា​ការ​ចំណាយ​ខ្ពស់​នៃ​ការ​ដឹកជញ្ជូន​ពី​កំពង់ផែ​អន្តរជាតិ​នោះ​ បាន​ធ្វើ​ឱ្យ​វា​មិន​ទាក់ទាញ​ការ​វិនិយោគ​។

ក្នុងរយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ ប្រទេស​កម្ពុជា​ទទួ​លបានទ​ទំហំ​ទឹកប្រាក់​វិនិយោគ​ពី​តៃវ៉ាន់​ចំនួន​ ៥៦៨លាន​ដុល្លារ​ ហើយ​ភាគច្រើន​បាន​ហូរ​ចូល​វិនិយោគ​ខ្លាំង​ជាងគេ​គឺ​នៅក្នុង២ឆ្នាំ​ចុងក្រោយ​មកនេះ​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​វិនិយោគ​ នៃ​ក្រសួងសេដ្ឋកិច្ច​តៃវ៉ាន់​បាន​បង្ហាញថា​ ក្រុមហ៊ុន​តៃវ៉ាន់​បោះទុន​វិនិយោគ​ចំនួន១៧១លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​ និង១៨១លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ដោយ​ក្នុង​នោះ​មាន​គម្រោង១៥​ បាន​វិនិយោគ​ដោយ​ក្រុ​មហ៊ុនង​ តៃវ៉ាន់​កាលពីឆ្នាំទៅ​ និង​ ៦ឆ្នាំ​កន្លងមក​។

លោក​បណ្ឌិ​តអ៊ិ​ន ចាន់​នី​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លីដា​ ភី​ អ៊ិ​ល ស៊ី​ធ្លាប់​បាន​មានប្រសាសន៍​ថា​ អ្នក​វិនិយោគ​បរទេស​មុន​ពេល​ពួកគេ​ទៅ​វិនិយោគ​ នៅ​ប្រទេស​ណាមួយ​ ពួកគេ​តែង​សម្លឹង​កត្តា​សំ​ខាន់​ៗមួយចំនួន​ ដូចជា​ កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ ស្ថេរ​ភាព​សង្គម​ និង​កំនើន​សេដ្ឋកិច្ច​។ ពិសេស​ពួកគេ​ក៏​ពិនិត្យ​ទៅលើ​ច្បាប់​វិនិយោគ​ ច្បាប់​ពន្ឋ​ដា​ជាដើម​ ហើយ​កម្ពុជា​មានច្បាប់​វិនិយោគ​ និង​ការ​បង់​ពន្ឋ​ដ៏​មាន​ភាពល្អ​ប្រសើរ​ ដែល​មិន​មានការ​រើសអើង​រវាង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អ្នក​វិនិយោគ​បរទេស​។

លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ការ​កើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ ដែល​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ប្រាក់ ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​មធ្យម​កម្រិតទាប​ ក៏​ជាផ្នែក​មួយ​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ​”។ លោក​បន្ត​ថា​ “អ្នក​វិនិយោគ​ ពួកគេ​មិន​ចង់ទៅ​ប្រទេស​ក្រីក្រ​នោះ​ទេ​ ពួកគេ​តែង​សម្លឹង​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ ព្រោះ​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​អំណាច​ នៃ​ការទិញ​របស់​ពួកគេ​មានការ​កើនឡើង​”៕

សម្តេច​តេជោ ​ថា​ ​ព្រលា​នយន្តហោះ​កងកេង​​ ​នឹង​​សាងសង់​​បញ្ចប់​​នៅ​​ក្នុ​ង​​ឆ្នាំ​ ​២០២២​

0

​ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​អោយ​ដឹង​ថា​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ​ខេត្ត​ព្រះសីហនុ​ នឹង​សាងសង់​បញ្ចប់​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​ ​២០២២​ ​ខាងមុខនេះ​ ​ខ​ណៈ​ព្រលា​ន​មួយ​នេះ​ ​បាន​នឹង​កំពុង​ពង្រីក​ផ្លូវ​រត់​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​ផ្នែក​អាកាសចរណ៍​ ​។​

