ក្រុមហ៊ុន​យក្ស​ចំនួន៧០ហើយ​ ​បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​ ​កន្លងទៅ​នេះ​ ​មាន​ក្រុមហ៊ុន​យក្ស​ចំនួន៧០ហើយ​ ​បាន​មក​បណ្តាក់​ទុន​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ជាច្រើន​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង៥០០លើ​ពិភពលោក​។​

​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​ឪ្យ​ដឹង​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៧​ ​កុម្ភៈ​នេះ​ថា​ ​ការ​មក​បណ្តាក់​ទុន​រកស៊ី​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​មក​ប្រទេស​កម្ពុជា​ជាច្រើន​បែបនេះ​ ​ដោយសារតែ​ច្បាប់​នៃ​ការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​បង្ក​លក្ខណៈ​អំណោយផល​ដល់​អ្នករក​ស៊ី​ច្រើន​ ​បើ​ធៀ​នឹង​បណ្តា​ប្រទេសជិតខាង​មួយចំនួន​។​

​តែ​យ៉ាងណាក៏ដោយ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​បាន​អះអាង​ថា​ ​កាលណា​ច្បាប់​ប្រទេស​យើង​បង្ក​រល​ក្ខ​ណៈ​ងាយស្រួល​ពេក​ ​ធ្វើ​ឪ្យ​អ្នក​ស៊ី​មិន​ពិ​ប្រាកដ​ចេះតែ​មក​វិនិយោគ​ធ្វើឲ្យ​ទីផ្សារ​ច្របូកច្របល់​ ​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ធ្វើ​ច្បាប់​វិនិយោគ​ឲ្យ​មាន​តុល្យភាព​គ្នា​ ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​វិនិយោគ​ ​និង​ជួយ​លើកទឹកចិត្ត​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​វិ​និ​យោ​គ​ឪ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។​

​អ្នកនាង​បន្ត​ថា​ ​“​ក្រុមហ៊ុន​ធំ​សម្រេចចិត្ត​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារ​ប្រទេស​កម្ពុជា​កម្លាំង​ពលកម្ម​នៅ​មានតម្លៃ​ទាប​ ​និង​តម្លៃ​ដីធ្លី​ក៏​នៅ​ទាប​ ​តែ​យ៉ាងណាក៏ដោយ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​មានកម្រិត​នៅឡើយ​ ​ដែល​ទាមទារ​រដ្ឋាភិបាល​ពន្លឿន​ ​ការសាងសង់​ហេ​ដ្ឋា​រ​ចន​សម្ព័ន្ធ​ឲ្យ​មានគុណ​ភាព​ ​និង​បញ្ហា​តម្លៃ​ទឹក​ភ្លើង​ក៏​នៅ​ខ្ពស់​ ​ជាពិសេស​ប្រទេស​កម្ពុជា​នៅ​បញ្ហា​ជំនាញ​ ​របស់​ពលរដ្ឋ​នៅ​មានកម្រិត​ផង​ដែរ​”​។​

​ប្រធាន​សមាគមន៍​អ្នកជំនាញ​ចល​ទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ដែរ​ថា​ ​មូលហេតុ​ដែល​ក្រុម​ហ៊ុន​ធំៗ​មក​វិនិយោគ​ ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ​ដោ​សារ​តែ​តម្លៃ​ធ្លី​គឺ​មត​ម្លៃ​សមរម្យ​ ​ទីតាំង​ភូមិសាស្ត្រ​របស់​កម្ពុជា​មាន​ស្ថាបន​ភាពល្អ​ ​ទាំង​កត្តានយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ជាពិសេស​ក៏​មាន​ធនធានមនុស្ស​ ​ក៏​កាន់តែ​ច្រើន​ក្នុង​ការ​បំពេញការងារ​យ៉ាង​មាន​សក្តា​នុ​ពល​ ​ហើយ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​កម្ពុជា​អភិវឌ្ឍន៍​ដោយមាន​ហេដ្ឋារចនាសម្ពន្ធ​កំពុងតែ​កើតឡើង​ថ្មី​ជាច្រើន​ផង​ដែរ​។​

​លោក​ឧកញ៉ា​ ​សៀ​ ​ឬ​ទ្ធី​ ​ប្រធាន​ក្រុម​ប​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ ​World​ ​Bridge​ ​Group បាន​ឲ្យដឹង​ដែរ​ថា​ ​ការដែល​មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​វិនិយោគ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ ​ដោយសារតែ​ពួកគេ​មើលឃើញ​ពី​ស្ថានភាព​នយោបាយ​ ​នៅក្នុង​ប្រទេស​ល្អ​ ​សេដ្ឋកិច្ច​រីកចម្រើន​ ​និង​អ្នក​ដែល​មាន​ចំ​ណូល​ធម្យ​មក៏​កើនឡើង​ ​ជា​ពិ​សេ​សម្រាប់​ផលិត​នៅក្នុង​ស្រុក​ ​និង​ការនាំចេញ​ទៅក្រៅ​។​

​លោក​បន្ត​ថា​ ​“​នៅពេល​មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​ ​ចូល​មកកាន់​តែ​ច្រើន​ ​គឺ​ក្រុមហ៊ុន​នៅក្នុង​ត្រូវតែ​ត្រៀមខ្លួន​ ​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​អ្នក​វិនិយោគ​ក្រៅ​ស្រុក​”​៕​

ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​បើក​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​នៅ​​ឆមាស​ទី២ឆ្នាំនេះ​s

