ADB ព្រមាន​ពី​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ការឡើង​តម្លៃ​លំនៅដ្ឋាន​នៅក្នុង​តំបន់​អាស៊ី

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្រមាន​ពី​តម្លៃ​លំនៅដ្ឋាន​ឡើង​ខ្ពស់​នៅក្នុង​តំបន់​អាស៊ី អាច​នឹង​បង្កអោយមាន​គំរាមកំហែង ដល់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ បើសិនជា​គ្មាន​ការផ្លាស់ប្តូរ​ជាបន្ទាន់ ចំពោះ​គោល​ន​យ​បាយ​អោយបាន​ជាក់លាក់​នោះទេ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បានចេញ​របាយការណ៍​របស់ខ្លួន (Asian Development Outlook 2018) កាលពីពេលថ្មីៗនេះ​បាន​បញ្ជាក់ថា តំលៃ​នៃ​ការទិញ​លំនៅដ្ឋាន​កើនឡើង​ខ្ពស់ នៅតាម​បណ្តា​ទីក្រុងធំៗមួយចំនួន​ក្នុង​តំបន់​អាស៊ី រួមមាន ទីក្រុង​ប៉េកាំង ទីក្រុង​ហុងកុង ទីក្រុង​គួ​ឡា​ឡាំ​ពួ ទីក្រុង​សេ​អ៊ូ​ល និង​សិង្ហ​បុរី ចាប់តាំងពី​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១៧  ដោយសារ​កត្តា​មួយចំនួន ដូចជា​ការកើនឡើង​នៃ​ការហូរចូល​មូលធន ការធ្វើ​ចំណាកស្រុក​ពី​ទីជនបទ​ទៅ​ទីក្រុង ការបន្ធូរបន្ថយ​គោលនយោបាយ​ឥណទាន​និង​ការរក្សា​ជំហរ​រូបិយវត្ថុ។

របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា“ការកើនឡើង​យ៉ាងខ្លាំង​នេះ កំពុង​បង្កឱ្យមាន​ការព្រួយបារម្ភ ព្រោះ​អចលនទ្រព្យ​លំនៅដ្ឋាន គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​មូលធន​នៅ​អាស៊ី ភាពប្រែប្រួល​នៃ​តម្លៃ​លំនៅដ្ឋាន អាចមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​អ្នក​មានបំណង​ក្នុង​ការទិញ​លំនៅដ្ឋាន។

ក្រុមអ្នកវិភាគ​បាន​សំដែង​ការព្រួយបារម្ភ ចំពោះ​តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​ទាំងនេះ ដែល​នឹង​បង្កអោយមាន​ការប្រែប្រួល​ចំពោះ លំហូរ​លុយ​ចេញទៅ​ខាងក្រៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រឹតបន្តឹង​សេដ្ឋកិច្ច និង​គោលនយោបាយ​រូបិយវត្ថុ។

ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញ​របាយការណ៍​របស់ខ្លួន ដោយ​យោងតាម​ការសិក្សា​ចំពោះ​ការកើនឡើង​តម្លៃ​លំនៅដ្ឋាន និង​ការប្រែប្រួល​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ​រយៈពេល​វែង និង​កាន់តែ​ជ្រៅ៕

តោះ​ស្តាប់​ប្រតិកម្ម​ចម្រុះ​របស់​ពលរដ្ឋ ជុំវិញ​គំរោង​រថភ្លើង​ល្បឿន​លឿន​របស់អភិបាល​ខេត្តកំពត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​អភិបាលខេត្ត​កំពត​លោក​ជាវ តា​យ​ប្រកាស​បង្កើត​ក្រុមហ៊ុន​មួយ ដើម្បី​ប្រមូលប្រាក់​សាងសង់​រថភ្លើង​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តកំពត​កាលពី​សប្តាហ៍​មុន បានធ្វើ​ឲ្យ​មានប្រតិកម្ម​ចម្រុះ ពី​គំរោង​របស់​អភិបាលខេត្ត​នេះ ដោយ​ភាគច្រើន​ពួកគេ​លើកឡើងថា ការប្រកាស​គំរោង​នេះ ដើម្បី​ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ​ប៉ុណ្ណោះ។

តាមរយៈ​គេហទំព័រ www.propertyarea.asia ប្រជាពលរដ្ឋ​បាន Comment ខុសៗគ្នា​ទាក់ទង​នឹង​គំរោង​នេះ។ ហេតុនេះ​យើង​សូម​លើកយក​មតិ​ចម្រុះ របស់​ប្រជាពលរដ្ឋ​មក​លើកឡើង​ដើម្បី​ពិចារណា។

លោក Sem Koy បានសរសេរថា អ្នកខ្លះ​គេ​មាន​ដី​ច្រើន គេ​ស្ល​ដី។ ការវិនិយោគ​ផ្លូវដែក​នៅ​ប្រទេស​ជឿនលឿន​មួយចំនួន ក៏​ជា​គម្រោង​របស់​រដ្ឋ​ដែរ ឯកជន​មិនអាច​ទៅរួច​ទេ។

ចំណែក​លោក Vannatt Srun បាន​សរសេរ​ផងដែរ​ថា មិនអាច​ទៅរួច គ្រាន់តែ​ចង់ ឲ្យ​ដី​នៅ​កំពត​ឡើងថ្លៃ​ប៉ុណ្ណោះ។ ខំ​អួត​គេ​គំរោង​បែប​ហ្នឹង។

លើកឡើង​ស្រដៀង​គ្នា​នេះ ម្ចាស់​គេហទំព័រ Facebook ឈ្មោះ Cheerr Zee បាន​និយាយថា ហ៊ឺ លោក អ្នក​គួរ​អាណិត​រាស្ត្រ តែ​ល្អ​ណាស់​ដែលមាន​វត្តមាន​ឯកឧត្តម​មក​ប្រកាស​បដិសេធ។ គម្រោង​រដ្ឋាភិបាល​ទេ​ទាន​ម្ចាស់។ ៥០លាន​ដុល្លារ និង១០៣៦លាន​ដុល្លា​ខុសគ្នា​ឆ្ងាយ​ណាស់។

លោក Buntha Ek បានលើកឡើង​ផងដែរ​ថា “ចេះតែ​និយាយ រៀន​ឲ្យ​ដឹង​តិច ចាំ​និយាយ​លោក​អើយ។

ចំណែក​អ្នកស្រី Seng Keng បាន​សេរ​បែប​ចំអក​ថា “នេះ​ជា​រដូវ​កាល​រកស៊ី​ដី វា​អញ្ចឹង​ហើយ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​គាំទ្រ​គំនិត​លើកឡើង​របស់​អភិបាល​ខេត្តកំពត​ផងដែរ។

លោក សុខ សារិន បានលើកឡើង​ផងដែរ​ថា ក្រោម​គំនិត​ពួកលោក​សេរី គំរោង​លោក​ជាវ តា​យ​មិនអាច​ចេញរួច។ តែបើ​ប្រមូល​មូលនិធិ​ក្នុងការ​សាងសង់​ប្រហែល​មិន​លំបាក ខ្ញុំ​សូម​គាំទ្រ។

