កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នៅ​ចុងខែ​នេះ

0

ដោយ​ ​គង់​ ​សូ​រិយា​

ភ្នំពេញ​៖​ ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នៅ​ចុងខែ​កុម្ភៈ​នេះ​ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ ​ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧​ ​ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត​ ​៖​ ​ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​ ​នា​ព្រឹក​ថ្ងៃទី១១​ ​ខែកុម្ភៈ​នេះ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង្ទេសចរណ៍​បាន​ឪ្យ​ដឹង​ថា​ ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នេះ​ ​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៥ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ទិវា​នេះ​ ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ទីក្រុង​ទាំងអស់​ឲ្យ​បង្កើន​កា​រប្រ​គួត​ប្រជែង​គ្នា​ផ្នែក​អនាម័យ​ ​បរិស្ថាន​ ​ផ្នែក​សន្តិសុខ​ ​គំនិត​ឆ្នៃ​ប្រឌិត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​ជាមួយគ្នា​នោះ​ក៏​នឹង​មាន​ប្រគល់​លាភី​“​រង្វាន់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​”​ ​លើក​ទី៣​ ​,​ ​ជ័យលាភី​“​ទីក្រុង​ដែល​មាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ២០១៨​ ​និង​ប្រគល់​ជ័យលាភី​ ​“​បង្គន់​សាធារណៈ​កម្ពុជា​”​ ​លើក​ទី១​ ​។​

​លោក​ ​ណេប​ ​សា​មុត​ ​អគ្គ​លេខាធិ​កា​ ​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា​ ​នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧នេះ​ ​ដែរ​ក្រសួងទេសចរណ៍​បាន​ត្រៀម​ប្រកាស​ឲ្យ​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​វិថី​ម្ហូប​អាហា​តាម​ដងផ្លូវ​និង​សេវាកម្ម​របស់​តូប​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព​សេវ​កម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​

​នៅក្នុង​ឆ្នាំ២០១៨កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន៦លាន២សែន​នាក់​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ឈរ​ក្នុង​លំដាប់ថ្នាក់​ទី១មាន​ប្រមាណ២លាន​នាក់​។​

​តាម​ការព្យាករណ៍​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧លាន៥សែន​នាក់​នៅ​ឆ្នាំ២០២០​ ​និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ៥០០០លាន​ដុល្លារ​អាមេរិក​ ​បង្កើត​នូវ​ឱកាស​ការងារ​ដោយ​ផ្ទាល់​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ១លាន​នាក់​៕​

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​ ​សាងសង់​លឿន​ជាង​ផែនការ​

0

ដោយ​វុត្ថា

ភ្នំពេញ​៖​ ​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ លោកវ៉ា ស​​ីុមសូរិយា ​បាន​ឱ្យដឹង​ថា​ ​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​ ​នា​ពេលនេះ​ ​ហាក់​លឿន​ហួសពី​ផែនការ​បន្តិច​ ​។​

​លោក​បន្ត​ថា​ ​ការសាងសង់​ ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូចឆ្មារ​ ​រហូតមកដល់​ពេលនេះ​ ​គឺ​សម្រេច​បាន​ប្រមាណ​ជា​ ​៣៣​.​ ​៣ភាគរយ​ ​ដោយសារតែ​ក្រុម​ជាង​កំពុង​សម្រុក​ធ្វើ​យ៉ាងសកម្ម​ ​បើ​តាម​ផែនការ​មកដល់ពេលនេះ​ ​វា​អាច​ត្រឹមតែ​ ​២៣ភាគរយ​ប៉ុណ្ណោះ​ ​។​ ​

​លោក​បន្ត​ថា​ ​“​ជួន​កាល​វា​អាច​លឿន​តែ​ដំ​បូងចឹង​ ​តែ​នៅពេល​បន្តបន្ទាប់​ទៀត​វា​យឺត​វិញ​ក៏​ថា​បាន​ដែរ​។​ ​ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាង​មិច​ដែរ​ ​តែ​នៅពេល​សាងសង់​ចប់​គឺ​ចប់ហើយ​ ​យ៉ាងណាក៏ដោយ​បើ​តាម​ផែនការ​ស្ពាន​នេះ​ ​គ្រោង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២១ខាង​មុ​នេះ​”​ ​។​



​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​កម្ពុជា​ ​កាល​ថ្ងៃទី០៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨នេះ​ ​បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​នូវ​ «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹងត្រង់​ ​ក្រូច​ឆ្មារ​»​ នេះ​ ​ដែល​ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​តភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម​ ​ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​

​ស្ពាន​ដែល​បាន​កំពុង​សាងសង់​នេះ​គឺ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង​ ​ឃុំ​ព្រែកកក់​ ​ស្រុក​ស្ទឹងត្រង់​ ​ខេត្ត​កំពង់ចាម​ ​ឆ្លងកាត់​ទន្លេមេគង្គ​ ​ទៅ​ត្រើយ​ខាងកើត​ ​ស្ថិតនៅ​ភូមិ​ក្តុល​លើ​ ​ឃុំ​ទ្រា​ ​ស្រុក​ក្រូចឆ្មារ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ស្ពាន​នេះ​មាន​ប្រវែង​សរុប​ ​១,១៣១ម៉ែត្រ​ ​និង​ទទឹង​ ​១៣,៥០ម៉ែត្រ​ ​ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក​។​ ​

