គំរោង​ខុន​ដូ​ទី១ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ២០១៩​

0

​ដោយ​ ​វុត្ថា
​ភ្នំពេញ​៖​ ​គំរោង​ខុន​ដូ​ទី១ប្រចាំឆ្នាំ២០១៩​ ​បាន​បើក​ការដ្ឋាន​សាងសង់​ ​ខណៈ​អ្នកជំនាញ​នៅតែ​មាន​សុទិដ្ឋិនិយម​ ​ពី​ការទិញ​លក់​អាគារ​បែប​សហ​កម្ម​សិទ្ឋ​នេះ​ថា​នៅតែ​មាន​ភាពល្អ​ប្រសើរ​។​

​លោក​ ​មៀច​ ​សុខា​ ​អ្នកតំណាង​ក្រុមហ៊ុន​ ​Century​ ​21​ ​V​-​heritage​ ​Home​ ​Realty​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី១២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​បែបនេះ​ ​ហើយ​ក្រុមហ៊ុន​សម្រេច​អភិវឌ្ឍន៍​គម្រោងAmara​ ​Residence​ ​ដែល​មានផ្ទះ​ ​ចំនួន៩៦យូនី​ត​ ​ចែកចេញជា​បី​ប្រភេទ​ ​គឺ​ប្រភេទ​ទី​ ​១​ ​បន្ទប់គេង​ ​២​ ​និង​ ​៤​ ​បន្ទប់គេង​ ​ហើយ​មាន​ទំ​ ​ហំ​ចាប់ពី៣៧​ ​ទៅដល់១៣៦​ ​ម៉ែត្រការ៉េ​ ​។​ ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ៣០​ ​ភាគរយ​ជា​ប្រភេទ​ ​Condo​ ​Apartment​ ​ហើយ​ខុន​ដូ​នេះ​មានតម្លៃ​ចាប់ពី១៩០០ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​ខុន​ដូ​ប្រណីត​នេះ​ ​សាងសង់​ឡើង​ក្នុង​គោលបំណង​បំពេញចិត្ត​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ ​ជាពិសេស​គូរស្រករ​ថ្មីថ្មោង​ ​ដែល​ឪ្យ​តម្លៃ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​”​។​

​Amara​ ​Residence​ ​មាន​កម្ពស់២៥​ ​ជាន់​ ​ស្ថិត​ក្នុង​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​អភិវឌ្ឍន៍​រួមគ្នា​រវាង​ក្រុមហ៊ុន​ ​Century21​ ​V​-​Heritage​ ​Home​ ​Realty​ ​Co​,​ ​Ltd​.​ ​និង​ជា​ម្ចាស់ដី​ ​ហើយ​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ ​CNE​ ​ជា​អ្នកទទួល​ម៉ៅការ​ទូទៅ​លើ​គម្រោង​នេះ​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២១​។​

​លោក​មៀច​ ​សុខា​បាន​បន្ត​ថា​ ​ទីផ្សារ​ខុន​ដូ​ក្នុង​ឆ្នាំ២០១៩នេះ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មាន​សក្តា​នុ​ពល​សម្រាប់​ជនជាតិ​ខ្មែរ​ ​និង​ជនបរទេស​ ​ហើយ​គ្រាន់តែ​គម្រោង​នេះ​ ​ចេញ​ភ្លាម​ ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ ​និង​បរទេស​ទិញ​អស់​រួច​ទៅ​ហើយ​។​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ពុំ​មាន​អ្វី​ប្រែ​ប្រែ​លនោះ​ទេ​ ​សម្រាប់​ឆ្នាំ​ ​២០១៩នេះ​ ​ពោល​គឺ​សកម្មភាព​នៃ​ការសាងសង់​ ​ក៏ដូចជា​ទីផ្សារ​លក់ដូរ​នៅតែ​មាន​សភាព​រឹង​មុំា​ដដែល​៕​

តំបន់​ជាប់​ផ្លូវជាតិ​លេខ៥១​ ​ចាប់ផ្តើម​ហុច​សក្តា​នុ​ពល​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​ចាក់កៅស៊ូ​លើ​ផ្លូវជាតិ​លេខ៥១​ ​មិន​ត្រឹមតែ​ធ្វើឲ្យ​ការ​ធ្វើដំណើរ​ងាយស្រួល​នោះ​ទេ​ ​តែ​ក៏​ធ្វើឲ្យ​ដី​នៅ​តំបន់​នោះ​មានតម្លៃ​កើនឡើង​។​

​ដោយមាន​ចម្ងាយ​ប្រមាណ១០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តំបន់​ផ្លូវជាតិ​លេខ៥១​ ​បាន​និង​កំពុង​ទាក់ទាញ​រោងចក្រ​ ​សហគ្រាស​នានា​ពង្រីក​ខ្លួន​ ​និង​ម្ចាស់​រោងចក្រ​ជាច្រើន​បាន​រើ​ទីតាំង​ទៅកាន់​តំបន់​នោះ​ ​ដែល​ធ្វើឲ្យ​កត្តា​ប្រជា​សាស្រ្ត​កើនឡើង​ ​សកម្មភាព​អាជីវកម្ម​កាន់តែ​ផុសផុល​ជាង​មុន​។​

ប្រធាន​ផ្នែក​លក់​នៃ​គំរោង​ដី​ឡូត៍​ថ្មីមួយរូូប​ ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ៥១ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២​ ​កុម្ភៈ​នេះ​ថា​ ​ជាមួយនឹង​ការ​រីកចម្រើន​ ​និង​មើល​ឃើញ​សក្តា​នុ​ពល​នៃ​ការអភិវឌ្ឍន៍​នៅ​តំបន់​នេះ​ ​ទើប​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​លើ​ផ្ទៃដី​ជិត៤០ហិ​ក​តា​ ​ដែល​បាន​បើក​ដំណើរការ​លក់​កាលពី​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​នេះ​។

