Mr. Sun Chanthol: 10 major infrastructure projects were built and will be built

0

By Kong Soriya

Senior Minister, Minister of Public Works and Transport, Sun Chanthol highlighted the major infrastructure projects that the government has built and will be built in the near future.

He said this in a meeting with development partners and relevant ministries on February 7 that the ministry had achieved major achievements such as the official launch of the Heavy Transportation Training Center, Cycling Street Check and Projects Expansion and Improvement National Road # 2, National Road 3, National Road 4, National Road Nº 5, National Route 6 from Poipet to Siem Reap National Road No. 7 Road 48.

More specifically, the government has built a National Road No. 55 Pursat to Thmor Da, the 3rd Ring Road and the 197 kilo meters Route from Battambang to Koh Kong, which is set to open this year.

“The development of Cambodia’s infrastructure will contribute to poverty reduction and improve the livelihoods of Cambodians,” he said.

Cambodia’s Prime Minister Samdech Techo Hun Sen has also recently announced plans to build roads from Battambang province’s Samlot province through Pursat to Koh Kong province, particularly as Samdech highlighted a loan project from the Chinese government to build a bridge at Thmor Bang to connect the road.

Samdech Techo highlighted, “Please people wait for this road that the government will build in the near future.”

Ministry of Public Works and Transport spokesman Sim Sorya said the construction of the road was not only for internal integration in Cambodia but also to reduce the dependence of goods flow to neighboring countries, deliverying of agricultural products from northwestern provinces to ports in Koh Kong before exporting abroad.

“The government has to spend billions of dollars to develop infrastructure, because to accelerate economic growth and Cambodia must invest in infrastructure,” he said, adding that “it has reached a new stage of the economy that has to invest in infrastructure.”

Governor of Sihanoukville said that Chinese investors and tourists helped boost economic growth

0

By Nov Vathana

Sihanoukille province governor Yun Min said that about 70,000 Chinese tourists and tourists staying and visiting Sihanoukville are helping to speed up economic growth.

The governor said at a meeting to review the initial statistics of foreigners staying and doing business in Sihanoukville province on February 7, 2019, said that Chinese investment in Preah Sihanouk province had a positive effect and there is a great deal of help for the province to accelerate rapid economic growth, but it had few negative consequences.

He continued by estimating that in Sihanoukville between 90 and 95 percent of people were appreciated with Chinese investment and tourists to Sihanoukville. Provincial authorities have implemented a policy of mobilizing investors and tourists to increase the national income, encourage the management of foreigners, ensure security, investment and tourism, making the province more developed even though its investment affects the sewage system environment, and infrastructure slightly.

There are currently about 200 high-rise buildings in Sihanoukville, and many more are expected to be built in the future.

Migration Director General Kith Chantharith said that rapid influx of thousands of foreigners and the rapid development of casinos, resorts, factories, enterprises, guesthouses and other businesses are mostly Chinese investment and business. Therefore, the local police and authorities continue to apply geographical liabilities under immigration law, labor law, trade law, provide information on foreigners living in order to encourage foreigners to obtain work permits and the workbook, increase the legal control measures for foreigners staying in their area properly.

According to the report on foreigners living and business in Sihanoukville, there were 2,052 enterprises found that Sihanoukville has 40,770 permanent male residents, 8,387 permanent female residents, and 57 nationalities, and as well as 167 small businesses.

ប្រទេស​ក្នុង​មហា​អនុ​តំបន់​មេគង្គ​បង្កើន​ប្រសិទ្ធភាព​កិច្ចការ​សមាហរណកម្ម​​ឆ្លងកាត់​ព្រំដែន​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​បណ្តា​មេដឹកនាំ​នៃ​ស្ថាប័ន​ពាក់​ព័ន្​ឋ​ ​ក្នុង​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​បាន​និង​កំពុងធ្វើការ​រួមគ្នា​ ​ដើម្បី​លើកកម្ពស់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​អ្នកដំណើរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ប៉ែន​ ​បូរាណ​ ​បាន​ចូលរួម​ក្នុង​វិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ ​ការអនុវត្ត​ការ​ប្រមូល​ផលដំបូង​ ​នៃ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ ​មហា​អនុ​តំបន់​មេគង្គ​ ​(​Early​ ​Harvest​ ​Implementation​ ​of​ ​GMS​-​CBTA​)​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​តំណាង​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ផង​ដែរ​។​

