Developers and experts in Cambodia’s real estate sector remain optimistic

0

By Vutha

Phnom Penh, domestic investors and real estate experts in Cambodia continue to have positivity even though some projects have been delayed.

Ann Sothida, country director of CBRE Cambodia, said by phone on the afternoon of February 7 that some projects had been delayed due to the lack of real expertise in the company and the sale of the company in the market or because the import of building materials is in slow process, but property sector in Cambodia still continue to be better.

However, she acknowledged that, “the delay of some projects has some problems for the market, but the delay in the construction sector is not a problem.”

Kheang Puthy, president of the Cambodian Real Estate Association , said that the real estate sector in Cambodia has continued to be good, but it is simple when it comes to business and some are closed. However, it depends on the efforts of the company’s leaders and project owners.

“When there are many construction projects that are competitive, so when there are competitors, the company has a lot of resources, experiences and management, and it’s very successful,” he said. “When the company has a poor experience, it is going to fail. ”

However, Mr. Puthy, do not worry too much about this issue, saying that, “we are optimistic for the development and growth of Cambodia.

Oknha Sear Rithy, a founding and council board director of the World Bridge Group, said that the real estate sector in 2019 did not have any problems because the remainder of investment in 2018 continues until 2019.

“For 2019, this is the year of production and development, and the trade in the sector is still well underway and the same, but when it comes to investment growth, I think it is similar to that of 2018,” he said. “.

សារ​ព្រមាន​៖​ ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​គឺ​ខុសច្បាប់​

0

ដោយ​វុត្ថា

​សៀមរាប​៖​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​ ​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ការ​ការទិញ​-​លក់​ដីធ្លី​ដូរ​ដីធ្លី​ក្នុង​តំបន់១​ ​និង​តំបន់២​ ​នៃ​រមណីយដ្ឋាន​អង្គរ​ ​គឺ​ខុសច្បាប់​។​

​ក្រសួង​បញ្ជាក់​ថា​ ​ថ្មី​ៗ​ ​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញ​ថា​ ​ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់១​ ​និង​តំបន់២នៃ​រមណីយដ្ឋាន​អង្គរ​ ​កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ ​ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​លេខ០០១​ ​ន.ស​ ​ចុះ​ថ្ងៃទី២៨​ ​ខែឧសភា​ ​ឆ្នាំ១៩៩៤​ ​ស្តី​ពី​ការកំណត់​ ​និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ​ ​និង​សេចក្តី​សម្រេច​លេខ៧០​ ​សសរ​ ​ចុះ​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០០៤​ ​របស់​រាជរដ្ឋាភិបាល​ ​ស្តី​ពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើ​ប្រាស់​ដីធ្លី​នៅ​តំបន់១​ ​និង​តំបន់២​។​ ​

​ក្រសួង​បន្ត​ថា​ ​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស​ ​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​ ​ព្រមទាំង​បញ្ចៀស​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោកបញ្ឆោត​របស់​បុគ្គល​មួយចំនួន​អំពី​ការទិញ​-​លក់​ដីធ្លី​ ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ ​ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ ​ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប​ដូចជា​ ​ភូមិ​អញ្ចាញ​ ​ភូមិ​អារក្ស​ស្វាយ​ ​សង្កាត់​នគរធំ​ ​ចំនួន៣ផ្ទាំង​ ​ភូមិ​ខ្វៀន​ ​សង្កាត់​គោកចក​ ​ចំនួន១ផ្ទាំង​ ​ភូមិ​ជ្រៃ​ ​សង្កាត់​ទឹកវិល​ ​ចំនួន១ផ្ទាំង​ ​ភូមិ​ថ្នល់​ ​សង្កាត់​ស្រង៉ែ​ ​ចំនួន១ផ្ទាំង​។​ ​

​ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​ទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុងតែ​កើតឡើង​។​

​ក្រសួង​បន្ត​ថា​ ​“​ក្នុងនាម​យើង​ទាំងអស់គ្នា​ជា​ម្ចាស់​អង្គរ​ ​ជា​ម្ចាស់​បេតិកភណ្ឌ​ពិភពលោក​ ​និង​អង្គរ​ជា​ដួង​ព្រលឹង​ជាតិខ្មែរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុងតែ​ប្រព្រឹត្ត​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​អវិជ្ជមាន​របស់​ខ្លួន​ ​និង​សូមឲ្យ​យើង​ម្នា​ក់ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់​ ​ថែរក្សា​ ​ការពារ​ ​និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​”​។​ ​

