សញ្ញា​វិជ្ជមាន​៖​ ​សម្តេច​តេជោ​ប្រកាស​បញ្ជា​ទិញ​កប៉ាល់​​ផលិត​អគ្គីស​នី​ពី​ប្រទេស​ទួរគី​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​បញ្ជាទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​ប្រទេស​ទួរគី​ ​ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ​ ​២០០មេ​ហ្កា​វ៉ាត់​ ​ដើ​ប្បី​ឆ្លើយតប​ទៅ​នៅនឹង​កង្វះខាត​ ​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ ​កម្មការិនី​ជាង​ ​១ម៉ឺន​នាក់​ ​នៅ​ខេត្តពោធិ៍សាត់​ជំនួប​នៅ​ថ្ងៃទី២០​ ​ខែមីនា​ ​២០១៩នេះ​ ​សម្តេច​តេជោ​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គីស​នី​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​នា​ពេល​អនាគត​ ​ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ ​ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គីស​នី​ថ្មី​ថែមទៀត​ ​ចាំ​ដកក​ប៉ាល់​ទួរគី​ ​ចេញ​វិញ​។

​សម្តេច​បន្ត​ថា​ ​“​ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយ​សារ​​ថ្លៃ​ភ្លើង​ទេ​”​។​ ​សម្តេច​បន្ថែម​ថា​ ​“​កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់​ ​ដោយសារ​តម្រូវការ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​,​ ​សៀមរាប​ ​និង​ក្រុង​ព្រះសីហនុ​ជាដើម​ ​ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង២០​ ​មេ​ហ្កា​វ៉ាត់​ ​ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង១០០មេ​ហ្កា​វ៉ាត់​”​។​

​ជាក់ស្តែង​វិស័យ​សំណង់​គឺ​បាន​កើនឡើង​ជាង៧០០​%​ ​បើ​ប្រៀបធៀប​ក្នុង​ខែ​ ​មករា​ ​និង​ ​កុម្ភះ​ឆ្នាំទៅ​។​ ​ចំណុច​ហ្នឹងហើយ​ដែល​យើង​ការ​ភ្លើង​ប្រើប្រាស់​កាន់តែ​ច្រើន​ ​ដែល​ខុសពី​ការព្យាករណ៍​របស់​រាជរដ្ឋាភិបាល​កាលពីមុន​។

​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ ​ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ ​ដូចជា​ ​រោងចក្រ​ដែល​ប្រើ​ប្រាស់​ហ្គាស​ ​(​Gas​)​ ​ដែល​ប្រសើរ​ជាង​ធ្យូងថ្ម​ ​ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់​ដែល​បង្ក​ការ​លំបាក​។​ ​ដូច្នេះ​យើង​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​។​

​លោកស្រី​ ​Ayda​ ​Unlu​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ទួរគី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​ឧទ្ទេសនាម​ក្រុមហ៊ុន​ ​Karadeniz​ ​Holding​ ​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​ថាមពល​នៅ​ទួរគី​ ​ដើម្បី​បាន​ធ្វើ​បទ​បង្ហាញ​ពី​រោងចក្រ​អគ្គិសនី​នៅ​លើ​នាវា​ ​ដែល​ក្រុមហ៊ុន​នេះ​ ​បានសម្រេច​ផលិត​នាវា​អគ្គិសនី​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ២៨០០​មេ​ហ្គា​វ៉ាត់​រួចហើយ​ ​នៅ​ទូទាំង​ពិភពលោក​ ​និង​កំពុង​តម្លើង​នាវា​ថ្មី​ ​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​រហូតដល់​ទៅ៥០០០មេ​ហ្គា​វ៉ាត់​តាម​ការ​បញ្ជាទិញ​បន្ថែម​ទៀត​ ​លើស​ពីនេះ​ ​លក្ខខណ្ឌ​ក្នុង​ការ​វិនិយោគ​គឺ​មាន​ភាព​ងាយ​ស្រួល​ទំាង​តម្លៃ​សមរម្យ​ ​មិន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ ​និង​ប្រើប្រាស់​រយៈពេល​ខ្លី​ក្នុង​ការ​ ​តម្លើង​។​ល​។​

​លោក​ ​ទី​ ​នរិន្ទ​ ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ ​និង​ថាមពល​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ ​“​ការពិនិត្យ​ជម្រើស​រោងចក្រអគ្គិសនី​លើក​នាវា​”​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយក​ដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​និង​អគ្គិសនី​កម្ពុជា​។​ ​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ​ពិនិត្យ​ទីតាំង​ជម្រើស​រោងចក្រអគ្គិសនី​លើ​កា​ប៉ាល់​ ​ទីតាំង​សម្រាប់​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​បញ្ជូន​អគ្គិសនី​ ​ឯកសារ​បច្ចេកទេស​ ​និង​រយៈពេល​ដែល​ត្រូវការ​ចាំបាច់​ពេល​ខ្វះខាត​ថាមពល​អគ្គិសនី​៕​

តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​​មាន​​ភាព​​លេចធ្លោ​ជាមួយ​​គំរោង​​ជាច្រើន​លេចឡើង​នៅ​ឆ្នាំនេះ​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​តំបន់​ជ្រោយ​ចង្វា​របា​ន​ ​និង​កំពុង​មាន​ភាព​លេចធ្លោ​កាន់តែ​ខ្លាំង​នៅដើម​ឆ្នាំ ២០១៩នេះ​ ​ដោយសារ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាន​លេចចេញ​ជារូបរាង​ ​ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​បាន​និង​កំពុង​សាងសង់​ ​និង​ត្រៀម​បញ្ចប់​ការសាងសង់​ផង​ដែរ​។​

​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ជ្រោយ​ចង្វា​រនឹង​កាន់តែ​មាន​ភាព​អស្ចារ្យ​បន្ថែម​ទៀត​ជាមួយនឹង​វត្តមាន​សំណង់​អគារ​ជាច្រើន​រួមមាន​ ​អាគារ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ ​OCIC​ ​កំពស់២០ជាន់​ ​អាគារ​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​កំពស់ ៣៦ជាន់​ ​សា​លពិព៌​ណ​លំដាប់​អន្តរជាតិ​ ​សួន​កំសាន្ត​ដាយ​ណូស័រ​ ​Palace​ ​food​ ​ដែល​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន OCIC​ ​នៅក្នុង​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​។​ ​