​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ​(​GMS​ ​CBTA​)​ ​គឺជា​កិច្ច​ព្រមព្រៀង​មួយ​ ​សម្រាប់​សម្របសម្រួល​ការ​ដឹកជញ្ជូន​ទាំង​ទំនិញ​ ​និង​អ្នកដំណើរ​បណ្តា​ ​ប្រទេស​ជាស​មា​ជិ​ក​ចំនួន៦រួមមាន​ ​ប្រទេស​កម្ពុជា​ ​ចិន​ ​ឡាវ​ ​ភូមា​ ​ថៃ​ ​និង​វៀតណាម​ ​ដែល​បាន​ចុះហត្ថលេខា​ ​ក្នុង​ខែមេសា​ ​ឆ្នាំ២០០៤​ ​និង​បាន​ចូលជាធរមាន​ក្នុង​អំឡុង​ឆ្នាំ២០១៥​ ​ក្រោយពី​ប្រទេស​ជាស​មា​ជិ​ក​ទាំង៦​ ​បាន​ផ្តល់​សច្ចាប័ន​រួចមក​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ ​ជំរុញ​ការអនុវត្ត​ ​និង​បង្កើន​ប្រសិទ្ធភាព​កិច្ចការ​សមាហរណកម្ម​ក្នុង​មហា​អនុ​តំបន់​ ​ក៏ដូចជា​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ​ទាំង​ទំនិញ​ ​និង​អ្នកដំណើរ​ឱ្យ​មាន​ភាព​ងាយស្រួល​ ​ចំណេញ​ពេល​វេលា​ ​និង​កាត់បន្ថយ​ការ​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ​លោក​បែន​ ​បូរាណ​បាន​ជំរុញ​ឲ្យ​អង្គ​សិក្ខាកាម​ទាំងអស់​ជជែក​ ​ពិភាក្សា​ឲ្យបាន​ផុលផុស​ ​ដើម្បី​យល់​ជ្រាប​ច្បាស់​ ​ងាយស្រួល​ដល់​ការអនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ ​ប្រកបដោយ​ភាព​រលូន​ ​និង​ប្រសិទ្ធភាព​៕​

វិនិយោគទុន​ចិន​នឹង​ប្រែក្លាយ​ទីក្រុង​ព្រះសីហនុ​ទៅជា​ទី​ក្រុង​គុ​ជ​នា​ពេល​អនាគត​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ​បាន​អះអាង​ថា​ ​ក្រោម​ការ​វិនិយោគទុន​ដ៏​ច្រើន​លាន​ដុល្លារ​ពីសំណាក់​អ្នក​វិនិយោគទុន​ចិន​ ​អនាគត​ទីក្រុង​ព្រះសីហនុ​នឹង​ក្លាយទៅជា​ទី​ក្រុង​គុ​ជ​មួយ​ ​ដែល​គ្រប់គ្នា​នឹកស្មាន​មិនដល់​។​ ​


​លោក​ ​Norngdy​ ​Nara​ ​ពិធីការ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​សរសេរ​នៅក្នុង​ហ្វេ​សបុ​ក​ផ្លូវ​ផ្លូវ​របស់​ខ្លួន​នៅ​ថ្ងៃទី៩​ ​ខែកុម្ភៈ​នេះ​ថា​ ​“​ប្រជាជន​ចិន​ ​និង​រដ្ឋាភិបាល​ចិន​ ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ​ក្នុង​ការ​ធ្វើអ្វី​មួយ​ ​។​ ​ទិសដៅ​ផែ​ការ​របស់​ជនជាតិ​ចិន​ ​គឺ​តែងតែ​ទទួល​បាន​ជោគជ័យ​ហួសពី​ការ​រំពឹង​ទុក​”​។​ ​

​លោក​បន្ត​ថា​ ​“​ដូច្នេះ​សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ពិសេស​ក្រុង​ព្រះសីហនុ​ ​ដែល​ពោរពេញ​ដោយសក្តានុពល​យ៉ាង​សំបូរ​បែប​ ​នឹង​បង្ហាញ​ភាព​រីកចម្រើន​យ៉ាង​អស្ចារ្យ​ ​នា​ពេល​ដ៏​ខ្លី​ខា​មុខ​នេះ​ ​ក្រោម​ការ​បណ្តាក់​ទុន​ប្រកបដោយ​ចិរភាព​ ​នៃ​អ្នក​វិនិយោគ​ទុន​ចិន​”​ ​។​ ​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ធ្លាប់​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ ​ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​ក៏ប៉ុន្តែ​វា​មានផល​អវិជ្ជមាន​តិចតួច​ដែរ​។​ ​លោក​ប៉ាន់ប្រមាណ​ថា​មាន​ ​ប្រជាពលរដ្ឋ​ពី៩០​ ​ទៅ៩៥ភាគរយ​ ​អបអរសាទរ​ចំពោះ​ការ​វិនិយោគ​ ​និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​។​

