លោកស្រីអាន សុធីតាៈ ស្ថានភាពទីផ្សារអចលនទ្រព្យត្រូវការពេលវេលាបន្ថែម ប៉ុន្តែជាឱកាសល្អបំផុតក្នុងការទិញ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia លោកស្រីអាន សុធីតា បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅឆ្នាំនេះ មិនមានសញ្ញារីកចម្រើន គួរឲ្យកត់សំគាល់នៅឡើយ ដិយសារហេតុផលមួយចំនួន។

    លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុនថា ការរីកចម្រើននៅក្នុងការអភិវឌ្ឍអចលនទ្រព្យ នៅមានកម្រិតនៅឡើយ ដោយសារមានការផ្គត់ផ្អង់ លើសតម្រូវការស្ទើរតែគ្រប់ផ្នែកនៅក្នុងឧស្សាហកម្មនេះ ទីផ្សារនេះត្រូវការពេលវេលាខ្លះ ដើម្បីស្រូបយកអចលនទ្រព្យចាស់ៗមួយចំនួនសិន មុនពេលស្ថានភាពចាប់ផ្តើមប្រសើរឡើង។

    លោកស្រីបានបន្តថា “ទោះជាយ៉ាងណា មានផ្នែកមួយចំនួននៅក្នុងវិស័យនេះ មានឱកាសរីកចម្រើនខ្ពស់ ដូចជា វិស័យឧស្សាហកម្ម និងកសិកម្ម”។ លោកស្រីបន្ថែមថា “បើនិយាយពីឱកាស គឺឆ្នាំ២០២៥នេះ ឱកាសក្នុងការទិញល្អបំផុត ដោយសារអចលនទ្រព្យនឹងមានការដាក់លក់កាន់តែច្រើន និងការកាត់បន្ថយពន្ឋប្រថាប់ត្រាពីរដ្ឋាភិបាល”។

    លោកស្រីអាន សុធីតាបានបន្ថែមទៀតថា ឆ្នាំនេះ នឹងមានចរន្តទិញ លក់ច្រើនធៀបនឹងឆ្នាំមុន ដោយសារមានការកាត់បន្ថយអត្រាការប្រាក់ពីធនាគារពាណិជ្ជនានា ហេតុនេះយើងជឿថា អ្នកអភិវឌ្ឍន៍ នឹងចាប់អារម្មណ៍អភិវឌ្ឍន៍នៅក្នុងវិស័យនេះ៕

រាជធានីភ្នំពេញជាប់ជាគោលដៅចំណាយតិចបំផុតទាំង៥នៅតំបន់អាស៊ីសម្រាប់ជនជាតិអាមេរិក ដែលធ្វើការផ្នែកឌីជីថល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ Travel Off Path របស់សហរដ្ឋអាមេរិក បានដាក់បញ្ចូលរាជធានីភ្នំពេញជាគោលដៅចំណាយតិចបំផុតទាំង៥ នៅតំបន់អាស៊ីសម្រាប់ក្រុមអ្នកធ្វើការផ្នែកឌីជីថលជាជនជាតិអាមេរិក (Digital nomad) នៅក្នុងឆ្នាំ២០២៥នេះ។

គេហទំព័រ Travel Off Path បានលើកឡើងថា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានច្របាច់បញ្ចូលគ្នានូវភាពទាក់ទាញ និងបេតិកភណ្ឌ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង ជាមួយនឹងការដើរលេងកំសាន្តនៅតាមមាត់ទន្លេ។ រាជធានីភ្នំពេញជាទីក្រុងដ៏មមាញឹក និងពោរពេញទៅដោយកន្លែងញ៉ាំអាហារបែបសាមញ្ញ។

ដូច្នេះ ប្រសិនបើលោកអ្នកធន់ទ្រាន់នឹងទីក្រុងធំៗ រាជធានីភ្នំពេញជាជម្រើសដ៏ល្អ ព្រោះថា រាជធានីភ្នំពេញជាទីក្រុងដ៏តូចមួយនៅតំបន់អាសុី ដែលមានចំនួនប្រជាជនប្រមាណ២,៥លាននាក់ និងសម្បូរទៅដោយឧទ្យានជាច្រើន។នេះបើយោងតាមគេហទំព័រ Travel Off Path។