ចំណែក​លោក Ol Thong បាន​លើកឡើងថា ស្តាប់​គាត់​ឲ្យ​ច្បា​ស់សិន គាត់​ថា​នឹង​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ។ តាម​ខ្ញុំ​យល់​គឺ​ប្រើ​ផ្លូវ​ដែលមាន​ស្រាប់ ហើយ​កែស​ម្រូ​លប​ច្ចេកទេស​ខ្លះ ដើម្បី​ឲ្យ​រថភ្លើង​រត់​បាន​លឿន។ លោក​សរសេរថា គួរ​សរសើរ​គាត់ ដែលមាន​គំនិត​ផ្តួចផ្តើម ហើយ​គាត់​ក៏​មិន​ទាត់ចោល​ក្រសួង​ជំនាញ​ដែរ។

លើកឡើង​ស្រដៀង​គ្នា​នេះ លោក Sambok Nuth បានសរសេរថា ទោះជា​យ៉ាងណា​គួរ​ត្រូវបាន​លើកទឹកចិត្ត​គំនិត​ផ្តួចផ្តើម​នេះ។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា គំរោង​នេះ​មិនអាច​ថ្នាក់​ខេត្ត​រៀបចំ​បានទេ វា​មិនមែនជា​សមត្ថកិច្ច​រប​ស់​ថ្នាក់​ខេត្ត​ទេ វា​ត្រូវតែ​ជា​គំរោង​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល។លោក​បន្តថា គំរោង​ដែលមាន​តម្លៃ៥០លាន​ដុល្លារ​មិនអាច​ទៅរួច​ទេ ព្រោះ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត្រូវ​ចំណាយ​រហូតដល់​ប្រមាណ៧លាន​ដុល្លារ ក្នុង​មួយ​គីឡូម៉ែត្រ នេះ​មិនទាន់​គិតពី​តម្លៃ​ទូរថភ្លើង​នៅឡើយ​ទេ។

បើតាម​លោក​សូរិយា​ធ្លាប់បាន​ឲ្យ​ដឹងថា រថភ្លើង​ល្បឿន​លឿន​ត្រូវការ​ទទឹងផ្លូវ​ទំហំ១,២ម៉ែត្រ ខណៈ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​បច្ចុប្បន្ន​មាន​ទំហំ​ទទឹង​តែមួយ​ម៉ែត្រ និង​មិនទាន់មាន​ស្តង់ដា​នៅឡើយ៕

ប្រជាពលរដ្ឋ​ភូមិភាគ​ឦសាន ចង់​ឲ្យ​ចិន​ទៅ​វិនិយោគ​នៅ​តំបន់​នោះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​នៃ​ភូមិភាគ​ឦសាន​ប្រទេស បានបង្ហាញ​ចេតនា​ចង់​ឲ្យ​អ្នកវិនិយោគ​ចិន ទៅ​វិនិយោគ​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ ពិសេស​ខេត្តស្ទឹងត្រែង។

តាមរយៈ​គេហទំព័រ Propertyarea.asia ម្ចាស់​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ដាក់ឈ្មោះ​ខ្ញុំ​ស្រលាញ់​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ចិន​វិនិយោគ​ច្រើន​នៅតាម​បណ្តា​ខេត្ត​ស្ថិតនៅ​តំបន់ឆ្នេរ ប៉ុន្តែ​បែរជា​មិនឃើញ​មានមក​វិនិយោគ នៅ​ខេត្ត​ភូមិភាគ​ឦ​សាន្ត ពិសេស​ខេត្តស្ទឹងត្រែង​ឡើយ។លោក​បន្តថា យើង​ចង់​ឲ្យ​ចិន​មក​វិនិយោគ​នៅតាម​បណ្តា​ខេត្ត​នា​ទឹកដី​ភូមិភាគ​នេះ ដើម្បី​ឲ្យ​មាន​ភាព​រីកចម្រើន​ទាំងអស់គ្នា។

លោក​បន្តថា “យើង​ចង់​ឲ្យ​ចិន​មក​វិនិយោគ​នៅ​ខេត្ត​នេះ ពិសេស​វិនិយោគ​សាងសង់​ព្រលានយន្តហោះ​ក្នុង​ខេត្ត​នេះ​ឡើងវិញ។

ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​សុ​ទ្ឋ​តែ​បានបង្ហាញ​ពី​ចេតនា​ដូចគ្នានេះ ដោយ​ពួកគេ​ចង់ឃើញ​ចិន​ទៅ​វិនិយោគ នៅតាម​បណ្តា​ខេត្ត​នានា​នៃ​ភូមិភាគ​ឦ​សាន្ត​ប្រទេស តាមរយៈ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​គំរោង​រមណីយដ្ឋាន​នានា។

លោក ថោង អូន ម្ចាស់​រមណីយដ្ឋាន​បក្សី​មេគង្គ ខេត្តស្ទឹងត្រែង​បាន​ថ្លែងថា ប្រសិនជា​ខេត្ត​នេះ មានការ​វិនិយោគ​សាងសង់​ព្រលានយន្តហោះ​ឡើងវិញ លោក​ជឿថា​គំរោង​នេះ​នឹង​ទទួលបាន​ជោគជ័យ ដោយសារ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន ពួកគេ​រវល់​ការងារ​ច្រើន ហេតុនេះ​ពួកគេ​ពិបាក ក្នុងការ​ចំណាយពេល​វេលា​យូរ​ក្នុងការ​ធ្វើដំណើរ មកកាន់​ភូមិភាគ​ឦ​សាន្ត ផ្ទុយទៅវិញ​ប្រសិន​ជាមាន​ព្រលានយន្តហោះ និង​ការហោះហើរ​ជាប្រចាំ​លោក​ជឿថា​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​កាន់តែច្រើន​មក​ទស្សនា​ខេត្ត​នេះ។

លោក​បន្តថា “ការពិត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​កាន់តែ​ល្អ​ហើយ តែ​ចំងាយ​ផ្លូវ​នៅតែ​ឆ្ងាយ ការធ្វើដំណើរ​នៅតែ​យូរ ធៀប​នឹង​ការធ្វើដំនើរ​តាមផ្លូវ​អាកាស ហេតុនេះ​បើសិន​ជាមាន​ព្រលាន និង​មានការ​ហោះហើរ​ត្រង់ នឹងធ្វើ​ឲ្យ​មាន​អ្នកធ្វើដំណើរ​មកកាន់​ភូមិភាគ​នេះ​ច្រើន ដោយសារ​ចំណាយ​ពេលវេលា​តិច។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ សៀវ​លីន​បាន​លើក ឡើង​ស្រដៀង​គ្នា​ថា បើសិនជា​មានការ​វិនិយោគ​ស្តារ និង​ជួសជុល​ព្រលានយន្តហោះ​នេះ ឡើងវិញ លោក​ជឿថា​នឹងមាន​ភ្ញៀវ​ធ្វើដំណើរ​ច្រើន​ទៅកាន់​ភូមិភាគ​ឦ​សាន្ត ព្រោះ​ការធ្វើដំណើរ​តាមផ្លូវ​អាកា​សគឺ​ចំណាយពេល​វេលា​តិច ហេតុនេះ ពួកគេ (ភ្ញៀវ​ទេសចរណ៍)អាច​ចំណាយពេល​ចុង​សប្តាហ៍​បាន។