​សម្តេច ​តេជោ​ ​ហ៊ុន​ ​សែន​ ​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ​(​Express​ ​Way​) ​ភ្នំពេញ​-​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែមីនា​នេះ​ថា​ ​នៅពេល​បញ្ចប់​សាង​សង​នូវ​ ​ព្រលា​នយន្តហោះ​មួយ​នេះ​ ​នឹងអាច​ឲ្យ​យន្ត​ចុះចត​យន្តហោះ​ធំ​បាន​ ​។​

​សម្តេច​បន្ត​ថា​ ​សម្តេច​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អាស៊ាន​-​ដៃគូ​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅក្នុង​ឆ្នាំ​ ​២០២២ខាងមុខនេះ​ផង​ដែរ​ ​ស្រប​ពេល​ដែ​លព្រ​លាន​យន្តហោះ​មួយ​នេះ​ ​សាងសង់​បញ្ចប់​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​លោក ​ស៊ិន​ ​ចាន់​សិរី​វុត្ថា ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​កន្លងមក​ថា​ ​ព្រលា​នយន្តហោះ​ដែល​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា ​(​SCA​)​ ​នេះ​នឹង​ត្រូវ​ពង្រីក​ដល់​ប្រវែង​៣៦០០​ម៉ែត្រ​ ​ដែល​បច្ចុប្បន្ន​ព្រលា​ននេះ​មាន​ប្រវែង​ផ្លូវ​រត់២៨០០ម៉ែត្រ​ហើយ​ ​ហេតុនេះ​ ​SCA បាន ​និង​កំពុង​ចាប់ផ្តើម​ពង្រីក​ដំណាក់​កាល​ទី១​ ​ប្រវែង៣០០ម៉ែត្រ​សិន​ ​មុន​ពង្រីក​ជំ​ហ៊ាន​ទី២ប្រវែង៣០០ម៉ែត្រ​ទៀត​ ​ដើម្បី​បញ្ចប់​តាម​ផែនការ​របស់​ខ្លួន​។​

​លោក​បន្ត​ថា​ ​“​ពេល​ព្រលា​ននេះ​ពង្រីក​ចប់​តាម​ផែនការ​របស់​ខ្លួន​ ​សមត្ថ​ភា​ពព្រលា​ននេះ​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​ ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី៣០០ទៅ៤០០នាក់​បាន​”​។ ​លោក​បន្ត​ថា​”​ការ​ពង្រីក​ព្រលា​ន​ថ្មីនេះ​ ​អាច​នឹង​ចំណាយពេល​ប្រមាណ១ឆ្នាំ​ ​និង​ដំណាក់កាល​ទី២​ ​មិនដឹង​ចាប់ផ្តើម​ពេលណា​នៅឡើយ​ទេ​”​។​ ​មូលនិធិ​វិ​និ​យោ​គ​ព្រលា​ននេះ​ ​ជា​ការ​ចំណាយ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ ​ដែល​គ្រប់គ្រង​ដោយ​បារាំង​។​

​លោក ​ស៊ិន​ ​ចាន់​សិរី​វុត្ថា បាន​បន្ត​ថា​ ​ព្រលា​នយន្​ត​ហោះ​នេះ​អាច​ទទួល​បាន​អ្ន​ក​ដំណើរ​ឆ្លងកាត់​ប្រមាណ១លាន​នាក់​នៅ​ឆ្នាំ​២០២០ខាងមុខនេះ​ ​ខណៈ​បច្ចុប្បន្ន​អាកាសចរណ៍​ជាច្រើន​បាន​ និង​កំពុង​ចុះចត​នៅ​ព្រលា​នយន្ត​ហោះ​នេះ​ ​ដោយ​មួយ​សប្តាហ៍​មាន​អាកាសចរ​​ណ៍​ចំនួន៧៨លើក​បាន​ហោះ​ចុះឡើង​នៅ​ព្រលា​ននេះ​។​