​កញ្ញា​បាន​បន្ត​ថា​ ​គំរោង​នេះ​មាន​ដី​ទំ​ហំ​ខុស​ៗ​គ្នា​ ​ដោយមាន​ទំហំ​ចាប់ពី៥គុណ១៧ម៉ែត្រ​ ​៥គុណ១៨ម៉ែត្រ​ ​និង៥គុណ​នឹង​២០​ម៉ែត្រ​ ​ដែល​ដាក់​លក់​ក្នុង​តម្លៃ​ចាប់ពី៥៨០០ដុល្លារ​ឡើង​ទៅ​ ​ហើយ​អតិថិជន​បង់​ផ្តាច់​ទទួល​បានការ​បញ្ចុះតម្លៃ​១០​ភាគរយ​ ​និង​បង់​រំលស់​គឺ​មិន​យកការប្រាក់​រយៈពេល១ឆ្នាំ​។​

​ប្រធាន​ផ្នែក​លក់រូបនេះបានបន្ត​ថា​ ​“​ជាមួយនឹង​ការ​គិត​គូ​ពី​ផាសុ​ខ​ភាព​ ​ដល់​អ្នក​រស់នៅ​ក្នុង​គំរោង​នេះ​ ​ក្រុមហ៊ុន​បាន​គិត​ពី​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សមស្រប​ ​ដោយ​មា​នប្រ​ព័ន្​ឋ​អគ្គិសនី​ ​បណ្តាញ​លូ​ ​និង​ផ្លូវ​ទំហំ​ចាប់ពី៨ដល់១២ម៉ែត្រ​។​ ជាមួយគ្នា​នេះ​ ​ក្រុមហ៊ុន​យើងខ្ញុំ​ក៏បាន​និង​កំពុង​រៀបចំ​សាងសង់​ផ្សារ​សហគមន៍​ ​នៅក្នុង​គំរោង​នេះ​ ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទិញ​ដី​ក្នុង​គំរោង​នេះ​អាច​សាងសង់​ផ្ទះ​រស់នៅ​ ​និង​អាច​លក់ដូរ​នៅក្នុង​ផ្សារ​បាន​”។​

​គំរោង​ដី​ឡូត៍​នេះ​ស្ថិតនៅ​ភូមិ​ដំណាក់​ព្រីង​ ​ឃុំ​ទំនប់ធំ​ ​ស្រុក​ពញ្ញា​ឮ​ ​ខេត្តកណ្តាល​។​ ​អ្វី​ដែល​ជា​សក្តា​នុ​ពល​នៅក្នុង​គំរោង​នេះ​ ​គឺ​ប្រជាពលរដ្ឋ​អាច​សាងសង់​ផ្ទះ​ជួល​ ​ដោយសារ​មាន​រោងចក្រ​ ​សហគ្រាស​នានា​នៅ​ព័ន្​ឋ​ជុំវិញ​គំរោង​នេះ​ ​ហើយ​គំរោង​នេះ​មាន​ទីតាំងនៅ​ជាប់​ផ្លូវជាតិ​លេខ៥១តែម្តង​ ​ពោល​គឺ​ត​បន់​នេះ​មាន​មនុស្ស​រស់នៅ​ច្រើន​ ​និង​មានកម្ម​ករ​ ​និយោជិត​ធ្វើការ​ច្រើន​នៅ​តំបន់​នេះ​។​

​អតិថិជន​អាច​ទំនាក់ទំនង​លេខទូរស័ព្ទ​ដើម្បី​ទិញ​គំរោង​នេះ​ ​តាមរយៈ​លេខទូរស័ព្ទ​ ​០១១​ ​៨១​ ​២៨​ ​៨៨​,​ ​០៦៧​ ​៨១​ ​២៨​ ​៨៨​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោ​ក​ ឃួង​ ​ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ ​និង​អំពាវនាវ​ឲ្យ​រោងចក្រ​ ​សហគ្រាស​នានា​រើចេញ​ពីទី​ក្រុង​ ​ដោយ​ត្រូវ​ទៅ​សាងសង់​នៅ​តាម​តំបន់​ជាយក្រុង​នានា​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​ យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ថា​ ​ការពង្រីក​ផ្លូវជាតិ​លេខ៥១​ ​និង​ការ​ចាក់កៅស៊ូ​ផ្លូវ​នេះ​បាន​ធ្វើឲ្យ​តំបន់​នេះ​មានការ​រីកចម្រើន​លឿន​ ​ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ទាំង​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ដែល​បាន​ធ្វើឲ្យ​មា​នកំនើ​នប្រ​ជា​សាស្រ្ត​ ​ហើយ​នៅពេល​មា​នកំនើ​នប្រ​ជា​សាស្រ្ត​ ​មានន័យថា​សកម្មភាព​អាជីវកម្ម​នានា​ ​បាន​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​។​

​លោក​បន្ត​ថា​ ​“​ការ​កើនឡើង​តម្លៃ​ដីធ្លី​ ​និង​សកម្មភាព​អាជីវកម្ម​តំបន់​នេះ​ ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ ​ព្រោះ​កត្តា​សំ​ខាន់​ៗ​ដែល​ធ្វើឲ្យ​មាន​សកម្មភាព​អាជីវកម្ម​ ​និង​តម្លៃ​ដីធ្លី​កើតឡើង​ ​បាន​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​រួចហើយ​”​។​លោក​បន្ត​ថា​ ​“​តំបន់​នេះ​ ​ក៏ដូចជា​តំបន់​ជុំវិញ​ភ្នំ​ប្រសិ​ទ្ឋ​តម្លៃ​ដីធ្លី​ ​និង​សកម្មភាព​អាជីវកម្ម​នានា​បាន​និង​កំពុង​ធ្វើឲ្យ​តំបន់​កៀក​ទីក្រុង​នេះ​ ​នឹង​មានការ​រីកចម្រើន​ខ្លាំង​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​”​៕​

Real Estate Expert: Bavet Land Price Will See Tremendous Increase in the Near Future

0

By Kong Soriya
Phnom Penh: Bavet Land prices will rise in the future as the land prices have now risen to another level due to the construction of two satellite cities and industrial expansion.