លោកស្រី​បន្តថា “ការធ្វើដំណើរ​តាមផ្លូវ​គោក គឺ​អស់​ពេល​ស្ទើរ​មួយថ្ងៃ និង​ហត់នឿយ ហេតុនេះ​ប្រជាជន​មិន​ចង់​ចំណាយពេល​ច្រើន​នោះទេ។ លោកស្រី​បន្តថា “សមាគម​គាំទ្រ ប្រសិនជា​មានការ​វិនិយោគ​ព្រលានយន្តហោះ​នៅ​ខេត្តស្ទឹងត្រែង ហើយ​យើង​នឹង​អាច​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ពី​សក្តានុពល​របស់​ប​ណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​កាន់តែ​ទូលំទូលាយ​ថែមទៀត។

បើ​យោងតាម​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គំរោង​ជួសជុល​និង​ស្តារឡើងវិញ​នូវ​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិតក្នុង​ការសិក្សា​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​សាងសង់​ព្រលាន​នេះ​ឡើងវិញ ហើយ​ប្រើប្រាស់​ព្រលាន​នេះ ដើម្បី​ត​ភ្ជាប់​បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​ផង និង​ត​ភ្ជាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផង។លោក​បន្តថា ជាមួយនេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏បាន​ដាក់​គំរោង​កសាងឡើង​វិញ​នូវ​ព្រលាន​នេះ ទៅកាន់​ប្រទេស​ចិន​ដើម្បី​ផ្តល់ជំនួយ​ឬ​វិនិយោគ ដោយ​ដាក់បញ្ចូល​ក្នុង​គំរោង​គំរោង​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​ផងដែរ។

លោក​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា “ទោះជា​យ៉ាងណា​រហូតមកទល់​ពេលនេះ គម្រោង​ទាំងពីរ​នេះ​មិនទាន់មាន​ពន្លឺ​អ្វី​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា​លោក​បណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ថ្លែងថា កំនើន​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា បណ្តាលមកពី​កត្តា​ជាច្រើន ដូចជា​ចំណងមិត្តភាព​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ គោលនយោបាយ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ ភាពជា​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ ពិសេស​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច និង​ច្បាប់​វិនិយោគ​ដ៏​ទាក់ទាញ​របស់​កម្ពុជា។

ទាក់ទង​ការវិនិយោគ​របស់​ចិន​ភាគច្រើន ស្ថិតនៅ​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​វិញ លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​ថ្លែងថា ជន​ជាតិចិន​ចូលចិត្ត​តំបន់​ជាប់មាត់​សមុទ្រ ព្រោះ​ចិន​មាន​គោលនយោបាយ​ពិសេស សម្រាប់​អភិវឌ្ឍន៍​នៅ​តំបន់​ជាប់មាត់​សមុទ្រ ហេតុនេះ​ទើប​ពួកគេ​ចូលចិត្ត​វិនិយោគ​ច្រើន នៅតាម​បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ​នានា ពិសេស​ក្រុងព្រះសីហនុ៕

តោះស្តាប់ប្រតិកម្មចម្រុះរបស់ពលរដ្ឋជុំវិញគំរោងរថភ្លើងល្បឿនលឿនរបស់ អភិបាលខេត្តកំពត

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលអភិបាលខេត្តកំពត លោក ជាវ តាយ ប្រកាសបង្កើតក្រុមហ៊ុនមួយ ដើម្បីប្រមូលប្រាក់សាងសង់រថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតកាលពីសប្តាហ៍មុន បានធ្វើឲ្យមានប្រតិកម្មចម្រុះ ពីគំរោងរបស់អភិបាលខេត្តនេះ ដោ​យភាគច្រើនពួកគេលើកឡើងថា ការប្រកាសគំរោងនេះ ដើម្បីធ្វើឲ្យដីឡើងថ្លៃប៉ុណ្ណោះ។


តាមរយៈគេហទំព័រ Propertyarea.asia ប្រជាពលរដ្ឋបាន Comment ខុសៗគ្នាទាក់ទងនឹងគំរោងនេះ។ ហេតុនេះយើងសូមលើកយកមតិចម្រុះ របស់ប្រជាពលរដ្ឋមកលើកឡើងដើម្បីពិចារណា។
លោក Sem Koy បានសរសេរថា អ្នកខ្លះគេមានដីច្រើន គេស្លដី។ ការវិនិយោគផ្លូវ​ដែកនៅប្រទេសជឿនលឿនមួយចំនួន ក៏ជាគម្រោងរបស់រដ្ឋដែរ ឯកជនមិនអាចទៅរួចទេ។
ចំណែកលោក Vannatt Srun បានសរសេរផងដែរថា មិនអាចទៅរួច គ្រាន់តែចង់ ឲ្យដីនៅកំពតឡើងថ្លៃប៉ុណ្ណោះ។ ខំអួតគេគំរោងបែបហ្នឹង។
លើកឡើងស្រដៀងគ្នានេះ ម្ចាស់គេហទំព័រ Facebook ឈ្មោះ Cheerr Zee បាន​និយាយថា ហ៊ឺ លោក អ្នកគួរអាណិតរាស្រ្ត តែល្អណាស់ដែលមានវត្តមានឯកឧត្តមមកប្រ​កាសបដិសេធ។ គម្រោងរដ្ឋាភិបាលទេទានម្ចាស់។ ៥០លានដុល្លារ និង១០៣៦លានដុល្លាខុសគ្នាឆ្ងាយណាស់។
លោក Buntha Ek បានលើកឡើងផងដែរថា “ចេះតែនិយាយ រៀនឲ្យដឹងតិច ចាំនិយាយលោកអើយ”។
ចំណែកអ្នកស្រី Seng Keng បានសរសេរបែបចំអកថា “នេះជារដូវកាលរកស៊ីដី វាអញ្ចឹងហើយ”។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ក៏បានគាំទ្រគំនិតលើកឡើងរបស់អភិ​បាលខេត្តកំពតផងដែរ។
លោក សុខ សារិន បានលើកឡើងផងដែរថា ក្រោមគំនិតពួកលោកសេរី គំរោង​លោកជាវ តាយមិនអាចចេញរួច។ តែបើប្រមូលមូលនិធិក្នុងការសាងសង់ប្រហែលមិនលំ​បាក ខ្ញុំសូមគាំទ្រ។
ចំណែកលោក Ol Thong បានលើកឡើងថា ស្តាប់គាត់ឲ្យច្បាស់សិន គាត់ថានឹងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ។ តាមខ្ញុំយល់គឺប្រើផ្លូវដែលមានស្រាប់ ហើ​យកែសម្រូលបច្ចេកទេសខ្លះ ដើម្បីឲ្យរថភ្លើងរត់បានលឿន។ លោកសរសេរថា គួរសរសើ​រគាត់ ដែលមានគំនិតផ្តួចផ្តើម ហើយគាត់ក៏មិនទាត់ចោលក្រសួងជំនាញដែរ។
លើកឡើងស្រដៀងគ្នានេះ លោក Sambok Nuth បានសរសេរថា ទោះជាយ៉ាងណាគួរត្រូវបានលើកទឹកចិត្តគំនិតផ្តួចផ្តើមនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា គំរោងនេះមិនអាចថ្នាក់ខេត្តរៀបចំបានទេ វាមិនមែនជាសម​ត្ថ​កិច្ចរបស់ថ្នាក់ខេត្តទេ វាត្រូវតែជាគំរោងដែលផ្តួចផ្តើមដោយរដ្ឋាភិបាល។ លោកបន្ត​ថា គំរោងដែលមានតម្លៃ៥០លានដុល្លារមិនអាចទៅរួចទេ ព្រោះផ្លូវរថភ្លើងល្បឿនលឿនត្រូវចំណាយរហូតដល់ប្រមាណ៧លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ នេះមិនទាន់គិតពីតម្លៃទូរថភ្លើងនៅឡើយទេ។
បើតាមលោកសូរិយាធ្លាប់បានឲ្យដឹងថា រថភ្លើងល្បឿនលឿនត្រូវការទទឹងផ្លូវទំហំ១,២ម៉ែត្រ ខណៈផ្លូវរថភ្លើងដែលមានស្រាប់បច្ចុប្បន្នមានទំហំទទឹងតែមួយម៉ែត្រ និងមិនទាន់មានស្តង់ដានៅឡើយ៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថា កម្ពុជា​គឺជា​ប្រទេស​បើកចំហរ​ល្អ​ជាងគេ​ក្នុង​តំបន់