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ ​Citilink​ ​នឹង​បើក​ជើងហោះហើរ​ត្រង់​ឥណ្ឌូ​នេ​ស៊ី​ ​មកកាន់​កម្ពុជា​នៅក្នុង​ឆមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​ដែល​ការ​ហោះ​ត្រង់នេះ​នឹង​ជ​ម្រុ​ញ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ស៊ូ​ឌី​រ៉ា​ម៉ាន់​ ​ហាស់​សេង​ ​ឯកអគ្គ​រដ្ឋ​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​នា​ព្រឹក​ថ្ងៃទី៧​ ​ខែកុម្ភៈ​នេះ​ ​លោក​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​ថា​ ​ប្រទេស​ទាំងពីរ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ខកខាន​បើក​ជើងហោះហើរ​យូរណាស់​មក​ហើយ​ ​ហើយ​តាមរយៈ​ការសម្រេច​ចិត្ត​ ​បើក​ជើងហោះហើរ​ត្រង់​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ធ្វើឡើង​ខណៈ​លំហូរ​ភ្ញៀវ​ទេសចរ​ទៅមក​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​មាន​កំណើន​ឡើង​ប្រមាណ១១ភាគរយ​។​

​លោក​បន្ត​ថា​ ​“​កាលពី​ឆ្នាំ២០១៨​ ​ទំហំ​ភ្ញៀវ​ទេសចរ​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​ ​គឺ​មាន​ប្រមាណ​តែ៥៥,០០០នាក់​បាន​មក​ទស្សនា​កម្ពុជា​”​។​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​នៅក្នុង​បណ្តា​ប្រទេស​ទាំង១០សមាជិក​អាស៊ាន​ ​គឺ​មានតែ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​និង​ប្រទេស​ប្រ៊ុយណេ​ ​ដែល​មិនទាន់​មាន​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​”​។​ ​

​ឯកអគ្គ​រដ្ឋ​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ​លោក​ស៊ូ​ឌី​រ៉ា​ម៉ាន់​ ​ហាស​សេង​ ​បាន​មានប្រសាសន៍​ថា​ ​ការ​បើក​ជើងហោះហើរ​នេះ​ ​គឺ​ស្ថាន​ទូ​ត​ឥណ្ឌូ​នេ​ស៊ី​មានបំណង​ចង់​យក​ថ្ងៃ​រំលឹក​ខួប​លើក​ទី៦០​ ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​ ​ឆ្នាំ២០១៩នេះ​ ​ធ្វើជា​ថ្ងៃ​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​រវាង​កម្ពុ​ជា​ឥណ្ឌូ​នេ​ស៊ី​។​

​លោក​ធួន​ ​ស៊ី​ណា​នប្រ​ធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ដំណឹងល្អ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​ ​ហោះ​ត្រង់​មក​កម្ពុជា​កាន់តែ​ល្អ​ ​ដែល​វា​នឹង​ជួយ​ជំរុញ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​
​លោក​បន្ត​ថា​ ​“​សម្រាប់​ខ្ញុំ​ស្វាគមន៍​ទាំងអស់​ឲ្យតែ​មានការ​ហោះហើរ​ត្រង់​ ​គឺ​សុទ្ឋ​តែ​នាំផល​ប្រយោជន៍​ដល់​ប្រទេស​របស់​យើង​ ​ហេតុនេះ​ហោះ​មកកាន់​តែ​ច្រើន​កាលណា​កាន់តែ​ល្អ​កាលនោះ​”​៕​

បញ្ហា​ប្រឈម​៖​ ការ​បំបែក​ក្បាល​ដី​មិន​បាន​ត្រឹម​ត្រូវ​នាំ​ឲ្យ​អតិថិជន​មាន​ហានិភ័យ​

0

ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​ជា​រឿយ​ៗ​ការទិញ​-​លក់​ដី​ពុះ​ឡូ​តិ៍​ ​តែង​ត្រូវ​បាន​អ្នកជំនាញ​ ​ក៏ដូចជា​មន្រ្តី​ជាន់ខ្ពស់​របស់ក្រ​សួង​ដែនដី​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចេញ​សេចក្ដីប្រកាស​ ​និង​ព្រមាន​ជា​ហូរហែរ​ដល់​អ្នកទិញ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​ផង​ដែរ​ ​ចៀសវាង​កើតមាន​ហានិភ័យ​នានា​ ​ដែល​ប្រាសចាក​ពី​ច្បាប់​អនុញ្ញាត​ ​ជាពិសេស​កា​របំ​បែប​ក្បាលដី​ ​និង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​មិនបាន​ត្រឹមត្រូវ​តែម្ដង​។​ ​

​តើ​ការ​បំបែក​ក្បាលដី​ ​ឬ​ចេញ​ប្លង់​កម្មសិទ្ធិ​ខុស​នីតិវិធី​ច្បាប់​ ​នឹង​កើតមាន​បញ្ហា​បែប​ណា​?​ ​