​ជាមួយគ្នា​នេះ​មណ្ឌល​កម្សាន្ត​ ​ដែល​មានតម្លៃ​រាប់​សិន​លាន​ដុល្លារ​ ​និង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ ​យ៉ុង​ផាត់​ ​ព្រមគ្នា​ជាមួយ​នឹង​ទីក្រុង​រណប​តេជោ​មរកត​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​លី​ ​យ៉ុង​ផាត់​ ​និង​ក្រុមហ៊ុន​ចិន​ ​បាន​និង​កំពុង​ធ្វើឲ្យ​តំបន់​នេះ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ​

​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ឆៃ​លីន​ ​ស៊ា​រៀល​ធី​ ​ខូ​អិល​ធី​ឌី​ ​បង្ហាញ​ពី​ការ​សាទរ​ជាមួយនឹង​ភាពល្អ​ប្រសើរ​ ​និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​ជ្រោយ​ចង្វា​រ​។​ ​លោក​ថា​ ​វា​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ​ ​ហើយ​យើង​ក៏​រីករាយ​នូវ​សមិទ្ធិ​ផល​ទាំងអស់​នេះ​ដែរ​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​តំបន់​ណាមួយ​មានការ​អភិវឌ្ឍ​ ​វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នោះ​ឡើងថ្លៃ​ហួសពី​ការ​រំពឹង​ទុក​ ​ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយ​ចង្វា​រនេះ​ជាដើម​ដើម​”​។​លោក​បន្ថែម​ថា​ ​“​បន្ទាប់ពី​មាន​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​លំនៅ​ដ្ឋាន​លំដាប់​ខ្ពស់​ ​ជាពិសេស​មានការ​បង្កើត​ជាទី​ក្រុង​រណប​ ​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ ​វា​បាន​ជំរុញ​តម្លៃ​ដី​ឱ្យ​ឡើងថ្លៃ​ខ្ពស់​រហូតដល់១គុណ​នឹង១០​ ​ឯណោះ​”​។​

​លោ​ក​ឆៃ​លីន​ ​ស៊ា​បាន​បន្ត​ថា​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វា​រអា​ចមាន​តម្លៃ​ត្រឹម៤០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ដដែល​នេះ​ ​មាន​ទីតាំង​ខ្លះ​មានតម្លៃ​រហូតដល់៣៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក៏​មាន​។​ ​យ៉ាងណាក៏ដោយ​ ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តម្លៃ​នេះ​អាច​នឹង​មាន​កំណើន​បន្ត​ទៀត​ប្រមាណ​ ​១០​-​១៥​ ​ភាគរយ​​សម្រាប់​ឆ្នាំ២០១៩នេះ​។​ ​

​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​(​KFA​)​ ​បាន​មាន​ប្រសាសន៍​ថា​ ​មិនថា​ពេលនេះ​ ​ឬ​ថ្ងៃ​អនាគត​នោះ​ទេ​ ​តំបន់​ជ្រោយ​ចង្វា​រនៅ​តែ​មាន​ភាព​ទាក់ទាញ​ ​និង​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​។​ ​ភាព​ទាក់ទាញ​ទាំងអស់​នោះ​ ​ក៏​ព្រោះតែ​នៅ​តំបន់​នេះ​មាន​គម្រោង​អ​ភិ​វ​ឌ្ឍ​ធំៗ​ជាច្រើន​ ​ដូចជា​ទីក្រុង​រណប​ ​និង​មជ្ឈមណ្ឌល​ពិព័រណ៍​ខ្នាត​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​OCIC​ ​និង​ទីក្រុង​រណប​ ​និង​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​បែប​ទំនើប​កម្រិតខ្ពស់​ជាដើម​ ​ក៏ដូចជា​ ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ​ជាពិសេស​ស្ពាន​ជាច្រើន​កន្លែង​ក៏បាន​សាងសង់​រួចរាល់​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​សកម្មភាព​អភិវឌ្ឍន៍​ទាំងអស់​នេះ​ហើយ​ ​ដែល​ជា​កត្តា​រុញច្រាន​ទំនោរ​ចិត្ត​របស់​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ឱ្យ​ងាក​ទៅ​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ​ហើយ​វា​អាច​នឹង​បន្ត​រហូតដល់​ ​ព្រំប្រទល់​ស្រុក​មុខកំពូល​ខេត្តកណ្តាល​ ​ហើយដោយ​ឡែក​ចំពោះ​តម្លៃ​ដី​ក៏​នៅតែ​បន្ត​កើនឡើង​”​៕​

សម្តេច​តេជោ​នឹង​ប្រកាស​ចេញ​នូវ​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​មាន​ចក្ខុវិស័យ​យូរអង្វែង​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នឹង​ប្រកាស​ដាក់ចេញ​នូវ​កំណែទម្រង់​សេដ្ឋកិច្ច​ ​ដែល​មាន​ចក្ខុវិស័យ​យូរអង្វែង​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ដង្ហើម​ដកចេញ​ចូល​ ​និង​រស់​ដោយខ្លួនឯង​ ​ដោយ​គ្មាន​ការ​កៀបសង្កត់​ពី​បរទេស​។​

​សម្តេច​តេជោ​បាន​ប្រកាស​បែបនេះ​ ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​សម្តេច​ ​នៅ​ថ្ងៃទី២០​ ​ខែមីនា​នេះ​​ថា​ ​នៅ​ថ្ងៃទី២៩​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាស​ចេញ​ ​នូវ​កំណែទម្រង់​សេដ្ឋកិច្ច​ដែល​មាន​ចក្ខុវិស័យ​យូរអង្វែង​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ដង្ហើម​ដកចេញ​ចូល​ ​និង​រស់​ដោយខ្លួនឯង​ ​ដោយ​គ្មាន​ការ​កៀបសង្កត់​ពី​បរទេស​។​ ​