លើសពីនេះ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលចំណាយប្រាក់ត្រឹមតែ៥ដុល្លារ ក៏អាចទទួលបានអាហារដ៏ឆ្ងាញ់ពិសានៅក្នុងភោជនីយដ្ឋានក្នុងរាជធានីភ្នំពេញផងដែរ ហើយការជួលអាផាតមុិនតាមរយៈក្រុមហ៊ុនកក់ទីតាំងស្នាក់នៅ Airbnb ដែលបំពាក់ដោយគ្រឿងសង្ហារឹម មានតម្លៃចាប់ពី៥៨៩ដុល្លារ។

គេហទំព័រ Travel Off Path គូសបញ្ជាក់ថា ក្រុមអ្នកធ្វើការផ្នែកឌីជីថល (Digital nomad) ចូលចិត្តស្វែងរកបទពិសោធន៍វប្បធម៌ និងគោលដៅដែលមានអាកាសធាតុល្អ និងមិនចូលចិត្តតំបន់សម្បូរមនុស្សច្រើននៅទ្វីបអឺរ៉ុបខាងត្បូង។

ក្រុមអ្នកធ្វើការផ្នែកឌីជីថលក៏មានការព្រួយបារម្ភផងដែរអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់់ពួកគេនៅតំបន់អាមេរិកឡាទីន ឬការចំណាយខ្ពស់លើការរស់នៅក្នុងតំបន់សមុទ្រការាបៀន។ ដូច្នេះ តំបន់អាស៊ីជាជម្រើសយ៉ាងល្អឥតខ្ចោះ ដោយសារការចំណាយតិច។

គោលដៅចំណាយតិចបំផុតចំនួន៤ផ្សេងទៀត រួមមានដូចជា ទីក្រុងឈៀងម៉ៃក្នុងប្រទេសថៃ ទីក្រុង Makassar ក្នុងប្រទេសឥណ្ឌូនេសុី រួមទាំងទីក្រុង Hoi An និងទីក្រុង Da Nang របស់ប្រទេសវៀតណាម៕ប្រភព: Vnexpress៕

ក្រុមហ៊ុនយក្ស Meta សម្រេចកែប្រែគោលនយោបាយថ្មីក្នុងឆ្នាំនេះដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសេរីភាពជាងមុន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បានសម្រេចលុបចោលនូវមុខងារ “fact-checking” នៅលើកម្មវិធីបណ្តាញសង្គមធំៗទាំង៣ របស់ខ្លួន រួមមានដូចជា Facebook Instagram និង Thread។

ការសម្រេចចិត្តបែបនេះត្រូវបាននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Meta លោកមហាសេដ្ឋី Mark Zuckerberg ចាត់ទុកថា ជាការបោះជំហានមួយឈានទៅស្តារឡើងវិញនូវសិទ្ធិសេរីភាពបញ្ចេញមតិឱ្យបានទូលំទូលាយនៅលើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន។

លោកបានមានប្រសាសន៍ឱ្យដឹងថា“ពួកយើងនឹងត្រឡប់ទៅកាន់អ្វី ដែលយើងធ្លាប់មានកាលពីពេលមុន ហើយផ្តោតលើការកាត់បន្ថយការបង្កកំហុស។ គោលនយោបាយ ឬ Policy ថ្មីរបស់យើងនឹងមានភាពសាមញ្ញជាងមុន ដើម្បីធ្វើឱ្យការបញ្ចេញមតិលើបណ្តាញសង្គម Facebook កាន់តែមានភាពងាយស្រួល”។