​ក្នុង​ជំពូក១​ ​មាត្រា៣​ ​និង​មាត្រា៤នៃ​ព្រះរាជ​ក្រឹត្យ​ខាងលើ​បញ្ជាក់​ថា​ ​តំបន់១ជា​តំបន់​ដែល​មាន​ស្ថានីយ៍​បុរាណវត្ថុ​សំ​ខាន់​ៗ​ហើយ​ត្រូវ​ទទួល​កិច្ចការពារ​ខ្ពស់​បំផុត​។​ ​តំបន់២ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណវត្ថុ​ ​ដែល​ត្រូវការ​ពារ​ទប់ទល់​នឹង​ការប្រើ​ប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការ​អភិវឌ្ឍ​មិន​សមស្រប​។​ ​តំបន់២មាន​សារៈសំខាន់​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់១​។​ ​រី​ឯ​ក្នុង​ជំពូក២​ ​មាត្រា៨បញ្ជាក់​ថា​ ​ទិសដៅ​សំរាប់​តំបន់​ត្រូវការ​ពារ​នៃ​រមណីយដ្ឋាន​អង្គរ​ ​ត្រូវ​ប្រកាន់​ទិសដៅ​អភិវឌ្ឍន៍​ដូចតទៅ​៖​ ​តំបន់១និង​តំបន់២​ ​ហាមឃាត់​ការ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ​ ​លើកលែងតែ​ការ​អភិវឌ្ឍ​ណា​ដែល​មាន​សារប្រយោជន៍​សម្រាប់​កិច្ចការពារ​ ​និង​ការ​លើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ​ ​ឬ​សម្រាប់​ការ​ថែរក្សា​របៀបរស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​សម្រេច​លេខ៧០​.​សសរ​ ​ដោយ​កំណត់​ដីធ្លី​ស្ថិត​ក្នុង​តំបន់១និង​តំបន់២នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណ​របស់​រដ្ឋ​ ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច​ ​កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង​ ​ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ​រី​ឯ​ការប្រើ​ប្រាស់​ដីធ្លី​ក្នុង​តំបន់១និង​តំបន់២ត្រូវ​បាន​កំណត់​ដូចតទៅ​៖​ ​១​)​ ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋាន​និង​រស់នៅ​យូរលង់​មក​ហើយ​ ​អាច​បន្ត​រស់នៅ​តទៅទៀត​បាន​ដោយ​មិន​មានការ​ដេញ​ឲ្យ​ចាកចេញ​ពី​ភូមិដ្ឋាន​ឡើយ​ ​២​)​ ​ប្រជាពលរដ្ឋ​អាច​រុះរើ​ជួស​ជុល​ផ្ទួះ​ចាស់​ទ្រុឌទ្រោម​ ​ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយមាន​ការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​៣​)​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូចជា​ ​ផ្ទេរមរតក​ទៅ​ឲ្យ​ញាតិសន្តាន​ពី​ឪពុក​ម្តាយ​ទៅ​កូនក្មួយ​ ​ឬ​លក់ដូរ​ឲ្យ​អ្នកភូមិ​ផង​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ជីវភាព​ ​ប៉ុន្តែ​ហាមឃាត់​លើស​កម្ម​ភាព​ទិញ​-​លក់​ដី​របស់​ឈ្មួញ​ ​ក្នុង​គោលដៅ​ធ្វើអាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន​ឬបុគ្គល​ ​ឬ​ការទិញ​-​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ខារ៉ាអូខេ​ ​ជាដើម​។​ល​។​ ​

​សូម​ធ្វើការ​ទំនាក់ទំនង​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​ ​នូវ​រាល់​ចម្ងល់​ទាំងឡាយ​ណា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​តាម​លេខទូរសព្ទ​ ​០៩២​ ​៨៩​ ​៩៩​ ​៦៦​ ​ឬ​តាម​លេខទូរសព្ទ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដែល​បាន​ប្រកាស​តាម​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​៕​

អភិបាលខេត្ត​ព្រះសីហនុ​ថា​ ​អ្នក​វិនិយោគ​និង​ទេសចរ​ចិន​ជួយ​ជំ​រុ​ញកំនើន​​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​

0

​ដោយ​ ​នៅ​ ​វឌ្ឍនា​

​ខេត្ត​ព្រះសីហនុ​៖​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​យន្ត​ ​មីន​ ​បាន​អះអាង​ថា​ ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ចិន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ ​មាន​ប្រមាណ៧ម៉ឺន​នាក់​ ​បាន​និង​កំពុង​ជួយ​ឱ្យ​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅក្នុង​ ​កិច្ចប្រជុំ​បូកសរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជនបរទេស​ស្នាក់នៅ​ ​និង​ធ្វើអាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ ​ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​ក៏ប៉ុន្តែ​វា​មានផល​អវិជ្ជមាន​តិចតួច​ដែរ​។​