​តាម​គម្រោង​ស្ពាន​នេះ​ ​នឹង​ត្រូវ​ចំណាយ​គ្រោង​ចំណាយ​ថវិកា​ចំនួន​ ​៥៦​,​៩៩៨​លាន​ដុល្លារ​អាមេរិក​ ​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ ​រួម​ជាមួយ​ថវិកាបដិភាគ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់​ ​និង​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​៕​

រដ្ឋាភិបាល​នឹង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ​សាត់​នៅក្នុង​ឆ្នាំនេះ​

0

ដោយ​នៅ​ ​វឌ្ឍនា​
​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​ជំរុញ​ការសាងសង់​រោងចក្រ​វារីអគ្គិសនី​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ខេត្ត​ពោធិ​សាត់​ដែល​មាន​អនុភាព៨០ មេ​ហ្គា​វ៉ាត់​ ​ឲ្យបាន​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ក្រោយពី​បាន​បញ្ចប់​ការសិក្សា​រួចរាល់​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​ ​និង​វិស័យ​ឧស្សាហកម្ម​និង​សិប្បកម្ម​នានា​ ​ព្រមទាំង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​។​ ​

​លោក​ ​វ៉ិចទ័រ​ ​ហ្សូ​ណា​ ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឪ្យ​ដឹង​នៅ​ថ្ងៃទី១១​ ​ខែកុម្ភៈ​នេះ​ថា​ ​រាជរដ្ឋាភិបាល​កំពុង​ចរចា​តម្លៃ​ថ្លៃ​លក់​អគ្គិសនី​ត្រឡប់មកវិញ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ​និង​កូរ៉េ​ ​ក្នុង​តម្លៃ​ចន្លោះ​ពី ៧សេន​ ​ទៅ៨ សេន​ ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​។​ ​

​លោក​បន្ត​ថា​ ​ប្រសិនបើ​ភា​គី​ទំាង២ច​ចារ​ត្រូវ​រូ​វ​គ្នា​ហើយ​នោះ​ ​អាច​ឈាន​ទៅ​អភិវឌ្ឍន៍​បង្កើត​រោងចក្រ​វារីអគ្គិសនី​នា​ពេល​ឆាប់​ៗនេះ​ ​ពោល​គឺ​អាច​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​ក្នុង​ចន្លោះ៣​ ​ទៅ៤ឆ្នាំ​។​ ​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​អភិវឌ្ឍ​វារី​អគ្គីស​នី​ស្ទឹង​ពោធិ៍សាត់​បន្ថែម​នេះ​មាន​សារៈ​សំ​ខាន់​ខ្លំា​ង​ណាស់​ដើម្បី​ ​ឆ្លើយតបនឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ផង​ ​លើ​វិស័យ​ឧស្សាហកម្ម​ ​សិប្បកម្ម​ ​សេវាកម្ម​ ​ផ្សេង​ៗ​ទៀត​ ​ហើយ​ធានា​ដល់​សន្តិសុខ​ថាមពល​ ​ក្នុង​ស្រុក​ផង​ ​ដែល​ឈាន​ទៅកាត់​បន្ថយ​ការនាំចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស​ថែមទៀត​ផង​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​អះអាង​ថា​ ​តាម​ការសិក្សា​គម្រោង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​នេះ​ ​អាច​ចំណាយ​ថវិកា​រហូត ដល់​ជាង១៦០លាន​ដុល្លា​អាមេរិក​ ​ដោយមាន​អនុភាព​រហូតដល់៨០មេ​ហ្គា​វ៉ាត់​ ​ហើយ​ផ្នែក​ផល​ប៉ៈ​ពាល់​គឺ​តិចតួច​បំផុត​។​ ​

​លោ​ក​ស៊ុយ​ ​សែម​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់​បាន​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​រាជរដ្ឋាភិបាល​មាន​ផែនការ​ ​បន្ថែម​ប្រភព​ថាមពល​អគ្គិសនី​គ្រប់​ប្រភេទ​ ​អភិវឌ្ឍន៍​ខ្សែ​បណ្តាញ​ជាតិ​ឲ្យបាន​គ្រប់​ខេត្ត​និង​រាជធានី​ ​និង​ធ្វើ​ខ្សែ​ចែកចាយ​ឲ្យបាន​គ្រប់​ភូមិ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ២០២០​ ​ដែល​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​មកដល់ពេលនេះ​កម្ពុជា​មាន​វារីអគ្គិសនី​ចំនួន៧កន្លែង​ហើយ​ ​ដោយ៦កន្លែង​ ​ស្ថិតនៅ​ភាគ​ខាង​ត្បូង​ឈៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា​មាន​ដូចជា​ ​វារីអគ្គិសនី​អា​តៃ​ ​ឬស្សី​ជ្រុំ​ ​កំចាយ​ ​គីរី​រម្យ១​ ​គីរី​រម្យ៣​ ​និង​វារីអគ្គិសនី​តា​តៃ​។​ ​ចំណែក​មួយ​កន្លែង​ទៀត​គឺ​វារីអគ្គិសនី​ ​សេសាន​ក្រោម២ស្ថិតនៅ​ខេត្ត​ស្ទឹងត្រែង​ភា​គ​ឥសាន្​ត​នៃ​ប្រទេស​កម្ពុជា​៕​