យោងតាមការគូសបញ្ជាក់របស់លោក Mark Zuckerberg បានឱ្យដឹងថា ក្រុមហ៊ុន Meta នឹងលុបចោលនូវមុខងារ “fact-checkers” ហើយដាក់ជំនួសមកវិញនូវមុខងារ “Community Notes” ដែលមានសភាពស្រដៀងគ្នាទៅនឹងកម្មវិធីបណ្តាញសង្គម X របស់លោកមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla។

ការលុបចោលការរឹតត្បិតទៅលើមាតិកា ឬ contents ដែលខុសពីគោលនយោបាយរបស់កម្មវិធី Facebook Instagram និង Threads ត្រូវបានគេជឿជាក់ថា ជាការសម្រេចចិត្តរបស់លោក Mark Zuckerberg ដើម្បីកសាងទំនាក់ទំនងល្អឡើងវិញជាមួយ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ មុនពេលលោកស្បថចូលកាន់តំណែងនៅក្នុងសេតវិមានជាផ្លូវការនៅថ្ងៃទី២០ ខែមករាឆាប់ៗខាងមុខ។

លើសពីនេះ គេក៏បានសង្កេតឃើញនាយកប្រតិបត្តិក្រុមហ៊ុន Meta រូបនេះ បានចូលរួមទទួលទានអាហារជាមួយលោកដូ ណាល់ត្រាំ ដើម្បីពិភាក្សាគ្នា ហើយលោក Mark បានបរិច្ចាគថវិកាចំនួន១លានដុល្លារអាមេរិកដល់មូលនិធិរបស់លោកត្រាំ៕ប្រភព: CNBC៕

តើសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៥នេះ អាចមានស្ថានភាពល្អប្រសើរឡើងវិញដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបាននិងកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចជាតិ និងការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលមួយផ្នែកបណ្តាលមកពីវិបត្តិអចលនទ្រព្យ។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន ​​(NBS) ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមករាបានឱ្យដឹងថា នៅត្រីមាសទី៤ ឆ្នាំ២០២៤ សេដ្ឋកិច្ចចិនបានកើនឡើងក្នុងរង្វង់៥,៤ភាគរយ ខណៈកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ២០២៤ បានស្ថិតក្នុងរង្វង់៥ភាគរយ ស្របតាមគោលដៅរបស់រដ្ឋាភិបាលចិន។

ជាមួយគ្នានេះ ផលទុនជាតិសរុប(GDP) របស់ប្រទេសចិនសម្រេចបានទំហំទឹកប្រាក់ចំនួន១៣៤,៩ទ្រីលានយ័ន (ប្រហែល១៨,៧៧ទ្រីលានដុល្លារអាមេរិក)កាលពីឆ្នាំមុន។

យោងតាមការព្យាករណ៍ដោយធនាគារវិនិយោគខ្នាតយក្ស Goldman Sachs របស់សហរដ្ឋអាមេរិកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចធ្លាក់ចុះមកនៅត្រឹមចំនួន៤,៥ភាគរយក្នុងឆ្នាំ២០២៥នេះ។

លោកស្រី Lizzi C. Lee អ្នកជំនាញផ្នែកសេដ្ឋកិច្ចចិននៅស្ថាប័ន Asia Society ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានលើកឡើងថា នៅឆ្នាំ២០២៥ ប្រទេសចិននឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចថ្មី ដោយសារប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានប្រកាសយកពន្ធខ្ពស់លើការនាំចេញទំនិញរបស់ចិន។

តើអ្វីទៅជាយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន?

ប្រធានាធិបតីចិន លោក សុី ជីនពីង បានសង្កត់ធ្ងន់ថា ការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុកឱ្យបានខ្លាំងក្លា និងការកែលម្អប្រសិទ្ធភាពនៃការវិនិយោគ ជាកិច្ចការដ៏សំខាន់សម្រាប់ឆ្នាំ២០២៥។

ជាមួយគ្នានេះ អាជ្ញាធរចិនគ្រោងបង្កើនអត្រាឱនភាពសារពើពន្ធ បង្កើនការបោះផ្សាយលក់មូលបត្របំណុលរយៈពេលវែង និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិត នៅតាមធនាគារនានា និងបញ្ចុះអត្រាការប្រាក់ ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច​ចិន។

វិធានការទាំងនេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​មិនធ្លាប់មានក្នុង​គោល​នយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ចិន ព្រោះគិតចាប់តាំងពីដំណាច់ចុងឆ្នាំ២០១០មក ទីក្រុងប៉េកាំងបានប្រកាន់យកនូវគោលនយោបាយសេដ្ឋកិច្ចយ៉ាងជាទីប្រុងប្រយ័ត្នបំផុត។

លោក Wang Guochen អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Chung-Hua នៅកោះតៃវ៉ាន់បានលើកឡើងថា “ការបន្ធូរបន្ថយនេះមានន័យថា អាជ្ញាធរចិននឹងចាប់ផ្តើមបោះពុម្ពក្រដាសប្រាក់បន្ថែមទៀត និងទិញមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំនៅឆ្នាំនេះ”។

កាលពីខែកញ្ញា ឆ្នាំ២០២៤ ធនាគារកណ្ដាលចិនបានចាប់ផ្តើមអនុវត្តន៍វិធានការជំរុញសេដ្ឋកិច្ចដ៏ធំបំផុត ដោយបញ្ចេញកញ្ចប់ទុនវិនិយោគប្រហែល១ទ្រីលានយ័នទៅក្នុងប្រព័ន្ធធនាគារ។

លុះមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងហិរញ្ញវត្ថុចិនបានបង្ហាញកញ្ចប់ផែនការហិរញ្ញប្បទានក្រោមទំហំទឹកប្រាក់ចំនួន១០ទ្រីលានយ័ន (ប្រហែល១៤ទ្រីលានដុល្លារ) ដើម្បីកាត់បន្ថយសម្ពាធបំណុលរបស់រដ្ឋបាលតាមតំបន់មូលដ្ឋាន។

តើប្រទេសចិនត្រៀមដាក់ចេញផែនការអ្វីខ្លះដើម្បីទប់ស្កាត់ឥទ្ធិពលពីការដំឡើងពន្ធគយរបស់លោក ដូ ណាល់ត្រាំ?

បើទោះបីជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនមិនបានថ្លែងចំៗអំពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងណាក្តី ប៉ុន្តែ ពួកគេបានសង្កត់ធ្ងន់ថា “ផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការផ្លាស់ប្តូរនៃបរិយាកាសខាងក្រៅនាពេលបច្ចុប្បន្ន កាន់តែមានភាពស៊ីជម្រៅ”។

នៅក្នុងកិច្ចប្រជុំមួយជាមួយ​បណ្តាថ្នាក់ដឹកនាំ​របស់អង្គការ​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ចំនួន​នៅទីក្រុង​ប៉េកាំងកាលពីចុងឆ្នាំ២០២៤ លោក​ប្រធានាធិបតីចិន ស៊ី​ ជីនពីងបាន​លើកឡើង​ថា “នៅក្នុង​សង្គ្រាម​ពន្ធគយ នឹង​គ្មាន​អ្នក​ឈ្នះនោះទេ”។

ត្រង់ចំណុចនេះ លោកស្រី Lizzi C. Lee បានអះអាងថា “គោលជំហរបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងក្នុងការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ ជាការត្រៀមរៀបចំខ្លួនដោយប្រុងប្រយ័ត្ន ជាជាងការប្រឈមមុខដាក់គ្នាទាំងស្រុង”។

លោកស្រី Lee បានបន្ថែមថា “ស្របពេលជាមួយគ្នានេះ ប្រទេសចិនកំពុងសម្ងំធ្វើការកែលម្អយ៉ាងស្ងៀមស្ងាត់នូវឧបករណ៍គោលនយោបាយរបស់ខ្លួនដើម្បីឆ្លើយតបវិញ ប្រសិនបើភាពតានតឹងកើនឡើង”។