​លោក​អភិបាលខេត្ត​រូប​នេះ​បាន​បន្ត​ថា​ ​អា​ជ្ញារ​ធរ​ខេត្ត​ ​បាន​អនុវត្ត​គោលនយោបាយ​ការ​គៀង​គរ​ចំពោះ​អ្នក​វិនិយោគ​ ​និង​ទេសចរណ៍​ ​ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​ ​បន្ត​ជ​ម្រុ​ញ​គ្រប់គ្រង​ជនបរទេស​ ​ធានា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ដល់​វិនិយោគ​ ​និង​ទេសចរ​ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លឿន​ ​ថ្វីត្បិត​ការ​វិនិយោគ​វា​មាន​ ​ផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ ​បរិស្ថាន​ ​ប្រព័ន្ធ​លូ​។​ ​

​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ខ្ពស់​ប្រមាណ​ជាង២០០អគារ​ ​កំពុងតែ​កើតឡើង​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ​ហើយ​សង្ឃឹមថា​ ​នៅ​មាន​សំណង់​ជាច្រើន​ទៀត​បន្ត​កើតឡើង​ជាបន្តបន្ទាប់​នា​ពេល​ខាងមុខ​៕

លោក​ស៊ុន​ ​ចាន់​ថុល​ ​លើកឡើង​ពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ចំនួន១០ដែល​បាន​ ​និង​គ្រោង​សាងសង់​

0

ដោយ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​ស៊ុន​ ​ចាន់​ថុ​លបាន​លើកឡើង​ពី​គំរោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ ​ដែល​រដ្ឋាភិបាល​បាន​សាងសង់​ ​និង​ត្រៀម​សាងសង់​នា​ពេល​ខាងមុខ​។​

​លោក​បាន​មានប្រសាសន៍​ឲ្យដឹង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ​និង​ក្រសួង​ពាក់​ព័ន្​ឋ​កាលពី​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​ក្រសួង​បាន​សម្រេច​សមិទ្ឋ​ផល​ធំៗ​ជាច្រើន​ ​ដូចជា​ ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​រថយន្ត​ធុន​ធ្ងន់​ ​យុទ្ធនាការ​ជិះកង់​មើលផ្លូវ​ ​គម្រោង​ពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៦​ ​ពី​ខេត្តសៀមរាប​ទៅ​ប៉ោយប៉ែត​ ​ផ្លូវជាតិ​លេខ៧​ ​ផ្លូវជាតិ​លេខ៤៨​។​

អ្វី​កាន់តែ​ពិសេស​នោះ​ ​គឺ​រដ្ឋាភិបាល​បាន​កសាង​ផ្លូវជាតិ​លេខ៥៥ពោធិ៍សាត់​ទៅ​ថ្មដា​ ​ផ្លូវ​ក្រវាត់ក្រុង​ទី៣​ ​និង​គម្រោង​ផ្លូវ​ពី​បាត់ដំបង​ ​ទៅ​កោះកុង​ប្រវែង១៩៧គីឡូម៉ែត្រ​ ​ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ​។​

​លោក​ស៊ុន​ ​ចាន់​ថុ​លបា​នប​ញ្ជា​ក់​បន្ត​ថា​ ​“​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​មានការ​រីកចម្រើន​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា​”​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក៏បាន​លើក​ពី​គំរោង​សាងសង់​ផ្លូវ​ចេញពី​សំឡូត​ ​ខេត្តបាត់ដំបង​ ​ឆ្លងកាត់​ខេត្ត​ពោធិ​សាត់​ទៅកាន់​ខេត្តកោះកុង​ផង​ដែរ​ ​ពិសេស​សម្តេច​បាន​លើកឡើង​ពី​គំរោង​ ​ខ្ចី​ឥណទាន​ពី​រដ្ឋាភិបាល​ចិន​ ​ដើម្បី​សាងសង់​ស្ពាន​នៅ​តំបន់​ថ្មបាំង​ ​ដើម្បី​តភ្ជាប់​ផ្លូវ​នេះ​ផង​ដែរ​។​