កម្ពុជា​កំពុង​ជំរុញការ​ផ្សព្វផ្សាយ​ ​និង​ទាក់ទាញ​ទេសចរ​ពីទី​ផ្សារ​ហ្វីលីពីន​

0

ដោយ​វុត្ថា

​ហ្វីលីពីន​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​ ​បាន​នឹង​កំពុង​ជ​ម្រុ​ញការ​ផ្សព្វផ្សាយ​ពី​សក្ក​ដានុ​ពល​ទេសចរណ៍​របស់​ខ្លួន​ ​និង​ទាក់​ទេសចរ​ពីទី​ផ្សារ​ហ្វីលីពីន​ ​ឪ្យ​មក​កម្សាន្ត​កម្ពុ​ជា​ឪ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ ​ជាពិសេស​ជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​កម្ពុ​ជាៈ​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​ផ្តល់​ភាព​កក់ក្ តៅ​(​Cambodia​:​ ​Kingdom​ ​of​ ​Wonder​-​Feel​ ​the​ ​Warmth​) ​និង​ផ្សព្វផ្សាយ​ពី​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF2021​)​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២១​ ​ខាងមុខនេះ​។​

​លោក​ ​គុជ​ ​បញ្ញា​សា​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ ​នៅក្នុង​ពិ​ពរ័​ណ៍​ទេសចរណ៍​អន្តរជាតិ​ ​International​ ​Travel​ ​Trade​ ​Expo​-​ITTE​ ​Manila​,​ ​Philipines​ ​2019​ ​នៅ​ប្រទេស​ហ្វីលីពីន​បាន​ឪ្យ​ដឹង​ថា​ ​កម្ពុជា​បាន​បង្ហាញ​នូវ​មោទនភាព​ ​និង​កិត្តិយស​ ​ព្រម​ជាមួយនឹង​សកម្មភាព​ជំរុញ​ផ្សព្វផ្សាយ​ ​គោលដៅ​ទេសចរណ៍​កម្ពុជា​ដ៏​ទាក់ទាញ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សារសំខាន់​នេះ​ ​រួមមាន​៖​ ​កម្ពុជា​មាន​ស្តង់​ពិព័រណ៍​ដើម្បី​ជ​ម្រុ​ញ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ ​ការ​ជួប​ផ្ទាល់​ជាមួយ​អ្នកទិញ​ ​និង​អ្នកលក់​ ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដើម្បី​ជំរុញ​អាជីវកម្ម​ ​ផលិតផល​ ​កញ្ចប់​ទស្សនកិច្ច​ ​និង​ទេសចរណ៍​។​



​លោក​បន្ត​ថា​ ​ជាមួយគ្នា​នោះ​ ​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​សម្បូរណ៍​បែប​ ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ ​ក៏ដូចជា​ការធានា​បាន​ដ៏​ប្រសើរ​នូវ​សុខ​សន្តិភាព​ ​ស្ថិរភាព​សង្គម​ ​សំដៅ​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ ​ដែល​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដល់​អ្នកចូលរួម​ ​និង​ក្រុមហ៊ុនទេសចរណ៍​ហ្វីលីពីន​ដែល​នឹង​ធ្វើការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ ​មកកាន់​ព្រះរាជា​ណ​ចក្រ​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​ប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ ​ក្រុមហ៊ុន​ឯកជន​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ជា​ច្រើ​ដើម្បី​កិច្ចសហការ​ជំរុញ​ទេស​ចរ​ណ៍​កម្ព​ជា​ទៅកាន់​ទីផ្សារ​ហ្វីលីពីន​ ​និង​ជំរុញ​ការ​ទស្សនា​ទៅវិញ​ទៅ​មក​ ​(​two​-​way​ ​visit​) ​រវាង​ប្រទេស​ទាំងពីរ​ ​កម្ពុជា​-​ហ្វីលីពីន​។​

​ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​ដែ​លល​មាន​ប្រជុំកោះ​ដ៏​ធំ​ជាច្រើន​ ​រហូតដល់​ទៅ​ជាង៧,០០០កោះ​នៃ​មហា​ ​សមុទ្រ​ប៉ាស៊ីហ្វិក​ ​ហើយ​នៅ​ឆ្នាំ២០១៨​ ​ប្រទេស​ ​Philipines​ ​ទទួល​ ​បាន​ទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ​ ​៧.១​ ​លាន​នាក់​។​ ​ការ​ហោះ​ត្រង់​រវាង​ទីក្រុង​ម៉ានីល​-​ទីក្រុង​ភ្នំពេញ​ ​ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី០១​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នឹង​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ចូល​ ​មក​ទស្សនា​កម្ពុជា​៕​