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាងថា កម្ពុជា គឺជា​ប្រទេស​បើកចំហរ​សេដ្ឋកិច្ច ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ជាពិសេស​គ្មាន​ការរើសអើង ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ហើយ​វិនិយោគិន​បរទេស មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង និង​អាច​ប្រមូលប្រាក់​ចំណេញ​ពី​ការធ្វើ​ធុរកិច្ច​បាន១០០ភាគរយ។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ដើម្បី​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ ជូន​ប្រតិភូ​ធុរជន​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​អាមេរិក​មកពី​ក្រុមហ៊ុនធំៗចំនួន១០ ដឹកនាំ​ដោយ​លោក Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អាមេរិក កាលពី​រសៀល​ថ្ងៃទី២ ខែតុលា ម្សិលមិញ​នេះ លោក ប៉ាន សូរ​ស័ក្តិ​បាន​ពន្យល់​ប្រតិភូ​ធុរជន​អាស៊ាន-អាមេរិក អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំ​ណា ក់​កាល​ទី៤ ដែល​ផ្តោត​សំខាន់​លើ​ការកែទម្រង់ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដោ យ​សមធម៌ និង​វឌ្ឍនភាព​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់ E-Commerce ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​ពិនិត្យ និង​កែសម្រួល​ចុងក្រោយ ដោយ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ឱ្យមាន​សង្គតិភាព (ចំណុច​ស្រប) ជាមួយ​ច្បាប់​ដ៏ទៃទៀត​របស់​កម្ពុជា។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​ពី​ឧត្តមភាព​របស់​កម្ពុជា ដូចជា​លក្ខណៈពិសេស​នៃ​ទីតាំង​ភូមិសាស្ត្រ (បេះដូង​នៃ​អាស៊ាន) គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម កម្លាំង​ពលកម្ម​វ័យក្មេង តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One ដែល​ផ្តល់​ភាពបត់បែន​ខ្ពស់​ដល់​វិនិយោគិន ក្នុងការ​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ផលិតកម្ម ដើម្បី​នាំចេញ​ទី​កាន់​ទីផ្សារ​អន្តរជាតិ នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធផ្សេងៗ ផ្តល់​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា។

លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​សន្យា​ជួយ​សម្របសម្រួល​រាល់​បញ្ហា​ទាំងឡាយ ដើម្បី​ឈានទៅ​សម្រេចបាន​ស្ថានភាព​ឈ្នះ-ឈ្នះ​ទាំងអស់គ្នា គឺ​ការវិនិយោគ​ដើម្បី​បង្កើត​ប្រាក់ចំណេញ និង​បែង​ចែង​កំណើន​ដោយ​សមធម៌ កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ធានា​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ថ្មី។

ជាការ​ឆ្លើយតប លោក ម៉ា​យ​ឃើ​ល មីឆា​ល​ឡាក់ តំណាងឱ្យ​ប្រតិភូ​ធុរជន​អាស៊ាន-អាមេរិក បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បានរៀបចំ​ជំនួប​ដ៏​មាន​សារៈសំខាន់​ថ្ងៃនេះ ដើម្បីឱ្យ​តំណាង​ក្រុមហ៊ុន​ទាំងអស់​បាន​ស្វែងយល់​កាន់តែច្បាស់ អំពី​គោលនយោបាយ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ព្រមទាំង​សក្តានុពល​វិនិយោគ​លើ​វិស័យ​អទិភាពផ្សេងៗ រាប់​តាំងពី​សេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និង​ការអភិវឌ្ឍ​ធនធានមនុស្ស៕

ឧកញ៉ា សៀ រិទ្ធី លូកដៃ​កាន់តែ​ជ្រៅ​ក្នុង​វិស័យ SME ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group ដែល​ល្បីល្បាញ​លើ​ការវិនិយោគ​អចលនទ្រព្យ ពេលនេះ​លោក​បាននិងកំពុង​លូកដៃ​ចូលក្នុង​វិស័យ​ថ្មី​មួយទៀត គឺ​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ដើម្បី​ជួយ​ជំ រុញ​វិស័យនេះ​ឲ្យ​មាន​ភាព​រីកចម្រើន។

មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការអភិវឌ្ឍ​ចង្កោម​សហគ្រាស​ធុន​តូច​និង​មធ្យម​ថ្មី កាលពី​ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨កន្លងមក លើកឡើង​ស្របគ្នា​នេះដែរ លោក​ឧកញ៉ា សៀ ឬ​ទ្ធី បាន​មានប្រសាសន៍ថា ដោយសារតែ​ក្រុមហ៊ុន​លោក​មាន​ចក្ខុវិស័យ​ស្របគ្នា នឹង​ស៊ីសង្វាក់​ជាមួយ​រដ្ឋាភិបាល​លើ​គោលនយោបាយ និង​ទិសដៅ​អភិវឌ្ឍន៍​ចង្កោម​សហគ្រាស​ធុន​តូច និង​មធ្យម ទើប​ក្រុមការងារ​ដែលមាន​សម​ត្ថ​ភាព​បាន​ពិគ្រោះ​យោបល់​ពី​អាទិភាព​និង​លទ្ធភាព ក្នុងការ​អភិវឌ្ឍ​ផែនការ​មួយ​នេះ ឲ្យ​កាន់​តែមាន​សក្ដានុពល និង​ការទទួលខុសត្រូវ និង​មានការ​ចូលរួម​ទ្រទ្រង់​ជា​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ។