​លោក​ធី​ ​ប៊ុ​ន​ធឿ​ននា​យក​ផ្នែក​ទីផ្សារ​ ​និង​ផ្នែក​លក់​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​នៅ​ស្រុក​អង្គស្នួល​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ដែល​ជា​តំបន់​កំពុង​មានការ​ផុសផុល​យ៉ាង​ខ្លាំង​លើ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី៦​ ​កុម្ភៈ​កន្លងមក​ថា​ ​ជាទូទៅ​ចំពោះ​ការ​ពុះ​ដី​ឡូ​តិ៍​លក់​ ​ក្រុមហ៊ុន​ដែល​ជា​អ្នក​អភិវឌ្ឍ​ត្រូវ​ទទួលខុសត្រូវ​ទៅលើ​ការរៀបចំ​ឯកសារ​ស្របច្បាប់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​ដែល​ក្នុង​នោះ​ការ​បំបែក​ក្បាលដី​ ​ឬ​ការរៀបចំ​ឯកសារ​ស្នើសុំ​ប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​ ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​គឺជា​រឿង​សំខាន់​បំផុត​ ​ហើយ​វា​ក៏​ជា​ការ​បង្កើន​ទំនុកចិត្ត​ដល់​អតិថិជន​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ការរៀបចំ​ឯកសារ​ពាក់ព័ន្ធ​ ​នឹង​ការ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ ​(​វិញ្ញា​បន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​)​ ​ត្រូវ​មានការ​ទទួលស្គាល់​ពី​អ​ជ្ញា​ធរ​ ​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ​រហូតដល់​ថ្នាក់​ខេត្ត​ ​(​មន្ទីរ​)​ ​ទើប​ហៅថា​ស្របច្បាប់​ពេញលេញ​”​។​

​លោក​ធី​ ​ប៊ុ​ន​ធឿ​នបា​នប​ន្ត​ថា​ ​កាលពីមុន​ការរៀបចំ​ឯកសារ​ស្នើសុំ​ ​គឺ​មាន​ភាព​ងាយស្រួល​ ​ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ២០១៩​ ​រហូត​មក​ហាក់​មាន​ភាព​ពិបាក​ក្នុង​ការ​ស្នើសុំ​ ​រហូត​មាន​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​មួយចំនួន​បាន​រំលង​ពី​នីតិវិធី​ ​ឬ​ចេញ​លិខិត​ប្រាស់​ចាក​ពី​ច្បាប់​ទៅ​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​(​ឆបោក​)​ ​ដែល​ធ្វើ​យ៉ាងណា​ឱ្យ​ការ​លក់​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ទៅតាម​គម្រោង​ ​ដែល​ប្រការ​នេះ​វា​នឹង​ផ្តល់​ភាព​លំបាក​ ​ទៅដល់​អតិថិជន​នៅ​ថ្ងៃ​អនាគត​។​ ​

​ជាមួយគ្នា​នេះ​លោក​ឧកញ៉ា​នួន​ ​រិទ្ធី​ ​ដែល​ជា​អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ភាគច្រើន​អ្នកទិញ​ ​មិនបាន​ដឹង​ច្បាស់​ពី​បញ្ហា​ផ្លូវច្បាប់​នោះ​ទេ​ ​ដែល​វា​ក៏​ជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ ​ដែល​ជា​អ្នក​អភិវឌ្ឍន៍​ទាំងស្រុង​ ​ហើយ​ចំពោះ​ក្រុមហ៊ុន​មួយចំនួន​ដែល​មិន​មានលទ្ធភាព​ ​ក្នុង​ការរៀបចំ​ឯកសារ​ក្នុង​ការ​ស្នើសុំ​បំបែក​ក្បាលដី​ ​និង​ចេញ​បណ្ណ​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​ឱ្យ​អតិថិ​ជ​របស់​ខ្លួន​ ​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ចុះបញ្ជី​ស្របច្បាប់​នៅឡើយ​ ​ហើយ​ប្រកាស​លក់​ពុះ​ដី​ឡូ​តិ៍​បែប​អាណា​ធិប​តេយ្យ​ ​ដែល​ប្រការ​នេះ​វា​បង្ក​ហានិភ័យ​ខ្ពស់​ ​ដល់​អតិថិជន​នៅ​ថ្ងៃ​អនាគត​ ​ឬ​អាច​ឈាន​ដល់​ការ​ខាត​បង​ទ្រព្យ​ទាំងស្រុង​។​ ​

​លោក​បន្ត​ថា​ ​“​អតិថិជន​ចាំបាច់​ត្រូវ​ស្វែងយល់​ ​ពីក​ត្តា​ផ្លូវច្បាប់​ពាក់ព័ន្ធ​មួយចំនួន​មុននឹង​សម្រេចចិត្ត​ចំណាយ​លុយ​ទិញ​ដី​ឡូ​តិ៍​ទាំងនោះ​ ​ដូចជា​ ​សួរនាំ​ឱ្យ​ដឹង​ច្បាស់​ថា​ ​តើ​ក្រុមហ៊ុន​ដែល​ជា​អ្នកលក់​មាន​ចុះបញ្ជី​ត្រឹមត្រូវ​ឬទេ​ ​?​ ​តើ​ក្រុមហ៊ុន​ ​មាន​អាជ្ញាប័ណ្ណ​ ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ ​និង​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​ឬទេ​?​”​។​

លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​អតិថិជន​ក៏​ត្រូវ​ដឹងពី​ប្រវត្តិ​ដី​ ​រួម​ជាមួយនឹង​ការ​ស្វែងយល់​ពី​ប្លង់​គោល​របស់​ក្រុមហ៊ុន​ស្របតាម​គោលការណ៍​ ​និង​សេចក្ដីជូនដំណឹង​ ​(​ស​,​ជ​,​ណ​)​ ​របស់ក្រ​សួង​ជាដើម​ ​ដូចជា​ទំហំ​ផ្លូវត្រូវ​ទុក​យ៉ាង​យ៉ាងតិច៨ម៉ែត្រ​ ​មាន​បណ្តាញ​អគ្គិសនី​ ​មាន​ប្រពន្ធ​បង្ហូរទឹក​ត្រឹមត្រូវ​ ​ដែល​ទាំងអស់​នេះ​ ​អតិថិជន​ត្រូវតែ​ទាមទារ​ស្វែងយល់​ឱ្យ​បាន​លម្អិត​ ​ហើយ​អ្វី​ដែល​សំខាន់​ ​តើ​តំបន់​អភិវឌ្ឍ​ដែល​ពុះ​ដី​ឡូ​តិ៍​ ​មាន​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ប្លង់​មេ​របស់ក្រ​សួង​ដែរ​ឬទេ​ ​ដើម្បី​ចៀសវាង​មាន​បញ្ហា​ទៅ​ថ្ងៃក្រោយ​”​៕​

