ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនសុវណ្ណភូមិអ៊ិនវេសមេនខូអិលធីឌី បោះទុនជាង ៥០លានដុល្លារអាមេរិក បង្កើតតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិនៅលើផ្ទៃដីទំហំ ២១៤ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
លោកនេត្រភក្ត្រារដ្ឋលេខាធិការនៃក្រសួងបរិស្ថានកាលពីថ្ងៃទី២០ ខែមីនាម្សិលមិញនេះបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិដែលបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សាជីអាយជីប៊ីប៊ីហ្សនេសអ៊ិនវេសមេន (ខេមបូឌា) ខូអិលធីឌី។
លោកនេត្រ ភក្ត្រា បានឱ្យដឹងថាក្រសួងបរិស្ថានបានគាំទ្រចំពោះគម្រោងវិនិយោគនេះពីព្រោះគម្រោងនេះនឹងរួមចំណែកក្នុងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការទាក់ទាញវិនិយោគិនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោកន្តថាដោយសារទីតាំងគម្រោងស្ថិតជាប់នឹងទន្លេមេគង្គដូច្នេះស្នើឱ្យក្រុមហ៊ុនម្ចាស់គម្រោងត្រូវគិតគូរឱ្យបានល្អិតល្អន់នូវចំណុចដូចខាងក្រោមត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានមុនពេលប្រតិបត្តិគម្រោងព្រមទាំងគ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងត្រូវបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវប្រភេទក្រុមហ៊ុនដែលនឹងចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
លោកនេត្រ ភត្រា បានបន្ថែមថាចំពោះក្រុមហ៊ុនឬរោងចក្រដែលចូលមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះត្រូវធ្វើការសិក្សានិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានដាច់ដោយឡែក។លោកបន្ថែមថាទាក់ទងនឹងការគ្រប់គ្រងសំណល់រឹងសំរាមក្រុមហ៊ុនម្ចាស់គម្រោងត្រូវអនុវត្តដូចខាងក្រោម៖កំណត់ទីតាំងទុកដាក់សំណល់រឹងឱ្យបានច្បាស់លាស់ដោយសហការជាមួយក្រុមហ៊ុនប្រមូលសំណល់រឹងសំរាមដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីដឹកសំណល់ទាំងនោះចេញពីទីតាំងគម្រោងនិងត្រូវគោរពតាមគោលការណ៍3Rសម្រាប់ការគ្រប់គ្រងសំណល់រឹងសំរាមដោយការញែកសំណល់ទាំងនោះតាមប្រភេទសំណល់ការកែច្នៃឡើងវិញនិងការប្រើប្រាស់ឡើងវិញហើយបើអាចឈាមដល់ការគ្រប់គ្រងមិនឱ្យមានសំណល់រឹងសំរាមទៀតនោះកាន់តែប្រសើរ។
ក្រុមហ៊ុនត្រូវគិតគូរអំពីសុខភាពនិងសុវត្ថិភាពរបស់បុគ្គលិក-កម្មករដោយគោរពតាមច្បាប់ស្តីពីការងារនិងត្រូវចុះបញ្ជីប.ស.សសម្រាប់បុគ្គលិក-កម្មករទាំងអស់។ ក្រុមហ៊ុនត្រូវបង្កើតអាហារដ្ឋានសម្រាប់បុគ្គលិក-កម្មករទទួលបានអាហារនិងឈប់សម្រាក។ក្រុមហ៊ុនត្រូវគិតគូរដល់ស្ត្រីមានផ្ទៃពោះដោយបង្កើតឱ្យមានកន្លែងសង្គ្រោះបឋមនៅតំបន់នោះ។ដោយសារទីតាំងគម្រោងស្ថិតនៅជាប់ផ្លូវជាតិលេខ១ដូច្នេះក្រុមហ៊ុនម្ចាស់គម្រោងត្រូវគិតគូរឱ្យបានល្អិតល្អន់អំពីកន្លែងចតរថយន្តដឹកកម្មករបញ្ហាកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍។
ក្រុមហ៊ុនត្រូវរក្សាទុកផ្ទៃដីបៃតងឱ្យបានយ៉ាងតិចណាស់៣0ភាគរយនៃផ្ទៃដីវិនិយោគសរុប។ក្រុមហ៊ុនត្រូវចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជនដែលនៅរស់នៅជុំវិញតំបន់នោះ។
ជាមួយគ្នានោះក្រសួងបានគាំទ្រនិងលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនដែលមានគំនិតផ្តួចផ្តើមកែច្នៃទឹកចេញពីអាងប្រព្រឹត្តិកម្មសំណល់រាវដើម្បីយកទៅស្រោចស្រពដំណាំនិងរុក្ខជាតិនៅក្នុងតំបន់គម្រោង៕



អភិបាលខេត្តកំពតលោកជាវ តាយបានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នលោកឃើញក្រុមហ៊ុនបានព័ទ្ឋរបងការដ្ឋានហើយ ប៉ុន្តែការសាងសង់នាពេលណាលោកមិនទាន់ដឹងនៅឡើយទេ។លោកបន្តថា វិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំងនាពេលឆាប់ៗខាងមុខនេះ ដោយសារការកើនឡើងនូវក្រុមហ៊ុនបរទេសជាច្រើន រួមមានក្រុមហ៊ុនជប៉ុន កូរ៉េ និងក្រុមហ៊ុនចិនជាដើម៕
លោក Chirathivat បានឈ្នះពានរង្វាន់ Real Estate Personality of the Year at the 2014 ពី ProperyGuru Thailand Property Awards។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមនេះ បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ មិនានេះថា ឥណ្ឌាមានភ្ញៀវទេសចរណ៍ច្រើន ជាជាភ្ញៀវដែលចំណាយប្រាក់ច្រើននៅតាមបណ្តាប្រទេសនានា ប៉ុន្តែកម្ពុជាទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌាបានក្នុងកម្រិតទាបនៅឡើយ ដោយសារកម្ពុជា និងឥណ្ឌាមិនទាន់មានការភ្ជាប់ជើងហោះហើរច្រើន ហេតុនេះទើបសមាគមចង់ឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក ដែលមានលោក Jack Ma ជាសហស្ថាបនិក និងជាមេធំ។