​សម្តេច​បន្ត​ថា​ ​“​កំណែទម្រង់​នេះ​ ​នឹង​មិន​រង​ផល​ប៉ះពាល់​ដោយ​កត្តា​ខាងក្រៅ​នោះ​ទេ​។​ ​ប៉ុន្តែ​នឹង​ផ្តល់​នូវ​ភាព​អនុគ្រោះ​ ​និង​ផលប្រយោជន៍​កាន់តែ​ច្រើន​ ​ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ​ដែល​ជា​ឱកាស​ដ៏​ល្អ​ ​សម្រាប់​វិ​និ​យោ​គ​គិន​ ​និង​ពាណិជ្ជករ​ទាំង​ក្នុង​ស្រុក​ ​និង​មក​ពី​បរទេស​”​។​ ​

​សម្តេច​បន្ថែម​ថា​ ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​ជា​បណ្តើរ​ៗ​មួយចំនួន​ហើយ​ ​ដើម្បី​សម្រួល​អោយ​ការ​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ ​មាន​ល្បឿន​លឿន​ ​មិន​ចំណាយ​លើ​តុ​ ​ក្រោម​តុ​ច្រើន​ ​ដូចជា​ ​ការ​រំលាយ​ចោល​អង្គភាព​កាំសាប​ ​ដកចេញ​កាំកុងត្រូល​ ​និង​មិន​ចាំបាច់​តម្រូវ​អោ​យស្កែន​ ​(​Scan​)​ ​ទំនិញ​នាំចូល​។​ ​

ប៉ុន្តែ​ក្នុងករណី​ដែល​យើង​សង្ស័យ​ថា​មាន​គ្រឿងញៀន​ ​គឺ​អាច​ស្កែ​នបាន​ ​ប៉ុន្តែ​ត្រូវ​ធ្វើអោយ​បាន​លឿន​ ​និង​ឆាប់រហ័ស​បំផុត​ ​ដើម្បី​កុំ​អោយ​ខកពេល​វេលា​ ​និង​ខាតបង់​ប្រាក់កាស​ក្រុមហ៊ុន​ច្រើន​។​ ​ចំពោះ​ការនាំចេញ​វិញ​ ​បើស្​កែន​ ​គឺ​ធ្វើ​ចំពោះ​ប្រទេស​ណា​ដែលគេ​តម្រូវ​អោ​យស្កែន​តែប៉ុណ្ណោះ​។​

​លោក​បណ្ឌិត​ ​ហុង​ ​វណ្ណៈ​ ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​ ​បាន​ឲ្យដឹង​ថា​ ​ការ​ដាក់ចេញ​នូវ​កំណែ​ទម្រង់​​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ ​នឹង​ជួយ​ដល់​ការ​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ជា​ផល​ចំណេញ​ហិរញ្ញវត្ថុ​របស់​ជាតិ​ផង​ដែរ​ក្នុង​ការ​យក​ទៅ​អភិវឌ្ឍ​ប្រទេស​ ​និង​ជួយ​ដល់​ពលរដ្ឋ​។​ ​អ្វី​ដែល​រដ្ឋាភិបាល​រំលាយ​ចោល​អង្គភាព​កាំសាប​,​ ​ដកចេញ​កាំកុងត្រូល​ជាដើម​ ​គឺជា​ការ​ដក​នូវ​នាំង​នូវ​ការនាំចូល​ ​និង​នាំចេញ​របស់​វិនិយោគិន​មាន​លក្ខណៈ​ងាយស្រួល​មួយ​កម្រិត​ទៀត​។​



លោក​បន្ត​ថា​ ​“​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ​ក៏​គេ​គិត​ផង​ដែរ​ទៅលើ​វិស័យ​ណា​ដែល​ជារ​នាំង​ ​ឬ​កា​រិយា​ល័យ​ធិប្​បតេយ្យ​ ​ដែល​ត្រូវ​បាន​គេ​សម្រួល​ដើម្បី​នាំចេញ​នាំចូល​ ​និង​ការ​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​”​។​ ​លោក​បន្ត​ថា​ ​“​ចាប់ពី​ពេលនេះ​ឬទៅ​មុខ​ទៀត​ ​រដ្ឋាភិបាល​ក៏​គួរតែ​គិត​ផង​ដែរ​ដល់​ស្ថាប័ន​ណា​ដែល​ជាន់គ្នា​ ​ជៀសវាង​ការ​រេ​រាំង​ដល់​ការ​វិនិយោគ​ ​និង​បាត់បង់​ពេលវេលា​ ​និង​ចំណូល​របស់​វិនិយោគិន​ ​ព្រមទាំង​ជា​ការ​ទាក់ទាញ​វិនិយោគិន​ជាច្រើន​ផ្សេងទៀត​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក​បាន​រំពឹង​ថា​ ​រដ្ឋាភិបាល​នឹង​បន្ត​គិត​គូ​ដល់​ការ​កំណែ​ទម្រង់​ផ្សេង​ៗ​ទៀត​ដើម្បី​ទាក់ទាញ​មូលធន​ថ្មី​ ​តាមរយៈ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​មក​ចាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ​តែបើ​យើង​គ្មាន​វិនិយោគិន​ថ្មី​ ​យើង​គ្មាន​លុយ​ថ្មី​ ​ហើយក៏​គ្មាន​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​”​៕​

ដំណឹងល្អ​៖​ ​កម្ពុជា​ទទួល​បាន​ទីផ្សារ​ថ្មី​ក្នុង​ការនាំចេញ​ទំនិញ​ដោយ​ការ​អនុ​គ្រោះ​ពន្ឋ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​ជា​ដំណឹង​រីករាយ​មួយ​សំរាប់​កម្ពុជា​ ​ដោយ​ប្រទេស​នេះ​នឹង​ទទួល​បាន​ទីផ្សារ​ថ្មី​មួយ​សំរាប់​នាំចេញ​ទំនិញ​ ​ដោយ​រួច​ពន្ឋ​នា​ពេល​ខាងមុខនេះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២០​ ​មិនា​នេះ​ថា​ ​កម្ពុជា​នឹង​ទទួល​បានការ​នាំចេញ​ទំនិញ​ទៅកាន់​សភាព​សេដ្ឋកិច្ច​អឺរ៉ុប​ ​អាស៊ី​នា​ពេល​ខាងមុខនេះ​ ​ប៉ុន្តែ​តើ​ទំនិញ​ប្រភេទ​ណាខ្លះ​ ​និង​ទំនិញ​ប៉ុន្មាន​មុខ​ ​ដែល​កម្ពុជា​អាច​នាំចេញ​បាន​ ​យើង​នឹង​ដឹង​នៅក្នុង​សិក្ខាសាលា​នា​ថ្ងៃស្អែក​ដែល​រៀបចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ភាព​អនុ​គ្រោះ​ពន្ឋ​ ​លើ​មុខទំនិញ​ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​ ​អាស៊ី​ ​(​EAEU​)​ ​នឹង​ប្រា​រព​ធ្វើ​នៅ​ថ្ងៃទី២១​ ​មិនា​ស្អែកនេះ​ ​ដោយមាន​ការចូលរួម​ពី​លោកជំទាវ​ ​តឹក​រ៉េ​ក​ ​កំ​រ៉ង​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​មន្រ្តី​ពាក់​ព័ន្​ឋ​ជាច្រើន​ទៀត​។​