Currently, Bavet has about 10 special economic zones and employs about 40,000 workers. Earlier this year, Empire World announced the completion of the first satellite city, the 52-hectare satellite and the satellite city Heng Heng invested in the area covering 7 hectares.
Vice president of Cambodia Real Estate Association and international real estate expert Som Keo Malida recently said that Bavet’s current situation is the same as in Sihanoukville three years ago and at that time the land price in Sihanoukville is not so expensive, but now the price of land in Sihanoukville has increased tremendously.

“I think the price of land in Bavet will be the same for the next three to five years as the price of land in the city has already risen to one level, but is still worth investing in. The price of land from the National Road last year ranged from $4 to $7, but now it is between $25 and $40 per square meter,” Mr Malida said.

The government has incorporated Bavet as a special industrial zone in the 2025 Industrial Development Policy, which is an important foundation for investment, as the government will have a well-planned development oriented map and build infrastructure to drive investment from the private sector.

As a result, Bavet has become a center for trade, industry, tourism and casinos of which many have been under construction due to China’s surge in investment.

Leaders of China’s road and bridge construction companies during a courtesy meeting with Samdech Techo Hun Sen, the Prime Minister of Cambodia has announced the construction of the high speed road in Phnom Penh-Bavet in the near future.

Empire World Chief Executive Officer Eric Loo said that Bavet has a special geographical condition because it is between the Ho Chi Minh City and Phnom Penh, and is close to transporting goods from Bavet to the deep sea port of Vietnam, he added that he had studied thoroughly and deeply, decided to choose this city for investment.

“In the near future, the city will have more people living and more investment from international investors,” he said.

EuroCham​ ​ប្រតិកម្ម​ចំពោះ​ដំណើ​ការ​នៃ​ការ​ដក​អនុគ្រោះ​ព័ន្ធ​ ​(​EBA​)​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ ​(​EU​)​ ​បាន​ចាប់ផ្ដើម​ផ្អាក​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ​លើកលែង​ ​តែ​អាវុធ​(​ ​Everything​ ​But​ ​Armed​)​ ​ពី​ប្រទេស​កម្ពុជា​ ​EuroCham​ ​ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​ដំ​ណាង​ឪ្យ​ ​៣៥០​ ​ជាង​ក្រុមហ៊ុន​ ​បាន​ចេញ​សេ​ក្តី​ថ្លែងការណ៍​សំដែង​ការ​ខកចិត្ត​ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​

​សេចក្តី​ថ្លែងការណ៍​នេះ​ ​បាន​សេរ​សេរ​ថា​ ​ការសម្រេច​ចិត្ត​ក្នុង​ការ​ដំណើរការ​ដក​ប្រពន្ធ​នេះ​ ​Everything​ ​But​ ​Arms​ ​(​EBA​)​ ​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​បាន​ធ្វើ​ឪ្យ​មានផល​ប៉ះពាល់​ ​និង​ព្រួយបារម្ភ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​។​

​សេចក្តី​ថ្លែងការណ៍​នេះ​ ​បន្ត​ថា​ ​ចាប់តាំងពី​ឆ្នាំ​ ​២០១៥​ ​សហភាព​អឺរ៉ុប​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការ​កសាង​ ​និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា​តាមរយៈ​សកម្មភាព​របស់​ ​EuroCham​ ​ដែល​អាច​ឱ្យ​អង្គការ​នេះ​ក្លាយទៅជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​នៃ​កិច្ចសហការ​សាធារណៈ​ ​និង​ឯកជន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ជោគជ័យ​។​ ​

​សេចក្តី​ថ្លែងការណ៍​មាន​កំរាស់​ ​២​ ​ទំព័រ​ ​ជា​ភាសាអង់គ្លេស​នេះ​ ​បន្ថែម​ថា​ ​ការសម្រេច​ចិត្ត​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​នា​ពេល​កន្លងមក​ ​និង​អ​នាគ​ក្នុង​ភាពជា​ដៃគូ​នេះ​ប៉ុណ្ណោះទេ​ថែមទាំង​ប៉ះពាល់​ដល់​មូលនិធិ​ពី​របស់​សហ​ភាព​អ៊ឺ​រ៉ុ​បក្នុ​ងរ​យៈ​ពេល​ពីរ​ទសវត្សរ៍​កន្លងមក​ដែល​បាន​ជួយ​ធ្វើអោយ​ស្ថានភាព​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​កាន់តែ​ប្រសើរ​ឡើង​។​ ​

​លោក​ ​Arnaud​ ​Darc​ ​ប្រធាន​ ​EuroCham​ ​ប្រចាំ​នៅ​កម្ពុជា​បាន​ឪ្យ​ដឹង​ថា​ ​«​យើង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​ថា​ការ​ដក​ ​EBA​ ​នេះ​ ​ព្រោះ​វា​នឹង​បញ្ជូន​សញ្ញា​មិនល្អ​អំពី​អនាគត​នៃ​ទីផ្សារ​ដល់​វិនិយោគិន​ដែល​មាន​សក្ដានុពល​ក្នុង​ឆ្នាំ​ ​២០១៩​ ​ហើយ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​(​EBA​)​នេះ​ដែរ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​ ​២០២០​ ​នឹង​មានផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ការងារ​កម្មករ​រាប់​រយ​ពាន់​នាក់​ ​ស្ត្រី​ដែល​ងាយ​រងគ្រោះ​ ​និង​អ្នក​ផ្សេងទៀត​ដែល​ទទួល​បាន​ប្រយោជន៍​ពី​សហភាព​អឺរ៉ុប​ ​”​។​