រំលឹក​ឡើងវិញ​៖​ ​ស្វែងយល់​អនុក្រឹត្យ​ដ៏​សំខាន់​ ​ស្តី​ពី​ការគ្រប់គ្រង​បុរី​នៅ​កម្ពុជា​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ​១១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១១​ ​កន្លងមក​នេះ​ ​បានសម្រេច​ចេញ​ស្តី​ពី​ការគ្រប់គ្រង​បុរី​ ​ក្នុង​គោលដៅ​កំណត់​អំពី​ការរៀបចំ​ ​និង​ការគ្រប់គ្រង​បុរី​ ​ព្រមទាំង​គោលការណ៍​ ​យន្តការ​និង​នីតិវិធី​សម្រាប់​ការចុះបញ្ជី​ដី​ឡូ​តិ៍​ ​និង​សំណង់​ផ្សេងទៀត​ ​នៅក្នុង​បរិវេណ​នៃ​បុរី​។​

​យោង​តាម​អនុក្រឹត្យ​លេខ​ ​៣៩​ ​អន​ក្រ.បក​ ​ដែល​ចុះ​ហត្ថ​លេខ​ ​ដោយ​សម្តេច​អគ្គ​មហា​សេន​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ដែល​ផ្សព្វផ្សាយ​កន្លងមក​នេះ​ ​បាន​គូសបញ្ជាក់​ថា​ ​មានតែ​រូបវន្ត​បុគ្គល​ ​ឬ​នីតិបុគ្គល​ដែល​មាន​សញ្ញា​តិ​ខ្មែរ​ប៉ុណ្ណោះ​ ​ទើប​អាច​មាន​សិទ្ធិ​កម្មសិទ្ធិ​លើ​ដី​ឡូ៍​ ​ដី​ឡូត៍​លំនៅ​ដ្ឋាន​ ​និង​ដី​សំ​ណង់​ផ្សេង​ៗ​ទៀត​ ​ដែល​ស្ថិត​ក្នុង​បរិវេណ​នៃ​បុរី​ ​លើកលែងតែ​មាន​បទ​ប្ប​ញ្ញ​តិ្ត​ច្បាប់​ចែង​ផ្សេង​ពីនេះ​។​

​អនុក្រឹត្យ​មាន៦​ ​ជំពូក​ ​ដោយ​ជំពូក​ទី​ ​១​ ​បាន​បរិយាយ​ ​ពី​បទបញ្ញត្តិ​ទូទៅ​ ​ជំពូក​ទី​ ​២​ ​បរិយាយ​ពី​ការគ្រប់គ្រង​បុរី​ ​ជំពូក​ទី​ ​៣​ ​បរិយាយ​ពី​សិទ្ធិ​នឹង​កាតព្វកិច្ច​របស់​អ្នក​អភិវឌ្ឍន៍​បុរី​ ​និង​របស់​កម្មសិទ្ធិករ​ក្នុង​បុរី​ ​ជំពូក​ទី​ ​៤​ ​បរិយាយ​ពយ​ន្ត​ការ​ ​និង​នីតិវិធី​នៃ​ការចុះបញ្ជី​ដី​ឡូត៍​ ​ដី​ឡូត៍​លំនៅ​ដ្ឋាន​ ​និង​អចលនវត្ថុ​ផ្សេងទៀត​នៅក្នុង​បុរី​ ​ជំពូក​ទី​ ​៥​ ​បញ្ញត្តិ​ដោយឡែក​ ​និង​ ​ជំពូក​ចុងក្រោយ​បរិយាយ​អវ​សាន្ត​បញ្ញត្តិ​ ​។​

​អនុក្រឹត្យ​ដែល​មាន​ ​៦​ ​ជំពូក​ ​និង២៩​ ​មាន​ត្រា​ ​នេះ​ ​បន្ត​ថា​ ​ក្បាលដី​សម្រាប់​សាងសង់​បុរី​ ​ត្រូវតែ​ជា​ក្បាលដី​តែមួយ​ដែល​ត្រូវ​បាន​ចុះបញ្ជី​រួចហើយ​នៅក្នុង​សៀវភៅ​គោល​បញ្ជី​ដីធ្លី​ ​ឬ​សៀវភៅ​ចុះបញ្ជី​អ​លន​វត្ថុ​។​ ​

ក្នុងករណី​ដែល​ក្បាលដី​សម្រាប់​សាងសង់​បុរី​មាន​ច្រើន​ក្បាលដី​ ​អ្នក​អភិវឌ្ឍន៍​បុរី​ ​ត្រូវ​ធ្វើការ​បង្រួម​ក្បាល​ដី​ឪ្យ​ទៅជា​ក្បាលដី​តែមួយ​ជាមុន​សិន​ ​លើកលែងតែ​ ​ក្បាលដី​សម្រាប់​សាងសង់​បុរី​ ​មានផ្លូវ​សាធារណៈ​ ​និង​ ​ផ្លូវទឹក​ដែល​មាន​ទទឹង​យ៉ាងតិច​ ​២​ ​ម៉ែត្រ​ឆ្លងកាត់​៕​