​លោក​ឧកញ៉ា​ ​លឹម​ ​ហេង​ ​បាន​បន្ត​ថា​ ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ថ្មីនេះ​ ​នឹងអាច​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ​ហើយ​វា​ជា​ឱកាស​បើក​ចំហ​ទីផ្សារ​ថ្មី​មួយ​ ​ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​របស់​យើង​នឹង​កាន់តែ​រីកចម្រើន​ ​ព្រោះ​យើង​នាំចេញ​បាន​ច្រើន​កាលណា​ល្អ​កាល​នោះ​ ​ពិសេស​ប្រទេស​ដែល​អនុញ្ញាត្ត​ឲ្យ​យើង​នាំចេញ​ ​និង​បណ្តា​ប្រ​ទេ​ដទៃទៀត​នឹង​បន្តម​កវិ​និ​យោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​ ​លោក​បន្ត​ថា​ ​ជាក់ស្តែង​នៅពេល​កម្ពុជា​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ពី​សហភាព​អឺរ៉ុប​ ​បណ្តា​ក្រុមហ៊ុន​អឺរ៉ុប​ជាង៤០០បាន​មក​វិនិយោគ​នៅ​កម្ពុជា​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិត​សភា​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហុង​ ​វណ្ណៈ​ ​បាន​មានប្រសាសន៍​​ថា​ ​ក្នុង​ដំណាក់កាល​នេះ​ ​ឲ្យតែ​គេ​ឲ្យ​សុទ្ឋ​តែ​ជា​រឿង​ល្អ​សំរាប់​កម្ពុជា​ ​ព្រោះ​ប្រទេស​របស់​យើង​កំពុង​អភិវឌ្ឍន៍​ ​ផ្ទុយទៅវិញ​បើ​គេ​ដក​ទើប​ជា​រឿង​ខាត​សំរាប់​កម្ពុជា​ ​ប៉ុ​ ​ន្តែ​បើសិនជា​យើង​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ ​ពីទី​ផ្សារថ្មី​នេះ​ពិតជា​ល្អ​ប្រសើរ​ ​តែ​យើង​ក៏​ត្រូវ​មើល​លក្ខខ័ណ្ឌ​ផង​ដែរ​ថា​ ​តើ​គេ​មាន​ភ្ជាប់​លក្ខខ័ណ្ឌ​អ្វីខ្លះ​សំរាប់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​នៅពេល​យើង​ទទួល​បានការ​អនុ​គ្រោះ​ពន្ឋ​ពី​ ​EAEU​ ​នឹងអាច​ជំនួស​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ ​ដែល​អឺរ៉ុប​ចង់​ដក​ពី​កម្ពុជា​ ​ប៉ុន្តែ​បើ​យើង​ទទួល​បាន​ទាំងពីរ​កាន់តែ​ប្រសើរ​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​យើង​”​៕​

អ្នកជំនាញប្រាប់វិធីសាស្ត្រទិញ​ដីលក់​ចំណេញលឿន និងបានប្រាក់ច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការមានលុយទិញដីធ្លីមិនប្រាកដថា ទទួលបានប្រាក់ចំណេញលឿននោះទេហើយជួនកាលក៏ធ្វើឲ្យការវិនិយោគ​របស់​​ខ្លួនត្រូវជាប់គាំងផងដែរ ប្រសិនជាអ្នកវិនិយោគមិនដឹងពីគន្លឹះច្បាស់លាស់។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់បានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគលើអ្វីមួយសុទ្ឋតែមានហានិភ័យ ប៉ុន្តែ​ការវិនិយោគដោយប្រើប្រាស់ចំណេះដឹង ជាមូលដ្ឋាន និងព៌តមាន​គ្រប់​ជ្រុង​ជ្រោយពិតជាអាចកាត់បន្ថយហានិភ័យបាន។ តើការវិនិយោគបែបណាអាចកាត់បន្ថយហានិភ័យ?

ទិញដីធ្លីនៅតំបន់មានប្រជាជនរស់នៅច្រើន

អចលនទ្រព្យឡើងថ្លៃ ពិតជាអាស្រ័យលើកត្តាប្រជាសាស្រ្ត ព្រោះការឡើងថ្លៃដីធ្លី ឬអចលនទ្រព្យដទៃពិតជាទាក់ទង​នឹង​ចរន្ត​មនុស្ស។ នៅទីណាមានមនុស្សរស់នៅច្រើនទីនោះនឹងមានសកម្មភាពអាជីវកម្មច្រើន ធ្វើឲ្យចរន្តសេដ្ឋកិច្ចតំបន់នោះ​រីកចម្រើន។

គេមិនអាចទៅទិញដីកណ្តាលព្រៃ ដែលគ្មានមនុស្សរស់នៅដើម្បីឲ្យតម្លៃដីកើនឡើង និងទទួលបានប្រាក់​ចំណេញនោះទេ។

ឧស្សាហ៍អានព័ត៌មាន

នៅពេលយើងអានព័ត៌មានច្រើន យើងនឹងទទួលបានព័ត៌មានច្រើនពីការអភិវឌ្ឍន៍ ពីផែនការរបស់រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​កសាងផ្លូវ កសាងតំបន់សេដ្ឋកិច្ចពិសេស ឬគំរោងអភិវឌ្ឈន៍របស់រដ្ឋាភិបាលជាច្រើនទៀត។ នៅពេលយើងមាន​ចំណេះ​ដឹង មានព័ត៌មានក្នុងដៃគ្រប់គ្រាន់ហើយ មូលដ្ឋាននៃការសម្រេចចិត្តរបស់យើង គឺមានភាពត្រឹម​ត្រូវជាជាងការ​វិនិយោគ​ដោយ​ប្រថុយប្រថាន ដែលប្រឈមនឹងហានិភ័យខ្ពស់។