CDC​ ​អនុម័ត​ម័ត​គំរោង​វិនិយោគ​ពី​ក្រុមហ៊ុន៤​ ​ដែល​មាន​ទុន​វិនិយោគ​ ​៣៤លាន​ដុល្លារ​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បានសម្រេច​ចេញ​ ​“​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​”​ ​អ​នុញ្ញា​ត​ឪ្យ​ក្រុមហ៊ុន​ចំនួន៤វិនិយោគ​នៅ​កម្ពុជា​ ​ដែល​មាន​ទុន៣៤លាន​ដុល្លារ​អាមេរិក​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់ CDC​ ​ដែល​បាន​បង្ហាញ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ព្រឹក​ថ្ងៃទី៧​ ​កុម្ភៈ​នេះ​បាន​ឲ្យដឹង​ថា​ ​គ​ណ​កម្មា​ធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​បួន​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​ក្រុមហ៊ុន​ទាំង​ ​៤​ ​រួមមាន​ ​ទី១​ ​“​FASHION​ ​HOUSEWARE​ ​(​CAMBODIA​)​ ​CO​.​,​LTD​”​:​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុង​ផ្ទះ​ ​គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល​ ​សម្ភារៈ​សម្រាប់​ម៉ាស៊ីនដេរ​ ​និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ចំនួន១០លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤៦៤កន្លែង​។​

​ទី២​ ​“​TUBAO​ ​(​CAMBODIA​)​ ​DECORATION​ ​MATERIAL​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ​ ​និង​ក្តារ​បន្ទះ​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ចំនួន​ ​១,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១០០កន្លែង​។​ ​

ទី៣​ ​“​ZHONGQI​ ​LIHUI​ ​CABLE​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​ ​និង​ខ្សែកាប​ ​មាន​ទីតាំង​វិនិយោគ​ស្ថិត​ ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ​ប៊ី​អ៊ី​ ​ស្នួល​ខេត្តក្រចេះ​ ​មាន​ទុន​វិនិយោគ​ចំនួន​ ​២០,១លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤៣៩កន្លែង​។​

​៤​)​ ​“​WINTIME​ ​(​CAMBODIA​)​ ​CO​.​,​LTD​”​​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល​ ​គ្រឿងលម្អ​ ​និង​អំពូលភ្លើង​លម្អ​គ្រប់​ប្រភេទ​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ត​ធេន​ ​ខេត្តស្វាយរៀង​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៤៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៦៥១កន្លែង​៕​

The Government To Open A New International Border Gate

0

By Nov Vutha
Oddar Meanchey, The government has required Oddar Meanchey’s authorities to open another new international border gate in the near future to attract international tourists and facilitate cross-border trade.

Kheun Nhorn, Deputy Governor of Oddar Meanchey province, said recently that the international border gate to be launched in the future will be at Anlong Veng and Chub Kor Ki, while there are now border gates with Thailand such as O Smachand and Chorm Srongam which are already in the process of pushing up trade with Thailand and
“These international border gates allow national and international tourists to visit historical sites in Oddar Meanchey province and make it easier for people to export goods to neighboring markets,” Mr. Nhorn said.

From year to year, domestic and international tourists increased and for Oddar Meanchey, there are 3 border gates and one international border gate as the three bilateral-border gates are O Smach, Anlong Veng and Chub Kor Ki, according to Mr. Nhorn.

“But we will open a new international border soon. For this opening, we will see that the exchange of goods between Cambodia and Thailand, which can make our people earn a better living, and the tourism sector can be the number one priority as tourists can first come into our region and can pass without staying in Oddar Meanchey, but tourists also park in Oddar Meanchey,” he said.

“Tourists can also travel to Siem Reap via these two entrances to O Smach and Chorm Srongam, so tourists can stay in Siem Reap, and when there are a lot of tourists, we can sell food or some other things, even if the guests don’t stay, they still need to eat or buy things in our province to go back.”

“In historical sites, as well as restaurants and hotels, provincial authorities have advised all businesses to properly dispose of garbage in order to take care of environmental sanitation in line with the slogan that stated Good Service to Attract International Tourists,” Mr. Nhorn said.

In Oddar Meanchey, there are a number of historical sites such as Anlong Veng Resort, Ta Mok House Museum, Ta Moan Temple, Ta Krabey Temple, and Other Resorts.

រដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​ឲ្យ​បុគ្គលិក​វិស័យ​ឯកជន​​មាន​ប្រាក់​សោធន​និវត្តន៍​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​រាជា​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ​បាន​នឹង​កំពុង​ពន្លឿន​នៃ​ការរៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​ ​ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​ ​និង​មន្រ្តី​រាជការ​មាន​ប្រាក់​សោធន​និវត្តន៍​ដូចគ្នា​។​



លោក​ ​ស្រី​ ​ងួន​ ​សុខា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ ​នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​ ​កាល​ថ្ងៃទី៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩កន្លងមក​បាន​ឲ្យដឹង​ថា​ ​ចាប់ពី​ឆ្នាំ២០១៩ទៅ​ ​វិស័យ​ឯកជន​នឹង​មានរបប​សោធន​និវត្តន៍​ដូច​មន្រ្តី​រាជការ​ដែរ​ ​ដោយ​បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​មួយ​ ​ដែល​មាន​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​រួម​ជាមួយ​ក្រ​សួង​ផ្សេង​ៗ​ទៀត​ ​បាន​រួមគ្នា​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​។​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​មាន​ជំពូក​មួយ​និយាយ​ពី​របប​សោធន​និវត្តន៍​។​

​លោកស្រី​បន្ត​ថា​ ​នៅក្នុង​របប​សោធន​និវត្តន៍​នៃ​ច្បាប់​ថ្មីនេះ​ ​នឹង​បញ្ចូល​ការ​ដាក់ឲ្យ​អនុវត្ត​នូវ​ន៍​របប​សោធន​និវត្តន៍​សម្រាប់​វិស័យ​ឯកជន​ ​និង​ការ​ធ្វើ​កំណែទម្រង់​របប​សោធន​និវត្តន៍​មន្រ្តី​រាជការ​ដែល​មានស្រាប់​។​ ​សេចក្តី​ព្រាងច្បាប់​ថ្មី​បាន​កំណត់​ថា​ ​បុគ្គលិក​ឯកជន​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ដែល​ធ្វើការ​បាន៣០ឆ្នាំ​ ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ប្រមាណ ៦០ ភាគរយ​ ​នៃ​ប្រាក់បៀវត្សរ៍​សរុប​ ​ដែល​ខុសពី​បច្ចុប្បន្ន​មន្រ្តី​រាជការ​ ​ចូលនិវត្តន៍​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍៨០ភាគរយ​នៃ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​។​

​លោក​ឡេង​ ​ប៉េង​ឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​បាន​សម្តែង​ការ​ឯកភាព​ចំពោះ​គោលបំណង​ដែល​ចង់​អោយ​មាន​គោលការណ៍​រួមគ្នា​ ​រវាង​ស្ថ​ប័ន​នី​តិ​ប្ប​ញ្ញ​តិ្ត​ ​និង​នីតិប្រតិបត្តិ​ ​ឬ​ជាមួយ​វិស័យ​ឯកជន​នៅ​លើ​ចំនុច​ខ្លះ​នោះ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​កន្លងមក​មានច្បាប់​មួយចំនួន​ហើយ​ ​ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ​និង​នីតិប្រតិបត្តិ​ ​ឬ​វិស័យ​ឯកជន​ ​បាន​អនុវត្ត​រួមគ្នា​ដូចជា​ច្បាប់​ពន្ធដារ​ ​ច្បាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ ​ច្បាប់​លទ្ធកម្ម​ ​ដូ​ចេ្នះ​ច្បាប់​របប​សន្តិសុខ​សង្គម​ក៏អាច​អនុវត្ត​បាន​ទាំងអស់គ្នា​ដែរ​។​

​អគ្គលេខាធិការ​រដ្ឋសភា​រូប​នេះ​ ​បាន​កោតសរសើរ​ ​និង​វាយតម្លៃ​ខ្ពស់​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​យកចិត្ត​ទុកដាក់​ដំឡើង​ប្រាក់បៀវត្សរ៍​ ​និង​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​នានា​ជូន​មន្រ្តី​រាជការ​ ​កម្មករ​ ​និយោជិក​ ​ដែល​ធ្វើឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​ ​

​ទាក់ទង​សេចក្តី​ព្រាងច្បាប់​ថ្មីនេះ​ ​លោក​បាន​ស្នើ​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ ​សហការ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​ការសិក្សា​ឲ្យបាន​លម្អិត​បន្ថែម​ទៀត​៕​

មន្រ្តី​ជាន់ខ្ពស់​រដ្ឋសភា​អះអាង​ថា​ ​ខេត្តកំពត​បច្ចុប្បន្ន​ប្រៀប​បាន​នឹង​កូនក្រមុំ​ដ៏​ស្រស់​មួយ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋសភា​ជាតិ​ ​និង​ជា​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​បានប្រៀប​ប្រដូច​ខេត្តកំពត​ថា​ ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​នៅ​តំបន់ឆ្នេរ​ប៉ែក​និរតី​ ​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​។​

​មានប្រសាសន៍​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្តកំពត​ ​កាលពី​ចុង​សប្តាហ៍​មុន​ ​លោកជំទាវ​ ​និន​ ​សា​ផុន​ ​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋ​ភាព​បាន​មានប្រសាសន៍​ថា​ ​លោកជំទាវ​ពិតជា​រីករាយ​ ​និង​មោទនភាព​ ​នៅពេល​ដែល​បាន​ជាន់ទឹក​ដី​ខេត្តកំពត​ ​ព្រោះ​កំពត​បច្ចុប្បន្ន​ខុសប្លែក​ពីមុន​។​ ​កំពត​ជា​ខេត្ត​នៅ​ជាប់​ឆ្នេរសមុទ្រ​ ​ហើយ​មាន​ទាំង​តំបន់​ភ្នំ​ ​ពិសេស​កំពត​មាន​សក្តា​នុ​ពល​ ​និង​អំណោយផល​ពី​ធម្មជាតិ​ ​ដែល​ជា​កត្តា​ល្អ​ ​ជួយ​ជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​ ​ឧស្សាហកម្ម​ ​កសិកម្ម​ ​ក៏ដូចជា​វប្បធម៌​ ​អរិយធម៌​ ​និង​ទេសចរ​ផង​ដែរ​។​ ​ដូច្នេះ​លោកជំទាវ​បានប្រៀប​ប្រដូច​ខេ​ត​កំពត​ថា​ ​ជា​កូនក្រមុំ​ដ៏​ស្រស់​ស្អា​ត់​។​ប៉ុន្តែ​កាលពីមុន​កំពត​មិនទាន់​មានការ​អភិវឌ្ឍ​បាន​ល្អ​ដូច​បច្ចុប្បន្ន​នេះ​ទេ​។​ ​

