រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើសង្គ្រាម​ជាមួយ​សំរាម ជា​អាទិភាព​ក្នុង​អាណត្តិ​ថ្មី​នេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​គ​ណៈ​ក​ម្មា​ធិ​ការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានដាក់​ចេញ​គោលនយោបាយ​អាទិភាព​ទី១ គឺ​ការ​កំចាត់​សំរាម​នៅក្នុង​អាណត្តិរ ដ្ឋា​ភិ​បាល​ទី៦នេះ។

ឧបនាយករដ្ឋមន្ត្រី​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី៣ តុលា​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកយក​របៀបវារៈធំៗចំនួន៣ ក្នុងនោះ​វារៈ​ទី១ ការពិនិត្យ​រៀបចំ​គោលនយោបាយ​ទឹកចិត្ត ឱ្យមាន​ការកែច្នៃ​សំណល់​រឹង និង​គម្រោង​ទុកដាក់​សំរាម និង​ការស្នើសុំ​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ឥណទាន​ខ្នាតតូច​ដល់​សហគមន៍​មូលដ្ឋាន​ជាដើម ។ ជាក់ស្តែង​នៅ​ឆ្នាំ២០១៧ តាម​ការប៉ាន់ប្រមាណ​នៅ​ទូទាំង​កម្ពុជា បរិមាណ​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន បាន​បង្កើតឡើង​គឺ​ប្រមាណ ៣,៦៥ លាន​តោន​ក្នុង​មួយឆ្នាំ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ៣ពាន់​តោន/ថ្ងៃ។

កិច្ចប្រជុំ​ដដែល​បានដាក់​ចេញ​នូវ​ផែនការ​អាទិភាព ដោយ​ផ្តោតលើ​ការកែច្នៃ និង​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង គឺ​ត្រូវការ​យន្តការ​ដោះស្រាយ​ជា​កញ្ចប់ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដោយ​គិត​អំពី​គោលការណ៍ធំៗរួមមាន ការ​ទុកដាក់​សំរាម, ការប្រមូល និង​ការកែច្នៃ​សំរាម ដែល​ប្រការនេះ​ទាមទារ​ជា​ចាំបាច់​នូវ​ក្របខ័ណ្ឌ​ច្បាប់/លិខិតបទដ្ឋាន​គតិយុត្ត ក្របខ័ណ្ឌ​គោលនយោបាយ វិធានការ និង​ផែនការ​សកម្មភាព ជាពិសេស​ការចូលរួម​ពី​អន្តរក្រសួង-ស្ថាប័ន​ពាក់ព័ន្ធសំខាន់ៗ ទន្ទឹមនឹង​ការបណ្តុះ​ស្មារតី​ចូលរួម​ពី​ប្រជាជន​ទូទាំងប្រទេស។

ទី២ គណកម្មាធិការ​នេះ ក៏បាន​ជំរុញ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៤ ក្នុងនោះ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើរតួនាទី​សំខាន់​ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​វិធានការសំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ដាក់ចេញ​ក្នុង“យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤”នាពេលថ្មីៗនេះ។

ចំណុច​ទី៣ ការពិភាក្សា​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ២០១៦-២០៣០ ដោយ​អង្គ​ប្រជុំបាន​បន្ត​ពិនិត្យ និង​ពិភាក្សា​ឡើងវិញ​នូវ​ឯកសារ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ២០១៦-២០៣០ និង​បាន​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ពី​សារៈសំខាន់ និង​ផ្តល់​ធាតុ​ចូល​បន្ថែម​ធ្វើឱ្យ​សេចក្តីព្រាង​នេះ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ផ្សារភ្ជាប់​នឹង​សូចនាករ ដែលមាន​លក្ខណៈ​អាច​វាស់វែង​បាន និង​ខ្លឹមសារ​មាន​សង្គតិភាព​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​នានា របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងទៅ និង​ស្នើសុំ​ដាក់​សេចក្តីព្រាង​នេះ​ជូន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នាពេលខាងមុខ​ផងដែរ៕

វាគ្មិនជំនាញ១២រូបនឹងចូលរួមចែករំលែកចំណេះដឹងក្នុងពិព័រណ៌អចលនទ្រព្យ កម្ពុជាឆ្នាំ​​២០១៨

0

ដោយ : គង់ សូរិយា

ភ្នំពេញ : នៅសល់ពេលតែជាងពីរសប្តាហ៍ទៀត​ប៉ុណ្ណោះ ពិព័រណ៌អចលនទ្រព្យ​កម្ពុជា​សម្រាប់ឆ្នាំ២០១៨​នេះ នឹងរៀបចំជាលើកទី៣នៅកម្ពុជា ជាមួយនឹងទំហំនៃការតាំង​បង្ហាញកាន់តែគួរអោយ ចាប់អារម្មណ៍ជាងលើកមុនៗ។

ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹង​ដំណើរ​ការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់​ចំនួន១៣រូបនឹង​ចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេទាក់ទងនឹង​ការរីកចម្រើន និង​ចក្ខុវិស័យចំពោះមុខនៅក្នុងវិស័យនេះ។

វាគ្មិនសំខាន់ៗទាំងនោះ រួមមាន ទី១ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សា​ភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ CPL  ទី២ លោក James Whitehead នាយកប្រតិបត្តិគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Yula.la (ប្រទេសឡាវ) ទី៣ លោក តេង រិទ្ធី  ស្ថាបនិក និងនាយកក្រុមហ៊ុន R’ Investment Group ទី ៤ លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw ទី៥ លោក Michael Verdy អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការប្រទេសវៀតណាមនិងអាស៊ីអាគ្នេយ៍

ទី ៦កញ្ញា Alice Hsieh  ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យ Position Property Services ទី៧ លោក Guillaume Massin ដៃគូ និងនាយក​ចាត់ចែងទូទៅនៃក្រុមហ៊ុន​ DFDL ទី៨ លោក Haijun Zeng  ដៃគូនៃក្រុមហ៊ុន Ting & Association  ទី៩ លោក Wanye Wang សហស្ថាបនិកនៃក្រុមហ៊ុន Lumi Arch Global  ទី១០. កញ្ញា Doris Han ​អ្នកប្រឹក្សាផ្នែកច្បាប់ ទី១១. លោក Kam Chin Seng  នាយកចាត់ការទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍ N6A investment Co., Ltd., និងទី១២​. លោក  Simon Griffiths ជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​​ Urban Asset Solutionsជាដើម។

ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីក​ចម្រើន នៃវិស័យអចលនទ្រព្យកម្ពុជា ការណែនាំសម្រាប់អ្នកចង់វិនិយោគ​អចលន​ទ្រព្យ​លើ់កដំបូង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា  ព្រមទាំងសក្តានុពលនៃតំបន់ វិនិយោគសំខាន់ៗនៅកម្ពុជា។​

ក្នុងពិព័រណ៌អចលនទ្រព្យនឹងមានក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងលំនៅដ្ឋាន​ដាក់តាំង បង្ហាញជាច្រើន។ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Creed Group គម្រោង Orkide Villa ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត(ខេមបូឌា)គ្រុប គម្រោង The Parkway គម្រោង The Palm ក្រុមហ៊ុន Aristo Developers​  គម្រោង One Park  គម្រោង Phnom Penh Harbour  គម្រោង Le Bassac គម្រោង North Park Condominium គម្រោង Residences Bel Air ក្រុមហ៊ុន Pafilia ក្រុងហ៊ុន Position Property Servicesជាដើម។

ក្រៅពីនេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុមួយចំនួន ដែលរួមមាន៖ ធនាគារ ANZ Royal ធនាគារភ្នំពេញពាណិជ្ជ  ធនាគារ PPCBank និងធនាគារ​ RHB។ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៩ និង ២០ ខែ​ តុលា ឆ្នាំ ២០១៨ នេះដោយមានគេហទំព័រ កាសែតជាច្រើនជាដៃគូព៌តមាន ដូចជា គេហទំព័រ​អចលនទ្រព្យឈានមុខគេនៅកម្ពុជា Propertyarea.asia, Freshnews ជាដើម។

សម្រាប់ការឧបត្ថម្ភ ឬការទិញកន្លែងតាំងពិព័រណ៍សូមទាក់ទង:

●        ភាសាខ្មែរ និងចិន: [email protected]​​​​  ឬទូរស័ព្ទ (+855) 93 552 305 និង (+855) 78 637 323
●        អង់គ្លេស: [email protected]  ឬទូរស័ព្ទ (+855) 12 599 669 និង (+855) 81 599 669

 

កាដូបុណ្យភ្ជុំបិណ្ឌៈបុរីប៉េង ហួតផ្លូវ៦០ម៉ែត្របញ្ចុះតម្លៃរហូតដល់៧ភាគរយ

0

ដោយ : រតនៈ

ភ្នំពេញ : ក្នុងគោលដៅលើកទឹកចិត្ត ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ អតិថិជន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៧ភាគរយ ពីហ្សបហោស៍ក្លាសស៊ិក ក្នុងគម្រោងដឹស្តាដាយមិន (ផ្លូវ៦០ម៉ែត្រ) ដែលមានសុពលភាពចាប់ពីថ្ងៃនេះ​រហូត​ដល់​ដំណា​ច់ខែតុលាខាងមុខនេះ។