លោក​ឧកញ៉ា​បន្តថា “ដើម្បី​ឲ្យ​ការ​ចងក្រង​ជា​បណ្ដុំ​សហគ្រាស​ធុន​តូច និង​មធ្យម​កាន់​តែមាន​ប្រសិទ្ធភាព ខ្ញុំ​បាន​ចុះហត្ថលេខា ដើម្បី​ធ្វើ​កិច្ច​ជាមួយ​ស្ថាប័ន​អន្តរជាតិ​ធំ​ពីរ គឺ​អង្គការសហប្រជាជាតិ (UNDP) និង​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា អ្វីដែល​ពួកយើង​ធ្វើ​នឹង​ទទួលបាន​ប្រយោជន៍​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​គឹម ទូច​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បីអោយ​ខ្សែសង្វាក់​ផលិតកម្ម​របស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង មិនមែន​មានតែ​ជា​ការងារ​ក្រសួង​តែមួយ​ទេ តែ​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដូចជា​វិស័យ​ឯកជន ជាពិសេស​ពី​វិស័យនេះ​ផ្ទាល់​តែម្ដង។  លោក​បន្តថា វិស័យ​មួយ​នេះ​ប្រាកដជា​ពិបាក​រីកចម្រើន​ណាស់ បើ​មិនមាន​ការលើកទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​នានា ហើយ​បើសិនជា​វិស័យនេះ​មិនមាន​ការរីកចម្រើន​នោះទេ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក៏​ពិបាក​នឹង​សម្រេចបាន​ទៅតាម​ផែនការ​នោះដែរ។

លោក​បន្តថា “ហេតុនេះ​ទើប​រដ្ឋាភិបាល ដែលមាន​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​តែងតែ​ជំរុញ  និង​លើកទឹកចិត្ត​រាល់​ការច្នៃប្រឌិត​នានា​របស់​សហគ្រិន ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា”៕

តើជាន់នីមួយៗ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong ត្រូវរៀបចំយ៉ាងដូចម្តេច?

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ខណៈ​ការបុក​គ្រឹះ ដើម្បី​ទប់​ដី​នៅ​ជុំវិញ​បរិវេណ​អាគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​បាន​ឈានដល់​ជិត​បញ្ចប់ និង​ការបុក​គ្រឹះ​សាងសង់​អាគារ​នេះ នឹង​ចាប់ផ្តើម​នៅពេលឆាប់ៗនេះ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ Thai Bunrong Twin Tower នឹង​ក្លាយជា Landmark ដ៏​អស្ចារ្យ​មួយ​សម្រាប់​រាជធានី​ភ្នំពេញ។

តើរ​ចនាស​ម្ព័​ន្ឋ​និង​ជាន់​និមួយៗនៃ​អាគារ​ភ្លោះ​កំពស់៥៦១ម៉ែត្រ​នេះ មានការ​រៀបចំ​យ៉ាងដូចម្តេច គេហទំព័រ Propertyarea.asia សូម​នាំ​មិត្ត​អ្នកអាន​ទៅ​សិក្សា​ស្វែងយល់​ទាំងអស់គ្នា។

យោងតាម​វីដេអូ​នៃ​គំរោង​នេះ​បាន​ឲ្យ​ដឹងថា គំរោង​នេះ​មាន​អនុមាត​ក្បាលដី​ទំហំ៥០,០០០ម៉ែត្រការ៉េ ដែលមាន​ទំហំ​អាគារ​សរុប១,៥២លាន​ម៉ែត្រការ៉េ ដោយ​បែងចែក​ពី​ជា​ន់ទី១ ដល់​ជាន់​ទី១០ជាទី​តាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ការិយាល័យ​លំដាប់​5A សណ្ឋាគារ​លំដាប់​ផ្កាយ៥ អា​ផាត​ម៉ិ​ន និង​លំនៅដ្ឋាន​យ៉ាង​ប្រណីត។ ក្នុងចំណោម​ជាន់​ទាំង១០ផ្នែក​ខាងក្រោម គឺ​ពី​ជាន់​ទី១ដល់​ជាន់​ទី៤អា​គឺជា​ហាង​លក់ទំនិញ ដែលមាន​ទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលមាន​ផ្លូវ​ថ្មើ​ជើង មាន​ដំបូល​ប្រវែង១២ម៉ែត្រ ដែល​ផ្តល់​ម្លប់​សម្រាប់​អតិថិជន​អាច​សម្រាក និង​ទទួលបាន​ផាសុខភាព។

នៅ​ពីលើ​ហាង​លក់ទំនិញ គឺជា​ច្រកចូល​សំខាន់​ដែលមាន​ការបំពាក់​អេក្រង់ LED ដ៏​ធំ ដែល​អាច​ផ្សាយពាណិជ្ជកម្ម​បាន​គ្រប់​សណ្ឋាន។

ជាមួយគ្នានេះ​មជ្ឈមណ្ឌល​នេះ​ក៏មាន​ហាល ចំនួន១១ជាន់ ដែលមាន​សួនច្បារ​ចំនួន១១ជាន់ មាន​សួនច្បារ ហាង​អាហារ សកម្មភាព​កំសាន្ត។ នៅលើ​ជាន់​ទី១២មាន​លំនៅដ្ឋាន​ដ៏​ប្រណីត​ដែលមាន​ផ្ទះ៨០០យូ​នី​ត និង​មាន​ទំហំ២៥០,០០០ម៉ែត្រការ៉េ ដោយ​ផ្ទះ​មាន​ទំហំ​ចាប់ពី៦០ដល់២៦៨ម៉ែត្រការ៉េ។ លំនៅដ្ឋាន​នេះ​មានការ​រចនា​យ៉ាង​ពិសេស​សំរាប់​មនុស្ស​លំដាប់​ខ្ពស់ និង​ឥស្សរជន​នានា។

ជាន់​ទី១២ ដល់​ជាន់​ទី២១ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការទិញ​លក់​ភាគហ៊ុន ការជួញដូរ​ភាគហ៊ុន​លំដាប់​ពិភពលោក។ ជា​ការិយាល័យ​ស្នាក់ការ​កណ្តាល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បានធ្វើ​ឲ្យ​ពិភពលោក​សម្លឹង​មក​កម្ពុជា​កាន់តែ​ច្រើនជាង​មុន និង​ច្បាស់​ជាង​មុន។  មាន​សាលប្រជុំ ទីតាំង​រៀបចំ​ពិធ​នានា​ដែល​អាច​ទទួលភ្ញៀវ​បាន​ចាប់ពី១០០០ដល់៣០០០នាក់​ជាដើម។