ព័ត៌មានដែលអាចទុកចិត្តបាន ប្រកបដោយក្រមសីលធម៌ ពិតជាមូលដ្ឋានសំខាន់ ដែលអ្នកវិនិយោគត្រូវអាន ដើម្បីយក​មក​ធ្វើជាមូលដ្ឋានសំរាប់ពិចារណាឲ្យបានគ្រប់ជ្រុង ជ្រោយមុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ។

ឧទាហរណ៍នៅតំបន់ផ្លូវជាតិលេខ៥៥ ពីមុនដីនៅតំបន់នោះគ្មានហាងឆេង និងគ្មាន​អ្នកចាប់អារម្មណ៍ទេ ប៉ុន្តែក្រោយពេល​សាងសង់​ផ្លូចរួច ដីនៅតាមតំបន់នោះបានឡើងថ្លៃយ៉ាងគំហុក ហេតុនេះបើយើងនឹងព៌តមានពីការសាងសង់ផ្លូវ ហើយ​យើង​ទិញនៅពេលផ្លូវចាប់ផ្តើមសាងសង់ ច្បាស់ណាស់យើងនឹងរកផលចំណេញបានលឿន និងបានឆាប់រហ័ស។

តាមដានគោលនយោបាយរបស់រដ្ឋាភិបាល

រដ្ឋាភិបាលតែងតែមានចេញគោលនយោបាយជាបន្តបន្ទាប់ រៀងរាល់ ៣ទៅ ៥ឆ្នាំ​ម្តង ដើម្បីរៀបចំផែនការអភិវឌ្ឍន៍​ប្រទេស ហេតុនេះបើសិនជាយើងតាមដានដឹងពីគោល​នយោបាយរបស់រដ្ឋាភិបាលជាមុន យើងមានឱកាសចំណេញ​ច្រើន​ពី​ការ​វិនិយោគរបស់ខ្លួន។

ឧទាហរណ៍ជាក់ស្តែង កាលពីខែតុលាឆ្នាំ២០១៥ រដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយអភិវឌ្ឈន៍ វិស័យ​ឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយក្នុងគោលនយោបាយនោះ រដ្ឋាភិបាលបានជ្រើសរើសយកទីក្រុង២ និងខេត្ត១​ជា​តំបន់​សំរាប់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាពិសេស។ ខេត្តនោះរួមមាន ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

ជាលទ្ឋផលក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត កំពុងមានការរីកចម្រើ​ន និងកំពុងស្ថិតក្នុងក្រសែ​ភ្នែកអ្នក​វិនិយោគ​ជាតិ និងអន្តរជាតិចូលទៅវិនិយោគយ៉ាងច្រើន ដែលធ្វើឲ្យគ្រប់គ្នាស្ទើរមិននឹងស្មានដល់។

ហេតុនេះការតាមដាន ការអានព៌តមានតាមទូរទស្សន៍ វេបសាយ កាសែត ពិតជាមានសារៈសំខាន់ ដែលអ្នកវិនិយោគ​គ្រប់​គ្នា​ត្រូវតែដឹង ត្រូវតែអាន ដើម្បីដឹងពីផែនការ ដឹងពីដំណើរនៃការអភិវឌ្ឈន៍ប្រទេសជាតិ។

សិក្សាកត្តាផ្លូវច្បាប់

ទិដ្ឋភាពនិងមូលដ្ឋានច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាឧបករណ៍មួយយ៉ាងសំខាន់ ដែលអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិតែងតែសិក្សាមុនគេ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ។ ច្បាប់ពន្ឋលើប្រាក់ចំណេញ ច្បាប់វិនិយោគ ច្បាប់លើកទឹកចិត្តដល់ការវិនិយោគនានា សុទ្ឋតែជាកត្តាសំខាន់នៅក្នុងការទាក់ទាញការ​វិនិយោគផ្ទាល់​ពី​បរទេស។

ឧទាហរណ៍ ច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត ឲ្យជនបរទេសអាចបណ្តាក់ទុនរកស៊ី១០០ភាគរយនៅកម្ពុជាបាន ដោយ​មិន​ចាំ​បាច់សហការជាមួយក្រុមហ៊ុនក្នុងស្រុក។ច្បាប់នេះពិតជាមានសារៈសំខាន់បំផុត ដែលបាននិងកំពុងធ្វើ​ឲ្យកម្ពុជា​ឈាន​ឡើង និងមានការរីកចម្រើនយ៉ាងលឿនហើយសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន​ជាមធ្យម៧,៧ភាគរយ​ក្នុង​រយៈ​ពេល​ពីរទសវត្សរ៍ចុងក្រោយនេះ។

មូលដ្ឋានទាំងនេះ គឺនៅតែឈរលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេ​រភាពសង្គម និងកំនើនសេដ្ឋកិច្ច​ដ៏រ៉ឹងមាំ​របស់​កម្ពុជា ព្រោះបើប្រទេសជាតិគ្មានចំណុចប៉ុន្មា​ននេះទេ តម្លៃអចលនទ្រព្យ និងការវិនិយោគក៏មិនអាច​កើនឡើង​បាន​ដែរ៕

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ប្រាប់​ពី​គន្លឹះ​ឈរជើង​​នៅ​លើ​​ទីផ្សារ​​ប្រកួតប្រជែង​ ​ខណៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​កើនឡើង​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្រប​ពេល​ក្រុមហ៊ុន​អចលនទ្រព្យ​កើនឡើង​ ការប្រកួត​ប្រជែង​ក៏​កើនឡើង​ព្រមគ្នា​ផង​ដែរ​ ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ២០០​ កំពុង​ប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​។

ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ មាន​ភាព​ងាយស្រួល​ ប៉ុន្តែ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​អាច​ឈជើង​ប្រកួតប្រជែង​ នៅ​លើ​ទីផ្សារ​បាន​ប្រកបដោយ​ភាព​ជោគជ័យ​បាន​ជា​រឿង​សំខាន់​មួយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) ដែល​ទទួល​បាន​ពានរង្វាន់​ប្រចាំ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឆ្នើម​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បង្ហើប​ឱ្យ​ដឹងពី​គន្លឹះ​ដែល​អាច​ឈរជើង​ក្នុង​វិស័យ​នេះ​ថា​ ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ មនុស្ស​ភាគច្រើន​សុទ្ធតែ​អាច​មានលទ្ធភាព​បង្កើត​បាន​ ព្រោះតែ​មិន​តម្រូវ​ឱ្យ​មានការ​ចំណាយ​ទុន​ច្រើន​សន្ធឹក​សន្ធាប់​ ដូច​ការបង្កើត​ក្រុមហ៊ុន​ជំនួញ​ទូទៅ​នោះ​ទេ​ ដែល​សូម្បីតែ​អ្នកខ្លះ​មាន​ចំនួន​សមា​ជិត​ត្រឹម២​-៣នាក់​ ក៏អាច​បង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទទួល​ប្រឹក្សា​ជាមួយ​អតិថិជន​បាន​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ការបង្កើត​វា​ងាយស្រួល​នោះ​ទេ​ ប៉ុន្តែ​បញ្ហា​សួរ​ត្រង់ថា​ក្រុមហ៊ុន​ដែល​បង្កើត​ទាំងនោះ​ អាច​មានលទ្ធភាព​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​ទទួល​បាន​អតិថិជន​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​បាន​ដែរ​ឬទេ​ ជា​រឿង​ដែល​ត្រូវ​ឆ្លើយ​”។ លោក​បន្ត​ថា​ មានលទ្ធភាព​ ឬមិន​អាច​ ត្រូវ​សួរ​លើ​ខ្លួនឯង​ជាមុន​សិន​ថា​ តើ​បាន​ស្គាល់​ពី​ខ្លួន​យើង​ច្បាស់​ដែរ​ ឬទេ​ មាន​ចំណូលចិត្ត​ មានចំណេះ​ដឹង​ និង​ជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​កម្រិត​ណា​ ហើយ​តើ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​នេះ​ដែល​យើង​ចង់​ចាប់​ធ្វើជា​គោលដៅ​”។

លោក​ នួន​ រិទ្ឋី​ បាន​បន្ត​ទៀត​ថា​ ក្រោយពេល​ដែល​បានដឹង​ និង​ចំណុច​ទាំងអស់​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ ត្រូវ​មាន​ភាព​អំណត់​ព្យាយាម​ បង្កើន​សមត្ថភាព​ពាក់​អាជីព​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រកបដោយ​វិជ្ជាជីវៈ​ ដែល​ប្រាកដ​ថា​ល្អឥតខ្ចោះ​ចំពោះ​ការ​ផ្តល់​សេវា​ទៅ​អតិថិជន​របស់​ខ្លួន​។ បន្ថែម​ពីនេះ​ត្រូវ​មានការ​យល់ដឹង​ឱ្យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ ទៅ​នឹង​ផ្នែក​ច្បាប់​ដែល​ពាក់ព័ន្ធ​ ជៀសវាង​ផ្តល់​ហានិភ័យ​ ឬការខាតបង់​ប្រយោជន៍​ដោយ​ប្រការ​ណាមួយ​ទៅដល់​អតិថិជន​របស់​ខ្លួន​។

លោក​បន្ត​ថា​ “អ្វី​ដែល​សំខាន់​បន្ថែម​ពីនេះ​ ភាព​ស្មោះត្រង់​ ការ​ដាក់ខ្លួន​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើ​ប្រកបដោយ​ទំនុកចិត្ត​ ដែល​ទាំងអស់​នេះ​វា​ជា​ចំណុច​ដ៏​ពិសេស​មួយ​ ដែល​អាច​ចងចិត្ត​ និង​ផ្ដល់​ភា​ពក់​ក្ដៅ​ទៅដល់​អតិថិជន​”៕

មហាយក្សចិនបោះទុន២៥០០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏អស្ចារ្យនៅក្រុងប៉េកាំង

0

ដោយវុត្ថា

ប៉េកាំង៖ មហាយក្សចិនមិនបញ្ឈប់ការសម្ញែង អាគារកប់ពពករបស់ខ្លួននោះទេ ដោ​យទីក្រុងប៉េកាំង បាននិងកំពុងតែសាងសាងសង់អគារខ្ពស់កប់ពពកមួយទៀត មានឈ្មោះ​ថា CITIC Tower ឬChina Zun Tower ដែលគ្រោងនឹងបញ្ចប់នៃការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០១៩ នេះ។


ស្ថាបត្យកម្ម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតពិភពលោកនេះ មានកម្ពស់ ១៩០ជាន់ ស្មើនឹង៥២៨ម៉ែត្រ និងត្រូវបានសាងសង់នៅក្នុងខណ្ឌ ដែលមានសេដ្ឋកិច្ចរីកចម្រើន នាទីក្រុងប៉េកាំង ហើយក៏នឹងក្លាយជាអគារ ដែលខ្ពស់ជាងគេនៅក្នុងទីក្រុងផងដែរ។ អគារCITIC Towerមានកម្ពស់ខ្ពស់ជាងអគារ China World Trade Center Tower III។

មជ្ឈមណ្ឌលពាណិជ្ជកម្មChina Zun គឺជាប្រភេទអគារប្រើប្រាស់រួម មានទាំងអគា​រ​ការិយាល័យ អាផាតមិន សណ្ឋាគារ និងស្កាយបារនៅជាន់លើផងដែរ។


អគារនេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១១ ហើយនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៩ នេះ អភិវឌ្ឍន៍ដោយ CITIC Real Estate ដែលបានចំណាយទឹកប្រាក់២.៥ ពាន់លានដុល្លារ៕

ចំណេះដឹងៈតើអ្វីទៅជាអាករលើធាតុចូល?

