លោក ច្រឹ​ក សុខ​នី​ម និយាយ​ពី​អត្ថន័យ​នៃ​ពណ៌​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក

ភ្នំពេញ៖ ស្របពេល​ការប្រកួតប្រជែង​គ្នា ក្នុង​វិស័យ​អចលនទ្រព្យ​កំពុង​មានការ​កើន​ទ្បើង ការទិញ​ម៉ាក​ឬ​ហ្វ្រេ​ន​ឆា​យស៍​ពី​ក្រុមហ៊ុន​អន្តរជាតិ​ណាមួយ យកមក​ប្រតិបត្តិការ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ពេញនិយម​នៅក្នុង​ទីផ្សារ ដែលមាន​ការរីកចំរើន​យ៉ាង​ឆាប់រហ័ស​នេះ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ដែល​បាន​ទិញ​ហ្វ្រេ​ន​ឆា​យស៍​ពី​ក្រុមហ៊ុន Century21 Cambodia បាន​ពន្យល់​ពី​មូលហេតុ និង​ផលចំណេញ​ពី​ការសម្រេចចិត្ត​ទិញ​ម៉ាក​របស់​ក្រុមហ៊ុន​នេះ។

តើ​មូល​ហេតុអ្វី​បានជា​លោក​សម្រេចចិត្ត​ទិញ​ហ្វ្រេ​ន​ឆា​យស៍ Century21 Cambodia និង​បានចាប់ផ្តើម​យ៉ាងដូចម្តេច?

ខ្ញុំ​បានចាប់ផ្តើម​ទិញ​ម៉ាក​ក្រុម​ហ៊ុ​នេះ ពី​ខែកញ្ញា​ឆ្នាំមុន។ ការសម្រេចចិត្ត​ទិញ​ហ្វ្រេ​ន​ឆា​យស៍​របស់​ក្រុមហ៊ុន​នេះ ដោយសារ​ខ្ញុំ​មើលឃើញ​ពី​សក្តានុពល​របស់Century21 ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ដែលមាន​ទីតាំងនៅ៧៥ប្រទេស មាន​ការិយាល័យ​ធ្វើការ​ចំនួន៧២៣០ មាន​ភ្នាក់ងារ​លក់​ជាង១១ម៉ឺន​នាក់ និង​បាន​បង្កើត​ទ្បើង​តាំងពី​ឆ្នាំ១៩៤។ អ្វីដែល​ក្រុម​ហ៊ុ​នេះ​ធ្វើ គឺ​ការ​ចងក្រង​ជា​បណ្តុំ​នៃ​បណ្តាញ។ ដូច្នេះ​ពេល​និយាយ​ពី​ក្រុមហ៊ុន Century21 គឺ​និយាយ​ពី​បណ្តាញ​ដ៏​ខ្លាំង​របស់​ក្រុមហ៊ុន​នេះ។

តើ​អ្វី​ជា​អត្ថប្រយោជន៍​ពិតប្រាកដ​ដែល​ក្រុមហ៊ុន Century21 ផ្តល់ជូន?

តាម​ធម្មតា​ក្រុមហ៊ុន​ក្នុងស្រុក ពួកគេ​ធ្វើការ​មាន​លក្ខណៈ​តែ​ឯកឯង ប៉ុន្តែ​សម្រាប់ Century21 គឺជា​បណ្តុំ​ការិយាល័យ​ធ្វើការ​រួមគ្នា និង​មាន​ក្រុមការងារ​ច្រើន​ដែល​អាច​សហការគ្នា​បាន។ ប្រសិនជា​យើង​ទៅ​ជួប​អ្នក​អភិ​វ​ឌ្ឈ​ន៍ ឬ​ម្ចាស់​គំរោង​ហើយ​បង្ហាញ​ពី Century21 គេ​ចាប់ផ្តើម​ស្គា​ល់ហើយ ទោះជា​ក្រុមហ៊ុន​នេះ​ទើប​ចូលមក​កាន់​ទីផ្សារ​នេះ​ក្តី តែ​សម្រាប់​នៅ​បរទេស​ពេល​និយាយ​ពី​ក្រុមហ៊ុន​នេះ គេ​ស្គាល់​ក្រុមហ៊ុន​នេះ​ច្បាស់​ជា​យូរ​មកហើយ។