វីដេអូ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ជាន់​ទី២៣ ដល់​ជាន់​ទី៦០ជាទី​តាំង​ការិយាល័យ ដែលមាន​កម្រិត​5A ដែល​ក្នុង​មួយ​ជាន់​មាន​ទំហំ​ជាង៣៨០០ម៉ែត្រការ៉េ ដែលមាន​ការបំពាក់​ស​ម្ភា​រៈ​ការិយាល័យ​ប្រណីត​លំដាប់​កំពូល និង​វា​ក្លាយជា​ទីតាំង​ការិយាល័យ​ប្រកប​ផាសុខភាព និង​ការគ្រប់គ្រង​លំដាប់​អន្តរជាតិ។

ជាន់​ទី៦១ដល់​ជាន់​ទី១០០ គឺជា​ទីតាំង​សម្រាប់​អា​ផាត​ម៉ិ​ន​លំដាប់​ផ្កាយ៥ ដែលមាន​ការគ្រប់គ្រង​សេវាកម្ម​បែប​សណ្ឋាគារ សម្រាប់​អតិថិជន​តាម​ចំណង់​ចំណូលចិត្ត និង​យូ​នី​ត​និមួយៗមាន​គ្រប់​ទំហំ ដើម្បី​ឆ្លើយតប​តម្រូវ​ការបស់​អតិថិជន​លំដាប់​ខ្ពស់។

ចាប់ពី​ជាន់​ទី១០១ ដល់​ជាន់១៣២ ជាទី​តាំង​សណ្ឋាគារ​លំដាប់​ផ្កាយ៥  ដែលមាន​ការ​រចនា​យ៉ាង​ពិសេស និង​អាច​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ​បាន​យ៉ាង​ប្រណីត និង​ជាន់​ទី១៣៣ ជាទី​តាំង​សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​អាច​ទស្សនា​បាន។

ពិសេស​ជាង​នេះ គឺ​សណ្ឋាគារ​ដែលមាន​ការបែងចែកខុសៗគ្នា គឺជា​សណ្ឋាគារ​សម្រាប់​ទ​ទួល​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ឥស្សរជន​លំដាប់​ខ្ពស់​មកពី​ជុំវិញ​ពិភពលោក។

អ្វី​កាន់តែ​ពិសេស​គឺជា​ន់​កំពូល​នៃ​អាគារ​នេះ អាច​ចត​ឧ​ទ្ឋ​ម្ភា​ចក្រ​អាច​ចុះចត​បាន ដែលមាន​ច្រកចេញចូល​យ៉ាង​ងាយស្រួល៕

សិក្សា៖ វិធីសាស្ត្រ​លក់​អចលនទ្រព្យ​ឆាប់​ដាច់​គួរ​ធ្វើ​ដូចម្តេច?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្នុង​ពិភព​នៃ​ការទិញ លក់​អចលនទ្រព្យ អ្នកជំនាញ​មាន​វិធីសាស្ត្រផ្សេងៗគ្នា​ក្នុងការ​ផ្សព្វផ្សាយ និង​ច​ចារ​ជាមួយ​អតិថិជន​របស់ខ្លួន ដើម្បី​ឲ្យ​អចលនទ្រព្យ​របស់ខ្លួន​លក់ដាច់​លឿន។

វា​មិនមែនជា​ការងាយ​ស្រូល​ដូច​ត្រឹម​ការនិយាយ​នោះទេ តែ​វិធីសាស្ត្រ​មួយចំនួន​ខាងក្រោម​នេះ​ទំនង​ជាមួយ​លោកអ្នក​បាន។

បញ្ជី​គុណភាព

យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង ដោយ​សមាគមជាតិ​ភ្នាក់ងារ​អចលនទ្រព្យ (អាមេរិក) កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ការស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​អចលនទ្រព្យ​នៅក្នុង Google.com បាន​កើនឡើង២៥៣ភាគរយ នៅ​បួន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​នៅពេលនេះ​ប្រមាណ៩០ភាគរយ នៃ​មានបំណង​ទិញ​ផ្ទះ បាន​ប្រើប្រាស់​អ៊ីនធឺណិត ដើម្បី​ធ្វើការ​ស្វែងរក​ទិញ​ផ្ទះ​របស់​ពួកគេ។

ការស្រាវជ្រាវថ្មីៗនេះ​ពី We Are Social របស់​សិង្ហ​បុរី​ក៏បាន​រកឃើញ​ផងដែរ​ថា ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង៤០០ភាគរយ​នៃ​ចន្លោះ​ឆ្នាំ២០១៥ និង២០១។

ដោយសារ​ការកើនឡើង​យ៉ាង​រហ័ស នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស កម្ពុជា ដែល​បាន​កើនឡើង​ដល់​ទៅ៦,៧០លាន​នាក់ នៅក្នុង​ឆ្នាំ២០១៦កន្លងមកនេះ បញ្ជីរ​គុណភាព​អចលនទ្រព្យ ក៏បាន​ក្លាយទៅជា​រឿង​ដែលមាន​សារៈសំខាន់​យ៉ាងខ្លាំង។

ដំបូន្មាន​ដើម្បី​ទទួលបាន​បញ្ជី​គុណភាព​ខ្ពស់

ការ​បង្ហោះ​រូបភាព

រូបភាព​បង្ហោះ គុណភាព និង​សោភ័ណភាព​នៃ​រូបភាព​មាន​សារៈសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​អតិថិជន ព្រោះថា​រូប​មួយ​សន្លឹក​មានន័យ​រាប់មិនអស់ ។ វា​មាន​សារៈសំខាន់​ណាស់ ដោយ​រូប​ដែល​អ្នក​បង្ហោះ គឺជា​រូប​នៃ​អចលនទ្រព្យ​ដែល​អ្នក​កំពុង​លក់​ពិតប្រាកដ​មែន ដោយសារ​រូបនេះ​អាច​បង្ហាញ​ពី​ភិនភាគពិតៗ នៃ​អ​ច​នល​ទ្រព្យ​ទៅកាន់​អ្នកទិញ។

សរសេរ​ពិពណ៌នា​ពី​អចលនទ្រព្យ​របស់​អ្នក

អ្នកលក់​អចលនទ្រព្យ អាច​ផ្តល់ព័ត៌មាន​លម្អិត​ឲ្យ​បាន​ច្រើន តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន នៅពេលដែល​អ្នកសរសេ​រ​ពិពណ៌នា​បញ្ជី​គុណភាព។ សាក​ស្រមៃ​ថា​ខ្លួន​អ្នកជា​អ្នកទិញ។ តើ​អ្នកនឹង​ចង់បាន​គុណភាព​យ៉ាងណាខ្លះ​ពី​អចលនទ្រព្យ​មួយ​នេះ។

ផ្តល់ព័ត៌មាន​ទំនាក់ទំនង​ដែល​ល្អ​បំផុត

ការផ្សព្វផ្សាយ​បស់​អ្នកនឹង​មិនបាន​ផលប្រយោជន៍​អ្វី​នោះទេ ប្រសិនបើ​គេ​មិនអាច​ទាក់ទង​អ្នក​បាន។ ហេតុនេះហើយ​ទើប​អ្នក​ត្រូវ​ធានាថា ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នកមាន​ភាពល្អ និង​ផ្តល់​ភាពជឿជាក់​បំផុត ។ ចុះ​លេខ​ទូរស័ព្ទ​ពីរ​ខ្សែ និង​អាសយដ្ឋាន​អ៊ីមែល ប្រសិនបើ​ពេលខ្លះ​អ្នក​មិនមាន​ពេល​លើក​ទូរស័ព្ទ។