លោកស្រី Lee បានគូសបញ្ជាក់ទៀតថា “ប្រធានបទនានា រួមមានដូចជា ការស៊ើបអង្កេតសុវត្ថិភាពប្រព័ន្ធអុីនធឺណេត ការរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញ និងការត្រួតពិនិត្យបទប្បញ្ញត្តិលើក្រុមហ៊ុនបរទេសអាចស្ថិតក្នុងរបៀបវារៈនៃការពិភាក្សារបស់ប្រទេសចិន”។

ប្រទេសចិនក៏កំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្រ្តជំរុញផលិតកម្មក្នុងស្រុក ក្នុងបរិបទដែលសង្រ្គាមបច្ចេកវិទ្យារវាងចិនជាមួយសហរដ្ឋអាមេរិកនៅតែបន្តអូសបន្លាយ ជាពិសេសការប្រណាំងប្រជែងគ្នានៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបទំនើប។

ប៉ុន្តែ លោក Wang អះអាងថា “ការស្វែងរកឯករាជ្យភាពផ្នែកបច្ចេកវិទ្យាបន្ទះឈីប ត្រូវការទុនវិនិយោគដ៏ធំ”។ លើសពីនោះ ការផ្តល់អាទិភាពដល់ឧស្សាហកម្មទាំងនេះអាចរារាំងកំណើននៃវិស័យសេវាកម្ម។ ជាលទ្ធផល ឯករាជ្យភាពផ្នែកបច្ចេកវិទ្យា និងការពង្រីកតម្រូវការក្នុងស្រុក មានការប៉ះទង្គិចគ្នា”៕ប្រភព: DW៕

ក្រុមអ្នក​វិភាគ​ព្យាករណ៍ថា ទីផ្សារលំនៅដ្ឋាន​ហុងកុង​​នឹងដាំក្បាលចុះដល់បាត​​នៅ​ឆ្នាំ​នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងហុងកុងនឹងឈានដល់ចំណុចរបត់មួយនៅឆ្នាំនេះ បន្ទាប់ពីធ្លាក់ចុះរយៈពេល៣ឆ្នាំ ខណៈការបញ្ចុះអត្រាការប្រាក់ទាក់ទាញអ្នកទិញកាន់តែច្រើន។

ការបន្ទាបអត្រាការប្រាក់ ការហូរចូលនៃធនធានមនុស្សមានទេពកោសល្យ និងតម្លៃជួលយ៉ាងរឹងមាំនឹងជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។

តម្លៃផ្ទះនៅទីក្រុងហុងកុង ដែលបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៨ឆ្នាំ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់បាតនៅឆ្នាំនេះ។

ប៉ុន្តែ យ៉ាងណាមិញ ក្រុមអ្នកវិភាគបានអះអាងថា “ការកើនឡើងនៃតម្លៃផ្ទះនៅទីក្រុងហុងកុងក្នុងឆ្នាំ២០២៥នេះនឹងនៅមានកម្រិត ដោយសារតែបញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការមិនទាន់ដោះស្រាយចេញ”។

លោក Patrick Wong អ្នកវិភាគរបស់ស្ថាប័ន Bloomberg Intelligence បានលើកឡើងថា “ទីផ្សារអចលនទ្រព្យហុងកុងនឹងមានស្ថានភាពល្អប្រសើរនៅឆ្នាំ២០២៥ ទាំងតម្លៃ និងចំនួននៃការទិញ-លក់”។

លោកបានប៉ាន់ប្រមាណថា “តម្លៃផ្ទះអាចនឹងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ ដោយសារការធ្លាក់ចុះនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះជួយធ្វើឱ្យតម្រូវការកើនឡើង”។

យោងតាមលោក Jeff Yau អ្នកវិភាគអចលនទ្រព្យនៅក្រុមហ៊ុន DBS Group Holdings Ltd បានឱ្យដឹងថា ការកើនឡើងភាគលាភនៃការជួល(Rental Yield)លើសពីការចំណាយលើការខ្ចីប្រាក់ក៏នឹងជួយទាក់ទាញអ្នកវិនិយោគឱ្យទិញផ្ទះផងដែរ។