ក្រៅពី​កេ​រ្ត៍​ឈ្មោះ​របស់ Century21 ក្រុមហ៊ុន​នេះ​មាន​បច្ចេកទេស​នៃ​ការនិយាយ ដើម្បី​ឲ្យ​អតិថិជន​មានការ​ជឿជាក់​លើ​អ្វីដែល​យើង​និយាយ ហើយ​មិនមែន​យើង​និយាយ​តែម្នាក់ឯង​ទេ តែ​យើង​និយាយ​ជា​ផ្នែក​មួយ​របស់​ពិភពលោក។ ឧទាហរណ៍​ជាក់ស្តែង​យើង​បាន​សហប្រតិបត្តិការ ជាមួយ​ភ្នាក់ងារ Century21 នៅ​ប្រទេស​កូរ៉េ ជប៉ុន តៃវ៉ាន់ និង​កាណាដា​ជាដើម។ បើ​ពួកគេ​មានបំណង​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា ពួកគេ​អាចទាក់ទង​នឹង​បណ្តាញ​របស់​យើង​នៅទីនេះ។ ប្រសិនជា​យើង​មិនមែនជា​ផ្នែក​មួយ​របស់ Century21 យើង​មិន​អាចមាន​ច្រក​ឆ្ពោះទៅកាន់​ពិភពលោក​នោះទេ។ នេះ​មានន័យថា​យើង​មាន​ប្រ​ព័​ន្ឋ​ជា​សាកល ដែល​យើង​អាច​ចុះផ្សាយ​លក់​ទៅក្នុង​ប្រ​ព័​ន្ឋ​នៃ​បណ្តាញ​របស់​យើង​លំដាប់​ពិភពលោក។ដូច្នេះ​បើ​យើង​មាន​ប្រ​ព័​ន្ឋ​នេះ ទោះបីជា​យើង​ផ្សព្វផ្សាយ​លក់​នៅ​កម្ពុជា​មែន តែ​បណ្តាញ​របស់​យើង​នៅ​ពិភពលោក​ពួកគេ​អាច​ឃើញ​អចលនទ្រព្យ ដែល​យើង​ដាក់លក់​តាមរយៈ​បណ្តាញ​របស់Century21។ អញ្ចឹង​បើ​យើង​ទទួលបាន​គំរោង​មួយ​ផ្តាច់មុខ​តែម្នាក់ឯង ដូចជា លក់​វី​ទ្បា ឬ​ខុន​ដូ បើ​យើង​ជា​ក្រុមហ៊ុន​តូច​មួយ​ទៅ​និយាយ​ជាមួយ​អ្នក​អភិ​វ​ឌ្ឈ​ន៍ នោះ​ពួកគេ​មិនសូវ​ចាប់អារម្មណ៍​ទេ តែបើ​យើង​និយាយ​ពី Century21 ការ​ឲ្យ​តំលៃ​របស់​អ្នក​អភិ​វ​ឌ្ឈ​ន៍​ចំពោះ​យើង​គឺ​ផ្សេង​ពី​ក្រុមហ៊ុន​ក្នុងស្រុក។ នេះហើយ​ជា​អំណាច និង​សក្តានុពល​នៃ​កេ​រ្ត៍​ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ។

យើង​ក៏​អាចជួយ​គ្នា​បាន​ច្រើន ព្រោះ​យើង​អាច​ចែករំលែក​ការលក់​ដល់​ក្រុមហ៊ុន​នៅក្នុង​ទីផ្សារ​ដ៏​ធំ​របស់​យើង ដើម្បី​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា គឺ​ក្រុមហ៊ុន​ក៏​ជោគជ័យ អតិថិជន​ក៏​ជោគជ័យ និង​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក៏​ជោគជ័យ។

តើ​អ្វី​ជា​ភាពខុសគ្នា​របស់​ក្រុមហ៊ុន​ធម្មតា និង Cuntury21 Mekong?

យើង​ពិត​ជាមាន​ភាពខុសគ្នា ដោយសារ​យើង​មានរ​ចនាស​ម្ព័​ន្ឋ​ដឹកនាំ​ច្បាស់លាស់ មាន​ក្រុមការងារ​ជា​អ្នកផ្តល់​ប្រឹក្សា​ឲ្យ​យើង​ច្រើន ដែល​ពួកគេ​សុ​ទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ​ផ្នែក​អចលនទ្រព្យ និង​មាន​បណ្តាញ​ខ្លាំង ព្រមទាំង​មាន​អ្នកមាន​ទ្រព្យធន​ច្រើន និង​ជា​អ្នកវិនិយោគ​អចលនទ្រព្យ កត្តា​នេះហើយ​ទើប Century21 ដើរ​ខុសពី​ក្រុមហ៊ុនផ្សេងៗទៀត។

តើ​អ្វី​ជា​ជំនាញ​ពិតប្រាកដ​របស់ Century21?

ក្រុមហ៊ុន Century21 ផ្តោត​តែ​បី​ផ្នែក​ប៉ុណ្ណោះ គឺ​ការទិញ លក់ ជួល និង​មិនសូវ​ធ្វើ​ការងារ​ផ្នែក​វាយ​តំលៃ និង​ផ្នែក​គ្រប់គ្រង​អចលនទ្រព្យ​នោះទេ បើទោះជា​មាន​អ្នកខ្លះ​ធ្វើការ​ងារ​នេះ​ក្តី។ មូលហេតុ​ដែល​យើង​ផ្តោតលើ​ផ្នែក​ទាំងបី​នេះ ដោយសារ​វា​ជា​ចំណូល​ដ៏​ធំ​ក្នុង​វិស័យនេះ ព្រោះ​ចំណូល​ខ្ពស់​ពី​វិស័យនេះ មិនមែន​បានមកពី​ការវាយតំ​លៃ​និង​ការគ្រប់គ្រង​អចលនទ្រព្យ​នោះទេ។ ឧទាហរណ៍​ថា អចលនទ្រព្យ​មួយ​មាន​តំលៃ៥លាន​ដុល្លារ ហើយ​យើង​ទទួលបាន​ចំណូល៥ភាគរយ​តើ​យើង​បាន​ប៉ុន្មាន បើ​ធៀប​នឹង​ការវាយតំ​លៃ​មួយ​ករណី​គឺ​បានតែ១៥០ ទៅ២០០ដុល្លារ​ប៉ុណ្ណោះ។

យើង​ធ្វើបាន​គ្រប់​រឿង តែ​មនុស្ស​មាន​ភាពខ្លាំងរៀងៗខ្លួន អញ្ចឹង​ភាពខ្លាំង​របស់Century21 ជា​អ្វីដែល​ក្រុមហ៊ុន​ផ្សេងទៀត​មិនមាន។

ហេតុ​អី​បានជា​ក្រុមហ៊ុន​នេះ​ជ្រើសរើស​ពណ៌​លឿង​ជា​និម្មិត្តសញ្ញា​របស់ខ្លួន?