​លោកជំទាវ​បន្ត​ថា​ ​នៅពេល​ដែល​លោក​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​ ​បាន​ចូល​មកកាន់​ដំណែង​ជា​អភិបាលខេត្ត​ ​ក្នុងរយៈពេល​ខ្លី​សឹង​មិនបាន​មួយឆ្នាំ​ផង​ ​តែ​សមិទ្ធ​ផល​ថ្មី​ៗ​ ​និង​ការអភិវឌ្ឍន៍​រីកចម្រើន​បាន​លេចឡើង​គួរឲ្យ​ភ្ញាក់ផ្អើល​។​ ​

​អភិបាលខេត្ត​កំពត​ ​លោក​ជាវ​ ​តាយ​ ​បាន​ស្នើ​ឲ្យ​ប្រធាន​គណៈកម្មការ​ទី៩នៃ​រដ្ឋសភា​ជួយ​ពន្លឿន​ ​លើ​ការសិក្សា​ទៅលើ​ភ្នំ​មួយចំនួន​ ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ ​និង​ភ្នំ​ខ្លះ​ជា​កន្លែង​រមណីយដ្ឋាន​ ​ដែល​មានការ​ស្ទះ​ដល់​ការ​ចេញ​អាជ្ញាប័ណ្ណ​ ​ក្នុង​ការអភិវឌ្ឍន៍​។​ ​ជាក់ស្តែង​ភ្នំ​កំពង់ត្រាច​ ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរ​គេ​ចង់បាន​ ​ប៉ុន្តែ​ខាង​រ៉ែ​ទុក​សិក្សា​ ​ខាង​ក្រសួងបរិស្ថាន​ថា​មិនបាន​ ​ដូច្នេះ​ការអភិវឌ្ឍន៍​តំបន់​នោះ​ត្រូវ​រាំងស្ទះ​រាប់​ឆ្នាំ​ ​អភិវឌ្ឍន៍​យឺតយ៉ាវ​ជាង​តំបន់​ផ្សេង​ៗ​។​

​ក្នុង​ពេល​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ​និយោជិត​នៅ​ខេត្តកំពត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​លើកឡើង​ពី​ខេត្តកំពត​ ​ដែល​មាន​សក្តា​នុ​ពល​ជាច្រើន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ​ដោយ​ខេត្ត​នេះ​មាន​ឧស្សាហកម្ម​ធុន​ធ្ងន់​ ​ដោយមាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន៣​ ​មាន​កំពង់ផែ​ទឹកជ្រៅ​នា​ពេល​អនាគត​ ​ដែល​សម្រួល​ដល់​ការ​ដឹកជញ្ជូន​នា​ពេល​អនាគត​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​និង​មាន​សក្តា​នុ​ពល​លើ​ដំណាំ​កសិកម្ម​ ​ដូចជា​ម្រេច​កំពត​ ​ធូរ​រ៉េ​នកំព​ត​ ​ស្រែអំបិល​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ​វប្ប​ធ៌ម​ ​ប្រវត្តិ​សាស្រ្ត​យ៉ាងច្រើន​។​

​សម្តេច​បន្ត​ថា​ ​“​ជាមួយនឹង​ការពង្រីក​ផ្លូវជាតិ​លេខ៣ជា៤គន្លង​ ​ពី​រាជធានី​ភ្នំពេញ​ ​ដល់​តំបន់​បាយ​គូស​ ​នឹង​ធ្វើឲ្យ​ខេត្តកំពត​រីកចម្រើន​ ​និង​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិនិយោគ​ជាតិ​ ​អន្តរជាតិ​ជាច្រើន​ទៀត​នា​ពេល​អនាគត​”​ ៕​

ចំណេះដឹង​!​ ​តើ​ការ​បង់ពន្ធ​ប៉ាតង់​ត្រូវ​ចាប់ផ្តើម​នៅពេល​ណា​?​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​យោង​តាមច្បាប់​ស្តី​ពី​ពន្ធដារ​បាន​ឲ្យដឹង​ថា​ ​ពន្ធប៉ាតង់​ ​ត្រូវ​បង់​ចាប់ពី​ថ្ងៃទី​ ​១​ ​ខែមករា​ ​ដល់​ថ្ងៃទី​ ​៣១​ ​ខែមីនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​រដ្ឋបាល​សារពើពន្ធ​ ​ដែល​ជាប់ពន្ធ​មាន​ទីកន្លែង​ប្រកប​អាជីវកម្ម​ពិតប្រាកដ​ ​ឬនៅ​ធនាគារ​ជា​ដៃគូ​ររបស់​អគ្គនាយក​រដ្ឋា​នព​ន្ធ​ដារ​។​

​អ្នកជាប់ពន្ធ​ដែល​ចាប់ផ្តើម​អាជីវកម្ម៦ខែ​ ​ដើមឆ្នាំ​នៃ​ឆ្នាំ​ចរន្ត​ ​ត្រូវ​បង់ពន្ធ​ប៉ាតង់​ពេញ​ ​១ឆ្នាំ​ ​។​ចំណែក​អ្នកជាប់ពន្ធ​ដែល​ចាប់ផ្តើម​អាជីវកម្ម៦ខែ​ចុងឆ្នាំ​ ​នៃ​ឆ្នាំ​ចរន្ត​ត្រូវ​បង់ពន្ធ​ប៉ាតង់​ពាក់កណ្តាល​។​