​សម្តេច​តេជោ​បាន​គូសបញ្ជាក់​ថា​ ​“​សូម​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ​ផ្លូវ​នេះ​ ​ដែល​រដ្ឋាភិបាល​នឹង​សាងសង់​នា​ពេល​ខាងមុខនេះ​”​។​
​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​បាន​មានប្រសាសន៍​ថា​ ​ការសាងសង់​ផ្លូវ​នេះ​មិន​ត្រឹមតែ​ធ្វើឡើង​ ​ដើម្បី​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ ​តែ​ក៏​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លំហូរ​ទំនិញ​ទៅកាន់​ប្រទេសជិតខាង​ ​តាមរយៈ​ការ​ដឹកជញ្ជូន​កសិផល​នានា​ចេញពី​ខេត្ត​ភូមិភាគ​ពាយ័ព្យ​នានា​ ​ឆ្ពោះទៅ​កាន់​កំពង់ផែ​ក្នុង​ខេត្តកោះកុង​ ​មុន​នាំចេញ​ទៅកាន់​បរទេស​។​

​លោក​បន្ត​ថា​ ​“​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ទុន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​អ​ភិវ​ ​ឌ្ឍ​ន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ​ព្រោះ​ដើម្បី​ពន្លឿន​កំនើន​សេដ្ឋកិច្ច​ ​កម្ពុជា​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​”​។​លោក​បន្ត​ថា​ ​“​វា​ឈាន​ដល់​ដំណាក់កាល​ថ្មី​នៃ​សេដ្ឋកិច្ច​ ​ដែល​ត្រូវតែ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ហើយ​”​៕​
​ ​

កម្សាន្ត​ចុង​សប្តាហ៍​!​ ​តោះ​ទៅលេង​ទឹកធ្លាក់​អូរ​ជាំ​ខេត្តបាត់ដំបង​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​ធម្មជាតិ​បាន​តាក់តែង​នូវ​ទស្សនីយភាព​ជាច្រើន​ ​សម្រាប់​ការ​កំសាន្ត​ ​ការ​លំ​ហែរ​ ​និង​នាំ​ដល់​ការសិក្សា​ស្រាវជ្រាវ​ ​តែ​ធម្មជាតិ​នៅ​ខេត្តបាត់ដំបង​ ​នោះ​គឺ​ទឹកធ្លាក់​អូរ​ជាំ​ ​ជា​កន្លែង​លំ​ហែរ​ ​ដើម្បី​សម្រាល​អារម្មណ៍​ហ្មងសៅ​ពី​ការងារ​។​ទឹកធ្លាក់​អូរ​ជាំ​ ​គឺជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ ​ដែល​បាន​បង្កប់​លើទឹក​ដី​ពោរ​ពេ​ ​ញ​ដោយ​មន្ត​ស្នេហ៍​ ​នា​ខេត្តបាត់ដំបង​បណ្តូលចិត្ត​បង​អើយ​។​


រមណីយដ្ឋាន​នេះ​ ​ស្ថិតនៅ​ប៉ែក​ខាង​លិច​ឈៀង​ខាងត្បូង​ ​ទីរួមខេត្ត​បាត់ដំបង​មាន​ចម្ងាយ៨០គឺ​ឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ ​ស្ថិតនៅ​ក្នុង​ភូមិ​អូរ​ជាំ​ ​ឃុំ​កំពង់ល្ពៅ​ ​ស្រុក​សំឡូត​ ​ខេត្តបាត់ដំបង​ ​។​

​ភ្ញៀវ​ទេសចរ​អាច​ធ្វើដំណើរ​ទៅ​ទស្សនា​ ​និង​ងូតទឹក​ដ៏​ត្រជាក់​លេង​កំសាន្ត​តាមផ្លូវ​ជាតិ​លេខ៥៧​ ​ទៅកាន់​ស្រុក​សំឡូត​ ​ហើយ​ទៅកាន់​ទឹកធ្លាក់​តែម្តង​ ​។​ ​ទឹកធ្លាក់​អូរ​ជាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ២០០៣​ ​ដោយ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​។​

រមណីយដ្ឋាន​ដ៏​ត្រកាល​ ​បង្កប់ខ្លួន​កណ្តាល​ព្រៃ​នេះ​ ​បាន​បើកឲ្យ​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ចូល​ទស្សនា​កំសាន្ត​នៅ​ឆ្នាំ២០០៤​ ​តែ​អ្វី​ដែល​ប្រជាជន​ភ្ញាក់ផ្អើល​គឺ​ទឹកធ្លាក់​ជាំ​ ​មិន​អាច​ថតរូប​ជាប់​ឡើយ​។​ ​តាម​រឿងព្រេង​ដំណាល​បាន​ឲ្យដឹង​ថា​ ​តាម​ជំនឿ​របស់​ប្រជាជន​នៅ​ទីនោះ​បាន​ប្រាប់​ថា​ ​ទឹក​ឆ្លាក់​នោះ​មាន​អ្នកតា​កាន់​ ​។​ ​