​សហភាព​អឺរ៉ុប​បាន​កាលពី​ថ្ងៃទី​ ​១១​ ​ខែកុម្ភៈ​ម្សិលមិញ​នេះ​ ​បាន​ចាប់ផ្តើម​ដំណើរការ​ផ្អាក​ជា​បណ្តោះអាសន្ន​ ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​ ​ក្រោម​គម្រោង​ពាណិជ្ជកម្ម​ ​Everything​ ​But​ ​Arms​ ​(​EBA​)​ក្រោយពី​ពិនិត្យ​ឃើញថា​ ​ប្រទេស​កម្ពុជា​មិន​គោរ​ពសិ​ទិ្ធ​មនុស្ស​ ​និង​សិទ្ធិ​ការងារ​សំ​ខាន់​ៗ​ ​។​

​កិច្ច​ព្រមព្រៀង​អនុគ្រោះ​ពន្ធ​ ​ឬ​ ​EBA​ ​(​Everything​ ​But​ ​Arms​)​ ​ជា​កិច្ច​ព្រមព្រៀង​ដែល​សហភាព​អឺរ៉ុប​ ​បាន​ផ្តល់​ឲ្យ​កម្ពុជា​ ​និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផ្សេងទៀត​ ​នូវ​ឱកាស​នាំ​គ្រប់​ផលិតផល​ទាំងអស់​ ​(​លើកលែងតែ​អាវុធ​)​ ​ចូល​ទៅ​ក្នុង​ទីផ្សារ​រួម​តែមួយ​របស់​សហភាព​អឺរ៉ុប​ ​ដោយ​មិន​ជាប់ពន្ធ​គយ​ ​និង​មិន​ជាប់​កូតា​។​

​មួយ​គ្នា​នោះ​ដែរ​ ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​របស់​កម្ពុជា​ ​កាលពី​ថ្ងៃទី១១​ ​ខែតុលា​ ​ឆ្នាំ២០១៨បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ពិសេស​មួយ​ឆ្លើយតបទៅនឹង​សហភាព​អឺរ៉ុប​ ​ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ​ ​(​EBA​)​ ​សម្រាប់​ទំនិញ​របស់​កម្ពុជា​ ​ហើយ​បាន​ចាត់ទុកជា​ការសម្រេច​ដ៏​អយុត្តិធម៌​បំផុត​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​ចាត់ទុក​ការសម្រេច​ចិត្ត​នេះ​ ​ថា​ជា​ភាព​អយុត្តិធម៌​បំផុត​ ​ព្រោះ​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ ​សហ​ភាព​អ៊ឺ​រ៉ុប​បាន​បដិសេធ​ដោយ​ចំហរ​ ​អំពី​វឌ្ឍនភាព​គួរឲ្យ​កត់សម្គាល់​ដែល​ប្រទេស​ ​កម្ពុជា​សម្រេច​បាន​ ​ទោះបី​រងគ្រោះ​ដោយ​សោកនាដកម្ម​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាងណាក៏ដោយ​ ​ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន​ ​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​កម្មវិធី​នេះ​ ​ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ​ ​និង​សិទ្ធិ​ដីធ្លី​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​ ​កាលពី​ខែកក្កដា​កន្លងទៅ​។​ ​រាជរដ្ឋាភិបាល​មានការ​ខកចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប​ ​ដែល​មិនបាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ​ ​ដែល​សហភាព​អឺរ៉ុប​បាន​យក​ធ្វើជា​មូលដ្ឋាន​ ​នៃ​សេចក្តី​សម្រេចចិត្ត​លំអៀង​របស់​ខ្លួន​៕​

អ្នកជំនាញ​៖​ ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត​នឹង​កើនឡើង​ខ្ពស់​នា​ពេល​ឆាប់​ៗ​នេះ​

0

ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាវិត​ ​នឹង​កើនឡើង​ខ្ពស់​នា​ពេល​អនាគត​ ​ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​បាន​កើនឡើង​មួយ​កម្រិត​រួច​ទៅ​ហើយ​ ​ដោយសារ​ការសាងសង់​ទីក្រុង​រណប​ចំនួន​ពីរ​ ​និង​កំនើ​នវិ​ស័យ​ឧស្សាហកម្ម​។​

​បច្ចុប្បន្ន​ក្រុង​បាវិត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រមាណ១០ទីតាំង​ ​និង​មានកម្ម​ករ​ ​និយោជិត​បំពេញការងារ​ប្រមាណ​ ​៤០,០០០នាក់​ ​ហើយ​កាលពីដើម​ឆ្នាំនេះ​ក្រុមហ៊ុន Empire​ ​World​ ​បាន​ប្រកាស​សាងសង់​ ​ទីក្រុង​រណប​ដំណាក់កាល​ទី១ទំហំ៥២ហិ​ក​តា​ ​និង​ទីក្រុង​រណប​ហេង​ ​ហេង​បាន​វិនិយោគ​លើ​ផ្ទៃដី៧ហិ​ក​តា​។​

​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​លោក​ ​សោម​ ​កែវ​ម៉ាលី​ដា​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ ​ៗ​នេះ​ថា​ ​ស្ថានភាព​ទីក្រុង​បាវិត​បច្ចុប្បន្ន​ ​មាន​សភាព​ដូចគ្នានឹង​ក្រុង​ព្រះសីហនុ​កាលពី៣ឆ្នាំមុន​ ​ដែល​ពេលនោះ​តម្លៃ​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ ​មិន​មានតម្លៃ​ខ្ពស់​នោះ​ទេ​ ​ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ក្រុង​ព្រះសីហនុ​បាន​កើនឡើង​ស្ទើរ​មិន​គួរឲ្យ​ជឿ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​គិតថា​តម្លៃ​ដី​នៅ​ក្រុង​បាវិត​នឹង​មាន​សភាព​ដូចគ្នា​ ​នា​រយៈពេល៣ទៅ៥ឆ្នាំខាងមុខ​ ​ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​នៅ​ទីក្រុង​នេះ​ ​បាន​កើនឡើង​មួយ​កម្រិត​រួច​ទៅ​ហើយ​តែ​ស្ថិត​ក្នុង​តម្លៃ​មួយ​អាច​វិនិយោគ​បាន​នៅឡើយ​”​។​ ​លោក​បន្ត​ថា​ ​“​តម្លៃ​ដី​ចេញពី​ផ្លូវជាតិ​កាលពី​ឆ្នាំមុន​មាន​ចន្លោះ​ពី៤ទៅ៧ដុល្លារ​ ​ប៉ុន្តែ​បច្ចុប្បន្ន​បាន​កើនឡើង​ចន្លោះ​ពី២៥ទៅ៤០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​”​។​