ពណ៌​មាស វា​ជា​ពណ៌​តំណាង​ឲ្យ​ភាពមានបាន និង​ទ្រព្យធន​ដ៏​ស្តុកស្តម្ភ​ក្នុង​វិស័យ​អចលនទ្រព្យ។ ក្រុមហ៊ុន​យើង​ជួយ​អតិថិជន​ឲ្យ​លក់​អចលនទ្រព្យ​ដាច់ យើង​ជួយ​ពួកគាត់​ឲ្យ​ទិញ​អចលនទ្រព្យ​បានល្អ និង​អចលនទ្រព្យ​ដែល​អ្នកដទៃ​មិនដឹង។

តើ​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​យ៉ាងដូចម្តេច​ក្នុង​វិស័យនេះ?

ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្តើម​មានការ​យល់ដឹង ទាក់ទង​នឹង​វិស័យនេះ។ បើ​និយាយ​ពាក់​ព័​ន្ឋ​បញ្ហា​ផ្លូវច្បាប់ អ្នកខ្លះ​មិន​ចង់​ចំណាយពេល​ទេ ពួកគេ​បាន​ពឹងពាក់​ក្រុមហ៊ុន​អចលនទ្រព្យ​ធ្វើការ​ឲ្យ​គាត់។ មិនមែន​មានន័យថា​គាត់​ធ្វើ​មិនកើត​ទេ គឺ​មនុស្ស​ធ្វើកើត​ទាំងអស់​អាស្រ័យ​លើ​ឆន្ទៈ​និង​ពេលវេលា ប៉ុន្តែ​បើ​គាត់​គ្មាន​ជំនាញ ពួកគាត់​អាច​ចូលរួម​ពិភាក្សា និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Century21 Mekong ឬ​ក្រុមហ៊ុនផ្សេងៗទៀត ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនោះ​ជំនួស​គាត់។ ធ្វើបែបនេះ​គាត់​ចំណេញ​ទាំង​ពេលវេលា ចំណេញ​ទាំង​ថវិកា ព្រោះ​ជួន​កាលបើ​គាត់​ធ្វើ​រឿង​នោះ​ខ្លួនឯង គាត់​ខាត​ទាំង​ពេល​ហើយ​ចំណាយ​អស់​ថវិកា​ច្រើន​ថែមទៀត ដោយសារ​គាត់​មិនដឹង​ពី​បែបបទ​ការងារ។

នេះ​ជាការ​ហុច​សក្តានុពល​សំខាន់​ណាស់ សម្រាប់​បុគ្គល សហគមន៍​និង​សង្គមជាតិ៕

តម្លៃ​ដីធ្លី​ទាប​នៅ​កម្ពុជា ជា​កាលានុវត្តន៍​ភាព​ស​ម្រា​ប់​ទាក់ទាញ​វិ​និ​យោ​បរទេស

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ បើទោះជា​តំលៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​កើន​ទ្បើង​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​តំលៃ​ដី​បច្ចុប្បន្ននេះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ពាណិជ្ជកម្ម​នៅ​ទ្បើ​យ​ទេ ផ្ទុយទៅវិញ​វា​ជា​កាលានុវត្តភាព​មួយ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​និង​ជំរុញ​កំនើន​សេដ្ឋកិច្ចជាតិ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Vtrust បាន​ថ្លែងថា ការ​ទ្បើង​ថ្លៃ​ដីធ្លី​នៅ​ឆ្នាំ២០១៥នេះ មិន​ខ្ពស់​ណាស់ណា​នោះទេ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​បើ​ធៀប​នឹង​ឆ្នាំ២០១៣កន្លងមក តំលៃ​ដីធ្លី​នៅ​ឆ្នាំ២០១៥នេះ​ហាក់​ខ្ពស់​បន្តិច។លោក​បន្តថា ការ​ទ្បើង​ថ្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ​វា​អាស្រ័យ​តាម​តំបន់​ប៉ុណ្ណោះ ដែល​តំបន់​ជាយក្រុង​កើន​ទ្បើង​ក្នុង​រង្វង់​ពី១០ទៅ២០ភាគរយ តែ​នៅក្នុង​ក្រុង​ដីធ្លី​បាន​ទ្បើង​ថ្លៃ​ចន្លោះ​ពី១០ទៅ១៥ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា “ការ​ទ្បើង​ថ្លៃ​ដី​ក្នុង​តំលៃ​បច្ចុប្បន្ននេះ មិន​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​នោះទេ ព្រោះ​បើ​ធៀប​ជាមួយ​ប្រទេស​ជិត ខាង​តំលៃ​ដី​នៅ​ប្រទេស​យើង​នៅ​ធូរ​ថ្លៃ​ជាងគេ​ច្រើនណាស់។លោក​បន្តថា “ការ​ទ្បើង​ថ្លៃ​ដីធ្លី​ក្នុង​រង្វង់១០ទៅ២០ភាគរយ គឺ​សមស្រប​នឹង​កំណើនសេដ្ឋកិច្ច​ប៉ុណ្ណោះ ដូច្នេះ​តំលៃ​នេះ​មិនទាន់​លំបាក​ដល់​អ្នកវិនិយោគ​ទេ តែ​រយៈពេល៤ទៅ៥ឆ្នាំ​ទៀត​បើ​ដី​នៅ​បន្ត​ទ្បើង​ថ្លៃ ទើប​អាច​ប៉ះពាល់​ដល់​អ្នក​មានបំណង​វិនិយោគ​នៅ​កម្ពុជា។