​បណ្ណ​ប៉ាត់​មានតម្លៃ​ចំពោះ​អ្នកជាប់ពន្ធ​ ​ដែល​មានឈ្មោះ​នៅ​លើ​ប័ណ្ណប៉ាតង់​ប៉ុណ្ណោះ​ ​ហើយ​ការចូលរួម​ដេញថ្លៃ​ ​ពិគ្រោះ​ថ្លៃ​ ​ឬ​ស្ទង់​ថ្លៃ​ ​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​ឬ​សេវា​ ​គឺ​ត្រូវ​មាន​ប័ណ្ណប៉ាតង់​ ​ដែល​មាន​សកម្មភាព​ស្រប​នឹង​កម្មវត្ថុ​ទាំងនោះ​។​

​អ្នកជាប់ពន្ធ​ត្រូវ​ដាក់​តាំង​ព្យួរ​ ​និង​បង្ហាញ​ប័ណ្ណប៉ាតង់​ដែល​មាន​សុពលភាព​នៅ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
​ពន្ធប៉ាតង់​ ​គឺជា​ពន្ធ​ប្រចាំឆ្នាំ​ ​ដែល​ត្រូវ​បាន​កំណត់​លើស​កម្ម​ភាព​អាជីវកម្ម​ ​ដោយ​ផ្អែកលើ​ប្រភេទ​អ្នកជាប់ពន្ធ​ ​និង​កម្រិត​ផលរបរ​៕​

រដ្ឋាភិបាល​គ្រោង​បើក​ច្រក​ទ្វារ​អន្ដរ​ជាតិ​ថ្មី​បន្ថែម​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ​

0

​ដោយ​នៅ​ ​វឌ្ឍនា

ឧត្តមា​ន​ជ័យ​៖​ ​រដ្ឋាភិបាល​បាន​តម្រូវឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ ​បើក​ច្រក​ទ្វារ​អន្ដរ​ជាតិ​ថ្មី​មួយ​បន្ថែម​ទៀត​នា​ពេល​ខាងមុខនេះ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​ ​និង​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​។​

​លោក​ ​ឃិន​ ​ញ៉ាន​ ​អភិបាលរងខេត្ត​ឧត្តរមានជ័យ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​ច្រក​ទ្វារ​អន្ដរ​ជាតិ​ ​ដែល​នឹង​បើកដាក់​ឲ្យ​ដំណើរការ​នៅពេល​ខាងមុខនេះ​ ​មាន​ច្រក​អន្លង់វែង​ ​និង​ច្រក​ជប់​គ​គី​ ​ខណៈ​បច្ចុប្បន្ន​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ​មាន​ច្រក​ទ្វារ​អន្ដរ​ជាតិ​អូស្មាច់​ ​និង​ច្រក​ជាំ​ស្រងាំ​រួច​ទៅ​ហើយ​ ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​“​ការ​បើក​ច្រក​អន្ដរ​ជាតិ​ទាំងនេះ​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្ដរ​ជាតិ​ឲ្យ​មក​ទស្សនា​ ​នៅ​រមណីយដ្ឋាន​ប្រវត្តិ​សា​ស្ដ្​រនា​នា​ ​នៅក្នុង​ខេ​ត្ត​ឧត្តមា​ន​ជ័យ​ ​និង​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការនាំចេញ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេសជិតខាង​”​។​

​លោក​ ​ឃិន​ ​ញ៉ាន​ ​បាន​បន្ត​ថា​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្ដរ​ជាតិ​ ​មាន​កំណើន​កើនឡើង​។​ ​សំរាប់​ខេត្ត​ឧត្តរមានជ័យ​ ​ដែល​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន៣​ ​និង​ច្រក​អន្ដរ​ជាតិ​មួយ​ដែរ​ ​ប៉ុន្ដែ​នៅ​តំបន់​ទ្វេភាគី​ ​ដែល​មាន​ច្រក​អូស្មាច់​ ​ច្រក​អន្លង់វែង​ ​និង​ច្រក​ជោគ​គ​គី​ ​តែ​យើង​នឹង​បើក​ជា​ច្រក​អន្ដរ​ជាតិ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ដែរ​។​ ​សំរាប់​ការ​បើក​ច្រក​នេះ​គឺ​យើង​អាច​ថា​មានការ​ប្ដូរ​ទំនិញ​ទៅវិញទៅមក​ ​រវាង​កម្ពុជា​និង​ថៃ​ ​ដែល​អាច​ថា​ ​ដោះដូរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ប្រសើរ​ ​ជាង​មុន​ច្រើន​ ​វិស័យ​ទេសចរណ៍​គាត់​អាច​ថា​ទី១​ ​គាត់​មក​ចូលលេង​តំបន់​យើង​ ​ហើយ​ទី២​ ​ភ្ញៀវ​អាច​ឆ្លងកាត់​ ​ទោះ​មិនបាន​ស្នាក់នៅ​ឧត្តរមានជ័យ​ ​ប៉ុន្ដែ​ភ្ញៀវ​ទេសចរណ៍​ក៏បាន​ចត​នៅ​ឧត្តរមានជ័យ​ដែរ​។​