​ទោះ​ជាយ៉ាងណា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​លោក​ តាំង​ ​សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​​ថ្មី​ៗ​នេះ​ថា​ ​ព្រលា​នយន្ត​ហោះ​នេះ​ទទួល​បាន​អាកាសចរណ៍​ចុះចត​ជាង៥០០លើក​ក្នុង​មួយ​សប្តាហ៍​ឯណោះ​ ​ដោយ​សា​រកំនើ​នភ្ញៀវ​ទេសចរអន្តរជាតិ​ ​ពិសេស​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន​កើនឡើង​ខ្លាំង​ ​ដែល​ធ្វើឲ្យ​ខេត្ត​ប្រឈម​នឹង​កង្វះ​បន្ទប់​សណ្ឋាគារ​ជាប់​ជាប្រចាំ​ ​ពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ និង​ពិធីបុណ្យ​ទាន​ធំៗ​៕​

សម្តេច​តេជោ​ប្រកាស​នឹង​សាងសង់​​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នា​ពេល​ខាងមុខនេះ​ ​ខណៈ​ផ្លូវ​មួយ​នេះ​ ​បាន​នឹង​កំពុង​សិក្សា​។​

​សម្តេច​តេជោ​ ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​(​Express​ ​Way​)​ភ្នំពេញ​ ​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែមីនា​នេះ​ថា​ ​នឹង​សាង​សង់ផ្លូវ​ល្បឿន​លឿន​ត​ភា្ជប់​ទៅកាន់​ប្រទេស​វៀតណាម​ ​និង​តភ្ជាប់​ទៅកាន់​ប្រទេស​ថៃ​ផង​ដែរ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​ធ្វើដំណើរ​ឆ្លងកាត់​ព្រុំ​ដែន​។​

​លោក​ ​វ៉ា​ស៊ី​ម​ ​សូ​រិយា​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​ថា​ ​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ ​សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​ ​JICA​ ​រួចហើយ​ ​ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ ​៣៨០០លាន​ដុល្លារ​ ​ដែល​ជា​ការ​ចំណាយ​ដ៏​ធំធេង​មួយ​។​

​លោក​បន្ត​ថា​ ​កន្លងមក​មាន​ក្រុមហ៊ុន​ចិន​ ​និង​បច្ចុប្បន្ន​ទំនងជា​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ ​កំពុង​សិក្សា​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការរូបនេះបាន​បន្ត​ថា​ ​“​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ​បាវិត​ ​ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លងមក​ ​ដោយសារ​ផ្លូវ​នេះ​ត្រូវ​ធ្វើ​ស្ពាន​ប្រវែង​ជា​ ​១០គីឡូម៉ែត្រ​ ​នៅ​តំបន់​ស្រុក​ល្វាឯម​ ​ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាងឆ្វេង​ទន្លេមេគង្គ​”​។​ ​លោក​បន្ត​ថា​ ​“​ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ​ខេត្តកណ្តាល​ ​ខេត្តព្រៃវែង​ ​មុន​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​”​។​

ទោះជាយ៉ាងណា​គំរោង​សាងសង់​ផ្លូវ​នេះ​ ​មិនដឹង​បញ្ចប់​ការសិក្សា​និង​ចាប់ផ្តើម​នៅ​​ពេលណា​នៅឡើយ​ទេ​។​ ​ក្នុង​ពេល​អញ្ជើញ​ទស្សនកិច្ច​ប្រទេស​ចិន​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ ​សែន ​បាន​អនុញ្ញាតឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​ហើយ​សម្តេច​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​ពន្លឿន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​៕​