​លោក​បាន​បន្ត​ដោយ​ប៉ាន់ប្រមាណ​ថា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ប្រជាពលរដ្ឋ​ចន្លោះ​ពី៩០​ ​ទៅ៩៥ភាគរយ​ ​បាន​អបអរសាទរ​ចំពោះ​ការ​វិនិយោគ​ ​និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​។​ ​អា​ជ្ញារ​ធរ​ខេត្ត​បាន​អនុវត្តន៍​គោលនយោបាយ​ ​គៀង​គរ​ចំពោះ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ ​ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​ ​បន្ត​ជ​ម្រុ​ញ​គ្រប់គ្រង​ជនបរទេស​ ​ធានា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ដល់​វិនិយោគ​ ​និង​ទេសចរ​ ​ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លឿន​ ​ថ្វីត្បិត​ការ​វិនិយោគ​វា​មានផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ ​បរិស្ថាន​ ​ប្រព័ន្ធ​លូ​ ​។​ ​

​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ ​ខ្ពស់​ៗ​ប្រមាណ​ជាង២០០អគារ​ ​កំពុងតែ​កើតឡើង​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ​ហើយ​សង្ឃឹម​ថា​​នៅ​មាន​សំណង់​ជាច្រើន​ទៀត​បន្ត​កើតឡើង​ជាបន្តបន្ទាប់​នា​ពេល​ខាងមុខ​។​ ​

​នាយ​ឧត្តមសេនីយ៍​ ​គៀត​ ​ច័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​អន្តោប្រវេសន៍​ឲ្យដឹង​ថា​ ​ការ​ហូរ​ចូល​យ៉ាង​លឿន​ពី​ជនបរទេស​រាប់​ម៉ឺន​នាក់​ ​និង​​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​សណ្ឋាគារ​ ​កាស៊ីណូ​ ​រី​សត​ ​ខុន​ដូ​ ​រោងចក្រ​ ​សហគ្រាស​ ​ផ្ទះសំណាក់​ ​និង​អាជីវ​កម្ម​ផ្សេង​ៗ​ទៀត​ ​ភាគច្រើន​ការ​វិនិយោគ​ ​និង​អាជីវកម្ម​ជា​ជនជាតិ​ចិន​។​ ​ដូច្នេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ​ក្រុង​ ​ស្រុក​ ​ខេត្ត​ ​បន្ត​អនុវត្ត​នូវ​យន្តការ​ទទួលខុសត្រូវ​ក្នុង​ភូមិសាស្ត្រ​ ​តាមច្បាប់​អន្តោប្រវេសន៍​ ​ច្បាប់​ការងារ​ ​ច្បាប់​ពាណិជ្ជកម្ម​ ​ផ្តល់​ព​័ត៌​មាន​ទិន្នន័យ​ជនបរទេស​ស្នាក់នៅ​ ​ដើម្បី​ជ​ម្រុ​ញ​ឱ្យ​ជន​ ​បរទេស​ទៅ​ឱ្យ​សុំ​ប័ណ្ណ​ការងារ​ ​សៀវភៅ​ការងារ​ ​បង្កើន​វិធានការ​ត្រួត​ពិនិត្យ​ផ្លូវច្បាប់​ ​ចំពោះ​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ ​គ្រប់គ្រង​អោយ​បាន​ត្រឹមត្រូវ​។​

​យោង​តាម​របាយការណ៍​ស្តី​ពី​ ​ស្ថិតិ​ជនបរទេស​ស្នាក់នៅ​ ​ធ្វើអាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​តាម​គោលដៅ​អាជីវកម្ម ២.០៥២ បាន​រក​ឃើញថា​ ​ខេត្ត​ព្រះសីហនុ​មាន​ជនបរទេស​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន៤០.៧៧០នាក់​ ​ស្រី៨.៣៨៧នាក់​ ​និង​មាន ៥៧សញ្ជាតិ​ ​ព្រម​ ​ទាំង​មាន​អាជីវកម្ម​ធុន​តូច១៦៧ប្រភេទ​៕​

ច្បាស់​ហើយ​!​ ​ក្រុមហ៊ុន​ ​OCIC​ ​នឹង​សាងសង់​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង​ ​១០០ហិ​ក​តា​​នៅ​តំបន់​កោះ​នរា​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

ភ្នំពេញ​៖​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ពិតជា​នឹង​សាងសង់​គំរោង​ទីក្រុង​រណប​ថ្មី​មួយ​ ​ស្ថិតនៅ​តាម​ដង​ទន្លេរ​ដោយ​ចាកចេញ​ពី​តំបន់​កោះ​នរា​ ​ទៅកាន់​ស្រុក​កៀនស្វាយ​ក្នុង​ខេត្តកណ្តាល​។​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​ទូច​ ​សំណាង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨​ ​កុម្ភៈ​នេះ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​និ​តិ​វិធី​ច្បាប់​ ​ដើម្បី​ស្នើសុំ​ពី​រដ្ឋាភិបាល​លើ​គំរោង​អភិវឌ្ឍន៍​នេះ​។​ ​ទោះជាយ៉ាងណា​លោក​មិនទាន់​បញ្ជាក់ឲ្យដឹង​ពី​ទុន​វិនិយោគ​លើ​គំរោង​នេះ​ចំនួន​ប៉ុន្មាន​ ​និង​ចាប់ផ្តើម​សាងសង់​នៅពេល​ណា​នៅឡើយ​ទេ​។​