លោក Yau បានបន្ថែមថា “ខណៈតម្រូវការជួលផ្ទះពីសំណាក់ពលរដ្ឋចិនដីគោកមានការកើនឡើង ភាគលាភនៃការជួលនឹងកើនឡើងដល់កម្រិតមួយ ដែលស្មើនឹងអត្រាការប្រាក់លើកម្ចីទិញផ្ទះនារយៈពេលប៉ុន្មានខែខាងមុខនេះ”។

យោងតាមទីភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា ភាគលាភនៃការជួលផ្ទះនៅទីក្រុងហុងកុងស្ថិតក្នុងអត្រា៣,៤៦% កាលពីខែតុលា ឆ្នាំ២០២៤។ អត្រានេះជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត១៣ឆ្នាំ។

ទន្ទឹមគ្នានេះ បើយោងតាមទិន្នន័យពីទីភ្នាក់ងារ mReferral បានបង្ហាញថា អត្រាការប្រាក់លើកម្ចីទិញផ្ទះនៅទីក្រុងហុងកុងបានធ្លាក់ចុះមកនៅត្រឹមចំនួន៣,៥ភាគរយប៉ុណ្ណោះ ដែលប្រហាក់ប្រហែលគ្នានឹងភាគលាភនៃការជួល៕ប្រភព: Bloomberg៕

Asean poised to gain if US-China trade tensions escalate — RHB IB

0

Asean will be the clear beneficiary with winners in Malaysia, Vietnam, Indonesia and Thailand, assuming trade tensions continue to isolate the United States (US) and China, said RHB Investment Bank Bhd (RHB IB).

The investment bank said the key conviction in this scenario is for the US Fed Funds Rate to see a two to three-times cut by around 50 to 75 basis points reduction in 2025, thus depressing the global interest rate environment for the year ahead.

“The greenback may stay elevated in the first quarter of 2025 due to risk aversion. However, the narrowing of the US dollar’s positive carry should weaken its strength, leading the US Dollar Index to move towards 103 by year-end,” it said.
In the inflation space, RHB IB accounts for moderate supply chain congestions isolated within US shores.

“However, we are also assuming (a strong uncertainty) that Asean will see no material US-led trade sanctions despite China’s purported efforts to divert its manufacturing and investment activities into Asean,” it said.

RHB IB also assumes that the US will implement tariffs against China and selected trading partners, with China likely retaliating with its tit-for-tat tariff proposals; and the US import tariff rates increase will be gradual, and will rise to at most 30% for China, owing to further fears of intensified retaliation.

Regarding geopolitical tensions, RHB IB assumes ceasefires across key conflicts, specifically in the Russia-Ukraine and
Israel-Palestine tensions.

“Meanwhile, a war of mere words could be felt on the US-related geopolitical noise, with Trump seeing little legal and operative grounds to take over Greenland, Panama Canal and Canada,” it said.

Source: Bernama

តើកម្ពុជាគួរធ្វើដូចម្តេចដើម្បីរក្សាភាពប្រកួតប្រជែងរបស់ខ្លួន ខណៈបណ្តាប្រទេសជិតខាងក្នុងតំបន់កំពុងព្យាយាមបើកកាសុីណូ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារកាសុីណូរបស់ប្រទេសសិង្ហបុរីកំពុងប្រឈមមុខនឹងការប្រណាំងប្រជែងពីបណ្តាប្រទេសជិតខាង ជាពិសេសប្រទេសថៃ និងហ្វីលីពីន ខណៈដែលប្រទេសទាំង២នេះរៀបចំផែនការមេអភិវឌ្ឍន៍រមណីយដ្ឋានកាសុីណូ និងបញ្ចូលគំនិតច្នៃប្រឌិតខុសៗគ្នាដើម្បីទាក់ទាញចិត្តភ្ញៀវទេសចរណ៍អន្តរជាតិ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តលើសេចក្តីព្រាងច្បាប់មួយដើម្បីធ្វើឱ្យកាសុីណូក្លាយទៅជាអាជីវកម្មស្របច្បាប់ ខណៈអគារកាសុីណូក៏ត្រូវរួមបញ្ចូលផងដែរនូវសួនកម្សាន្ត សណ្ឋាគារ និងផ្សារទំនើប។