ចំណេះដឹង​សំ​ខាន់​ៗចំនួន៩​ គួរ​ស្វែងយល់​ទាក់ទង​​នឹង​ផ្លូវ​ល្បឿន​លឿន​ដែល​សាងសង់​នៅ​ថ្ងៃនេះ​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ ខណៈ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ល្បឿន​លឿន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី២២​ មិនា​នេះ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ចំណុច​ពិ​សេស​ៗចំនួន៩​ ដែល​អ្នកអាន​គួរ​សិក្សា​ស្វែងយល់​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​លោក​ វ៉ា​ស៊ី​ម សូ​រិយា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ផ្លូវ​នេះ​ពិតជា​មាន​ចំណុច​ពិសេស​មួយចំនួន​ ខុសពី​ផ្លូវ​ធម្មតា​ ដូចជា​ ទី១​ ផ្លូវ​នេះ​មាន​ចំណត​ឈប់​សំរាក​ចំនួន​ ៣កន្លែង​ ទី២​ មាន​ស្ពាន​តូច​ ៥កន្លែង​ និង​ស្ពាន​ធំ​ចំនួន​ ៨០កន្លែង​ មាន​ប្រវែង​សរុប​ ៦០១៥ម៉ែត្រ​ ទី៣​ មាន​ស្ពាន​អាកាស​ដែល​មាន​សណ្ឋាន​ ដូច​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ៦កន្លែង​ និង​សា​គួរ​ ១កន្លែង​ ទី៤​ ការសាងសង់​ផ្លូវ​នេះ​នឹង​ធ្វើ​របង​បិទ​ជិត​ មិន​ឱ្យ​សត្វពាហនៈ​ ម៉ូតូ​ និង​រ៉ឺម៉កម៉ូតូ​ឆ្លងកាត់​បាន​នោះ​ទេ​។

ទី៦​ មាន​មណ្ឌល​ប្រតិបត្តិ​ការ​ថែ​រទាំ​យានយន្ត​ចំនួន១កន្លែង​ ពិសេស​កន្លែង​បង់លុយ​ពីរ​ថយន្ត​ឆ្លងកាត់​ ទី៧​ ផ្លូវ​នេះ​មាន​ចម្ងាយ​ខ្លី​ ធៀប​ជាមួយ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ចម្ងាយ២២៤គីឡូម៉ែត្រ​ តែ​ផ្លូវ​នេះ​មាន​ចម្ងាយ​ជាង​ ១៩០គីឡូម៉ែត្រ​បន្តិច​ប៉ុណ្ណោះ​ ទី៨​ ផ្លូវ​នេះ​តម្រូវ​ឱ្យ​អ្នកបើកបរ​យានយន្ត​ បើកបរ​ក្នុង​ល្បឿន៩០ទៅ១៦០គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​។

ចំណុច​កាន់តែ​ពិសេស​និង​ត្រូវ​ប្រុងប្រយ័ត្ន​ គឺ​ចំណុច​ទី៩​ សម្រាប់​អ្នកបើកបរ​លើ​ផ្លូវ​នេះ​នឹង​រង​ការ​ផាកពិន័យ​ ប្រសិនជា​បើកបរ​មិន​គ្រប់​ល្បឿន​កំណត់​។ ពិសេស​ផ្លូវ​នេះ​មាន​គំនូស​សញ្ញា​បង្ហាញ​ផ្លួវ​ និង​ល្បឿន​ដែល​ត្រូវ​បើកបរ​ផង​ដែរ​។

នៅពេល​សាងសង់​ចប់​ សម្តេច​តេជោ​នឹង​បើក​ឱ្យ​អ្នកបើកបរ​មិន​បង់ថ្លៃ​រយៈពេល១ខែ​តំបូង​ និង​បញ្ចុះតម្លៃ២០ភាគរយ​សម្រាប់​រយៈពេល១ឆ្នាំ​ បន្ទាប់ពី​បើក​ដំណើរ​កា​រន​នៅ​ឆ្នាំ​ដំបូង​៕

សម្តេច​តេជោ​អញ្ជើញ​បើក​​ការដ្ឋាន​​សាងសង់​​ផ្លូវ​ល្បឿន​លឿន​​ក្នុង​​ប្រវត្តិសាស្ត្រ​​លើក​ដំបូង​​របស់​​កម្ពុជា​​នៅ​ព្រឹក​នេះ​

0

ដោយ​ គង់​ សូ​រិយា

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​។

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ នឹង​ធ្វើឡើង​នៅ​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ ខណៈ​ផ្លូវ​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ​នេះ​ នឹង​ចំណាយពេល​សាងសង់​រយៈពេល៤ឆ្នាំ​ និង​ចំណាយ​ទឹកប្រាក់​ប្រមាណ ២០០០លាន​ដុល្លារ​អាមេរិក​។

លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ និង​សង្គម​ ព្រោះ​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​ យើង​ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ច្រើន​ ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ និង​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​។