លោក សន សៀ​ប អគ្គនាយក​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Key Real Estate បាន​លើកទ្បើង​ស្រដៀង​គ្នា​នឹង​លោក​សុខ​នី​ម ដោយ​លោក​បាន​ថ្លែង តំលៃ​ដីធ្លី​ប​ច្ចុ ប្បន្ន​សមស្រប​នឹង​កំនើនសេដ្ឋកិច្ច​របស់​យើង ព្រោះ​កំនើន​ដីធ្លី​កើន​ទ្បើង ឬ​ថយចុះ​ក៏ អាស្រ័យ​លើ​សេដ្ឋកិច្ច​ផងដែរ ជាក់ស្តែង​តំលៃ​ដីធ្លី​ដែល​យើង​ឃើញ​បច្ចុប្បន្ននេះ គឺ​ដី នៅ​រាជធានី​ភ្នំពេញ​មាន​តំលៃ​ខ្ពស់​ជាងគេ បន្ទាប់មក​ខេត្តសៀមរាប និង​ខេត្ត​ព្រះ​សី ហ​នុ​នៅ​លេខ​រៀង​បន្ទាប់។លោក​បន្តថា តំលៃ​ដី​បច្ចុប្បន្ននេះ​មិន​ប៉ះពាល់​ដល់​លំហូរ វិនិយោគ​បរទេស​ចូលមក​កម្ពុជា​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ចូល មក​កម្ពុជា​យ៉ាងគំហុក ដែល​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន កូរ៉េ ចិន សាំង​ហ្កា​ពួរ ម៉ា​ទ្បេ​ស៊ី តៃវ៉ាន់ ចិន​ហុងកុង​ជាដើម។

លោក​បន្តថា “តំលៃ​ដី​នៅ​រាជធានី​ភ្នំពេញ កើន​ទ្បើង​ជាធ​ម្យ​ម​ក្នុង​រង្វង់៥ទៅ១៥ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​បើ​វា​បន្ត​កើន​ទ្បើង​រហូត ខ្ញុំ​គិតថា​វា​នឹង​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​នាពេលខាងមុខ ព្រោះ​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ សេដ្ឋកិច្ច​យើង​នៅ​តូច​ជាងគេ ដូច្នេះ​បើ​តំលៃ​ដី​យើង​កើន​ស្មើ នឹង​ប្រទេស​ក្នុង​តំបន់ អ្នកវិនិយោគ​ច្បាស់​ជា​ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​ហើយ។លោក​បន្តថា “ខ្ញុំ​គិតថា​ផលប៉ះពាល់​នេះ នឹង​មិនកើត​ទ្បើង​នៅ​រយៈពេល៥ឆ្នាំ​ខាងមុខ​ទេ ព្រោះថា​កម្ពុជា​មិនមាន​អ្នក​មក​ក្រ​ទ្បុ​ក​ទីផ្សារ​ទៀត​ទេ ហើយ​អ្នកវិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពួកគាត់​ចូលមក​មាន​គោលបំណង​ជាក់លាក់ និង​ស្រាវជ្រាវ​លំអិត​សិន​មុន​ពួកគាត់​ចាប់ផ្តើម​វិនិយោគ។

លោក សន សៀ​ប បាន​បន្តថា “វា​ជាទី​ផ្សារ​ពិតប្រាកដ​មួយ​នាពេលនេះ មិនមែនជា​ទីផ្សារ​បំប៉ោង​នោះទេ ព្រោះ​បើ​វា​ជាទី​ផ្សារ​បំប៉ោង​ពេល​មាន​បញ្ហា​អ្វីមួយ វា​នឹង​ជាប់គាំង តែបើ​វា​ជាទី​ផ្សារ​ពិតប្រាកដ​វា​មិន​ជាប់គាំង​នោះទេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន World Trust Estate ដែល​បាន​សិក្សា​ពី​តំលៃ​ដីធ្លី​នៅ​ទូទាំង​ខ័​ណ្ឌ​ចំនួន១២ នា​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹងថា តំលៃ​ដីធ្លី​នៅក្នុង​ភ្នំ ពេញ​មាន​កំណើន​ចន្លោះ​ពី១០ទៅ៣០ភាគរយ អាស្រ័យ​លើ​តំបន់​ទីតាំង​ដែលមាន សកម្មភាព​ពាណិជ្ជកម្ម ដី​នៅ​តំបន់​លំនៅដ្ឋាន និង​ដី​នៅ​តំបន់ឧស្សាហកម្ម ជាក់ស្តែង តំលៃ​ដីធ្លី​នៅ​តំបន់​ពាណិជ្ជកម្ម នៅតាម​បណ្តោយ​ផ្លូវធំ​ក្នុង​ខ័​ណ្ឌ​ចំការមន​ក្នុងឆ្នាំនេះ បាន​កើន​ទ្បើង​ដល់​ចន្លោះ​ពី៣៥០០ ទៅ៨០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ធៀប​នឹង៣៥០០ទៅ៥៥០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​កាលពី​ឆ្នាំមុន។

ដី​តំបន់​ពាណិជ្ជកម្ម តែ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវតូចៗ បាន​កើន​ចន្លោះ​ពី ២៥០០ទៅ៣០០០ដុល្លារ ដល់២៨០០ដល់៤០០០ដុល្លារ​នៅ​ឆ្នាំនេះ៕