ហ្សបហោស៍ក្លាសស៊ិក បានរចនាឡើងសមឥតខ្ចោះ ផ្អែកទៅលើគុណភាព សោភណ្ឌភាព និងប្រណិតភាព ជាមួយនឹងការរួមបញ្ចូលរចនាបថបែបខ្មែរ និងអឺរ៉ុប ដែលរួមមានបន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ និងកន្លែងចតរថយន្តធំទូលាយ ប្រកបដោយបរិយាកាស​ស្រស់ស្រាយ និងផា​សុកភាព ជាពិសេសគឹស្ថិតនៅទីតាំងទល់មុខផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) ក្នុងគម្រោងដឹស្តា ដាយមិន ផ្ទាល់តែម្តង សក្តិសមបំផុត សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មរបស់លោកអ្នក។

គម្រោងដឹស្តាដាយមិន ជាគម្រោងដែលមានវិសាលភាព ប្រមាណជា៤០ហិកតា នៅ​ជាប់​មហាវិថី សម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ)  ជាគម្រោងមួយ ដែលបែងចែក​ជាតំបន់សម្រាប់ធ្វើពាណិជ្ជកម្ម និងសម្រាប់ស្នាក់នៅផងដែរ។ សម្រាប់តំបន់​ពាណិជ្ជកម្ម ក្នុងគម្រោងដ៏ធំនេះ ក៏នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏ធំមួយ ក្នុង​តំបន់​ចាក់អង្រែក្រោ​ម ដែលរួមមានទាំងផ្សារទំនើបភីអេច ដាយមិនផ្លេស (PH Diamond Place) សាលសន្នីសីទ និងអគារពាណិជ្ជកម្មតែមួយគត់ នឹងផ្តល់ជូន​លោកអ្នក នូវការកំសាន្ត និងជម្រើសហាងទំនិញ សេវាកម្មរាប់រយប្រភេទ ពីហ្សបហោស៏ ដែលជាគេហដ្ឋានសម្រាប់អាជីវកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com​/​​​boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ព្រមាន​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ស្នើ​ឲ្យ​លោក​អភិបាលខេត្ត​ព្រះសីហនុ​បញ្ឈប់​ ​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់​

0

ដោយ​ ​:​ ​វុត្ថា

​ភ្នំពេញ​ ​:​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​ ​ជា​ ​សុ​ផា​រ៉ា​ ​ស្នើរ​ឲ្យ​ ​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ​ចេញ​លិខិតអនុញ្ញាត​ជាគោល​ការណ៍​ ​ដល់​ម្ចាស់​សំណង់​ឱ្យ​ដំណើរការ​សាងសង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ ​និង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ការដ្ឋាន​សំណង់​ឱ្យ​គោរពច្បាប់​ ​បទដ្ឋាន​គតិ​យុត្ត​ ​និង​បច្ចេកទេស​ជាធរមាន​។​

 

នៅក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​ ​លោក​ ​ឆាន់​ ​សា​ផាន​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ផ្ញើរ​ជូន​ ​លោក​ ​យន់​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​សរសេរ​ថា​ ​“​ការដ្ឋាន​សំណង់​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ ​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ខ្លះ​ ​ជិត​រួចរាល់​ទាំងស្រុង​ទៅ​ហើយ​ ​ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​សាងសង់​។​ ​មានតែ​គោលការណ៍​ឲ្យ​ដំណើរការ​សាងសង់​ ​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ ​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​អនុក្រឹត្យ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​ ​បណ្តាល​ឪ្យ​កើតមាន​បទល្មើស​សំណង់​ប៉ះពាល់​ ​ដល់​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​សោ​ភណ្ឌ​ភាព​ ​និង​គុណភាព​សំណង់​”​។​

​លោក​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះ​សីនុ​ ​ជា​រឿយ​ៗ​ ​តែងតែ​ចេញ​លិខិតអនុញ្ញាត​សាងសង់​ដល់​ម្ចាស់​សំណង់​មុន​ទទួល​បាន​លិខិតអនុញ្ញាត​សាងសង់​ពី​ស្ថាប័ន​មានសមត្ថកិច្ច​ ​ដែល​ធ្វើអោយ​មានការ​រិះ​គន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជុំវិញ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់​ ​និង​គ្មាន​សប​ទដ្ឋា​ន​គតិយុត្តិ​ត្រឹមត្រូវ​។​