លោក​បន្ត​ថា​ “វា​ជា​អាយុជីវិត​ជាតិ​ វា​ជា​ការជំរុញ​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ដើម្បី​សេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅកាន់​កម្រិត​ថ្មី​មួយ​”។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ព្រះសីហនុ​ នឹង​ចាកចេញ​ពី​តំបន់​អូរ​ដឹម​ នៃ​ចំណុចប្រសព្វ​រវាង​ផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ​ និង​អូស​កាត់​ផ្នែក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ៤​។ លោក​បន្ត​ថា​ ចេញពី​រាជធានី​ភ្នំពេញ​ ផ្លូវ​នេះ​នឹង​ស្ថិត​នៅ​​​ផ្នែក​ខាងស្តាំ​ផ្លូវជាតិ​លេខ៤​ ប្រមាណ​ ៣០គីឡូម៉ែត្រ​ ទើប​ផ្លូវ​នេះ​ងាក​មក​ឆ្វេងដៃ​វិញ​រហូតដល់​ស្រុក​ព្រៃនប់​ ទើប​ងាក​មក​ខាងស្តាំ​ដៃ​វិញ​រហូតដល់​ក្រុង​ព្រះសីហនុ​៕

ចំណេះដឹង​! តើ​អ្នកណា​ខ្លះ​ត្រូវ​ចុះ​បញ្ជី​អាករ​លើ​តម្លៃបន្ថែម​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ដើមទុន​ អ្នកនាំ​ចេញ​នាំចូល​ និង​សហគ្រាស​វិនិយោគ​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​ តម្លៃបន្ថែម​ចាប់ពី​ថ្ងៃ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​។

យោង​លើ​ឯកសារ​ដែល​បាន​បង្ហាញ​ ក្នុង​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​បាន​ឱ្យ​ដឹង​ថា​ បុគ្គល​ណា​ដែល​បាន​បង្កើត​សហគ្រាស​អាជីវកម្ម​ ឬ មានបំណង​បង្កើត​សហគ្រាស​អាជីវកម្ម​ប្រសិនបើ​មាន​ ឬរំពឹង​ថា​ នឹង​មានផល​របរ​ជាប់​អាករ​ក្នុងរយៈពេល​បី​ខែ​ ប្រតិទិន​ជាប់គ្នា​លើស​ពី១២៥លាន​រៀល​ សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ និង​លើស​ពី៦០លាន​រៀល​សម្រាប់​ការ​ផ្គត់ផ្គង់​សេវា​ បុគ្គល​នោះ​អាច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​បាន​។

ម្យ៉ាងវិញទៀត​ក្នុងរយៈពេល​ដូចគ្នា​នេះ​បុគ្គល​ណា​ ដែល​មានផល​របរ​ជាប់​អាករ​បាន​មក​ពី​ការ​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋ​លើស​ពី​ ៣០លាន​រៀល​ បុគ្គល​នោះ​ត្រូវតែ​ ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​។ ផលរបរ​ជាប់​អាករ​ គឺជា​ចំណូល​ដុល​របស់​អាជីវកម្ម​ដោយ​មិន​គិ​តប​ញ្ជូល​អាករ​លើ​តម្លៃបន្ថែម​និង​ចំណូល​ពី​ ការ​ផ្គត់ផ្គង់​មិន​ជាប់​អាករ​ដូច​មាន​ចែង​ក្នុង​មាត្រា៥៧​ នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​។

សម្រាប់​គោលដៅ​នៃ​ការចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ ពាក្យ​ “បុគ្គល​” សំ​ដៅ​ដល់ៈ​ សហគ្រាស​ឯកបុគ្គល​ ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​មហាជន​ ក្រុមហ៊ុន​ចម្រុះ​ ក្រុម​អាជីវកម្ម​ និង​ក្លឹប​ ឬសមាគម​ ។ល។