​លោក​បន្ត​ថា​ ​“​ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​គំរោង​នេះ​ពិតជា​ធ្វើ​មែនទែន​ ​ហើយ​ទំហំផ្ទៃ​ដី​នៃ​ទីក្រុង​ថ្មីនេះ​មាន​ទំហំ​ជាង១០០ហិ​ក​តា​”​។​ ​លោក​បន្ត​ថា​ ​“​គំរោង​នេះ​នឹង​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ដូច​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​”​។​

​គំរោង​ទីក្រុង​រណប​ថ្មីនេះ​ ​នឹង​ត្រូវ​ចាក់​ខ្សាច់​បំពេញ​នៅ​តាម​ជួរ​មាត់ទន្លេ​ចាប់ពី​តំបន់​កោះ​នរា​ ​អូស​ស្របតាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។​

​អ្នក​នាំពា​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​លោក​សេង​ ​ឡូ​ត​បាន​មានប្រសាសន៍​ថា​ ​លោក​មិនទាន់​បានឃើញ​ឯកសារ​ដាក់​សំ​ណើរ​ពី​ក្រុមហ៊ុន​មក​នៅឡើយ​ទេ​ ​ប៉ុន្តែ​លោក​អះអាង​ថា​ ​សម័យ​បច្ចេកវិទ្យា​រីក​ចំរើន​បែបនេះ​ ​ការសាងសង់​ទីក្រុង​នៅ​តាម​មាត់ទន្លេ​បែបនេះ​ ​មិន​មាន​អ្វី​ដែល​ធ្វើ​មិនបាន​នោះ​ទេ​ ​សូម្បីតែ​ភ្នំ​គេ​អាច​ចោះ​ដើម្បី​ធ្វើ​ផ្លូវ​ឆ្លងកាត់​បាន​៕​ ​

ចំណេះដឹង​!​ ​អ្វីទៅ​ជា​ពន្ធលើប្រាក់បៀវត្ស​?​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ពន្ធលើប្រាក់បៀវត្ស​ ​គឺជា​ពន្ធ​ប្រចាំខែ​កំណត់​លើ​ប្រាក់បៀវត្ស​ ​ដែល​រូប​វ័ន្ត​បុគ្គល​បាន​ទទួល​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំពេញ​សកម្មភាព​បំរើ​ការងារ​។​ ​រូប​វ័ន្ត​បុគ្គល​និ​វាសន​ជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវ​ជាប់ពន្ធ​លើ​ប្រាក់បៀវត្ស​ ​ចំពោះ​ប្រាក់បៀវត្ស​ប្រភព​កម្ពុជា​ ​និង​ប្រាក់បៀវត្ស​ប្រភព​បរទេស​។​ ​រូប​វ័ន្ត​អ​និ​វាសន​ជន​ត្រូវ​ជាប់ពន្ធ​លើ​ប្រាក់បៀវត្ស​ចំពោះ​ ​ប្រាក់បៀវត្ស​ប្រភព​កម្ពុជា​។​ ​

​សហគ្រាស​ដែល​ជា​និយោជក​ ​ត្រូវ​មាន​កាតព្វកិច្ច​កាត់​ទុក​ពន្ធលើប្រាក់បៀវត្ស​នៅមុន​ពេល​ ​បើកប្រាក់​បៀវត្ស​ឱ្យ​ដល់​និយោជិត​ ​និង​បង់ប្រាក់​ពន្ធ​នេះ​ជូន​រដ្ឋបាល​សារពើពន្ធ​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី​ ​២០នៃ​ខែ​បន្ទាប់​ ​ពី​ខែ​ដែល​ប្រាក់បៀវត្ស​ត្រូវ​បាន​បើក​។​ ​សម្រាប់​និយោជិត​និ​វាសន​ជន​ ​ប្រាក់​ពន្ធ​ត្រូវ​បង់​ត្រូវ​កំណត់​លើ​ប្រាក់បៀវត្សរ៍​ ​ជាប់ពន្ធ​ប្រចាំខែ​និង​ត្រូវ​កាត់​ទុក​ ​តាម​អត្រាកំណើន​តាម​ថ្នាក់​ដូចតទៅ​៖​