​ភ្ញៀវ​ទេសចរណ៍​ក៏អាច​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​ ​តាម​ច្រក​យើង​ពីរ​នេះ​ ​នៅ​ច្រក​អូស្មាច់​ ​និង​ច្រក​ជាំ​ស្រងាំ​។​ ​ហេតុនេះ​ភ្ញៀវ​ទេសចរណ៍​នៅពេល​ទៅដល់​គោលដៅ​ពួកគាត់​អាច​ស្នាក់នៅ​នៅ​ខេត្តសៀមរាប​ ​ហើយ​កាលណា​ភ្ញៀវ​មកលេង​បាន​ច្រើន​ ​អីចឹង​យើង​អាច​ជា​លក់​ចំណីអាហារ​ ​ឬមួយ​ក៏​របស់​ផ្សេង​ៗ​ ​ទោះបី​ថា​ភ្ញៀវ​បាន​ចត​ខ្លះ​ ​មិនបាន​ចត​ខ្លះ​ ​ក៏​គាត់​ត្រូវការ​ការ​ហូបចុក​របស់​ផ្សេង​ៗ​ ​ឬមួយ​ការងារ​គាត់​ទិញ​របស់​របរ​ផ្សេង​ៗ​ដែល​នៅនឹង​ខេត្ត​យើង​ដើម្បី​ត្រឡប់ទៅវិញ​ដែរ​។​ ​

​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា​ ​នៅ​តាម​រមណីយដ្ឋាន​ប្រវត្តិ​សា​ស្ដ្​រនា​នា​ ​ក៏ដូចជា​តាម​ភោជនីយដ្ឋាន​ ​និង​សណ្ឋាគារ​ ​អាជ្ញាធរ​ខេត្ត​បាន​ណែនាំ​ដល់​គ្រប់​អាជីវក​ទាំងអស់​ឲ្យ​រៀបចំ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​ ​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ ​ស្របតាម​ពាក្យស្លោក​ ​ដែល​បាន​លើកឡើង​ថា​រម​ដ្ឋាន​ស្អាត​ ​សេវាកម្ម​ល្អ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​។​

​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​មាន​រមណីយដ្ឋាន​ប្រជា​វត្តិ​សា​ស្ដ្​រ​ជាច្រើន​ ​ដូចជា​ ​រមណីយដ្ឋាន​អន្លង់វែង​ ​សារមន្ទីរ​ផ្ទះ​តា​ម៉ុ​ក​ ​ប្រាសាទ​តា​មាន់​ ​ប្រាសាទ​តា​ក្របី​ ​និង​រមណីយ​ដ្ឋាន​ផ្សេង​ៗ​ទៀត​៕​

តោះទៅស្វែងយល់ពីអាគារកប់ពពកកំពស់៤៨៥ម៉ែត្រនៅទីក្រុងហុងកុង

0

​ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុងហុងកុងត្រូវបានគេមើលឃើញថា មានការរីកចម្រើន និងជាទីក្រុងឋានសួគ៌ សម្រាប់​អ្នក​ទេសចរណ៍​ប្រាថ្នាចង់ទៅទស្សនា ហើយទីក្រុងមួយនេះ ក៏មានអគារខ្ពស់កបពពកជាច្រើន សម្រាប់បង្អួតពិភពលោកផងដែរ។

ថ្ងៃនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារខ្ពស់កប់ពកមួយទៀតក្នុងទីក្រុងហុងកុងមកបង្ហាញជូន។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Center) មានកំពស់៤៨៤ម៉ែត្រ និង១០៨ជាន់ ជាអគារខ្ពស់កប់ពកពាណិជ្ជកម្ម ត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១០ ក្នុងតំបន់West Kowloon ក្នុងទីក្រុង Hong Kong។


មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃគម្រោង Union Square ដែលខ្ពស់ជាងស្ថានីយ៍ Kowloon ។ អគារនេះ គឺ​ជា​អាគារខ្ពសកប់ពពកលំដាប់ទី ៤ នៅលើពិភពលោក និងខ្ពស់លំដាប់៣ ក្នុងតំបន់អាស៊ីកាលពីឆ្នាំ២០១០ ប៉ុន្​តែ​នា​ពេល​បច្ចុប្បន្ននេះ អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី១១ នៃអគារខ្ពស់កប់ពពកក្នុងពិភពលោក និងជាអគារខ្ពស់​ដែល​ជាប់​លំដាប់​ថ្នាក់ទី៥ ក្នុងពិភពលោកនៃអគារដែលមានចំនួនជាន់ច្រើនជាងគេ។

ស្ថាបត្យកម្មដ៏កំពូលនេះ ត្រូវបានគេសាងសង់ជាសណ្ឋាគារលំដាប់ផ្កាយ៥ The Ritz-Carton ការិយាល័យពាណិជ្ជកម្ម និងកន្លែងទស្សនាទេសភាព Sky100 ក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ គឺជាអគារខ្ពស់កប់ពពក​លំដាប់ទី២ក្នុងទីក្រុងហុងកុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties ដោយ​សហការ​ជាមួយក្រុមហ៊ុន Hennderson Land។

ក្រុមហ៊ុនទាំងពីរនេះ កឺជាប្រតិបត្តិកររថភ្លើងក្រោមដី (Metro) របស់ទីក្រុងហុងកុង និង​ជា​ក្រុមហ៊ុន​អភវិឌ្ឍន៍​អចនលទ្រព្យ​ដ៏​ធំ និងល្បីល្បាញបំផុតខាងសាងសង់​អគារខ្ពស់កប់ពពក។

អគារពាណិជ្ជកម្មខ្ពស់កប់ពពករបស់នេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០២ និងបញ្ចប់ ព្រមទាំង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការនៅក្នុងឆ្នាំ២០១០៕