​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ក្រុង​បាវិត​ ​ជា​តំបន់ឧស្សាហកម្ម​ពិសេស​មួយ​ ​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដែល​ការ​ដាក់បញ្ចូល​​នេះ​ ​ជា​មូលដ្ឋាន​ដ៏​សំខាន់​សំរាប់​ការ​វិនិយោគ​ ​ព្រោះ​រដ្ឋាភិបាល​នឹង​មាន​ផែនទី​ចង្អុល​ទិស​អភិវឌ្ឍន៍​ប្រកបដោយ​របៀបរៀបរយ​ ​និង​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ដើម្បី​ជំរុញ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​។​

​ជាល​ទ្ឋ​ផល​ក្រុង​បាវិត​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ទេសចរណ៍​ ​និង​កាស៊ីណូ​ព្រោងព្រាត​ ​ដែល​បាន​និង​កំពុង​សាងសង់​បន្ត​កាន់តែ​ច្រើន​ ​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​របស់​ចិន​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ប្រទេស​ចិន​ ​ក្នុង​កំឡុង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​ប្រកាស​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​នា​ពេល​ខាងមុខ​ផង​ដែរ​។​

​លោក​ ​Eric​ ​Loo​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Empire​ ​World​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុង​បាវិត​មាន​លក្ខខ័ណ្ឌ​ពិសេស​មួយ​ទាក់ទង​នឹង​ទីតាំង​ភូមិ​សាស្រ្ត​ ​ដោយសារ​វា​ស្ថិតនៅ​ចន្លោះ​កណ្តាល​រវាង​ក្រុង​ហូ​ ​ជី​ម៉ិញ​ ​និង​ក្រុងភ្នំពេញ​ ​និង​មាន​ចម្ងាយ​ជិត​សំរាប់​ដឹកជញ្ជូន​ទំនិញ​ចេញពី​ទីក្រុង​បាវិត​ ​ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​នៃ​ប្រទេស​វៀតណាម​។​លោក​បន្ត​ថា​ ​លោក​បាន​សិក្សា​យ៉ាង​លំអិត​ ​និង​ស៊ីជម្រៅ​ ​ទើប​សម្រេចចិត្ត​ជ្រើសរើស​ទីក្រុង​នេះ​ជា​តំបន់​សំរាប់​វិនិយោគ​។​

​លោក​បន្ត​ថា​ ​“​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ទីក្រុង​នេះ​នឹង​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​ ​និង​មានការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​”​៕​

តើ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​លំដាប់​ពិភពលោក​មកកាន់​កម្ពុជា​ជួយ​អ្វីខ្លះ​ ​ដល់​វិស័យ​នេះ​

0

ដោយៈ​ ​រ៉ា​វី​
​ភ្នំពេញ​៖​ ​ជាមួយនឹង​កំណើន​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុង​ស្រុក​នៅ​កម្ពុជា​ ​កំពុងតែ​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​ធំ​មួយចំនួន​ក៏បាន​បង្ហាញ​វត្ត​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ ​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅ​កម្ពុជា​ផង​ដែរ​។​

​ការ​បង្ហាញ​វត្តមាន​ការិយាល័យ​តំណាង​ ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ទាំងនោះ​ ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បញ្ជាក់​ប្រាប់​ថា​ ​វា​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​បស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ហើយ​វា​ក៏​ជា​ឱកាស​ដែល​អាច​ការិយាល័យ​តំណាង​ក្រុម​ហ៊ុន​ធំៗ​ទាំងនោះ​ ​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​តប​ទៅ​នឹង​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ដែល​កំពុងតែ​អភិវឌ្ឍ​មួយ​នេះ​ផង​ដែរ​។​

​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​នាយិកា​ក្រុមហ៊ុន​ ​Century​ ​21​ ​Cambodia​ ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ធំ​ ​ដែល​មាន​រហូតដល់​ទី​ចំនួន៨១ទីតាំងនៅ​លើ​ពិភពលោក​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១១​ ​កុម្ភៈ​កន្លងមក​ថា​ ​ជា​ធម្មតា​ ​នៅពេល​ដែលគេ​បណ្តាក់​ទុន​វិនិយោគ​លើ​អ្វីមួយ​ ​គឺ​ទាល់តែ​គេស​ម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ ​ដែល​ជា​ឱកាស​ទទួល​បាន​ភាព​ចំណេញ​ ​។​ ​ដោយឡែក​ ​ចំពោះ​វត្ត​មា​នរ​បស់ប​ ​ណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ ​លំដាប់​ពិភពលោក​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក៏​ដូចគ្នា​ផង​ដែរ​ ​។​