​លោក​ ​យន្ត​ ​មីន​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចេញ​លិខិតអនុញ្ញាត​អោយ​លោក​ ​Liu​ ​Changhai​ ​ជនជាតិ​ចិន​សាងសង់​សណ្ឋាគារ​ ​និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​មួយ​នេះ​ ​ដែល​បាន​ស្នើរ​សុំ​គោលការណ៍​បណ្តើរ​ ​និង​សាង​សង់​បណ្តើ​ដែល​ជាហេតុ​ធ្វើអោយ​ផ្ទុយ​ទៅ​នឹង​ស្មារតី​អនុក្រឹត្យ​លេខ​ ​អន​ក្រ.បក​ ​ចុះ​ថ្ងៃទី​ ​១៩​ ​ខែ​ធ្នូ​រ​ ​ឆ្នាំ​ ​១៩៩៧​ ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង់​ ​បណ្តាល​អោយ​កើតមាន​បទ​ល្មើ​សំណង់​ ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សារ​ធា​រណៈ​ ​សោ​ភណ្ឌ​ភាព​ ​និង​គុណភាព​សំណង់​នៅក្នុង​ខេត្ត​៕​

 

មន្រ្តីពាណិជ្ជកម្មអឺរ៉ុប : កម្ពុជា ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ : មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានអះអាងថា កម្ពុជា​ជាប្រទេសមានភាពអំណោយផលដល់ការវិនិយោគ បើធៀបជាមួយបណ្តាប្រទេស​ផ្សេងទៀត ក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Tasilo Brinzer អនុប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍ ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានស្ដីពី “ធុរកិច្ចរបស់សហភាព​អឺរ៉ុប និងប្រទេ​សកម្ពុជា” នៅព្រឹកថ្ងៃទី៤ ខែតុលានេះថា កម្ពុជាជាប្រទេសមានភាព​អំណោ​យ​ផលមួយសម្រាប់ការវិនិយោគ បើធៀបនឹងប្រទេសជិតខាងដទៃទៀត។ ជាពិ​សេ​សកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា សព្វថ្ងៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា កំពុងរៀបចំកម្មវិធីជាច្រើន​ដើម្បី​ជាការទាក់ទាញ ដល់បណ្ដាវិនិយោគគិនក្នុងសហភាពអឺរ៉ុប មកបណ្ដាក់ទុននៅ​កម្ពុជា​បន្ថែមទៀតផងដែរ។ លោកបន្តថា “សព្វថ្ងៃក្រុមហ៊ុនមកពីសហភាពអឺរ៉ុប ដែល​មកបណ្ដាក់ទុននៅកម្ពុជា មានចំនួនរហូតដល់ជាង៥០០ក្រុមហ៊ុន ដោយពួកគេបាន​វិនិយោ​គ​លើវិស័យជាច្រើន”។

យោងតាមរបាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានឲ្យដឹងថា ទំ​ហំ​ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាមានភាពល្អប្រសើរជាខ្លាំង  ដោយកាលពីឆ្នាំ ២០១៧កន្លងមក កម្ពុជាបាននាំចេញមុខទំនិញសំខាន់ៗដូចជា ខោអាវ ស្បែកជើង អង្ករ កង់ ម្រេច ទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់រហូតដល់ ៥, ៥ ប៊ីលានយូរ៉ូ។ រីឯការនាំចូលមុខទំនិញពី សហភាពអឺរ៉ុបមកកម្ពុជាវិញ មានទំហំ​ទឹកប្រាក់​ត្រឹមតែប្រមាណ៨៥០លានយូរ៉ូប៉ុណ្ណោះ។

ចំណែកលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានលើកឡើងផង​ដែរថា សព្វថ្ងៃវត្តមានរបស់ក្រុមហ៊ុនមកពីសហភាពអឺរ៉ុប សុទ្ធតែគោរពតាមលក្ខណ្ឌ​ត្រឹមត្រូវ តាមលក្ខណៈស្តង់ដា  គោរពច្បាប់ នឹងផ្ដល់ប្រាក់បៀរវត្សន៍ខ្ពស់ និងមាន​ការងារ​ជាប់លាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជា៕

 