ទីក្រុង​រណប​ថ្មី​មួយ​កំពុង​បង្ហាញខ្លួន​ក្នុងស្រុក​ខ្សាច់កណ្តាល

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ទីក្រុង​រណប​ថ្មី​មួយ​នឹង​លេចឡើង​ក្នុង​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​នាពេលខាងមុខ​នេះ តាមរយៈ​ការវិនិយោគ​របស់​អ្នកវិនិយោគ​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ឥណ្ឌា ដែល​គ្រោង​បោះទុន​រួមគ្នា​អភិវឌ្ឍន៍​ទីក្រុង​រណប​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ​មួយ លើ​ទំហំ​ដី២០០០ហិកតា។

ពីមុន​តំបន់​នេះ​ធ្លាប់ជា​តំបន់​លិច​ទឹក និង​ជា​វាល​បឹង​ល្ហល្ហេវ ប៉ុន្តែ​តំបន់​នេះ​បាននិងកំពុង​ទទួលបាន​ការចាប់អារម្មណ៍ និង​ទាក់ទាញ​មនុស្ស​ទៅ​រស់នៅ​កាន់តែច្រើន ដោយសារ​តំបន់​នោះ​មាន​រោងចក្រ​ជាង២០ ដែល​បាននិងកំពុង​ដំណើរកា​រ ស្របពេល​ក្រុមហ៊ុន SKYLAND Group បាននិងកំពុង​រៀបចំ​រមណីយដ្ឋាន និង​បុរី ព្រមទាំង​ខុន​ដូ​នៅ​តំបន់​នោះ​នាពេល​ខាងមុខនេះ។

លោក​ឧកញ៉ា​ស្រី ចាន់ថន អគ្គនាយក​ក្រុមហ៊ុន SKYLAND ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន Jet Group បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា លោក​កំពុង​ស្វែងរក​ដៃគូ​បន្ថែម ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ ជាទី​ក្រុង​រណប​លើ​ផ្ទៃដី៥០០ហិកតា​ក្នុង​ជំ​ហ៊ាន​តំបូង។លោក​បន្តថា លោក​បាននិងកំពុង​រៀ​ប​ចំ​តំបន់​នេះ​ជា​រមណីយដ្ឋាន​ទេសចរណ៍​លើ​ផ្ទៃដី១០០ហិកតា ដោយ​គ្រោង​បោះទុន​ទឹកប្រាក់ ១០០លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​រមណីយដ្ឋាន​មួយ​ដ៏​ទាក់ទាញ ដោយ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​មក​កំសាន្ត​នៅ​ក្រុងភ្នំពេញ​នឹកឃើញ​តំបន់​នេះ​មុនគេ។

លោក​បន្តថា រមណីយដ្ឋាន​នេះ​បាននិងកំពុង​រៀបចំ​ជា​ជំ​ហ៊ាន​តំបូង ដោយមាន​ខ្ចូ​ស​អង្គុយ​ញុំ​ា​អាហារ មាន​កន្លែង​លេង​ទឹក កន្លែង​ជិះ​ម៉ូតូ​ទឹក​ជំ​ហ៊ាន​តំបូង និង​កំពុង​ទាក់ទាញ​អ្នកវិនិយោគថ្មីៗបន្ថែមទៀត ដើម្បី​វិនិយោគ​លើ​គំរោង​រមណីយដ្ឋាន​នេះ​ដូចជា​កន្លែង​ប្រណាំងសេះ កន្លែង​ប្រណាំង​រថយន្ត ម៉ូតូ សួន​ទឹក​កំសាន្ត​ខ្នាត​ធំ និង​សេវាកម្ម​កំសាន្ត​លក្ខណៈ​អន្តរជាតិ​ដទៃទៀត។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សាងសង់​ផ្ទះល្វែង ផ្ទះ​បែប​អាជីវកម្ម ផ្សារ​បណ្តែត​ទឹក​លើកតំបូង​នៅ​កម្ពុជា និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន​ទៀត។

ជាមួយគ្នានេះ​ក្រុមហ៊ុន SKYLAND STAR5 Development Pvt, Ltd បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ខុន​ដូ​ទី១ ដែលមាន​កំពស់៩ជាន់​នៅពេលឆាប់ៗខាងមុខនេះ​បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​អនុម័ត​យល់ព្រម​ចំពោះ​គំរោង​នេះ។ លោក​នឹង​ចាប់ផ្តើម​សាងសង់​ខុន​ដូ​ទី១ ក្នុងចំណោម​ខុន​ដូ​ចំនួន៣អាគារ​នៅក្នុង​ភូមិ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក​ឧកញ៉ា​ស្រី ចាន់ថន​បាន​បន្តថា ខុន​ដូ​នេះ​ត្រូវបាន​រចនា​ឡើង​តាម​បរិបទ​ស្ថាបត្យកម្ម​កម្ពុជា បាន​រាំង ដែលមាន​លក្ខណៈ​ទំនើប ស៊ី​វិ​ល័យ ពិសេស​មាន​ប្រ​ព័​ន្ឋ​ខ្យល់​ចេញចូល​ធម្មជាតិ និង​មាន​បំពាក់​សម្ភារៈ​បរិក្ខា​ទំនើប។ ខុន​ដូ​នេះ មាន​ចំណត​យានយន្ត និង​ផ្សារ​ទំនើប នៅ​ជា​ន់ទី១ និង​ចាប់ពី​ជាន់​ទី២ដល់​ជាន់​ទី៩ជា​លំនៅដ្ឋាន ដែលមាន​ផ្ទះ​សរុប​ចំនួន២០០យូ​នី​ត។