រហូតដល់​ចុងឆ្នាំ២០១៣​ ​មាន​មន្រ្តី​បរិស្ថាន​ ​និង​សហគមន៍​មួយ​ឈ្មោះ​ ​“​សហ​គម​ន៏​តំបន់ការពារធម្មជាតិ​អូរ​ជាំ​“​ ​បាន​សហការ​គ្នា​រៀបចំ​ផ្លូវចូល​ទៅ​ក្នុង​រម​ណី​ដ្ឌាន​ទឹកធ្លាក់​អូ​ជាំ​នេះ​។​


​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ​ ​គឺ​សំនៀង​និង​សម្រស់ទឹក​ធ្លាក់​ពីលើ​ផ្ទាំង​ថ្ម​ ​មាន​កំពស់​រហូតដល់ ៣០​ម៉ែត្រ​ ​ដែល​រមណីយដ្ឋាន​នេះ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ផ្ទាំង​ថ្ម​ធំៗ​ ​និង​មាន​ត្រពាំង​មួយ​ ​ដែល​ជា​ប្រភព​ទឹកហូរ​មកកាន់​ទឹកធ្លាក់​នេះ​។​


ផ្លូវ​ឡើង​ទៅកាន់​រម​ណី​យដ្ធាន​មាន​ដ៏​ល្អឯក​នេះ​ ​មាន​លក្ខណះ​ពិសេស​ជាច្រើន​ដូចជា​ ​មាន​ព្រៃ​ព្រឹក្សា​ ​ជ្រលង​ដងអូរ​ ​ផ្ទាំង​ថ្ម​ ​និង​ទឹកធ្លាក់​ជា​បណ្ដា​ក់ៗ​ ​ចាប់ពី​ជើងភ្នំ​រហូតដល់​កំពូលភ្នំ​ដែល​បង្ក​លក្ខណៈ​ ​ឲ្យ​ភ្ញៀ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​បាន​កំសាន្ត​អារម្មណ៍​ ​រំហើយ​កាយ​ ​ជាមួយ​សម្រស់​ធម្មជាតិ​ ​ដែល​អ្នក​បាន​ទៅដល់​ហើយ​ចង់ទៅ​ម្តង​ទៀត​៕​

 

ចំណេះដឹង​!​ ​ដូចម្តេច​ដែល​ហៅថា​អាករ​លើ​តម្លៃបន្ថែម​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​យោង​តាមច្បាប់​ស្តី​ពី​ពន្ធដារ​របស់​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​អាករ​លើ​តម្លៃបន្ថែម​ ​គឺជា​អាករ​កំណត់​ទៅលើ​ការ​ចំណាយ​ទិញ​របស់​អ្នកប្រើ​ប្រាស់​។​ ​អាករ​នេះ​ត្រូវ​ប្រមូល​ពី​ការ​ប្រកប​អាជីវកម្ម​ ​និង​ការនាំចូល​។​

​ការ​ប្រកប​អាជីវកម្ម​ភាគច្រើន​ ​ទាក់ទិន​ទៅ​និង​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​។​ការ​ប្រកប​អាជីវកម្ម​ទាំងនោះ​ ​ត្រូវ​ជាប់​អាករ​លើ​តម្លៃបន្ថែម​ ​ប្រសិនបើ​ការ​ផ្គត់ផ្គង់​បាន​ធ្វើឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ​ ​និង​ធ្វើឡើង​ក្នុង​ដំណាក់កាល​ប្រកប​អាជីវកម្ម​ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម​។​

​ច្បាប់​នេះ​ ​គ្មាន​ការ​បញ្ជាក់​ច្បាស់លាស់​ថា​ ​មិន​ជាប់​អាករ​ឬ​ជាប់​អាករ​តាម​អត្រា០​%​ ​ការ​ផ្គត់ផ្គង់​ ​ធ្វើឡើង​ដោយ​បុគ្គល​ជាប់​អាករ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​មិនមែន​ ​ជា​ការ​ផ្គត់ផ្គង់​មិន​ ​ជាប់​អាករ​ហៅថា​ការ​ផ្គត់ផ្គង់​ជាប់​អាករ​។​

​បុគ្គល​ជាប់​អាករ​ ​គឺជា​រូប​វ័ន្ត​បុគ្គល​ ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ ​ក្រុមហ៊ុន​មហាជន​ឬបុគ្គល​ណាមួយ​ ​ដែល​មានផល​របរ​បាន​មក​ពី​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ ​លើស​ពី​កំរិត​អប្បបរមា​នៃ​ផលរបរ​ត្រូវ​ចុះបញ្ជី​ ​ត្រូវ​ទៅចុះ​បញ្ជី​អាករ​លើ​តម្លៃបន្ថែម​។​ ​