រដ្ឋមន្រ្តីបរិស្ថានស្នើឲ្យក្រុមហ៊ុនវិនិយោគលំនៅដ្ឋានត្រូវគិតគូរពីបរិស្ថានស្អាត

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរី និងខុនដូដើម្បីរកដំណោះស្រាយរួមមួយ ក្នុងការបង្កើតយន្តការរៀបចំថែរក្សា ការពារនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំដែលមានការចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានប្រមាណ៤០ក្រុមហ៊ុននៅរាជធានីភ្នំពេញនេះ បានធ្វើឡើងដើម្បីស្នើសុំនូវមតិយោបល់ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធ លើការវិនិយោគលំនៅដ្ឋានទាំងអស់ ដើម្បីធ្វើការរួមក្នុងការរៀប​ចំលំនៅដ្ឋាន និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំក្រុង ធ្វើយ៉ាងណាប្រែក្លាយលំនៅដ្ឋាន ក៏ដូចជា បុរីទាំងអស់នោះ ប្រកបដោយភាពបៃតង មានសោភ័ណភាព និងបរិស្ថានស្អាត។


លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់ មុននឹងធ្វើការសាងសង់ត្រូវគិតពីបញ្ហាលូ និងប្រព័ន្ធចំរោះទឹក ការញែក និងគ្រប់​គ្រ​ង​សំរាម ក៏ដូចជា ការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងមានបរិយាកាសល្អ ដើម្បីចូលរួមលើកកម្ពស់ ក្នុងកិច្ចគាំពារបរិស្ថាននៅក្នុងទីប្រជុំជនក្រុង និងរាជធានីភ្នំពេញផងដែរ។
លោកបញ្ជាក់ថា “ការគោលការណ៍ទាំងនេះ ក៏នឹងត្រូវអនុវត្តន៍នៅក្នុងការវិនិយោគ និងអភិវឌ្ឍលំនៅដ្ឋាននៅថ្នាក់ខេត្តផងដែរ”។ លោកបន្តថា “ម្ចាស់គម្រោងអភិវឌ្ឍបុរីទាំងអស់ ត្រូវគិតគូរបញ្ចូលក្នុងផែនការរបស់ខ្លួន នូវការគ្រប់គ្រងសំណល់រឹង សំរាមឱ្យបានល្អផងដែរ”។


លោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីលើកទឹកចិត្តដល់បុរី ដែលបានគិតគូរដល់បរិស្ថាន ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបូរីនានា និងផ្តល់នូវការការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន។ ក្រៅពីការលើកសំណូមពរមួយចំនួន អ្នកអភិវឌ្ឍលំនៅដ្ឋាននៅរាជធានីភ្នំពេញ បានគាំទ្ររាល់ការលើកឡើងទាំ​ងឡាយរបស់ក្រសួងបរិស្ថាន។


ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា បុរីទាំងអស់សុទ្ឋតែបានអនុវត្តន៍នូវគោលការណ៍ទាំងនេះ ប៉ុន្តែអ្នកសាងសង់ផ្ទះល្វែងលក់ភាគច្រើនទំនងជាមិនបានគិតគូពីបញ្ហានេះនោះទេ ព្រោះគំរោងបែបនេះ ពិសេសគំរោង​សាងសង់ប្រព័ន្ឋចម្រោះត្រូវចំណាយទុនវិនិយោគច្រើន។
លោកបន្តថា “ការរៀបចំប្រព័ន្ឋ​ចម្រោះមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការបំពុលពីទឹកកខ្វក់ ប៉ុន្តែតាមធម្មតាផ្ទះនិមួយៗមានប្រព័ន្ឋចម្រោះ ដែលជាអាងចម្រោះមួយដំណាក់កាលហើយ តែប្រព័ន្ឋបង្ហូរចេញត្រូវតែឆ្លងកាត់អាចចម្រោះធំ ដើម្បីកាត់បន្ថយនូវការបំពុលពីទឹកកខ្វក់ មុនបង្ហូរចេញ”៕

ក្រុមហ៊ុនអន្តរជាតិមួយវិនិយោគតំបន់កោះក្របី ខេត្តព្រះសីហនុជារមណីយដ្ឋានទេសចរណ៍

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះ Six Sences Krabey Island បានប្រកាសពីគំរោងវិនិយោគដ៏ធំរបស់ខ្លួន ដើម្បីបង្កើតរមណីយដ្ឋាន សណ្ឋាគារនៅទឹកដីកោះក្របីក្នុងខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនខាងលើនេះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របី នៃខេត្តព្រះសីហនុ ដែលស្ថិតក្នុងតំបន់រាម។ គំរោងនេះគ្របដណ្តប់ទៅលើផ្ទៃដី១៥ហិកតា។