​សូម​អាន​អនុក្រឹត្យ​ខាងក្រោម​៖​

កំ​ណេី​នក្រុ​មហ៊ុន​អចលនទ្រព្យ​បាន​ជួយ​អ្វីខ្លះ​ដល់​វិស័យ​នេះ​

0

ដោយៈ​ ​រ៉ា​វី​

​ភ្នំពេញ​ ​៖​ ​ជាមួយនឹង​ស្ថានភាព​នៃ​ការ​ពុះកញ្ជ្រោល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ​គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​មួយ​នេះ​ ​ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​បម្រើសេវា​ក្នុងនាម​ជា​ភ្នាក់ងារ​ ​ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍ​ជាដើម​ ​។​ ​ចង់​ដឹង​ទេ​ថា​ ​តើមាន​មូលហេតុ​អ្វី​ដែល​បណ្តាល​ឱ្យ​មានការ​កើនឡើង​នូវ​ចំនួន​ក្រុមហ៊ុន​ទាំងនេះ​ ​ហើយ​ការ​បង្ហាញ​វត្តមាន​ក្រុមហ៊ុន​អចលនទ្រព្យ​កាន់តែ​ច្រើន​អាច​នឹង​មាន​អ្វី​កើតឡើង​ ​ឬទេ​ ​?​
​ ​
​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​KFA​ ​(​Khmer​ ​Foundation​ ​Appraisal​)​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​នៅ​កម្ពុជា​ ​ក៏​ព្រោះតែ​ប្រទេស​មួយ​នេះ​កំពុងតែ​មាន​ភាពល្អ​ប្រសើរ​លើ​វិស័យ​អចលនទ្រព្យ​ ​ដែល​តម្រូវការ​មាន​អត្រា​ខ្ពស់​ជាង​ការ​ផ្គត់ផ្គង់​។​ ​ប៉ុន្តែ​ ​ជាមួយនឹង​ការ​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​នេះ​ ​ក៏​មាន​ក្រុមហ៊ុន​ដួល​រលំ​ទៅវិញ​ច្រើន​ផង​ដែរ​។​ ​

លោក​ឧកញ៉ា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​៖​ ​«​បច្ចុប្បន្នេះ​ចំពោះ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​កម្ពុជា​ ​គឺ​មាន​ប្រមាណ​ជាង​ ​200​ ​ក្រុមហ៊ុន​ ​ដែល​កំពុង​ដំណើរការ​ ​ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន​ខ្លះ​ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​មានការ​ចុះបញ្ជី​នៅ​ក្រសួង​ពាក់ព័ន្ធ​ ​និង​មាន​អា​ជ្ញា​រប័​ណ្ណ​ត្រឹមត្រូវ​ ​ដោយឡែក​ក្រុមហ៊ុន​ខ្លះទៀត​មិនបាន​ចុះបញ្ជី​នោះ​ទេ​ ​ហើយ​ភាគច្រើន​គឺ​បង្កើត​ឡើង​គ្រាន់តែ​ជា​ភ្នាក់ងារ​បម្រើសេវា​កម្ម​ដើម្បី​ទទួល​បាន​កម្រៃ​ជើង​សារ​តែប៉ុណ្ណោះ​»​ ​។​ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​បើ​ទោះជា​នៅពេល​បច្ចុប្បន្ន​នេះ​ ​ឃើញ​មាន​ក្រុមហ៊ុន​អចលនទ្រព្យ​កកើត​មាន​ច្រើន​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​និយាយ​ពី​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ខ្ពស់​ ​និង​ពិតប្រាកដ​នៅ​មាន​ចំនួន​តិច​នៅឡើយ​ ​ដោយឡែក​ក្រុមហ៊ុន​ផ្សេងទៀត​គ្រាន់តែ​ជា​អ្នក​គួ​ក​ជេរ​តែប៉ុណ្ណោះ​ ​ដែល​រហូត​ក្រុមហ៊ុន​ខ្លះ​មាន​ចំនួន​សមាជិក​ត្រឹម​ម្នាក់​ ​ឬ​ពីរ​នាក់​ ​ក៏​ជា​ក្រុមហ៊ុន​ដែរ​ ​ដែល​ចំណុច​នេះ​អាច​ជា​ហានិភ័យ​ដល់​អតិថិជន​។​ ​