​ការ​ផ្គត់ផ្គង់​ត្រូវ​នៅ​ក្រៅ​ដែន​អនុវត្តន៍​អាករ​លើ​តម្លៃបន្ថែម​ ​ប្រសិនបើ​ការ​ផ្គត់ផ្គង់​នោះ​ ​ធ្វើឡើង​ដោយ​បុគ្គល​ដែល​មិនមែន​ជា​បុគ្គល​ជាប់​អាករ​ ​ឬមិន​ធ្វើឡើង​ក្នុង​ដំណាក់កាល​ប្រកប​អាជីវកម្ម​ ​ឬ​ដំណាក់កាល​ពង្រីក​អាជីវកម្ម​៕​

អស្ចារ្យ​៖​ ​ឥណ្ឌូ​នេ​ស៊ី​កំពុង​សាងសង់​គំរោង​មហិមា​ដើម្បី​ការពារ​ទឹកជំនន់​នៅ​ ​ក្រុង​ហ្សាការតា​

0

ដោយ​វុត្ថា​

ឥណ្ឌូ​នេ​ស៊ី​ ​៖​ ប្រទេស​បាន​នឹង​កំពុង​អ​ភិ​វ​ឌ្ឃ​ន៍​ឆ្នេរសមុទ្រ​ ​សមា​ហរ​ណ​ទីក្រុង​ជាតិ​ ​National​ ​Capital​ ​Integrated​ ​Coastal​ ​Development​ ​(​NCICD​)​ ​រួមបញ្ចូល​ទាំង​ការ​កសាង​មហា​កំផែង​ជញ្ជាំង​សមុទ្រ​ ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ្សាការតា​ ​ជា​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ ​ដើម្បី​ការពារ​ទីក្រុង​កុំ​ឪ្យ​មាន​ទឹកជំនន់​ពី​សមុទ្រ​។​

​កា​រសាង់​ជញ្ជាំង​មហាសមុទ្រ​ជញ្ជាំង​សមុទ្រ​ដ៏​ធំ​នេះ​ ​នឹង​ត្រូវ​បាន​សាងសង់​នៅក្នុង​ទំរង់Garuda​ ​ជា​សត្វស្លាប​ដ៏​ធំ​ដែល​ជា​និមិត្តសញ្ញា​ជាតិ​ ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​(​the​ ​large​ ​mythical​ ​bird​ ​which​ ​is​ ​Indonesia’s​ ​national​ ​symbol​)​ ​ហើយ​វា​នឹង​ក្លាយទៅជា​រចនាសម្ព័ន្ធ​ដែល​មាន​រូបរាង​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

​តាម​ការ​គ្រោងទុក​ ​គម្រោង​ធំ​នេះ​គឺ​នឹង​ត្រូវ​សាងសង់​ជា២ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ទី១​ ​ត្រូវ​បាន​គេ​ពង្រឹង​និង​លើក​កំពស់​ឆ្នេរសមុទ្រ​ ​ដែល​មានស្រាប់​ដែល​មាន​បណ្តោយ៣០គ​ឡូ​ម៉ែត្រ​ ​និង​ការសាងសង់​កោះ​សិប្បនិម្មិត​ចំនួន១៧​ ​នៅត្រង់​ចន្លោះ​ច្រកចូល​ទីក្រុង​ហ្សាកាតា​ ​ហើយ​ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​ ​ក្នុង​ដំណាក់កាល​ដំបូង​កាលពី​ខែតុលា​ ​ឆ្នាំ​ ​២០១៤​។​ ​និង​ដំណាក់កាល​ទី​ ​២​ ​គឺ​សាងសង់​មហា​កំផែង​ជញ្ជាំង​យក្ស​(​ ​Giant​ ​Sea​ ​Wall​)​ ​ដែល​មាន​បណ្តោយ៣២​ ​គីឡូម៉ែត្រ​ ​រួមមាន​ ​ព្រលា​នយន្​ត​ហោះ​ ​កំពង់ផែ​ ​ផ្លូវថ្នល់​ ​តំបន់​លំនៅ​ដ្ឋាន​ ​តំបន់ឧស្សាហកម្ម​ ​អាង​បង្ហូរ​សំណល់​ ​អាងស្តុកទឹក​ ​និង​តំបន់​បៃតង​ដែល​មាន​ទំហំដី​ប្រហែល៤០០០ហិ​ក​តា​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួលរង​នៅ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ ​ដែល​បណ្តាល​ឲ្យ​មាន​កំពស់​នី​វូ​ទឹកជំនន់​លិចលង់​ក្នុង​ ​ចន្លោះ​ពី៧,៥​ ​ទៅ១៤សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដោយសារតែ​ការ​ទាញ​យក​ទឹក​ក្រោម​ដី​រួម​ជាមួយ​សម្ពាធ​ពីអ​គារ​ខ្ពស់​ៗ​នៅក្នុង​ទីក្រុង​ទាំងមូល​។​
​ក្នុងរយៈពេល៥០ឆ្នាំខាងមុខ​ ​កម្រិត​ទឹកសមុទ្រ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មាន​កម្ពស់​ពី​ ​៣​ ​ទៅ៥​ ​ម៉ែត្រ​ ​នឹងអាច​លិច​ផ្លូវ​ក្នុង​ទីក្រុង​ហ្សាកាតា​ទាំងមូល​។​ ​នៅ​ឆ្នាំ២០២៥​ ​នឹង​កើន​មានការ​កើនឡើង​នូវ​ទឹកជំនន់​ពី​ទន្លេ​ ​ខណៈ​ទឹកទន្លេ​ភាគច្រើន​នឹង​ឈប់​ហូរចេញ​ក្រោម​ទំនាញផែនដី​ទៅកាន់​ទន្លេ​៕​