សម្រាប់​និយោជិត​អ​និ​វាសន​ជន​ ​ពន្ធលើប្រាក់បៀវត្ស​ត្រូវ​បាន​កាត់​ទុក​តាម​អត្រា​ ​២០​%​ ​នៃ​ទឹកប្រាក់​ត្រូវ​បើក​ឱ្យ​មុន​ការ​កាត់​ទុក​។​ ​ពន្ធ​កាត់​ទុក​នេះ​គឺជា​ពន្ធ​ចុងក្រោយ​នៃ​ប្រាក់បៀវត្ស​សម្រាប់​អ​និ​វាសន​ជន​ជា​អ្នកទទួល​ប្រាក់បៀវត្សរ៍​។​ ​

​ចំពោះ​អត្ថ​ប្រយោជន៍​បន្ថែម​ជា​រៀងរាល់​ខែ​ ​សហគ្រាស​ ​ក្រុមហ៊ុន​ត្រូវ​កាត់​ទុក​និង​បង់ប្រាក់​ពន្ធ​តាម​អត្រា២០​%​ ​នៃ​តម្លៃ​សរុប​របស់​អត្ថ​ប្រយោជន៍​បន្ថែម​ ​ដែល​បាន​ផ្តល់​ឱ្យ​និយោជិត​ទាំងអស់​។​ ​តម្លៃ​នៃ​អត្ថ​ប្រយោជន៍​បន្ថែម​គឺជា​តម្លៃ​ទីផ្សារ​ ​រួម​ទាំង​ពន្ធអាករ​ទាំងអស់​៕​​

វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​ដំណើរការ​ល្អ​បើ​ទោះ​មាន​គម្រោង​មួយចំនួន​ ​បា​នព​ន្យា​ពេល​សាងសង់​

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​អ្នកជំនាញ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្ត​មាន​ភាព​វិជ្ជមាន​ ​បើ​ទោះបី​មាន​គម្រោង​មួយចំនួន​ ​ត្រូវ​បា​នព​ន្យា​ពេល​សាងសង់​ក៏ដោយ​។​

​អ្នកនាង​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE​ ​Cambodia បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​គំរោង​មួយចំនួន​បា​នព​ន្យា​ពេល​ ​ដោយសារតែ​អ្នក​វិនិយោគ​គ្មាន​ជំនាញ​ពិត​ប្រកដ​ ​បញ្ហាផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ ​និង​ការ​ដាក់​លក់​ចូល​ទៅ​ក្នុង​ទីផ្សារ​មិនសូវ​បាន​ល្អ​ ​ឬក៏​មក​ពី​បញ្ហា​ការ​បញ្ជាទិញ​សម្ភារៈសំណង់​មក​ធ្វើការ​សាងសង់​ស្ថិតនៅ​ក្នុង​ស្ថានភាព​យឺតយ៉ាវ​ ​តែ​យ៉ាងណា​ស្ថានភាព​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ ​ល្អ​ប្រសើរ​ដដែល​។​

​ទោះជាយ៉ាងណា​ ​អ្នកនាង​បាន​ទទួលស្គាល់​ថា​ ​“​ការ​ពន្យា​ពេល​នៃ​កា​រសាង់​ចំពោះ​គម្រោង​មួយចំនួន​នោះ​ ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ចំពោះ​ទីផ្សារ​ ​តែ​បើ​ពន្យា​ពេល​ចំពោះ​វិស័យ​សំណង់​វិញ​ ​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​”​។​

​លោក​ ​ឃាង​ ​ពុទ្ធី​ ​ប្រធាន​សមាគម​អ្នកជំនាញ​ចល​ទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មានដំណើរ​ទៅមុខ​ធម្មតា​ ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​ ​តែ​វា​ជា​រឿង​ធម្មតា​នៅពេល​ដែល​យើង​រកស៊ី​តែ​មានការ​បិទ​ខ្លះ​ដែរ​ ​អាស្រ័យ​ទៅលើ​ការ​ខិតខំ​ប្រឹងប្រែង​ ​របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ ​និង​ម្ចាស់​គម្រោង​។​

​លោក​បន្ត​ថា​ ​“​នៅពេល​មាន​គម្រោង​សាងសង់​មក​ច្រើន​ ​មានការ​ប្រកួតប្រជែង​ហើយ​ ​ហេតុនេះ​នៅពេល​មានការ​ប្រកួតប្រជែង​ក្រុមហ៊ុន​ ​ដែល​មាន​ធនធាន​ច្រើន​ ​មានបទពិសោធន៍​ ​និង​ការគ្រប់គ្រង​ច្បាស់លាស់​ ​និង​ទទួល​បាន​បាន​ជោគជ័យ​”​។​លោក​បន្ត​ថា​ ​“​ផ្ទុយទៅវិញ​នៅពេល​ដែល​ក្រុមហ៊ុន​មាន​ធនធាន​ខ្សោយ​ ​គ្មាន​បទពិសោធន៍​ច្បាស់លាស់​ ​គាត់​នឹង​បរាជ័យ​ជា​រឿង​ធម្មតា​”​។​