ក្រុមមន្ត្រីអ្នក​នាំ​ពាក្យ​របស់រដ្ឋាភិបាល​ថៃបាន​អះអាង​ថា​ ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ជូន​សភា​ដើម្បីជជែកដេញដោល​​លើក​ដំបូង​​នៅ​ខែ​មេសាខាងមុខ។

ក្រុមអ្នកវិភាគនៅធនាគារ Citigroup បានព្យាករណ៍ថា ប្រទេសថៃអាចនឹងក្លាយជាមជ្ឈមណ្ឌលល្បែងសុីសងធំជាងគេបំផុតទី៣ របស់ពិភពលោក បន្ទាប់ពីតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិន និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ក្រុមអ្នកវិភាគនៅតែរំពឹងថា ប្រទេសសិង្ហបុរីនឹងបន្តមានឥទ្ធិពលលើឧស្សាហកម្មល្បែងសុីសងក្នុងតំបន់អាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ប៉ុន្តែ ទីក្រុងសិង្ហបុរីជួបប្រទះបញ្ហា ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ ដែលចូលចិត្តលេងល្បែងស៊ីសងមកពីប្រទេសចិន ខណៈទីក្រុងប៉េកាំងបានរឹតបន្តឹងការបង្ក្រាបលើលំហូរសាច់ប្រាក់ពីអាជីវកម្មល្បែងស៊ីសង។

ធនាគារ Citigroup ព្យាករណ៍ថា ប្រាក់ចំណូលពីឧស្សាហកម្មល្បែងសុីសងរបស់ប្រទេសថៃអាចកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៩,១ពាន់លានដុល្លារក្នុងឆ្នាំ២០៣១ លើសពីប្រាក់ចំណូលក្នុងឧស្សាហកម្មល្បែងសុីសងរបស់ប្រទេសសិង្ហបុរី ដែលមានទំហំទឹកប្រាក់ចំនួន៨,៣ពាន់លានដុល្លារ។

ជាមួយគ្នានេះ ការអនុញ្ញាតឱ្យមានការបើកកាស៊ីណូ ដោយភាពស្របច្បាប់នៅក្នុងប្រទេសថៃក៏អាចបង្កហានិភ័យដល់អាជីវកម្មកាស៊ីណូនៅតាមព្រំដែនរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ លោក Ben Lee ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន iGamix បានលើកឡើងថា កម្ពុជាគួរតែបំបែកភាពផ្តាច់មុខរបស់ក្រុមហ៊ុនបរទេសនៅក្នុងវិស័យកាសុីណូរបស់ខ្លួន ព្រោះកន្លងមក កម្ពុជាបានផ្តល់អាជ្ញាបណ្ណផ្តាច់មុខសម្រាប់តែកាសុីណូ Nagaworld ប៉ុណ្ណោះ ដែលមានសិទ្ធិបើកអាជីវកម្មនៅរាជធានីភ្នំពេញ។

លោក Ben Lee បានអះអាងឱ្យដឹងបន្តទៀតថា “នៅពេលកាសុីណូនៅប្រទេសថៃបើកដាក់ឱ្យដំណើរការ នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងមកលើកាសុីណូនៅតាមព្រំដែនរវាងកម្ពុជា-ថៃ។ ដូច្នេះ នៅពេលថៃពង្រីកអាជីវកម្មកាស៊ីណូដល់តាមបណ្តាខេត្តនានារបស់ខ្លួន នោះជនជាតិថៃនឹងមិនចាកចេញពីប្រទេសរបស់ពួកគេមកកាន់កម្ពុជានោះទេ”។