OCIC will build a new satellite city over 100 hectares of land​ In the islands of Nara

0

By Siv Meng

Phnom Penh: senior manager of OCIC, said that the company will actually build a new satellite city project along the river on the island of Norea in Kien Svay district, Kandal province.

OCIC Deputy General Director Touch Samnang said by phone on Tuesday that the company is currently drafting a legal procedure to request the government for the project. However, he did not disclose how many investment capital will be invested in this project.

“What I can confirm now is that this project is going to be done in the future and the size of the new city is more than 100 hectares,” he said, adding that the project would be Developed like Koh Pich today. ”

The new satellite city will be filled with sand on the river bank from Norea Island to the  Tonle Touch to Kien Svay district, Kandal province.

Ministry of Land Management and Construction spokesman Seng Lot said he had yet to see a proposal from the company, but said that such a technological era such development that would take place at the riverside can be done even the mountain can be pierced to make it through.

The president of the Association of Valuers and Real Estate Agents of Cambodia, Chrek Soknim, said that in the context of peace, stability, political stability and economic growth, such a new city is normal and the new city will be built and help the construction and real estate sector in Cambodia become even more confident.

“Building such satellite cities will contribute to better socio-economic development, especially in Phnom Penh,” he said.

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​៖​ ​ប្រជាជន​ចំណាយ​ប្រាក់​ប្រមាណ​ ​៧០លាន​ដុល្លារ​ដើរ​​កំសាន្ត​បុណ្យចូលឆ្នាំ​ចិន​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ ​ថោង​ ​ខុន​ ​បាន​អះអាង​ថា​ ​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន​ជិត១លាន​នាក់​ ​បាន​ដើរ​កំសាន្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឱកាស​ចូលឆ្នាំ​ប្រពៃណី​ចិន​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី៥ដល់ទី៧​ ​កុម្ភៈ​កន្លងមក​នេះ​។​

​លោក​ ​ថោង​ ​ខុន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី៨​ ​កុម្ភៈ​នេះ​ថា​ ​ប្រជាជន​ជិត១លាន​នាក់​បាន​ដើរ​កំសាន្ត​ ​ហើយ​បើ​គិតជា​មធ្យម​មនុស្សម្នាក់​ចំណាយ​ ​៧០ដុល្លារ​អាមេរិក​ ​មានន័យថា​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំនេះ​ ​ប្រជាពលរដ្ឋ​កម្ពុជា​ចំណាយ​ប្រាក់​ប្រមាណ៧០លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​ចំនួន​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​នេះ​ ​មិនទាន់​គិត​បញ្ចូល​ចំនួន​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​នៅ​ក្រៅប្រទេស​នោះ​ទេ​ ​និង​មិនទាន់​គិត​ពី​ការ​ចំណាយ​ ​លើ​ការ​សែនព្រេន​របស់​គ្រួសារ​និ​មួយ​ៗ​ ​ដែល​មានការ​ចំណាយ​ជាមធ្យម​ចន្លោះ​ពី២០០​ ​ទៅ៣០០ដុល្លារ​អាមេរិក​នោះ​ទេ​។​