​លោកស្រី​បន្ត​ថា​ ​“​មុន​ពេល​គេស​ម្រេច​ចិត្ត​មក​បង្ហាញខ្លួន​នៅ​ប្រទេស​ណាមួយ​ ​គឺ​គេ​បាន​សិក្សា​យ៉ាង​ច្បាស់​ពី​ស្ថានភាព​នយោបាយ​ ​ស្ថានភាព​សេដ្ឋកិច្ច​ ​ក៏​ដូច​ជា​សក្តា​នុ​ពល​ផង​ដែរ​”​។​ ​លោកស្រី​បន្ត​ថា​ ​“​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ ​Century​ ​21​ ​Cambodia​ ​ជាដើម​ ​មុន​ពេល​ទទួល​បាន​សិទ្ធិ​ ​ធ្វើជា​ការិយាល័យ​តំណាង​ប្រចាំ​នៅ​កម្ពុជា​ ​គឺ​ក្រុមហ៊ុនមេ​បាន​សិក្សា​យ៉ាង​លម្អិត​ ​ទាំង​កេរ្តិ៍ឈ្មោះ​របស់​អ្នកតំណាង​ស្នើសុំ​ ​ទាំង​កេរ្​តិ​ឈ្មោះ​ក្រុមហ៊ុន​ ​ជាពិសេស​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ ​និង​កម្រិត​ ​GDP​ ​ក្នុង​ស្រុក​ផង​ដែរ​”​។​

​បច្ចុប្បន្ន​នេះ​ ​Century21​ ​Cambodia​ ​បាន​ពង្រីក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រហូតដល់២១​ ​ហើយ​ក្នុង​នោះ​មាន​ចំនួន៥ការិយាល័យ​ ​បាន​បំបែក​សាខា​របស់​ខ្លួន​នៅ​តាម​បណ្តា​ខ័ណ្ឌ​នានា​ផង​ដែរ​ ​។​

​ជាមួយគ្នា​នេះ​អ្នកនាង​ ​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodiaបាន​លើកឡើង​ស្រដៀងគ្នា​ថា​ ​ការ​បង្ហាញ​វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​លំដាប់​ពិភពលោក​នៅ​កម្ពុជា​នា​ពេលនេះ​ ​វា​គឺជា​សញ្ញា​វិជ្ជមាន​ដែល​បញ្ជាក់​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​កំពុងតែ​មាន​ចរន្ត​ល្អ​ប្រសើរ​បំផុត​។​



​អ្នកនាង​បន្ត​ថា​ ​«​មូលហេតុ​ដែល​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​នៅ​លើ​សាកលលោក​ងាក​មក​ចាប់អារម្មណ៍​ ​និង​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​នា​ពេលនេះ​ ​ក៏​ព្រោះតែ​ក្រុមហ៊ុន​ទាំងនោះ​ ​បាន​សម្លឹងឃើញ​ច្បាស់​ពី​សន្ទុះ​នៃ​ភាព​រីកចម្រើន​ ​និង​ការអភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​”​។​

​អ្នកនាង​អាន​ ​សុធី​តា​បាន​ពន្យល់​ថា​ ​ហេតុផល​សំ​ខាន់​ៗ​ចំនួន​ ​៣​ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ទាំងនោះ​ ​សម្រេចចិត្ត​ដាក់​កា​រិយា័​យតំ​ណាង​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​កម្ពុជា​ក៏​ព្រោះតែ​ ​ទី១​ ​ដោយសារតែ​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​ ​មាន​ភាព​អំណោយផល​ដល់​ពួកគេ​ ​និង​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​នានា​ ​ដែល​ស្ថិតនៅ​ជិតខាង​កម្ពុជា​ ​។​ ​ទី២​ ​បើ​ទោះជា​ចរន្ត​នៃ​ការ​វិនិយោគ​លើ​វិស័យ​អ​ចល្រព្យ​នៅ​កម្ពុជា​ ​កំពុងតែ​មាន​ភាព​ផុលផុស​យ៉ាង​យ៉ាងណា​ ​ប៉ុន្តែ​វា​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​នូវ​តម្រូវការ​ ​នៅ​លើ​ទីផ្សារ​បាន​នៅឡើយ​នោះ​ទេ​ ​ដូច្នេះ​ការ​ចូលខ្លួន​មកកាន់​ប្រទេស​ ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​មួយ​នេះ​ ​អាច​ជា​ឱកាសល្អ​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ភាគលាភ​ ​ឬ​ប្រាក់ចំណេញ​ត្រឡប់ទៅវិញ​យ៉ាង​ងាយ​ ​ហើយ​ទី៣​ ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​ដោយសារ​គេស​ម្លឹង​យ៉ាង​ច្បាស់​ថា​ ​កំណើន​ផលិតផល​ក្នុង​ស្រុក​(​ការ​រីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​)​ ​នៅ​កម្ពុជា​ ​មាន​ភាព​លឿន​រហ័ស​ ​និង​មាន​ទីផ្សារ​ធំ​ទូលាយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​នៅក្នុង​តំបន់​។​

​អ្នកនាង​បាន​បន្ត​ថា​ ​“​វា​ជា​រឿង​ល្អ​ដែល​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​មកកាន់​កម្ពុជា​ ​ព្រោះ​នៅពេល​ដែល​មាន​វត្តមាន​ក្រុម​ហ៊ុន​ធំៗ​ ​ចូល​មកកាន់​តែ​ច្រើន​ ​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ​ក៏​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ដែរ​ ​ដោយ​ទាំង​ក្រុមហ៊ុន​តូច​-​ធំ​ ​នៅក្នុង​ស្រុក​នឹង​ខិតខំ​ពង្រឹង​ទាំង​ផ្នែក​សេវាកម្ម​ ​ទាំង​ផ្នែក​គុណភាព​ ​ក៏ដូចជា​តម្លៃ​ ​ដើម្បី​ធ្វើ​យ៉ាងណា​អាច​អូសទាញ​អតិថិជន​បាន​ប្រកបដោយ​ភាព​ជឿជាក់​ ​និង​ទំនុកចិត្ត​ខ្ពស់​”​។​

​អ្នកនាង​បន្ថែម​ថា​ ​អ្វី​ដែល​ជា​ចំណែក​វិជ្ជមាន​ដល់​សង្គម​ ​និង​ប្រទេសជាតិ​នោះ​ ​គឺ​នៅពេល​ ​ដែល​វិស័យ​អចលនទ្រព្យ​កាន់តែ​មានការ​អភិវឌ្ឍ​ ​ផ្នែក​ខាង​ហេដ្ឋារចនាសម្ពន្ធ​ក៏​មាន​ភាព​រីកចម្រើន​ផង​ដែរ​ ​ក្រៅពី​នេះ​ក៏បាន​រួមចំណែក​បង្កើត​ ​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក​ ​រួម​ជាមួយនឹង​ការប្រាក់​ចំណូល​ដល់​ប្រទេសជាតិ​ ​តាមរយៈ​ការ​បង់ពន្ធ​ទៅលើ​ដំណើរ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងនោះ​ផង​ដែរ​ ​៕​

ចំណេះដឹង! ដូចម្តេចដែលហៅថាគោលនយោបាយសារពន្ធ?