លោក​បាន​បន្តថា “មូល​ហេតុដែល​ក្រុមហ៊ុន​ជ្រើស​រើសយក​ទីតាំង​នេះ ដោយសារ​ក្រុមហ៊ុន​បាន និង​កំពុង​រៀបចំ​រមណីយដ្ឋាន​ខ្នាត​ធំ​នៅ​តំបន់​នេះ ដែល​ពេលអនាគត​ប្រជាពលរដ្ឋ​នឹង​ទៅ​កំសាន្ត​នៅ​តំបន់​នោះ ពិស​ស​តំបន់​នោះ​មាន​ភាព​អំណោយផល​សំរាប់​វិស័យ​ទេសចរណ៍។ លោក​បន្តថា “ដោយសារ​ទីក្រុង​របស់​យើង​កាន់​តែមាន​សភាព​ចង្អៀត និង​ការធ្វើដំណើរ​ទៅ​តំបន់​នេះ​ចំណាយពេល​ត្រឹម៣៥នាទី ក្នុងពេល​មិនទាន់មាន​ស្ពាន​ផង ដូច្នេះ​លោក​គិតថា តំបន់​នេះ​នឹងមាន​ភាព​ទាក់ទាញ​នាពេល​អនាគត។

លោក​បន្តថា ការសិក្សា​ទីផ្សារ​បាន​រកឃើញថា ទីផ្សារ​ខុន​ដូ​និង​តំលៃ​ខុន​ដូ​ដាក់ចេញ​គឺអាច​ទទួលយកបាន ព្រោះ​ខុន​ដូ​នេះ​លក់​ក្នុង​តំលៃ៧០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ និង​មាន​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​ពិសេស ដោយ​អតិថិជន​គ្រាន់តែ​ចំណាយ​ប្រាក់​ក្នុង​មួយខែ​ពី៣០០ ទៅ៤០០ដុល្លារ​អាច​ទិញ​ខុន​ដូ​រស់នៅ និង​សំរាប់​លំហែរ​ចុង​សប្តាហ៍​បាន។

ខុន​ដូ​នេះ​មាន​បី​ប្រភេទ​គឺ​ប្រភេទ​ស្ទី​ឌី​យោ​មាន​ទំហំ៣០ម៉ែត្រការ៉េ បន្ទប់​គេង១មាន​ទំហំ៤៥ទៅ៥០ម៉ែត្រការ៉េ និង​បន្ទប់​គេង២ដែលមាន​ទំហំ៦០ម៉ែត្រការ៉េ។

លោក​ឧកញ៉ា​ស្រី ចាន់ថន​បាន​បន្តថា ក្រៅពី​គំរោង​សាងសង់​ខុន​ដូ​នេះ ក្រុមហ៊ុន​ទាំងពីរ​នឹង​ចាប់ផ្តើម​សាងសង់​វីឡា​ចំនួន២៤៨វីឡា​នៅ​តំបន់​នេះ នៅលើ​ផ្ទៃដី១០ហិកតា។ គំរោង​វីឡា​នេះ​នឹង​រៀបចំ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ទំនើប ដោយ​បង្កប់​ខ្សែភ្លើង​ក្រោម​ដី មាន​ផ្លូវធំ​ទូលាយ មាន​តំបន់​សាធារណៈ​សម្រាប់​អ្នករស់នៅ​ក្នុង​គំរោង​នេះ​អាច​រៀបចំ​ពិធីជប់លៀង ឬ​អាពាហ៍ពិពាហ៍។លោក​បន្តថា លើសពីនេះ​គំរោង​វីឡា​ប្រណីត​នេះ នឹង​រៀបចំ​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់​ចេញពី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​មុន​បង្ហូរ​ចូលទៅក្នុង​ទន្លេ ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន។

គំរោង​ខុន​ដូ​របស់​យើង​គ្រោង​ចំណាយ​ទុនវិនិយោគ៣០លាន​ដុល្លារ និង​គំរោង​វីឡា​គ្រោង​ចំណាយ​ទុនវិនិយោគ​រហូតដល់៦០លាន​ដុល្លារ​អាមេរិក។ នេះ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោកស្រី ចាន់ថន។

អគ្គនាយក​ក្រុមហ៊ុន STAR5 development Pvt, Ltd លោក C.Kiran Kumar Reddy ដែលជា​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន SKYLAND បាន​ថ្លែងថា ការសម្រេចចិត្ត​វិនិយោគ​នៅ​ទីតាំង​ដែល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ គឺជា​សំណួរ​ដែល​មិត្ត​ភ័​ក្រ​លោក​ជាច្រើន​បាន​សួរ​សំណួរ​នេះ ប៉ុន្តែ​លោក​មើលឃើញថា​ទីក្រុង​ភ្នំពេញ​កាន់តែ​មាន​សភាព​ចង្អៀត តំលៃ​ដីធ្លី​បាន​ឡើងថ្លៃ​ខ្ពស់​រួចទៅហើយ ហើយ​គំរោង​ភាគច្រើន​បាន​ផ្តោតលើ​អតិថិជន​ជា​អ្នក​លំដាប់​ខ្ពស់ ប៉ុន្តែ​តំបន់​វិហារ​សួគ៌​គី​ជា​តំបន់​ដែលមាន​ភាព​ទាក់ទាញ​នាពេល​អនាគត។ បន្ទាប់ពី​រយៈពេល៧ឆ្នាំក្រោយ​ទីក្រុង​ភ្នំពេញ​នឹង​កាន់តែ​ចង្អៀត ប្រជាជន​នឹង​ស្វែងរក​ទីតាំងថ្មីៗ នៅ​ជាយក្រុង​ដូចជា​តំបន់​វិហារ​សួគ៌​ដែល​នៅ​កៀក​នឹង​រាជធានី ហើយ​ជា​តំបន់​ដែលមាន​ភាព​អំណោយផល​ខាង​ភូមិសាស្ត្រ និង​បរិស្ថាន។