ត្រូវ​ធានា​គុណភាព​អចលនទ្រព្យ​របស់​អ្នក​ល្អ​បំផុត

ធម្មតា​ទេ ការលក់​ផលិតផល​អ្វីមួយ មិន​ត្រឹមតែ​ទាមទារ​ផលិតផល​នោះ​មាន​គុណភាព​នោះទេ តែ​ក៏ត្រូវ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បានល្អ​ផងដែរ។ ហេតុនេះ​ចំណងជើង​អចលនទ្រព្យ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ឬ​ភាសា​ចិន អ្នក​ត្រូវតែ​ធ្វើ​វា​ឲ្យ​បានល្អ។ ប្រសិនបើ​វា​មាន​ភាពសាមញ្ញ ងាយ​យល់ នោះគេ​នឹង​រកឃើញ​អចលនវត្ថុ​របស់​អ្នក​មុនគេ។

ការដាក់​តម្លៃ​អចល​ទ្រព្យ​របស់​អ្នក

ការដាក់​តំលៃ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​បើ​អចលនទ្រព្យ​របស់​អ្នក​ដាក់​តំលៃ​ខ្ពស់​ពេក អចលនទ្រព្យ​របស់​អ្នក នឹងមិន​ទទួលបាន​ការចាប់អារម្មណ៍​នោះទេ។ ប្រសិនបើ​តម្លៃ​នោះ​អាច​តថ្លៃ​បាន អ្នក​គួរតែ​ធានាថា គេ​អាច​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នក។

ប្រសិនបើ​លក្ខខណ្ឌ​នៃ​ការទិញ ឬ​ជួល​អាច​តថ្លៃ​បាន អ្នក​ក៏ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​គេ​ដឹង​តាមរយៈ​ការ​ពិពណ៌នា​របស់​អ្នក​ផងដែរ។

ការឆ្លើយតប​ជាមួយនឹង​ការសាកសួរ​រក​ទិញ​ឲ្យ​បាន​សមស្រប

ការឆ្លើយតប​លឿន​មាន​សារៈសំខាន់​ណាស់ នៅពេលដែល​អ្នកទទួល​បានការ​ចាប់អារម្មណ៍​សាកសួរ​ពី​អតិថិជន​របស់​អ្នក។ អ្នក​គួរតែ​ឆ្លើយតប​ជាមួយនឹង​ពួកគេ​ឲ្យ​បាន​លឿន​បំផុត។ ប្រសិនបើ​អ្នក​មិន​ឆ្លើយតប​លឿន​ទេ នោះ​ពួកគេ​នឹង​រកមើល​វត្ថុ​ថ្មី​ទៀត និង​អ្នកលក់​ថ្មី​ទៀត​ដែល​យកចិត្តទុកដាក់​នឹង​ពួកគេ។

ការបង្កើត​បញ្ជីរ​ថ្មី​មួយ​នៅក្នុង Realestate.com.kh មាន​ភាពងាយស្រួល​យ៉ាងខ្លាំង ទោះបីជា​អ្នកលក់​ឯកជន ម្ចាស់​ដី ឬ​ភ្នាក់ងារ​អចលនទ្រព្យ។ អ្នក​អាច​លក់​ដោយ​ខ្លួនឯងបាន ហើយ​ពួកយើង​មិន​យក​កម្រៃជើងសា​នោះឡើយ។

ការធ្វើ​ឲ្យ​បញ្ជី​របស់​អចលនទ្រព្យ​របស់​អ្នក​កាន់តែ​ប្រសើរ

ដោយសារ​បច្ចុប្បន្ន អ្នក​អាចធ្វើ​ឲ្យ​បញ្ជី​អ​ច​នល​ទ្រព្យ​សម្រាប់​លក់ ឬ​ជួល របស់​អ្នក​ឲ្យ​ប្រសើរឡើង ដោយ​ដាក់​វា​នៅ​ជាមួយ​វេ​ប​សាយ​អចលនទ្រព្យ​មួយចំនួន​តូច ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​អ្នក​អាច​ចំណាយ​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អចលនទ្រព្យ​របស់​អ្នកទទួលបាន​ការចាប់​អារម្មណ៍ និង​មើលឃើញ​លឿន៕

រដ្ឋមន្ត្រី​ទេសចរណ៍ ដាក់​កំហិត​ឲ្យ លោក ​យន្ត មីន ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ

0
រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន / លោក យន់ មីន ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​ខេត្ត និង​ជា​អភិបាលខេត្ត​ព្រះសីហនុ

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានដាក់​កំហិត​ឲ្យ​លោក យន់ មីន ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​ខេត្ត និង​ជា​អភិបាលខេត្ត​ព្រះសីហនុ ព្រម​ក​ទាំង​ថា្នក់​ដឹកនាំ​ម​ខេត្ត​ព្រះសីហនុ​ទាំងអស់ ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​គ្រប់គ្រង​កាកសំណល់​រាវ​ក្នុង​ក្រុង ពិសេស​ចំពោះមុខ​ត្រូវខិតខំ​ទប់ស្កាត់​ឱ្យបាន នូវ​ទឹក​កខ្វក់​មិនឱ្យ​ហូរ​ចូល​សមុទ្រ។

លោក ថោង ខុន ក៏បាន​ស្នើឱ្យ​រដ្ឋបាល​ក្រុង​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ក្នុង​ក្រុងព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ក្នុងការ​បំពេញការងារ និង​បន្ថែម​ឧបករណ៍ មធ្យោបាយ សម្ភារៈ​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ប្រមូល​សំរាម និង​កាកសំណល់​ក្នុង​ក្រុង ពិសេស​ត្រូវ​ពង្រាយ​ធុង​ដាក់​សំរាម​នៅ​គ្រប់​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវមាន​ដេប៉ូ​សំរាម និង​ពង្រីក​មធ្យោបាយ​ដឹកជញ្ជូន​សំរាម​ទាំងនោះ​ឱ្យបាន​ជាប់​ជាប្រចាំ ព្រមជាមួយ​ការយកចិត្តទុកដាក់ ជំរុញ​ការជួលជុល​ផ្លូវ​ទៅកាន់​កន្លែង​ចាក់សំរាម ឱ្យបាន​ឆាប់រហ័ស សំដៅ​ធ្វើឱ្យ​ទីក្រុង​ព្រះសីហនុ​ទាំងមូល ក្លាយជា​ទីក្រុង​ស្អាត​គ្មាន​សំរាម។