0

ដោយ​វុត្ថា

​ភ្នំពេញ​ ៖​ គោលនយោបាយ​សារពើពន្ធ​គឺ​សំដៅលើ​ការ​យកពន្ធ​ ​និង​វិធី​រក​ចំ​ណូល​ផ្សេង​ៗ​ទៀត​របស់​រដ្ឋ​ ​និង​ចំណាយ​ដោយ​បែងចែក​ធនធានសេដ្ឋកិច្ច​ ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​និង​សមធម៌​។​

​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​សារពើពន្ធ​ ​រដ្ឋ​ត្រូវ​អនុវត្ត​សកម្មភាព​សំ​ខាន់​ៗ​ដូចជា​ ​១​.​ ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ ​និង​គៀង​គរ​ចំណូល​ ​និង២​.​ ​ការ​ធ្វើ​វិចារណៈ​កម្ម​ចំណាយ​ ​គឺ​បែងចែក​ចំណាយ​ថវិការដ្ឋ​រវាង​ការប្រើ​ប្រាស់​ ​និង​ការ​វិនិយោគ​សាធារណៈ​ឲ្យបាន​សមស្រប​។​

​គោលនយោបាយ​សារពើពន្ធ​ប្រទេស​នី​មួយ​ៗ​ ​គួរ​មាន​គោលដៅ​ជាគោល​ការណ៍​ចំនួន​បួន​គឺ​៖​ ​1​ ​ការបែងចែក​ធនធាន​ ​2​ ​ស្ថេរ​ភាព​វូប​នី​យក​ម្ម​ ​កំណើន​ ​និង​ការបែងចែក​នៃ​ប្រាក់ចំណូល​នៃ​ទ្រព្យសម្បត្តិ​ឲ្យ​ស្មើគ្នា​។​

​តាមរយៈ​ពន្ធ​ ​និង​ចំណាយ​សាធារណៈ​រដ្ឋាភិបាល​ ​ដើ​តួនាទី​សំខាន់​ក្នុង​ការបែងចែក​បណ្តា​ធនធាន​នៅក្នុង​សេដ្ឋកិច្ច​ ​និង​ជំរុញ​ខ្សែ​សង្វាក់​ផលិតកម្ម​ឲ្យ​កើន​ ​ឬមិន​កើនឡើង​៕​

The Royal Government of Cambodia will push for the construction of Stung Pursat Hydropower Plant in 2019

0

By Nov Vathana
Phnom Penh: The government is pushing for the construction of a new hydropower plant in Pursat province with a capacity of 80 megawatts in 2019, after completion of the study to meet the needs of electricity users, industrial, and handicraft sector and benefits to the national economy.

Victor Jona, spokesman for the Ministry of Mines and Energy, said on 11 February 2019 the government is negotiating the cost of selling electricity with companies from China and Korea for between 7 cents and 8 cents per kilowatt hour.

If both sides achieved the negotiation, it can lead to the development of hydropower plants soon in 2019, and plans to use the construction period of 3 to 4 years, he said.
The further development of the Pursat hydropower plant is great importance to respond to the needs of the people in the industry, crafts and other services, and ensure domestic energy security, which will reduce importing foreign sources of electricity, he added.

The spokesman confirmed that the study of the Stung Pursat Hydropower Project could cost up to $160 million, with a power output of up to 80 megawatts, and the impact is minimal.

Suy Sem, Minister of Mines and Energy, said that in 2019, the Royal Government plans to add additional sources of electricity, develop national network to all provinces and cities and distribute distribution lines to all villages by 2020, responding to the needs of the people.

So far, Cambodia has seven hydropower plant with six in the southwestern part of Cambodia, such as the Arai, Russei Chum, Kamchay, Kiriorom 1 and Kirirom 3, and Tatai hydropower dams. Another part is the Sesan 2 Hydropower Power Plant in Steung Treng Province, northeastern Cambodia.

The Cambodia-China Friendship Bridge of Steung Trang is constructed faster than the plan

0

By Vutha
Phnom Penh: A spokesman for the Ministry of Public Works and Transport said that the construction of the Cambodia-China Friendship Bridge in Steung Trang, Krouch Chhmar district now appears to be faster than planned.

The construction of the Cambodia-China Friendship Bridge of Steung Trang, Kroch Chhmar District so far has reached about 33.3 percent as the construction team is actively working and, if according to the project plan, it would be 23 percent of the plan, he said.

“Sometimes it can be fast and sometimes it can be slow in the next phase. I do not dare to say anything now and when completed is completed, the plan is scheduled to end in 2021,” he added.

Samdech Techo HUN SEN, Prime Minister of the Kingdom of Cambodia on February 9, 2018, called for the construction of the “Cambodia-China Friendship Bridge of Steung Trang, Kroch Chhmar,” a new crossing bridge connecting the Mekong River to the territory from Kampong Cham to the territory of Tbong Khmum.