ពាក្យ​ “សហគ្រាស​អាជីវកម្ម​” សំដៅ​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​ដូច​ជាៈ​ ក. អាជីវកម្ម​ធម្ម​តាៈ​ ហាង​លក់ទំនិញ​ អ្នកម៉ៅការ​ អ្នក​ផលិត​ អ្នកលក់​ដុំ​ អ្នក​ផ្តល់​សេ​វា​ផ្សេង​ៗ ។ល។ខ. ការ​ធ្វើអាជីវកម្ម​និង​វិជ្ជាជីវៈ​ : ស្ថាបត្យករ​ វិស្វករ​ គណនេយ្យករ​ មេធាវី​ ។ល។គ. សកម្មភាព​ដែល​ធ្វើឡើង​ដោយ​អង្គភាព​មិន​ស្វែងរក​ចំណេញ​នា​នាៈ​ សហ​គម​ សមាគម​ ក្លឹប​កីឡា​ ។ល។៕

គម្រោង​កៀន​ស្វាយ​ផ្លា​ហ្សា​ ប្រែក្លាយស្រុកកៀនស្វាយ​ជា​តំបន់​មាន​សក្តា​នុ​ពល១​

0

ដោយ​ ចន្រ្ទា​

កណ្តាល​៖ សម្ព័ន្ឋ​សហគ្រាស​កា​ណា​ឌី​យ៉ា​ (Canadia​ Group​) បាន​និង​កំពុង​ប្រែក្លាយស្រុក​កៀនស្វាយ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លវ​ជាតិ​លេខ១ កាន់តែ​រីកចម្រើន​ ស្រប​ពេល​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​មាន​ភាព​អំណោយផល​។

ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​កៀន​ស្វាយ​ផ្លា​ហ្សា​ កញ្ញា​ អ៊ុ​ក ចន្រ្ទា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ប្រព័​ន្ឋ​តេឡេក្រាម​កាលពី​ថ្ងៃទី២១​ មិនា​នេះ​ថា​ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ (Kien​ Svay​ Plaza​) ត្រូវ​បាន​អភិវឌ្ឍន៍​របស់​សម្ពន្ធ័​សហគ្រាស​កា​ណា​ឌី​យ៉ា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ១​។ គម្រោង​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ ៨ហិច​តា​ នៅ​ជិត​វត្ត​កៀនស្វាយក្រៅ​ មាន​ចម្ងាយ​ពី​ស្ពាន​ច្បារអំពៅ​ត្រឹមតែ១១គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ បាន​ចាប់ផ្តើម​ដំបូង​ និង​ចាប់ផ្តើម​បើក​លក់​ដំបូងបង្អស់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​។

នៅក្នុង​គម្រោង​ទាំងមូល​មាន​ជា​ប្រភេទ​ផ្ទះល្វែង​ និង​ផ្សារ​។ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ មានផ្ទះ​ល្វែង​ប្រភេទ​ : ផ្ទះល្វែង​ប្រភេទ​ ៣ជាន់​ ផ្ទះល្វែង​ប្រភេទ​ ២ជាន់​ និង​ផ្ទះល្វែង​ប្រភេទ​ ១ជាន់​។ ចំណែក​ឯផ្សារ​កៀនស្វាយ​ ផ្លា​ហ្សា​ វិញ​មាន​ទីតាំងនៅ​ចំ​កណ្តាល​គម្រោង​បែរមុខ​មក​ផ្លូវជាតិ១ព័ទ្ធជុំវិញ​ ទៅ​ដោយ​ផ្ទះល្វែង​ទំហំ​សរុប​ជិត​ពីរ​ហិច​តា​ ​មាន​តូប​សរុប​ទាំងអស់​ ជាង​៤០០តូប​​។ បន្ថែម​ពីនេះ​ទៀត​មាន​ទីតាំង​ខាងមុខ​ផ្សារ​ទំហំ​ជាង​កន្លះ​ហិច​តា​ជា​ស្តង់​បូត​ កន្លែង​ក្មេង​លែង​ (PlayGround​) ផ្សារ​រាត្រី​ ចំណតរថយន្ត​ និង​ឡានក្រុង​។