​លោក​បន្ត​ថា​ ​“​ចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំនេះ​ ​បើសិនជា​ធ្វើឡើង​ចំ​ថ្ងៃសៅរ៍​ ​និ​ថ្ងៃអាទិត្យ​ដូច​ឆ្នាំមុន​ ​នឹង​មាន​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​ច្រើនជាង​ឆ្នាំមុន​ ​ដោយសារ​ផ្លូវ​គមនាគមន៍​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​សម្បូរ​សប្បាយ​”​។ ​លោក​បន្ត​ថា​“​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ខ្វល់​ពី​សុខ​សុវត្ថិភាព​ទៀត​នោះ​ទេ​ ​ព្រោះ​ប្រទេស​មាន​សុខ​សន្តិភាព​ ​និង​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​លឿន​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​”​។​

​រដ្ឋមន្រ្តី​ទេសចរណ៍​លោក​ ​ថោង​ ​ខុន​ ​បាន​បន្ត​ថា​ ​នៅ​កម្ពុជា​មាន​ពិធី​បុ​ណ្យ​ធំៗ​បី​ ​គឺ​ចូលឆ្នាំ​ខ្មែរ​ ​ចូលឆ្នាំ​ចិន​ ​និង​ចូលឆ្នាំ​សាកល​ ​ហើយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​និង​បណ្តា​ឆ្នាំ​មុន​ៗ​ ​នៅ​តាម​ដងផ្លូវ​មាន​សភាព​ស្ងប់ស្ងាត់​ ​ហើយ​ផ្សារ​មួយចំនួន​ស្ទើរតែ​បិទទ្វារ​ ​ដែល​នេះ​ជា​និន្នាការ​ធម្មតា​នៃ​ត​ឋ​ភាព​សង្គម​ ​ហើយ​វា​មិនមែន​ជា​ការ​ធ្វើតាម​គ្នា​នោះ​ទេ​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោក​ ​ហូ​ ​វណ្ឌី​ ​បាន​យល់ស្រប​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​ ​បាន​ចំណាយ​កាន់តែ​ច្រើន​លើ​ការ​ទទួលទាន​ ​និង​ការ​ដើរ​​កំសាន្ត​ ​ជាក់ស្តែង​យើង​ឃើញ​នៅក្នុង​ទីក្រុង​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​ដែល​យើង​តែង​ចំណាយពេល​លើ​ការ​ធ្វើ​ដំណើរ ១,៣០នាទី​ ​ទៅ២ម៉ោង​ ​គឺ​កាត់បន្ថយ​មក​នៅ​ត្រឹម១៥នាទី​ប៉ុណ្ណោះ​ក្នុង​ការ​ ​ធ្វើដំណើរ​ដល់​គោលដៅ​។​

​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​ខ្ញុំ​សង្កេតឃើញ​ថា​ប្រជាជន​កម្ពុជា​បាន​ធ្វើដំណើរ​ទៅកាន់​ក្រៅប្រទេស​ច្រើន​ផង​ដែរ​ ​ដូចជា​ ​ក្រុង​​ហុងកុង​ ​សៀវ​ហៃ​ ​វៀតណាម​ ​ថៃ​ ​ម៉ាឡេស៊ី​ ​សឹង្ហ​បុរី​ ​កូរ៉េ​ ​ជប៉ុន​ ​និង​ទៅ​កំសាន្ត​នៅ​ទី​ក្រុង​ឌូ​បៃ​ជាដើម​”​។​

​លោក​ ​ធួន​ ​ស៊ី​ណាន​ ​ប្រធាន​សមាគម​ទី​ភ្នាក់​ទេសចរណ៍​ ​អា​ស៊ី​ប៉ា​ហ្វិ​ក​បាន​មានប្រសាសន៍​ថា​ ​ចំនួន​ទេសចរណ៍​ដើរ​កំសាន្ត​ពិតជា​កើនឡើង​ច្រើន​ ​និង​មានការ​ចំណាយ​កើន​ ​ឡើង​ ​ដែល​ក្នុង​ម្នាក់​ចន្លោះ​ពី៧០ទៅ៨០ដុល្លារ​អាមេរិក​ជាមធ្យម​។​ ​ជា​អ្វី​ដែល​លោក​ឯកភាព​ជាមួយនឹង​លោក​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​។​

​លោក​បន្ត​ថា​ ​“​កំនើន​ជីវភាព​ប្រជាពលរដ្ឋ​ ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​ច្រើន​ ​និង​កត្តា​សុខ​សន្តិភាព​និង​ផ្លូវថ្នល់​កាន់តែ​ប្រសើរ​ ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត​កាន់តែ​ឆ្ងាយ​”​៕​