​តែ​យ៉ាងណាក៏ដោយ​លោ​ក​ពុទ្ឋី​ថា​ ​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​ចំពោះ​បញ្ហា​នេះ​ ​សំខាន់​យើង​មាន​សុទិដ្ឋិ​យម​ចំពោះ​ការ​អភិវឌ្ឍ​ ​និង​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​។​

​លោក​ ​ឧកញ៉ា​សៀ​ ​ឬ​ទ្ធី​ជា​ស្ថានិ​ក​និង​ជា​ប្រធាន​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​Worldbridge​ ​Group ក៏បាន​ឲ្យដឹង​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ២០១៩នេះ​ ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​ដោយសារ​នៅសល់​កំ​អែ​លនៃ​ការ​វិនិយោគ​កាលពី​ឆ្នាំ២០១៨​ ​កន្លងមក​នេះ​ ​បន្តម​ក​ដល់​ឆ្នាំ២០១៩​។​


​លោក​បន្ត​ថា​ ​“​សម្រាប់​ឆ្នាំ២០១៩នេះ​ ​គឺជា​ឆ្នាំ​នៃ​ការផលិត​ ​និង​អភិវឌ្ឍន៍​ ​ហើយ​ការ​លក់​ដូរ​ផ្សេង​ៗ​ ​ក្នុង​វិស័យ​នេះ​នៅតែ​មាន​ចរន្ត​ល្អ​ ​និង​ដំណើ​ការ​ដដែល​ ​តែបើ​និយាយ​ពី​កំណើន​វិនិយោគ​វិញ​ ​ខ្ញុំ​គិតថា​មាន​ប្រហាក់​ប្រហែល​ទៅ​ហ្នឹង​ឆ្នាំ២០១៨​ ​កន្លងមក​នេះ​”​៕​

ចក្ខុវិស័យ​៖​ ​ធនាគារជាតិនៃកម្ពុជា​បន្ត​ពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ ​ដោយ​ចីរភាព​

0

ដោយ​ដែន​ ​ចែងចាំង​

​ភ្នំពេញ​៖​ ​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​ស្ថាប័ន​នេះ​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ ​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ ​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ដើម្បី​គាំទ្រ​និង​ពង្រីក​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​។​

​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិនៃកម្ពុជា​ ​ដែល Propertyarea​.​ ​asia ទទួល​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញថា​ ​ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​គ្រង់​គ្រង​ការ​ផ្គត់ផ្គង់​រូបិយវត្ថុ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សមស្រប​ ​ទៅតាម​ស្ថានភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ ​ការ​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ ​ដើម្បី​រួមចំណែក​ស្ថិរភាព​ថ្លៃ​ ​និង​ជំនឿ​ទុកចិត្ត​របស់​អតិថិជន​ ​ការ​បន្ត​លើកកម្ពស់​ការប្រើ​ប្រាស់​ប្រាក់​រៀល​ ​តាម​យន្តការ​ទីផ្សារ​ ​និង​ការ​ជ​ម្រុ​ញ​អភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​ ​និង​ឧបករណ៍​គោលនយោបាយ​ហិរញ្ញវត្ថុ​ ​ដើម្បី​ចូលរួម​លើកកម្ពស់​គោ​លន​យោយ​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ដដែល​បាន​ឲ្យដឹង​ថា​ ​ទស្សនវិស័យ​អនាគត​របស់​ធនាគារជាតិនៃកម្ពុជា​ ​នៅ​ឆ្នាំ២០១៩នេះ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​សម្រេច​បាន​ក្នុងរង្វង់៧​%​ ​ជាមួយ​អត្រា​អតិផរណា​ទាប២,៦ភាគរយ​ ​នឹង​មាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ក្នុងរង្វង់៤០៥០រៀល​ ​ក្នុង​មួយ​ដុល្លា​អាមេរិក​។​ ​ចំពោះ​ការ​រំពឹង​ទុក​នេះ​ ​គឺ​ពឹងផ្អែក​ទៅលើ​កត្តា​អំណោយផល​ទាំង​ខាងក្រៅ​ ​និង​ខាងក្នុង​ ​ទៅ​បើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​ ​ដែល​អាច​ទាញ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថមថយ​យ៉ាងណាក៏ដោយ​។​