បើសិនជា​យើង​សំឡឹង​មើលក្នុង​ន័យ​វិជ្ជមាន​ ​នៅពេល​ដែល​កើតមាន​ក្រុមហ៊ុន​អចលនទ្រព្យ​ច្រើន​ ​វា​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​ខាង​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ហើយ​វា​ក៏បាន​ផ្តល់​នូវ​ភាពល្អ​ប្រសើរ​ផង​ដែរ​ចំពោះ​សង្គមជាតិ​ ​ប្រទេសជាតិ​ ​តាមរយៈ​នៃ​ការ​បង់ពន្ធ​ទៅលើ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ​ជាពិសេស​ ​អតិថិជន​ ​នឹង​ទទួល​បាន​សេវា​ប្រកបដោយ​គុណភាព​ជាមួយ​តម្លៃ​សមរម្យ​ ​តាមរយៈ​នៃ​ការប្រកួត​ប្រជែង​រវាង​ក្រុមហ៊ុន​ ​និង​ក្រុមហ៊ុន​ ​ដើម្បី​ទទួល​បាន​នូវ​ទំនុកចិត្ត​សំណាក់​អតិថិជន​របស់​ខ្លួន​»​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​ក៏បាន​បង្ហើប​ពី​គន្លឹះ​សំ​ខាន់​ៗ​មួយចំនួន​ចំពោះ​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ឡើង​ថ្មី​ៗ​ផង​ដែរ​ថា​ ​៖​ ​«​ជា​ធម្មតា​សម្រាប់​ក្រុមហ៊ុន​ដែល​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​ហាក់​មានការ​ពិបាក​ក្នុង​ការ​ចាប់​យក​ ​ឬ​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ​ជាពិសេស​ពិបាក​ក្នុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​យូរឆ្នាំ​ ​ពោរពេញ​ទៅ​ដោយបទ​ពិសោធន៍​ ​និង​មាន​កេរ្តិ៍ឈ្មោះ​រួច​ទៅ​ហើយ​។​

​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​ ​គឺ​ក្រៅពី​ដើម​ទុកបម្រុង​ ​ក្រុមហ៊ុន​ថ្មី​ត្រូវតែ​មាន​គោលដៅ​ច្បាស់លាស់​ ​មាន​បុគ្គលិក​ជំនាញ​ពិតប្រាកដ​ ​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជាពិសេស​ ​គួរតែ​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ប្រតិបត្តិ​ការ​ក្រុមហ៊ុន​ឱ្យ​ចំ​គោលដៅ​ ​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ជាមួយនឹង​ការ​ទទួល​បាន​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ​»​៕​

មុន​ពេល​វិនិយោគ​លើ​អចលនទ្រព្យ​ ​ត្រូវ​គិត​ពី​ចំណុច​ទាំងនេះ​

0

​​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ​ដែល​ធ្វើ​ឱ្យ​កើតមាន​អ្នក​វិនិយោគ​លើ​វិស័យ​នេះ​ជាច្រើន​ស្ទើរគ្រប់​តំបន់​ខណៈ​អ្នកខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ ​អ្នកខ្លះ​ក៏​មិន​ទទួល​បាន​ជោគជ័យ​ ​លើ​ការ​វិយោគ​។​

ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​លោកអ្នក​គួរតែ​អនុវត្ត​មុន​ពេល​វិនិយោគ​អចលនទ្រព្យ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​អ្នកជំនាញ​ ​លោក​ ​ឌិត​ ​ចណ្ណា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LUCKYREALTY​ ​Co​.​,​ ​Ltd​ ​

​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​អាច​គេច​ផុត​ពី​ហា​នី​ភ័យ​ ​និង​អាច​ទទួល​បាន​អត្រា​ជោគជ័យ​ខ្ពស់​បាន​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុច​សំ​ខាន់​ៗ​ដូច​ខាងក្រោម​ ​៖​

​១​)​ ​ទីតាំង​អចលនទ្រព្យ​
​ទីតាំង​ពិតជា​មាន​សារៈសំខាន់​ណា​សា់​ម្រាប់​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដោយ​លោកអ្នក​ត្រូវតែ​គិត​ ​និង​សិក្សា​ពី​សក្តា​នុ​ពល​នា​ពេល​បច្ចុប្បន្ន​ ​និង​ការ​អភិវឌ្ឍ​ការ​ពេល​អនាគត​របស់​ទីតាំង​ ​។​

​២​)​ ​ទំហំ​អចលនទ្រព្យ​
​លោកអ្នក​ត្រូវតែ​គិត​ពី​ទំ​ហំ​អល​ចន​ទ្រព្យ​ ​មុននឹង​ធ្វើការ​វិយោគ​ ​ដោយ​ត្រូវ​គិតថា​ ​ទំហំ​អចលនទ្រព្យ​នោះ​អាច​វិយោគ​ទៅជា​អ្វី​បាន​ខ្លះ​ ​ជា​អគារ​ខុន​ដូរ​ ​ផ្ទះល្វែង​ ​បុរី​ ​ឬ​ ​សំណង់​អគារ​ពាណិជ្ជកម្ម​។​

​៣​)​ ​ផ្លូវ​
​លោកអ្នក​ត្រូវ​សិក្សា​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ​ទាំង​ការអភិវឌ្ឍន៍​ផ្លូវ​ ​បណ្តាញ​លូ​ ​និង​ស្វែងរក​ព័ត៌មាន​តាមរយៈ​បណ្តាញ​ព័ត៌មាន​នានា​ ​មិនថា​តាមរយៈ​មិត្តភក្តិ​ ​បណ្តាញ​សារព័ត៌មាន​ ​បណ្តាញ​សង្គម​ ​ឬ​ ​សាកសួរ​ព័ត៌មាន​ពី​អ​ជ្ញា​ធរ​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​។​