ការរចនារមណីយ ដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាព សំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នាចំនួន៤០ ដែលវីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អ​រដោយសម្ភារៈធ្វើពីវត្ថុធាតុធម្មជាតិ ព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។
តំណាងរបស់ក្រុមហ៊ុន Six Scences Krabey Islandបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានសង្កេតឃើញថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តព្រះសីហនុ។ ហេតុនេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តោតទៅលើកំណើនអភិវឌ្ឍន៏ដែលប្រកបទៅ ដោយនិរន្តរភាព»។


ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានអំពាវនាវម្តងហើយម្តងទៀតឲ្យអ្នកវិនិយោគជាតិ អន្តរជាតិវិនិយោគសាងសង់ផ្ទះសំណាក់ និងស ណ្ឋាគារបន្ថែមនៅក្នុងខេត្តនេះ ដែលបច្ចុប្បន្នខេត្តកំពុងប្រឈមការខ្វះខាតបន្ទប់ជាច្រើន ដោយសារការកើនឡើងនូវចំនួនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិន ពិសេសអ្នកវិនិយោគចិនបានជួលសណ្ឋាគារភាគច្រើន ដើម្បីរៀបចំជាកាស៊ីណូ ហើយពួកគេមិនទទួល​ភ្ញៀវសម្រាប់ចូលស្នាក់នៅនោះទេ។
លោកបន្តថា “ទោះជាចំនួនសណ្ឋាគារផ្កាយ៥ ដែលមានបន្ទប់ចំនួនប្រមាណ២០០០នឹងដាក់ដំណើរការចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយក្តី ប៉ុន្តែចំនួនបន្ទប់នៅតែខ្វះខាត ហេតុនេះការវិនិយោគបន្ថែម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ”៕

ដំណឹងល្អ : ផ្សារមូលបត្រកម្ពុជាប្រកាសដាក់ដំណើរ App សម្រាប់ផ្តល់ព័ត៌មានផ្សារហ៊ុន

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX បានដាក់ដំណើរការសាកល្បងនូវប្រព័ន្ធជួញដូរភាគហ៊ុនចល័ត នៅតាមប្រព័ន្ធអនឡាញទទួលបានជោគជ័យ នៅពេលនេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា CSX មួយនេះ បានចាប់ផ្តើមបង្កើត App មួយទៀតដែលឈ្មោះថា PhsarHun ដែលកម្មវិធីនេះយើងអាចដោនឡូតដាក់ ក្នុងទូរស័ព្ទសម្រាប់មើលព័ត៌មានទីផ្សារមូលបត្រនៅកម្ពុជា។


យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលាកន្លងមកនេះបានឲ្យដឹងថា កម្មវិធី PhsarHun គឺជាបណ្តុំព័ត៌មានលើបណ្តាញឌីជីថលអំពីការវិនិយោគនៅលើទីផ្សារមូលបត្រ។ កម្មវិធី PhsarHun ប្រមូលផ្ដុំទៅដោយព័ត៌មានអំពីទិន្នន័យទីផ្សារ ក្រុមហ៊ុនចុះបញ្ជីរ ក្រុមហ៊ុនមូលបត្រ និងចំណេះដឹងនៃការវិនិយោគជាដើម។
ប្រធាននាយកដ្ឋានស្តីទី នាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លោកស្រី គឹម សុផានីតាបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅគ្រប់អ្នកវិនិយោគិន បន្ទាប់ទទួលបានព័ត៌មានផ្សេងៗ ពិសេសចំណេះដឹងទាក់ទងនឹងការជួញដូរភាគហ៊ុននៅតាមកម្មវិធី PhsarHun គឺវិនិយោគិនអាចធ្វើការសម្រេចចិត្ត និងអាចបញ្ជាការជួញដូរភាគហ៊ុនរបស់ខ្លួន នៅតាមកេហទំព័រមួយទៀតដែលមានអាស័យដ្ឋាន https://mts.csx.com.kh នៅតាមប្រព័ន្ធទូរសព្ទដៃរបស់គេបានដោយសេរី។


នៅក្នុងផ្សារមូលបត្រកម្ពុជា CSX បច្ចុប្បន្នមានក្រុមហ៊ុនរដ្ឋនិងឯកជនចំនួន៥ក្រុមហ៊ុន បានកំពុងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួន ហើយនៅចុងឆ្នាំ២០១៨ឈានឆ្នាំ២០១៩នេះ នឹងមានក្រុមហ៊ុនធំៗចំនួន២ទៀតរួមមាន ក្រុមហ៊ុនប៉េស្ទិចបានចុះបញ្ជីលក់ភាគហ៊ុន។ ដោយឡែកក្រុមហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត ក៏ត្រូវបានគណៈកម្មាធិការមូលបត្រកម្ពុជាបានចុះបញ្ជី និងផ្តល់ការអនុញ្ញាតអោយបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាលើកដំបូងផងដែរ។

បច្ចុប្បន្នផ្សារហ៊ុនកម្ពុជាមានភ្នាក់ងារ ផ្តល់សេវាជួញដូរភាគហ៊ុនចំនួន១០ក្រុមហ៊ុន និងមានអ្នកទិញលក់ភាគហ៊ុនចំនួនជាងជិត១៥ម៉ឺននាក់ ហើយក្នុងមួយថ្ងៃៗ ជាមធ្យមគឺមានគណនីជួញដូរប្រមាណជាង១៥,០០០ទៅ២០,០០០ហ៊ុន ត្រូវបានគេធ្វើសកម្មភាពជួញដូរជារៀងរាល់ថ្ងៃ៕

ដំណោះស្រាយបន្ទាន់ : ក្រសួង​ទេស​ចរណ៍គ្រោង​ស្នើ​កញ្ចប់​ថវិកាជាតិដើម្បី​ស្តារ ​ហេដ្ឋា​រចនា​សម្ព័ន្ធក្នុង​ខេត្ត​ព្រះ​សីហនុ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួង​ទេសចរណ៍បានឲ្យដឹងថា ក្រសួងនឹង​ដាក់​សំណើ​សុំ​កញ្ចប់​ថវិកា​ពិសេស​ពី​រដ្ឋាភិបាល​ ដើម្បី​កែ​លម្អ​ផ្លូវ​ថ្នល់​ និង​លូ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​រង​ការ​ខូច​ខាត​ស្ទើរ​តែ​ទាំង​ស្រុង​។


លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៤ តុលានេះថា លោកនឹង​ស្នើសុំ​កញ្ចប់​ថវិកា​ពិសេស​មួយ​ ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​កែលម្អ ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ និង​បរិស្ថាន​ឱ្យ​ក្លាយជា​ទីក្រុង​បៃតង ដើម្បី​លើកមុខ​មាត់​វិស័យ​ទេសចរណ៍​ ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ជា​ពិសេស​កសាង​សង្គម​ប្រកប​ដោយ​បរិស្ថាន​ល្អ និង​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នៅពេល​ខាងមុខ​។ ​
ជាមួយគ្នានេះ លោកក៏​បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​បង្កើន​ប្រសិ​ទ្ធភាព​ការងារ​ក្នុង​ការ​ប្រមូល​សំរាម និង​កាក​សំណល់​នៅ​ក្នុង​ទីក្រុង ព្រោះថាបើប្រមូ​លមិនបានល្អទេ ពេលមានភ្លៀងធ្លាក់សំរាម និងកាកសំណល់ នឹងហូរតាមទឹកមកទើរ​នៅតាម​ដង​ផ្លូវមិនខាន។ ម្យ៉ាងវិញទៀត ការ​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​ឱ្យ​មាន​លក្ខណៈ​ធម្មជាតិ ចាំបាច់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​សំរាម និង​រៀបចំ​បរិស្ថាន​ឱ្យ​បាន​ល្អ ខណៈ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​លូក៏​ជា​ចំណុច​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​ដែល​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​ដែរ​។
ក្រៅ​ពី​លើក​ឡើង​ពី​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ក្នុង​ខេត្ត​ព្រះសីហនុ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ក៏​ប្រាប់​ទៅស្ថាប័ន​​ពាក់​ព័ន្ធ​ ឱ្យ​ខិត​ខំ​ទប់​ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការ​ដ្ឋានសាងសង់​ឱ្យ​បាន​ល្អ។