ជាមួយគ្នានោះ ប្រទេសវៀតណាមក៏បានអនុញ្ញាតឱ្យមានការបើកកាស៊ីណូមួយចំនួនផងដែរ។ ប៉ុន្តែ កាសុីណូវៀតណាមភាគច្រើនទទួលតែភ្ញៀវជាជនបរទេសប៉ុណ្ណោះ។

បច្ចុប្បន្ន ប្រទេសវៀតណាមកំពុងពិចារណាពង្រីកទីផ្សារកាសុីណូរបស់ខ្លួន ដើម្បីចាប់យកឱកាសបង្កើនប្រាក់ចំណូលជាតិ ពីការចំណាយរបស់ភ្ញៀវទេសចរណ៍បរទេស និងពលរដ្ឋវៀតណាម ដែលនិយមធ្វើដំណើរទៅលេងល្បែងសុីសងនៅក្រៅប្រទេស៕ប្រភព: Nikkei Asia៕

Industrial estate sales boom to persist

0

Land sales in industrial estates are expected to remain robust in 2025, building on strong demand from last year, driven by changes in US import and foreign policies, according to property firm Cushman & Wakefield Thailand.

Surachet Kongcheep, head of research and consultancy, said these changes will have a significant impact on various industries, particularly businesses aiming to export to the US and manufacturers based in China.

“Since last year, we’ve observed an influx of investors from China, as well as investors and entrepreneurs from other countries with production bases in China moving into Thailand,” he said.

Although Thailand may not be the top destination for these businesses, it remains a key beneficiary of expected US tariff policy changes, especially those targeting Chinese goods, said Mr Surachet.

Although Thailand may not be the top destination for these businesses, it remains a key beneficiary of expected US tariff policy changes, especially those targeting Chinese goods, said Mr Surachet.

The shift is largely driven by the relocation of production bases to Thailand, a trend expected to continue throughout 2025 and beyond, until the US revises its trade policies.

Source: Bangkok Post

ក្រុមហ៊ុនចិនធំមួយស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន86Links Co., Ltd ដែលស្វែងយល់ពីោកាសវិនិយោគនៅក​ម្ពុជា។

ក្រុមហ៊ុន86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យ លើការផ្តល់សេវារៀបចំ ថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។

លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានជម្រាបជូនពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសគណៈកម្មាធិការវិនិយោគកម្ពុជា ដែលមានតួនាទីស្នូល ក្នុងការជំរុញទាក់ទាញការវិនិយោគឯកជន និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បន្ថែមលើនេះ លោកក៏បានគូសរំលេចពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពអំណោយផល។

មានមតិក្នុងជំនួបនេះ លោក នាវ តាហុង ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការរងដែលបានទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក៏ដូចជាកិច្ចការដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងអនុវត្ត។

លោក នាវ តាហុង បានជម្រាបជូនថា គោលបំណងនៃកិច្ចពិភាក្សានាថ្ងៃនេះ ក្រៅអំពីការស្វែងយល់ពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបង្ហាញ ជូនពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយជំរុញទាក់ទាញ ការវិនិយោគមកកម្ពុជា តាមរយៈការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធ នឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ការតភ្ជាប់បណ្តាញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ហើយជាពិសេសទៀតនោះ ថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័ន ជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកព័ត៌មាននានា ពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិយោគនៅក្រៅប្រទេស៕

អបអរសាទរក្រសួងដែនដី បានបញ្ចប់វិវាទប្រជាពលរដ្ឋ៥៤គ្រួសារជាមួយបុរីជៀម ផែននៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤ គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ករណីវិវាទនេះ បានកើតឡើងតាំងពីឆ្នាំ២០០៨ ហើយត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងនៅថ្ងៃនេះ ដោយអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតលេខ ៧៦៧ សជណ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលតម្រូវឲ្យគ្រប់ភាគី និងស្ថាប័នមានសមត្ថកិច្ច បន្តអនុវត្តតាមនិតិវិធី៕