​៤​)​ ​តំបន់​ជិតខាង​
​លោកអ្នក​ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​ពី​តំបន់​ ​ឬ​មណ្ឌល​សំខាន់​ ​ដែល​ស្ថិតនៅ​ជិត​អចលនទ្រព្យ​ដែល​ត្រូវ​វិនិយោគ​ ​ដូចជា​ ​មន្ទីរពេទ្យ​ ​សាលារៀន​ ​ឬ​ ​ទីប្រជុំជន​ ​ដែល​បង្ក​ឱ្យ​មាន​សក្ក​ដានុ​ពល​ចំពោះ​ការ​វិនិយោគ​ទាំង​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​។​

​៥​)​ ​បទដ្ឋាន​គតិយុត្តិ​
​លោកអ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ច្បាស់​ពី​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋាភិបាល​ ​ឬ​ច្បាប់​ដែល​ជ​ម្រុ​ញ​ដល់​ការ​វនិ​យោគ​កាន់តែ​បាន​។​

​៦​)​ ​ឱកាស​វិយោគ​
​គួរ​សម្លឹង​មើល​ពី​ភាពល្អ​ប្រសើរ​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ដោយ​ឥត​ស្ទាក់ស្ទើរ​ ​ប្រកបដោយ​ភាព​ជឿជាក់​ទទួល​បាន​ភាគ​លា​ភាព​អនាគត​។​ ​ឧទាហរណ៍​ ​ដី​មាន​ទីតាំង​ល្អ​ ​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​និង​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​។​

​ទាំងអស់​នេះ​ ​គឺជា​ចំណុច​សំ​ខាន់​ៗ​ ​និង​ចម្បង​ដែល​លោកអ្នក​គួរតែ​ពិចារណា​ ​និង​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​៕​

ចំណេះដឹង​!​ ​អ្វីទៅ​ជា​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ដី​?​

0

​​ដោយ​វុត្ថា

ភ្នំពេញ​៖​ ​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ ​ដី​ត្រូវ​កំណត់​យក​លើ​ប្រាក់ឈ្នួល​ដែល​បាន​មក​ពី​ការជួល​៖​
​អាគារ​ដែល​សង់​លើ​ដី​ដូច​ជាៈ​ ​ផ្ទះ​ ​រោងចក្រ​ ​ភណ្ឌាគារ​ ​ការិយាល័យ​ ​។​ល​។​

​ហត្ថូបករណ៍​ដែល​ជាប់​ជាមួយ​គ្រឹះស្ថាន​ឧស្សាហកម្ម​​ឋាបន​ភ័​ណ្ឌ​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ដែល​នៅនឹង​មួយ​កន្លែង​ ​អា​គារ​ធំៗ​ដែល​ទុកដាក់​ធាតុ​រាវ​ ​ឬ​ ​ផលិត​ផល​ផ្សេង​ៗ​ ​ដូចជា​ ​ប្រេងឥន្ធនៈ​ ​កៅស៊ូចាក់ថ្នល់​ ​គ្រាប់ធញ្ញជាតិ​​ផ្ទះ​អណ្តែត​ទឹក​ ​កប៉ាល់​សម្រាប់​ធ្វើជា​លំនៅ​ដ្ឋាន​ ​ឬ​ ​ដើម្បី​ប្រកប​អាជីវ​កម្ម​ផ្សេង​ៗ​​ដីធ្លី​ដែល​គ្មាន​សំណង់​ ​ដោយ​រាប់បញ្ចូល​ទាំង​កន្លែង​យក​ថ្ម​ ​យក​រ៉ែ​ ​ធ្យូងថ្ម​ ​បឹង​បូរ​ ​ស្រែអំបិល​។​

​ពន្ធ​នេះ​ត្រូវ​ប្រមូល​ពី​កម្មសិទ្ធិករ​ ​ឬ​ ​សិទ្ធិវន្ត​របស់​កម្មសិទ្ធិករ​​អត្រាពន្ធ​លើ​ឈ្នួល​ផ្ទះ​ ​និង​ដី​ត្រូវ​បាន​កំណត់​ស្មើនឹង​ ​១០​%​នៃ​ប្រាក់ឈ្នួល​ដុល​។​ ​ប្រាក់ឈ្នួល​ដុល​ ​គឺជា​ប្រាក់ឈ្នួល​ ​ដែល​បាន​ចុះ​កិច្ចសន្យា​ ​ឬ​បាន​ព្រមព្រៀង​ជាមួយ​អ្នកជួល​៕

ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​កែ​លម្អ​ និង​លេីកកម្ពស់​សោភណភាព​លេី​ផ្លូវ​សំខាន់​ចំនួន​២