0

ដោយវុត្ថា

ភ្នំពេញ៖ អាករលើធាតុចូល គឺជាប្រាក់អាករដែលលោក/ លោកស្រីបានបង់លើទំនិញឬសេវា ដែលលោក/លោកស្រី បានទិញសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រ​សិនបើលោក/ លោកស្រីបានចុះបញ្ជីអាករលើតម្លៃបន្ថែមហើយ នោះលោក/ លោកស្រីអាចស្នើសុំឥណទានអាករលើតម្លៃបន្ថែម ដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ។

នេះគឺជាអាករលើធាតុចូលរបស់លោក/ លោកស្រី។ ក្រៅពីអាករលើតម្លៃបន្ថែមដែលបានបង់លើការទិញ វត្ថុធាតុដើមឬការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូលក៏រួមបញ្ចូលផងដែរ នូវអាករដែលបានបង់លើសម្ភារៈ និងទំនិញប្រើប្រាស់ដូចជា ក. ការទិញសម្ភារៈការិយាល័យ។

ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម។ គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម។ ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម។

ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យ​ករ ឬមេធាវី)
អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់បុគ្គលដទៃ ឬអាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា ការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែងគេហដ្ឋានរបស់លោក/លោកស្រីជាដើម។ អាករលើតម្លៃបន្ថែម ដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់លោក/លោកស្រីទេ៕

រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​បង្កើត​​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម​​ ​ដើម្បី​ងាយស្រួល​​ដល់​​អ្នក​វិនិយោគ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​រដ្ឋមន្ត្រី​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​ប្តេជ្ញា​ជំរុញ​ឱ្យ​មានការ​បង្កើត​នូវ​ប្រព័ន្ធ​ ​Eco​ ​System​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកវិនិយោគទុន​ ​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​ ​ដើម្បី​ជួយ​ឆ្លើយតបទៅនឹង​បញ្ហា​ប្រឈម​នានា​ក្នុង​សេវា​ភស្តុ​ភា​ ​និង​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ​ ​និង​សេវាកម្ម​។​ ​

​ទេស​រដ្ឋមន្ត្រី​ ​និង​ជារ​ដ្ឋ​មន្ត្រី​នៃ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ពុជា​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ ​លើ​អនុស្សរណៈ​យោគយល់​ ​និង​កិច្ច​ព្រម​ព្រៀង​សហ​ហិរញ្ញប្បទាន​រវាង​ ​UNDP​ ​ជាមួយ​ក្រុមហ៊ុន​ ​SHENZHEN​ ​4PX​ ​EXPRESS​ ​CO​.​,​ ​LTD​ ​នៅ​ថ្ងៃទី១៩​ ​ខែមីនា​នេះ​ ​ថា​ ​«​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​ ​Shenzhen​ ​4PX​ ​Express​ ​និង​ ​UNDP​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​ផ្អែក​តាម​ចំណុចខ្លាំង​របស់​ស្ថាប័ន​ទាំងពីរ​ ​នឹង​នាំ​ឱ្យ​មានការ​សហការ​ជាមួយនឹង​តួអង្គ​ពាក់ព័ន្ធ​ក្នុង​ស្រុក​ ​និង​ក្នុង​សកលលោក​ទាំងមូល​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ ​និង​ដោះស្រាយ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មានការ​រាំងស្ទះ​។​ ​

​លោក​បន្ត​ថា​ ​“​ការពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ឲ្យ​មាន​ភាព​រ៉ឹង​មាំ​ ​ទាមទារ​ឱ្យ​មានការ​ធ្វើ​កំណែទម្រង់​ជា​មូលដ្ឋាន​មួយចំនួន​ ​ដើម្បី​ឱ្យ​មានការ​ចែកចាយ​ផលិតផល​កាន់តែ​លឿន​ជាង​មុន​ ​និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជុំវិញ​សេវា​ភស្តុភារ​បាន​យ៉ាង​រហ័ស​”​។​ ​

​ជាមួយគ្នា​នេះ​លោក​ ​Nick​ ​Beresford​ ​អ្នកតំណាង​ ​UNDP​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​“​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ ​កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាត​តូចបំផុត​ ​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​ ​(​MSME​)​ ​របស់​ខ្លួន​ ​ការ​ងាក​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ ​នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ​ ​កាន់តែ​អាច​ច្បាម​យក​សក្តា​នុ​ពល​ទីផ្សារ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​បន្ថែម​​ទៀត​”​។​ ​លោក​បន្ត​ថា​ ​“​សេដ្ឋកិច្ច​ឌីជីថល​ ​បាន​កំពុង​នឹង​ប្រែក្លាយ​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជាទិញ​អាហារ​ ​ទូទាត់​ថ្លៃ​ទំនិញ​ ​ហៅ​រ៉ឺម៉ក់​កង់​បី​ ​(​tuk​-​tuk​)​ ​កក់​សណ្ឋាគារ​ ​ឬ​ទិញ​សម្លៀកបំពាក់​ពី​តាម​ហាង​ជាដើម​។​ ​សេវា​ទាំង​នេះ​ ​បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន​ ​និង​ប្រកប​អជីវ​កម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​”​។​ ​

​លោក​បន្ត​ថា​ ​ប្រការ​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ ​ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។​ ​ប្រព័ន្ធ​ ​Eco​ ​System​ ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​មាន​គោលបំណង​លើកកម្ពស់​ ​បរិ​យា​បន្ន​ ​និង​ភាព​ងា​យស្រួ​ ​លក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ​ក្រោម​ការចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំ​ខាន់​ៗ​ចំនួន​បី​ ​រាជរដ្ឋាភិបាល​ ​ធុរកិច្ច​ ​និង​ឯកត្តជន​ ​ឬ​អ្នកប្រើ​ប្រាស់​។​ ​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​តាមរយៈ​ការពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ ​និង​នវានុវត្តន៍​ ​បើក​ចំហ​​ឱ្យ​មានការ​ជួល​បុគ្គលិក​តាមរបៀប​ថ្មី​ ​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ ​(​startups​)​,​ ​សហគ្រាស​ខ្នាត​តូចបំផុត​ ​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​ ​និង​សហគ្រាស​ប្រភេទ​ផ្សេង​ទៀង​ ​និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ ​និង​បច្ចេកទេស​។​