លោក​បន្តថា “គំរោង​នេះ​យើង​ផ្តល់​ឲ្យ​ប្រជាជន​គ្រប់​កម្រិត រាប់ទាំង​អ្នកក្រីក្រ អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន ដោយ​អ្នកក្រ​អាច​ទិញ​ខុន​ដូ​ប្រភេទ​ស្ទី​ឌី​យោ អ្នកមាន​ចំណូល​មធ្យម​អាច​ទិញ​ផ្ទះ​មាន​ពីរ​បន្ទប់​ឬមួយ​បន្ទប់​គេង ឯ​អ្នកមាន​ធនធាន​ច្រើន​អាច​ទិញ​វីឡា។លោក​បន្តថា “យើង​នឹង​វិនិយោគ​នៅទីនេះ​មួយ​ជំ​ហ៊ានម្តងៗ ហើយ​វីឡា​របស់​យើង​មាន​មាន​សួនច្បារ មាន​អាងទឹក មាន​កន្លែង​លេង​កីឡា និង​កន្លែង​រៀបចំ​កម្មវិធី​នានា ពិសេស​យើង​នឹង​ផ្តល់នូវ​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់ មុន​បង្ហូរ​ចូល​ទន្លេ ព្រោះ​គំរោង​របស់​យើង​គឺ​ទទួលខុសត្រូវ​ចំពោះ​បរិស្ថាន និង​សង្គម។

មេឃុំ​វិហារ​សួគ៌​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ប្រសិនជា​ក្រុមហ៊ុន​ធ្វើ​ផ្ទះ​ឬ​ខុន​ដូ​លក់​នៅ​តំបន់​នេះ អ្នកមូលដ្ឋាន​មិន​ច្រើន​ទេ​មាន​ល​ទ្ឋ​ភាព​ទិញ​គំរោង​ទាំងនេះ គឺ​អ្នក​មកពី​ក្រៅ​អាចមក​ទិញ​ច្រើន តែ​អាជ្ញាធរ​មូលដ្ឋាន​ស្វាគមន៍​គំរោង​អភិវឌ្ឍន៍​បែបនេះ ព្រោះ​វា​នឹងធ្វើ​ឲ្យ​តំបន់​នេះ កាន់តែ​មាន​ភាព​រីកចំរើន​នាពេល​អនាគត។លោក​បន្តថា ប្រសិនជា​រដ្ឋាភិបាល សាងសង់​ស្ពាន​មកកាន់​តំបន់​អរិយ​ក្សត្រ និង​តំបន់​ស្វាយជ្រុំ តំបន់​នេះ​នឹងមាន​ការរីកចំរើន​កាន់តែ​ឆាប់រហ័ស ខណៈ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​មិនទាន់​ធូរធារ​ខ្លាំង​នោះទេ គឺ​ពួកគេ​មាន​ជីវភាព​មធ្យមភាគ​ច្រើន។

លោក​បន្តថា ភូមិសាស្ត្រ​តំបន់​នេះ​ពីមុន​មកជា​ដី​លិច​ទឹក​ច្រើន ប៉ុន្តែ​ពេលនេះ​តំបន់​លិច​ទឹក​ត្រូវ​បង្រួម​នៅសល់​តិច ដោយសារ​ក្រុមហ៊ុន​ចាក់ដី​ដើម្បី​សាងសង់​រោងចក្រ និង​អភិវឌ្ឍន៍ផ្សេងៗ ក្នុង​ឃុំ​ដែលមាន​ដី​ធំជាងគេ​នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ដែល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង១៥០០០នាក់។

លោក​គីម ហ៊ាង​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​សម្តែង​ការ​សាទរ​ចំពោះ​គំរោង​ទីក្រុង​រណប​ថ្មី​នេះ ដោយ​លោក​ថ្លែងថា អ្វីៗវា​អាស្រ័យ​លើ​ផែនការ និង​ថវិកា​ដែល​ក្រុមហ៊ុន​មាន​សម្រាប់​អភិវឌ្ឍន៍ ប៉ុន្តែ​តំបន់​នេះ​ហាក់​មិនទាន់​ដល់ពេល​សម្រាប់​សាងសង់​វីឡា និង​ខុន​ដូ​នៅឡើយ​ទេ បើទោះជា​តំបន់​នេះ​មាន​សក្តានុពល​ខ្លាំង​ក៏ដោយ ប៉ុន្តែ​ត្រូវ​រង់ចាំ​រយៈពេល១០ឆ្នាំក្រោយ។លោក​បន្តថា គំរោង​ខ្លះ​គ្រាន់តែ​ប្រកាស​ក្តុង​ក្ឌាំង ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​និង​លក់​ដី ប៉ុន្តែ​គំរោង​ជាក់ស្តែង​បាន​ដើរទៅ​មុខយឺតៗ មិន​ឆ្លើយតប​នឹង​គោលដៅ​គំរោង​ជាក់ស្តែង។