ជា​ការ​កត់​សម្គាល់ ខេត្ត​ព្រះសីហនុ បច្ចុប្បន្នបាន​ក្លាយ​ជា​គោល​ដៅក្ដៅ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​វិស័យ​ ដោយ​សារមានការរិះគន់ថា បាន​បាត់បង់​សោភ័ណ​ភាព​ក្នុង​ទីក្រុង និង​បញ្ហា​អសន្តិសុខ​។
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​៦​សិក្សា​ ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​ក្រុមហ៊ុន​ចិន​ទាំង​នោះ បន្ទាប់​ពី​រង​ការ​ខូច​ខាត​ស្ទើតែ​ទាំង​ស្រុង​។
ចំណែក​ឯ​ក្រសួង​មហាផ្ទៃ កាល​ពី​ចុង​ខែ​សីហា ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ពី​ភ្នំពេញ ចុះ​ទៅ​ពង្រឹង​សន្តិសុខ​ សណ្ដាប់ធ្នាប់ នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ពី​មាន​បញ្ហា​អសន្តិសុខកើត​ឡើង​ជា​បន្ត​បន្ទាប់​ ដែលត្រូវបានគេដឹងថាបង្កឡើងដោយជនជាតិចិន។
ខេត្តព្រះសីហនុមាន​អាជីវកម្ម​សរុប​ចំនួន​៨៧០​ទីតាំង កើនឡើង​៨៣​ទីតាំង ស្មើនឹង ១០.៥៥ភាគរយ បើ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្ត​នេះមាន​សណ្ឋា​គារ​ចំនួន៨៨ ផ្ទះសំណាក់​ចំនួន៣១១ បឹង​ហ្គា​ឡូ១០ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ២៩១និង​បណ្តា​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​កន្លែង​។ បើ​តាម​ក្រសួង​ទេស​ចរណ៍ នៅ​ក្នុង​ឆ្នាំ​២០៣០ខាងមុខ ខេត្ត​ព្រះសីហនុត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ២លាននាក់ និង​ទេសចរ​ជាតិ​ប្រមាណ៣​លាន​នាក់​៕

ដំណោះស្រាយបន្ទាន់ៈក្រសួងទេសចរណ៍គ្រោងស្នើកញ្ចប់ថវិកាជាតិដើម្បីស្តារ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ

0

ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្រសួងនឹងដាក់សំណើសុំកញ្ចប់ថវិកាពិសេសពីរដ្ឋាភិបាល ដើម្បីកែលម្អផ្លូវថ្នល់និងលូ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ត្រូវរងការខូចខាតស្ទើរតែទាំងស្រុង។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៤ តុលានេះថា លោកនឹងស្នើសុំកញ្ចប់ថវិកាពិសេសមួយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីកែលម្អ ស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ និងបរិស្ថានឱ្យក្លាយជាទីក្រុងបៃតង ដើម្បីលើកមុខមាត់វិស័យទេសចរណ៍ អភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាពិសេសកសាងសង្គមប្រកបដោយបរិស្ថានល្អ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅពេលខាងមុខ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមនៅក្នុងខេត្តព្រះសីហនុ ឱ្យយកចិត្តទុកដាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់នៅក្នុងទីក្រុង ព្រោះថាបើប្រមូលមិនបានល្អទេ ពេលមានភ្លៀងធ្លាក់សំរាម និងកាកសំណល់ នឹងហូរតាមទឹកមកទើរនៅតាមដងផ្លូវមិនខាន។ ម្យ៉ាងវិញទៀត ការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមានលក្ខណៈធម្មជាតិ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំរាម និងរៀបចំបរិស្ថានឱ្យបានល្អ ខណៈការដោះស្រាយបញ្ហាផ្លូវថ្នល់ និងប្រព័ន្ធលូក៏ជាចំណុចអាទិភាព សម្រាប់ការអភិវឌ្ឍខេត្តដែលមានសក្តានុពលទេសចរណ៍មួយនេះដែរ។
ក្រៅពីលើកឡើងពីការស្តារហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ប្រាប់ទៅស្ថាប័នពាក់ព័ន្ធ ឱ្យខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ។
ជាការកត់សម្គាល់ ខេត្តព្រះសីហនុ បច្ចុប្បន្នបានក្លាយជាគោលដៅក្ដៅសម្រាប់ភាគីពាក់ព័ន្ធស្ទើរគ្រប់វិស័យ ដោយសារមានការរិះគន់ថា បានបាត់បង់សោភ័ណភាពក្នុងទីក្រុង និងបញ្ហាអសន្តិសុខ។


អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចំនួន៦សិក្សា ពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ តាមសំណើរបស់ក្រុមហ៊ុនចិនទាំងនោះ បន្ទាប់ពីរងការខូចខាតស្ទើរតែទាំងស្រុង។
ចំណែកឯក្រសួងមហាផ្ទៃ កាលពីចុងខែសីហា ក៏បានបញ្ជូនក្រុមការងារពីភ្នំពេញ ចុះទៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាអសន្តិសុខកើតឡើងជាបន្តបន្ទាប់ ដែលត្រូវបានគេដឹងថាបង្កឡើងដោយជនជាតិចិន។
ខេត្តព្រះសីហនុមានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តនេះមានសណ្ឋាគារចំនួន៨៨ ផ្ទះសំណាក់ចំនួន៣១១ បឹងហ្គាឡូ១០ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។ បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០៣០ខាងមុខ ខេត្តព្រះសីហនុត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ៣លាននាក់៕