​ប្រធាន​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Shenzhen​ ​4PX​ ​Express​ ​លោក​ ​Yue​ ​Li​ ​មានប្រសាសន៍​ថា​ ​សេវា​ភស្តុភារ​ឆ្លងដែន​ ​នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា​ ​ទទួល​បាន​ប្រយោជន៍​ពី​ចរន្ត​ដ៏​រស់រវើក​ ​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​នៅក្នុង​តំបន់​ ​ដោ​ ​យមា​នការ​ជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន​។​ ​វា​ក៏​នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ ​តាមរយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ ​ដែល​កំពុង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​និង​ភស្តុភារ​នៅក្នុង​ប្រទេស​នេះ​។​ ​

​លោក​បន្ថែម​ថា​ ​“​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​ពិតជា​មាន​សក្តា​នុ​ពល​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​គេ​គួរ​ចាត់ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​នេះ​ ​ថា​ជា​ឧបករណ៍​កសាង​ឱកាស​ដើម្បី​បើកទ្វារ​បន្ថែម​ទៀត​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ទទួល​បាន​ឱកាស​រីកចម្រើន​ ​និង​ទទួល​បានការ​ទទួលស្គាល់​ក្នុង​ទីផ្សារ​សកល​”​។​

​ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ ​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​(​e​-​commerce​)​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​និង​បង្កើន​ប្រសិទ្ធភាព​ដល់​អតិថិជន​ ​អ្នកលក់​រាយ​ ​ទីផ្សារ​ ​និង​ការ​ទទួល​បាន​ព័ត៌មាន​ពាណិជ្ជកម្ម​។​ ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិក​ត្រូ​និក​ ​មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ព្រមទាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​៕​

ការ​វិនិយោគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​វិស័យ​អចលនទ្រព្យ​​​​​​​​​​​​​​​​​​​​​​​​​នៅ​​ខេត្ត​​ព្រះសីហនុនឹង​​បន្ត​កក្រើក​ឡើងវិញ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ព្យាករណ៍​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹង​ចាប់ផ្តើម​កំរើក​ឡើងវិញ​ ​នៅ​ខែមេសា​ឆ្នាំ​ ​២០១៩​ ​ខាង​មុ​ខនេះ​ ​ក្រោយពី​នៅ​ទ្រឹង​ក្នុងរយៈពេល​ខ្លី​នៃ​ដើមដើមឆ្នាំ ២០១៩នេះ​។​

​លោក​ ​នង​ឌី​ ​ណា​រ៉ា​ ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ ​និង​ពិធីការ​នៃ​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​ ​ម្សិលមិញ​នេះ​ ​ថា​អ្នក​វិនិយោគិន​ចិន​ជា​ច្រើ​រយ​នាក់​ ​បាន​មក​ស្វែងរក​ឪ​កាស​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ដោយ​បាន​ធ្វើដំណើរ​ ​តាមរយៈ​ជើង​យន្ត​ហោះ​ពេញ​ៗ​មក​ពី​ប្រទេស​ចិន​មកកាន់​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ចិន​មក​ឈុត​ចុងក្រោយ​នេះ​ ​មក​ច្រើន​ ​តែ​មិនដឹង​ពី​ចំនួន​ក្រុមហ៊ុន​ឡើយ​ ​គ្រាន់តែ​ដឹង​ថា​ជិះ​យន្ត​ហោះ​ណែន​ៗ​ក្នុង​មួយថ្ងៃ ១៩ជើង​ ​ហើយ​អ្នកខ្លះ​ចង់​មក​ដែរ​តែ​អត់​យន្តហោះ​ជិះ​ ​ដោយ​កក់​សំបុត្រ​មិនទាន់​គេ​”​។​

លោក​បន្ត​ថា​ ​“​អ្នក​វិនិយោគ​ចិន​មក​កាលពី​ឈុត​មុន​ ​មាន​សភាព​ទុំ​ជោ​ ​ដែល​ដល់កម្រិត​មួយ​នៅ​ទ្រឹង​ ​តែ​អ្នក​វិនិយោគ​មក​ឈុត​ថ្មីនេះ​ ​នឹង​ចាប់ផ្តើម​វិនិយោគ​សារ​ឡើងវិញ​ ​តែ​យ៉ាងណាក៏ដោយ​តម្លៃ​ដីធ្លី​គឺ​រក្សា​ដដែល​ ​មិន​មានការ​កើនឡើង​នោះ​ទេ​”​ ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យដឹង​នៅ​ថ្ងៃទី១១​ ​ខែមីនា​ឆ្នាំ​ ​២០១៩​កន្លង​មក​​នេះ​ថា​ ​ការ​អភិវឌ្ឍ​ដ៏​លឿន​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បាតុភូត​នៃ​ការ​អភិវឌ្ឍ​ ​ដែល​មាន​ភាពជា​ដៃគូ​កម្ពុជា​-​ចិន​ ​នេះ​បាន​បង្ហាញ​​ជាក់ស្តែង​នូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ ​ជា​ដៃគូ​រទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​កិច្ច​ពង្រឹង​ប្រសិទ្ធិ​ភាព​ ​ដើម្បី​សន្តិភាព​ ​ស្ថិរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​។​

​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ​ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល​ ​២​-​៣ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​គំហុក​ ​ពីសំណាក់​វិនិយោគិន​ចិន​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​។​

​ក្រុង​ព្រះសីហនុ​ ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ធំ​យ៉ាងច្រើន​ ​ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី ៣០០០ ម៉ែត្រការ៉េ​ឡើង​ ​មាន​ចំនួន ៧០គម្រោង​ ​ក្នុង​ចំនួន​ជាង ៣០០គម្រោង​ ​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់​ ​៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ ​កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​។​

​កាលពី​ឆ្នាំ២០០៥​-​២០១៥​ ​ខេត្ត​នេះ​មាន​គម្រោង​អ​គារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់​រហូតដល់៣៥ជាន់​ ​មានតែ ៤៦គម្រោង​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ឆ្នាំ ២០១៨ តែឯង​ ​មាន​គម្រោង​អគារ​ធំ​ ​និង​កម្ពស់​ចាប់ពី ៥ជាន់​ដល់ ៤០ជាន់​រហូតដល់ ១៥០គម្រោង​៕​