​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​អាច​បន្ត​សម្រេច​បាន៣,៧ភាគរយ​ដូច​ឆ្នាំ២០១៨​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ការ​វិនិយោគ​ ​ការនាំចេញ​ ​និង​វិស័យ​ទេ​ចរណ៍​កម្ពុជា​ ​នឹង​មានលទ្ធភាព​បម្លាស់ទី​មូលដ្ឋាន​ផលិតកម្ម​ ​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ​ប្រសិនបើ​មាន​ភាព​តានតឹង​ ​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​អូស​បន្លាយ​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​មានការ​កើនឡើង​ ​នៃ​សមាមាត្រ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​វិ​ស័យ​ផ្សេង​ៗ​ក្រៅពី​សំណង់​ ​និង​អចលនទ្រព្យ​ ​រួម​ជាមួយ​ការ​កើនឡើង​នៃ​ពិពិធ​កម្ម​ផលិតផល​នាំចេញ​ ​ពិសេស​នៅក្នុង​វិស័យ​កម្មន្តសាល​ជាដើម​។​

​ចំណែក​កត្តា​អំណោយផល​ផ្នែក​ខាងក្នុង​វិញ​ ​កម្ពុជា​នឹង​រក្សា​បាន​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​បន្ត​អ​ភិវ​ ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​ ​ការ​រីកចម្រើន​នៃ​វិស័យ​ធនាគារ​ ​ប្រកបដោយ​ភាពរឹងមាំ​និង​ ​បរិ​យា​ប័ន្​ន​ ​ការ​បន្ត​រីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​ជួយ​សម្រួល​ ​និង​កាត់បន្ថយ​ចំណាយ​ការ​ធ្វើដំណើរ​ ​នឹង​ដឹកជញ្ជូន​ ​ហើយ​ការ​អនុ​ត្ត​ន៍​ការ​ពង្រឹ​ក​ថវិកា​ ​ក្រោម​ក្របខណ្ឌ​តម្លាភាព​នឹង​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​វិនិយោគ​សាធារណៈ​ ​ព្រមទាំង​បន្ត​បាន​ជា​ផ្លៃ​ផ្កា​នៃ​កំណែទម្រង់​ស៊ីជម្រៅ​ ​ដែល​នឹង​ធ្វើឲ្យ​ធនាគារជាតិនៃកម្ពុជា​ ​នឹង​បន្ត​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ ​ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ ​និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​ដើម្បី​គាំទ្រ​និង​ពង្រីក​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​៕​

អាគារខុនដូចំនួន៧នៃគំរោង CAMKO CITY នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

0

ដោយ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​
អាគារ​ខុន​ដូ​ចំនួន៧​ ​ស្ថិត​ក្នុង​ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​ដែល​បាន​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​នឹង​បញ្ចប់​ការសាងសង់​នា​ពាក់កណ្តាល​ឆ្នាំនេះ​ហើយ​។​

​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​គំរោង​ ​CAMKO​ ​CITY​ ​លោក​អាន​ ​ចាន់​នី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៧​ ​កុម្ភៈ​កន្លងមក​ថា​ ​បច្ចុប្បន្ន​អាគារ​ខុន​ដូ​ចំនួន៧បាន​និង​កំពុង​សាងសង់​ឡើងវិញ​យ៉ាងសកម្ម​ ​ដែល​ក្រុមហ៊ុន​រំពឹង​ទុក​ថា​គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​នៅ​រយៈពេល​បី​ខែ​ខាងមុខនេះ​។​លោក​បន្ត​ថា​ ​អាគារ​ខុន​ដូ​ទាំង៧នេះ​មានផ្ទះ​ ​សរុប​ចំនួន៣៨០យូនី​ត​ ​និង​ខុន​ដូ​ដែល​បាន​សាងសង់​ចប់​ចំនួន៨​ ​មានផ្ទះ​ចំនួន៤៤១យូនី​ត​។​

​លោក​បន្ត​ថា​ ​“​ការ​ចាប់ផ្តើម​លក់​គំរោង​នេះ​ឡើងវិញ​ ​មិនទាន់​ដឹង​ចាប់ផ្តើម​នៅពេល​ណា​ទេ​ ​ហើយ​តម្លៃ​ប៉ុន្មាន​ក៏​មិនទាន់​កំណត់​នៅឡើយ​”​។​លោក​បន្ត​ថា​ ​“​ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​មិនទាន់​មាន​គំរោង​អ​ភិ​វ​ឌ្ឈ​ន៍​អ្វី​ថ្មី​នៅឡើយ​ទេ​ ​ប៉ុន្តែ​ក្រោយ​គំរោង​នេះ​សាងសង់​ចប់​ ​ក្រុមហ៊ុន​អាច​សាងសង់​វីឡា​លក់​បន្ត​ទៀត​។​