កញ្ញា​ អ៊ុ​ក ចន្រ្ទា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ដោយ​គិត​គូ​ពី​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​ក្នុង​គម្រោង​នេះ​ ទើប​ក្រុមហ៊ុន​បាន​ដាំ​ដើមឈើ​ជុំវិញ​គម្រោង​។ អ្វី​កាន់តែ​ពិសេស​គម្រោង​នេះ​ ក៏​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​ជួល​ធ្វើពិធី​មង្គលការ​ និង​មាន​ទីតាំង​សមស្រប​សម្រាប់​អ្នករៀន​បើកបរ​រថយន្ត​លើកដំបូង​ សាកល្បង​ហ្វឹកហាត់​ លើស​ពីនេះ​ទៅទៀត​ក៏​មាន​ទីតាំង​ល្អ​សម្រាប់​គ្រប់​វ័យ​ មក​ហាត់​ប្រា​ណពេល្ងាច​ លេង​កីឡា​ រៀន​ជិះ​ស្គី​ -ល- ផង​ដែរ​។ ខាងក្រោយ​គម្រោង​ជាប់នឹង​ទន្លេ​ មាន​ស្ពាន​ឆ្លងកាត់​ទៅតាម​ស្ពាន​កោះ​ប្រាក់​នឹង​ផ្ទះ​ប្រជា​ពល​រដ្ជ​ដែល​រស់នៅ​ជាច្រើន​កុះករ​ នៅ​តាមផ្លូវ​ចូល​ធំ​ទូលាយ​អត់មាន​ទឹក​អត់មាន​ផ្លូវ​ឆ្លងកាត់​ហើយ​មាន​ខ្យល់​បរិសុទ្ធ​នឹង​ស្រស់បំព្រង​។

គម្រោង​កៀនស្វាយ​ ផ្លា​ហ្សា​ ប្រកបដោយ​ផាសុ​ខភាព​ សុវត្ថិភាព​ ជាមួយ​សំណង់​ដ៏​រឹងមាំ​មិន​ជ្រាប​ទឹក​ មិន​លិចទឹក​ ការសាងសង់​លឿន​មិន​គួរ​ឱ្យ​ជឿ​ ដោយ​បុ​កគ្រិះ​ដល់​ ២២​ ទៅ​ ២៤ម៉ែត្រ​ និង​មាន​ប្លង់ដី​ច្បាស់លាស់​ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ថែមទៀត​ផង​ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​តំបន់​កំពុង​អភិវឌ្ឍ​នឹង​មាន​សត្តា​នុ​ភាព​យ៉ាង​ខ្លាំង​ នៅក្នុង​ខេត្តកណ្តាល​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ យិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​បញ្ចប់​ការសាងសង់​ផ្លូវជាតិ​លេខ១​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ពិសេស​អ្នក​វិនិយោគ​បុរី​ លំនៅ​ដ្ឋាន​ជាច្រើន​បាន​ចាប់អារម្មណ៍​នៅ​តំបន់​នេះ​ ដោយសារ​ស្រុក​កៀនស្វាយ​មាន​ចម្ងាយ​ជិតនឹង​រាជធានី​ភ្នំពេញ​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ទាំង​ផ្លូវគោក​ និង​ផ្លូវទឹក​ ពិសេស​មាន​ដងទន្លេ​នៅអម​ផ្លូវជាតិ​ ដែល​បាន​ផ្តល់​បរិយាកាស​រស់នៅ​ប្រកបដោយ​ភាព​មនោរម្យ​ និង​មាន​ផាសុ​ខភាព​។

លោក​បន្ត​ថា​ “ការសាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ និង​កំពង់​ផែ​ស្វយ័ត្នក្រុង​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ស្រុក​កៀនស្វាយ​ កាន់តែ​រីកចម្រើន​ខ្លាំង​នា​ពេល​អនាគត​ ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​ក៏បាន​និង​កំពុង​កើនឡើង​”។ លោក​បន្ត​ថា​ “ ខ្ញុំ​គិតថា​រយៈពេល ១០ឆ្នាំ​ខាងមុខ​ពី​រាជធានី​ភ្នំពេញ​ ដល់​តំបន់​អ្នកលឿង​នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ និង​ឧស្សាហកម្ម​”។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​មួយ​បាន​ប្រកាស​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ជាង២០០ហិ​កតា​ ដែល​មាន​ទុន​វិនិយោគ​ជាង៥០លាន​ដុល្លារ​ នៅក្នុង​ស្រុក​កៀនស្វាយ​ផង​ដែរ​៕