The bridge being constructed is from the west riverbank, located at Boeung Deng Village, Prek Kak Commune, Steung Trang District, Kampong Cham Province, crossing the Mekong River to the east side of Kdoul Leu village, Trea Commune, Kroch Chhmar District, Tboung Khmum Province, totaling 1,131 meters long and width of 13.50 meters and the bridge is a type of concrete bridge.

According to the project, the bridge will cost $ 56.99 million in concessional loans from the Government of China, along with the Royal Government of Cambodia’s contribution to solve the impact and clearance of unexploded ordnance.

អភិបាលខេត្ត​ព្រះសីហនុ​ចង់​ឱ្យ​យមា​នក្រុ​មហ៊ុន​ឥណ្ឌា​មក​វិនិយោគ​ក្នុង​ខេត្ត​

0

ដោយ​វុត្ថា

​ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​យន្ត​ ​មីន​ ​បាន​ឲ្យដឹង​ថា​ ​ខេត្ត​ព្រះសីហនុ ​ជាតា​រា​រះ​នា​ទិស​នារ​តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក៏ប៉ុន្តែ​ ​មានការ​សោក​ស្តាយ​ ​ដោយ​មិន​មាន​ក្រុមហ៊ុន​វិនិយោគ​ឥណ្ឌា​ ​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ខណ:ដែល​ក្រុមហ៊ុន​ជាច្រើន​បាន​ ​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​ក្នុងចំណោម​ក្រុមហ៊ុន​បរទេស​មក​ពី​ ​១៧ប្រទេស​ ​ភាគច្រើន​ ​គឺជា​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​។​

​មានប្រសាសន៍​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ ​និង​ឈ្វេងយល់​ពី​ ​សក្តា​នុ​ពល​វិនិយោគ​ទេសចរណ៍​ជាមួយ​ ​លោកស្រី​ ​Manika​ ​Jain​ ​ឯកអគ្គ​រដ្ឋទូត​ ​នៃ​ស្ថានទូត​ឥណ្ឌា​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នៅ​ថ្ងៃទី​ ​១១​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​លោកស្រី​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌា​ ​ជួយ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ ​មាន​កោះ​ ​ឆ្នេរសមុទ្រ​ ​តំបន់កសិកម្ម​ ​ឧស្សា​សហកម្ម​ ​និង​ទេសចរណ៍​ដល់​ប្រជាពលរដ្ឋ​ ​និង​វិនិយោគិន​ឥណ្ឌា​ ​មក​ធ្វើការ​ ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ​អាជ្ញាធរ​នឹង​ជួយ​សម្រួល​ ​អនុគ្រោះ​បង្ក​ឱកាស​គ្រប់បែបយ៉ាង​ដល់​អ្នកទេសចរ​ ​និង​វិនិយោគ​ឥណ្ឌា​។​ ​

​លោក​យន់​ ​មីន​បន្ត​ថា​ ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ឥណ្ឌា​ ​ជា​បងប្អូន​នឹងគ្នា​ ​ដូច​មាននៅ​ក្នុង​រឿង​ ​(​នគរគោកធ្លក​)​។​ ​ដោយ សារ​កម្ពុជា​មាន​សង្គ្រាម​ផ្ទៃក្នុង​ ​ប្រទេស​ឥណ្ឌា​ ​បាន​ចូលរួម​ក្នុង​ការសម្រប​ ​សម្រួល​ជា​អន្តរជាតិ​ ​ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ ​សេរីភាព​ ​ពេញ​បរិបូណ៍​ ​លើ​ផ្ទៃ​ប្រទេស​ ​ប្រទេស​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ​ពិសេស​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ ​ខេត្ត​ព្រះសីហនុ​ ​ឆ្នាំ២០១៨​ ​មាន​សំណង់​អគារ​ពាណិជ្ជកម្ម​ ​ខុន​ដូរ​ ​សណ្ឋាគារ​ ​ផ្ទះ​សំ​ណា​ក់​ធំៗ​ប្រមាណ​ជា២០០​ ​កំពង់​កើតឡើង​ជាបន្តបន្ទាប់​។​

​លោកស្រី​ ​Manika​ ​Jain​ ​ឯកអគ្គ​រដ្ឋទូត​ ​នៃ​ស្ថានទូត​ឥណ្ឌា​ ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ឆ្នាំ២០១៨ កន្លងមក​ ​រដ្ឋ​មន្តី្​រក្រ​សួង​ការពារ​ជាតិ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួង​ការបរទេស​ឥណ្ឌា​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​ដែល​មាន​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​ជាច្រើន​ត្រូវ​បាន​ចុះហត្ថលេខា​ផង​ដែរ​។​ ​

​លោកស្រី​បន្ត​ថា​ ​ក្នុង​ដំណើរ​ ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ ​លោកស្រី​មាន​គម្រោង​ទៅ​ទស្សនា​ ​កំពង់ផែ​អន្តរជាតិ​ ​ក្រុង​ព្រះសីហនុ​ ​និង​តំបន់​មួយចំនួន​ទៀត​ក្នុង​ខេត្ត​។​ ​ជាមួយគ្នា​នោះ​ ​លោកស្រី​បាន​ ​ស្នើសុំ​ការ​ចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​ ​នៅ​ចុងខែ​មីនា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ ​កន្លងមក​ឯកឧត្តម​ ​ក៏​ធ្លាប់​បាន​ចូលរួម​អបអរសាទរ​ ​នៃ​ការ​ចូល​ចត​នាវា​កងទ័ពជើងទឹក​ឥណ្ឌា​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​២ដង​រួចមក​ហើយ​។​

​នៅ​ឆ្នាំ២០១៧​ ​មាន​អ្នកទេសចរ​ឥណ្ឌា​ ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​ចំនួន​ ​១.០២៥នាក់​ ​ឆ្នាំ២០១៨មាន​ចំនួន២.៥៧៨នាក់​ ​និង​ឆ្នាំ២០១៩​ ​នឹង​មានការ​កើន​ ​ឡើង​បន្ថែម​ទៀត​៕​