ត្រូវខិតខំ​ទប់ស្កាត់​សំណង់​អនាធិបតេយ្យ និង​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ឱ្យបាន​ល្អ ពិសេស​ការដឹកជញ្ជូន​បញ្ចេញ​កាកសំណល់ សាងសង់​ឱ្យបាន​ទាន់ពេលវេលា។ ត្រូវរាយការណ៍ជូន​ក្រសួង​ជំនាញ ដើម្បី​សុំ​ជួយ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​អោយបាន​រហ័ស ក្រោយ​រដូវ​ភ្លៀវ​នេះ។ ខាង​ផ្នែក​ទេសចរណ៍ ត្រូវខិតខំ​សហការគ្នាជាមួយ​ក្រុង និង​គណកម្មាធិការ​គ្រប់គ្រង​ឆ្នេរ ធ្វើការ​គ្រប់គ្រង​ឆ្នេរ​ឲ្យ​បានល្អ​ខិតខំ​សម្អាត និង​គ្រប់គ្រង​ឆ្នេរ​ខ្សាច់ថ្មីៗ ដើម្បីឱ្យ​ប្រជាជន​បាន​កម្សាន្ត។ ត្រូវ​គ្រប់គ្រង​ផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍ ឱ្យបាន​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ការងារ។ អាជ្ញា​រធរ​ខេត្ត ក្រុង និង​មន្ទីរជំនាញ​ត្រូវខិតខំ​គ្រប់គ្រង​ការដាក់​ស្លាក​សញ្ញា​អាជីវកម្ម​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​ជំនាញ។រដ្ឋមន្ត្រី​បញ្ជាក់​ឲ្យ​ដឹង។

លោក​រដ្ឋមន្ត្រី​បន្តថា ថ្វី​ដ្បិត​គណៈកម្មការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​ខេត្ត​ជួបប្រទះ​នូវ​បញ្ហា​ខ្វះខាត​មួយចំនួន ដូចជា​ធនធានមនុស្ស សម្ភារៈប្រើប្រាស់ ក៏ដូចជា​ថវិកា​ក៏ពិតមែន ប៉ុន្តែ​សមាជិក​នៃ​គណៈកម្មការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ត្រូវខិតខំ​អនុវត្ត​ការងារ​ជំនាញ​ដែល​ក្រសួង​បានដាក់ចុះ ពិសេស​នៅពេល​សង្កេតឃើញ​មាន​បញ្ហា​មិន​ប្រក្រតី ត្រូវ​រាយការណ៍​ទៅកាន់​ក្រសួង​ជំនាញ ដើម្បី​ធ្វើការ​ណែនាំ​ឱ្យបាន​ទាន់ពេលវេលា ពីព្រោះ​ការរាយការណ៍​ពី​ព័ត៌មាន​ជា​រឿង​ដ៏​ចាំបាច់​បំផុត ដើម្បី​ក្រសួង-ស្ថាប័ន​ជំនាញ មាន​ផែន​ការជួយ​ដោះស្រាយ​ទាន់ពេលវេលា ព្រោះ​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​មួយ​ដ៏​សំខាន់​នោះ មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង ដើម្បី​ទទួលបាន​អ្នកវិនិយោគ និង​ទេសចរ​ជាតិ-អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន។

លោក​អភិបាល​យន្ត មីន បាន​លើកឡើងថា អជ្ញាធរ​ខេត្ត​តែងតែ​យកចិត្តទុកដាក់​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហា​អនាម័យ បរិស្ថាន សំរាម កាកសំណល់​រាវ ដីធ្លី សំណង់ ការគ្រប់គ្រង​អាជីវកម្ម​ទេសចរណ៍​ជាដើម ដែល​សម្រេចបាន​លទ្ធផល​នាពេល​កន្លងមក ហើយក៏​នៅមាន​បញ្ហា​ប្រឈម​នានា ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​រួមគ្នា​ពិភាក្សា​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ឱ្យបាន​ល្អ ប្រកបដោយ​ប្រសិទ្ធ​ភាពជា​បន្ត៕

ភ្ញាក់ផ្អើល! កូរ៉េខាងត្បូង គ្រោង​វិនិយោគ​គំរោង​ដ៏​ទាន់សម័យ​នៅ​កូរ៉េខាងជើង

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រោយ​ជំនួប​ជា​ប្រ​តិ្ត​សាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​ខាងត្បូង​ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ ប្រទេស​កូរ៉េខាងត្បូង​មានបំណង​បង្កើត​ទីក្រុង​ឆ្លាត (Smart City) នៅក្នុង​ប្រទេស​កូរ៉េខាងជើង ដើម្បី​រឹតចំណង​ការទូត និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្និត​ស្នាល ដែលជា​គូសត្រូវ​នឹង​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។

បើតាម​របាយការណ៍​សារព័ត៌មាន Govlnsider បានចេញ​ផ្សាយ​កាលពីពេល​ថ្មី​នេះ ថា បើ​គ្មាន​ការរំខាន​ពី​ទីក្រុង​ព្យុងយ៉ាង​នោះទេ  អង្គការ​អន្តរជាតិ​នៃ​រដ្ឋា​បាល​ទីក្រុង​សេ​អ៊ូ​ល និង​វិទ្យាស្ថាន ICT នឹង​សាងសង់​ទីក្រុង​ឆ្លាត នៅក្នុង​ទឹកដី​នៃ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង។

លោក Lee Kyong-yol អគ្គលេខាធិការ​របស់​អង្គការ World Smart Sustainable Cities Organization បាន​ឲ្យ​ដឹងថា អង្គការ​ទីក្រុង​ប្រក​ដោយ​ភាព​វ័យឆ្លាត ពិភពលោក (World Smart Sustainable Cities Organization) នឹង​សាងសង់​ទីក្រុង​ក្រុង​ឆ្លាត​នៅក្នុង​ទី​ព្យុងយ៉ាង ក្នុង​គោលបំណង​ធ្វើការ​រួមគ្នា ជាមួយ​បណ្តា​ទីក្រុង​កូរ៉េខាងជើង ដើម្បីអោយ​មានការ​អភិវឌ្ឍ​ន៍​ល្អ និង​មាន​ភាប​ឆ្លាត​វៃ។

ទីក្រុង​ព្យុងយ៉ាង នឹង​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ប៉េកាំង ទីក្រុង​សឹង្ហ​បុរី ទីក្រុង​តូ​ក្យូ និង​ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​សម្ភោ​ធ​បណ្តាញ​ទីក្រុង​ឆ្លា​ង ពោលគឺ​នឹង​ចាប់ផ្តើម​សម្ពោធ​ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំ២០១៩ ខាងមុខនេះ។ វេទិកា​មួយ​នឹង​ត្រូវបាន​ផ្តល់ឱ្យ​អភិបាលក្រុង​នានា មកពី​ប្រទេស​ទាំងនេះ​ចូលរួម ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា បណ្តាញ North East Asian Smart City។

កិច្ចចរចា​សន្តិភាព រវាង​ប្រទេស​កូរ៉េ​ទាំងពី​នៅក្នុង​ឆ្នាំនេះ បានធ្វើអោយ​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ឆ្នាំនេះ ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​គំនិត​ផ្តួចផ្តើម ក្នុងការ​បង្កើត​ទីក្រុង​ឆ្លាត​នេះ  (Smart City)៕