0

ដោយ​វុត្ថា​
​ភ្នំពេញ​៖​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ ​នា​ព្រឹក​ថ្ងៃទី៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​ស្តីអំពី​ការ​កែ​លម្អ​សោភ័ណភាព​ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​ទិសដៅ​អភិវឌ្ឍន៍​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​ ​ដែល​ចុះហត្ថលេខា​ ​ដោយ​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី៨​ ​កុម្ភៈ​ ​បាន​ឲ្យដឹង​ថា​ ​“​បងប្អូន​ប្រជាពលរដ្ឋ​ ​ម្ចាស់​អាវ​កម្ម​ ​និង​គ្រប់​ស្ថាប័នរដ្ឋ​-​ឯកជន​ទាំងអស់​ ​ដែល​មាន​ទីតាំង​ ​ស្ថិតនៅ​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ស្ថិត​ក្នុង​ខណ្ឌដូនពេញ​ ​ខណ្ឌ៧មករា​ ​ខណ្ឌទួលគោក​ ​ខណ្ឌ​សែនសុខ​ ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ឲ្យបាន​ជ្រាប់​ថា​ ​កន្លងមក​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សង្កេតឃើញ​ថា​ ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ ​និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​ ​បាន​ប្រើប្រាស់​ធ្វើជា​ទីតាំង​លក់ដូរ​ ​ធ្វើ​ចរាចរណ៍​លើ​ការី​ឡា​ ​និង​មួយចំនួន​ទៀត​ ​បាន​រៀបចំ​ក្រាល​ការី​ឡា​ ​ជា​លក្ខណៈ​ឯកជន​ ​និង​ជួសជុល​ ​នៅពេល​ដែល​រង​ការ​ខូច​ខា​ត​ម្តង​ៗ​ ​ដោយខ្លួនឯង​ ​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ ​ធ្វើឲ្យ​ចិញ្ចើម​ផ្លូវ​ ​មានកម្រិត​កម្ពស់​មិន​ស្មើគ្នា​ ​បណ្តាល​ឲ្យ​បាត់បង់​ ​សោភ័ណភាព​ ​ព្រមទាំង​ប៉ះពាល់​ ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ផង​ដែរ​”​ ​។​

​សេចក្តី​ជូនដំណឹង​ដដែល​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​“​ដើម្បី​កែ​លម្អ​សោភ័ណភាព​ ​និង​រៀបចំ​សណ្តាប់​ធ្នាប់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​សងខាង​តាម​បណ្តោយ​ ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​ទិសដៅ​អភិវឌ្ឍន៍​ ​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​អនុលោម​ ​តាម​បទដ្ឋាន​បច្ចេកទេស​ផង​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​អនុវត្ត​គម្រោង​ក្រាល​ការី​ឡា​ថ្មី​ ​ការី​ឡា​សម្រាប់​ជន​ពិការ​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ ​និង​ខឿន​ស៊ុ​ដើមឈើ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​”​ ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​សង្គ​ត់​ធ្ងន់​ថា​ ​“​បងប្អូន​ប្រជាពលរដ្ឋ​ ​ម្ចាស់​អាជីវកម្ម​ ​និង​គ្រប់​ស្ថាប័នរដ្ឋ​-​ឯកជន​ ​ទាំងអស់​ ​ដែល​មាន​ទីតាំង​ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ​ដល់​មុខ​អាកាសយាន​ដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ ​ត្រូវ​រុះរើ​សំណង់​ ​ទាំងឡាយ​ណា​ ​ដែល​សាងសង់​ ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ ​និង​មេត្តា​យោគយល់​អធ្យាស្រ័យ​ ​ចំពោះ​ការ​រំខាន​ ​ក្នុង​ការ​ធ្វើដំណើរ​ចេញ​-​ចូល​គេហដ្ឋាន​ ​ឬ​ទីតាំង​ស្ថាប័នរដ្ឋ​-​ឯកជន​ ​ដើម្បីឲ្យ​ការអនុវត្ត​គម្រោង​ខាងលើ​នេះ​ ​ដំណើរការ​ទៅ​ដោយ​រលូន​ ​ស្របតាម​ផែនការ​ ​ដែល​បាន​កំណត់ទុក​៕​

Chinese investment will turn Sihanoukville into a future pearl city

0

By Vutha

Phnom Penh, City Hall senior officials confirmed that under a multi-million dollar investment from Chinese investors, the future of Sihanoukville will become an unexpected city.

Norngdy Nara, a planner at Sihanouk’s administrative administration, wrote in a Facebook post on February 9 that “Chinese people and government have a long-term vision of doing something. The Chinese goals are always more than expected. ” “So for Sihanoukville, which is full of potentialities, it will be a great opportunity to see the great progress this time under the sustainable investment of Chinese investors,” he said.

Mr. Yun Min, the governor of Sihanoukville, said that Chinese investment in Preah Sihanouk province has had a tremendous positive effect on the country’s rapid economic growth, but it has a few negative implications. He estimated that 90 to 95 percent of the population would cheer for Chinese investment and tourism to Sihanoukville.

The provincial governor said that provincial authorities have implemented a policy of mobilizing investors and tourists to increase the national income, continue to manage foreigners, ensure security and safety for investment and tourism, making the province more developed, although investment It affects the sewage system, infrastructure and environment.

He said that there are currently about 200 high-rise buildings in Sihanoukville and hope to keep building more in the future.