ទីក្រុង​រណប​ ​CAMKO​ ​CITY​ ​ជាទី​ក្រុង​រណប​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​អភិវឌ្ឍន៍​ដោយក្រុម​ហ៊ុន​ ​World​ ​CITY​ ​របស់​កូរ៉េ​ ​ប៉ុន្តែ​គំរោង​នេះ​បា​នព​ន្យា​ពេល​សាងសង់​ ​បន្ទាប់ពី​វិបត្តិសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨​ ​និង​ជម្លោះផ្ទៃក្នុង​មួយចំនួន​របស់​ក្រុមហ៊ុន​ផង​ដែរ​៕​

រដ្ឋាភិបាលនឹងសាងសង់រថភ្លើងលើអាកាសនិងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ជាច្រើនទៀត

0

​ដោយនៅ វឌ្ឈនា
​ភ្នំពេញ៖​ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងគ្រោងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ទាំងរថភ្លើងលើអាកាស Smart City និងកំពង់ផែលំដាប់អន្តរជាតិ។

​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានបើកកិច្ចប្រជុំអន្តរក្រសួង និងជាមួយដៃគូអភិវឌ្ឍន៍នានានៅរសៀលថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងថា រដ្ឋាភិបាលនឹងសាងសង់ផ្លូវរថភ្លើងលើអាកាស(AGT) ប្រព័ន្ធដឹកជញ្ជូនដោយប្រើផ្លូវដែក(Tramways) និងគម្រោងសាកល្បងស្មាតស៊ីធីដែលប្រកបដោយ បរិស្ថានស្រស់ស្អាត និងផាសុកភាព និងគម្រោងសាងសង់ផែកុងតេន័រថ្មីមួយប្រវែង៣៥០ម៉ែត្រ និងជម្រៅ១៤,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យប្រភេទនាវាធំៗ៩៣ភាគរយលើពិភពលោកអាចប្រើប្រាស់សេវាកំពង់ផែនេះបាន ពេលសាងសង់ចប់។

​លោកបានគូសបញ្ជាក់ពីគម្រោងសម្រេចបាន និងកំពុងបន្តសំខាន់ៗដែលរួមមាន ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ យុទ្ធ​នាការជិះកង់មើលផ្លូវ គម្រោងពង្រីកនិងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ពីខេត្តសៀមរាបទៅប៉ោយប៉ែត ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៥៥ពោធិ៍សាត់ទៅថ្មដា ផ្លូវក្រវាត់ក្រុងទី៣ និងគម្រោងផ្លូវពីបាត់ដំបង ទៅកោះកុងប្រវែង១៩៧គីឡូម៉ែត្រ ដែលគ្រោងបើកការដ្ឋាននៅឆ្នាំនេះ។

លោកបន្តថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា”។

កិច្ចប្រជុំនេះ រៀបចំឡើងមានគោលបំណង លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព កិច្ចសម្របសម្រួល និងការចែករំលែកព័ត៌មាន ដោយមានការចូលរួមធ្វើបទបង្ហាញ ពីតំណាងក្រសួងអភិវឌ្ឍន៍ជន​បទ ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីភ្នាក់ងារJICA និងតំណាងដៃគូ អភិវឌ្ឍន៍នានា។

ជាមួយគ្នានេះផងដែរ លោកស៊ុន ចាន់ថុល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតផែនការយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ និងអត់ពាក់មួកសុវត្ថិភាព និងបានស្នើឱ្យបរិច្ចាគមួកសុវត្ថិភាព ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

Cambodia and Indonesia to Operate Direct Flights in this Year

0

By Kong Soriya

Indonesian airline Citilink will launch a direct flight to Indonesia in the second half of 2019, with direct flights to boost tourism between the two countries.

In a meeting with Sudirman Haseng, Indonesian Ambassador to Cambodia on February 7, Cambodian Tourism Minister Thong Khon said that Cambodia and Indonesia had missed operating the flights for long time and the decision to launch direct flights between Cambodia and Indonesia is made as the influx of tourists between Cambodia and Indonesia has increased about 11 percent.

“In 2018, there were about 55,000 visitors from Indonesia to Cambodia and currently, with the 10 member countries of ASEAN, only Indonesia and Brunei has no direct flight to Cambodia,” Mr. Khon said.

Sudirman Haseng, Indonesian Ambassador to Cambodia, said the launch of the flight is with Indonesian Embassy’s aims to mark the 60th anniversary of diplomatic relations between Cambodia and Indonesia in 2019 as the launch date of the first direct flights between Cambodia and Indonesia.

Thoun Sinan, president of Asia Pacific Travel Association, welcomed the good news, saying that having more airline companies directly to Cambodia will be good, which will help boost tourism and trade between the two countries.

“For me, I welcome having all the direct flights which are to bring benefits to our country, so the more flight we get, the better we get,” Mr. Sinan said.