លោក​បន្តថា “តំបន់​វិហារ​សួគ៌ ជា​តំបន់​មាន​សក្តានុពលភាព ដែល​នឹងមាន​ការរីកចំរើន​នាពេល​អនាគត តែបើ​គំរោង​ខុន​ដូ​និង​វីឡា​ធ្វើភ្លាមៗហាក់បីដូចជា​មិនទាន់​ដល់ពេល​នៅឡើយ។លោក​បន្តថា “អ្នកវិនិយោគ​គួរ​ចាប់ផ្តើម​គំរោង​ធ្វើ​លំនៅដ្ឋាន​ក្នុង​តំលៃ១ម៉ឺន​ដុល្លារ សម្រាប់​កម្មករ​ប្រហែលជា​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន និង​ការ​ពុះ​ដីឡូត៍​លក់​ជាការ​ល្អប្រសើរ មុន​ចាប់ផ្តើម​សាងសង់​ខុន​ដូ ព្រោះ​ទីផ្សារ​ខុន​ដូ​នៅ​តំបន់​ខាងលើ​មាន​ទីផ្សារ​តូច​នៅឡើយ”៕

តោះ​មក​មើល​ភាព​អស្ចារ្យ​នៃ​អគារ Shanghai Tower  ស្ថិតនៅក្នុង​ប្រទេស​ចិន

អគារ​សៀង​ហៃ (Shanghai Tower ) មាន​កម្ពស់ ៦៣២ម៉ែត្រ និង១២៨ជាន់ ស្ថិតនៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ។ អគារ​នេះ​មាន​កន្លែង​មើល​ទេសភាព​ទីក្រុង​ដ៏​ល្អ​បំផុត​ក្នុង​កំរិត​កំពស់ ១២១ ទៅ ៥៦១ម៉ែត និង​មាន​ជណ្តើរយន្ត​លឿន​បំផុត​លំដាប់​ពិភពលោក  ក្នុង​វិនាទី ប្រមាណ​ជា ២០.៥ម៉ែត្រ (៧៤ គីឡូម៉ែត្រ ក្នុង ១ ម៉ោង)។ វា​គឺជា​អាគារ​ខ្ពស់បំផុត​លំដាប់​ទី ២ នៅលើ​ពិភពលោក​បន្ទាប់ពី​អគារ Burj Khalifa ក្នុង​ទីក្រុង​ឌូ​បៃ​ដែលមាន​កម្ពស់ ៨២៨ម៉ែត្រ និង អគារ Skytree ក្នុង​ទីក្រុង​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែលមាន​កំពស់ ៦៣៤ ម៉ែត្រ។

អគារ​ខ្ពស់​លំដាប់​ពិភពលោក​នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​រចនា​អន្តរជាតិ Gensler និង​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ទីក្រុង​ស៊ា​ង​ហៃ ។ ការសាងសង់​ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រសិទ្ធភាព​ថាមពល​ខ្ពស់​ផ្តល់នូវ​តំបន់​ដាច់ដោយឡែក​ចំនួន​ប្រាំបួន​ដែល​បាន​បែង​ចែកជា​កន្លែង​ការិយាល័យ​ការលក់ និង​កន្លែង​លំហែ​កំសាន្ត។ការសាងសង់​អគារ​នេះ​បានចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ឆ្នាំ២០០៨  ហើយ​បានបញ្ចប់​នៅ​ថ្ងៃទី៣ ខែសីហា​ឆ្នាំ២០១។ ផ្ទៃ​ខាងក្រៅ​នៃ​អគារ​ត្រូវបាន​បញ្ចប់​នៅក្នុង​ឆ្នាំ២០១៥ ។

អគារ​នេះ​ត្រូវបាន​គេ​បើក​ជា​សាធារណៈ​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៤ និង​បើក​ឱ្យ​ភ្ញៀវទេសចរ​ទៅ​លំហែរ​កម្សាន្ត​នៅ​ខែកក្កដា​ឆ្នាំ២០១៦  ។ អគារ​នេះ​ត្រូវបាន​គេ​ដាក់អោយ​ដំណើរការ​រយៈពេល​ខ្លី​ចាប់ពី​ខែកក្កដា​ដល់​ខែកញ្ញា​ឆ្នាំ២០១៦ត្រូវបាន​គេ​ហៅថា “ការដាក់អោយ​ដំណើរការ​សាកល្បង” ឬ “រយៈពេល​អនុវត្ត” ។ ចាប់ពី​ថ្ងៃទី២៦ ខែមេសា​ឆ្នាំ១០១៧ រហូតមកដល់​បច្ចុប្បន្ន​ត្រូវបាន​គេ​បើក​ជា​សាធារណៈ​អោយ​ប្រជាពលរដ្ឋ និង​ទេសចរណ៍​ទៅលេង​កម្សាន្ត​នៅ​ជាន់​ទី១១។ នៅក្នុង​អគារ​ខ្ពស់​លំ​ដាន់​ពិភពលោក​នេះ មានទាង​ភោជនីយដ្ឋាន  កន្លែង​ស្នាក់នៅ​និង​កន្លែង​កម្សាន្ត​ផ្សេង​ផ្សេងទៀត​ជាច្រើន ។ គួរ​បញ្ជាក់ថា  អគារ​សៀង​ហៃ​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Gensler  និង​ក្រុម​ស្ថាបត្យករ​ចិន ជុន​ស៊ី បាន​ដឹកនាំ​រចនា ដ៏​ល្អឥតខ្ចោះ ទាំង​ផ្ទៃ​ខាងក្នុង​នឹង​ខាងក្រៅ៕

មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ​ជា​ចម្បង?

ស្របពេល​ទីផ្សារ​ខុន​ដូ​កំពុង​រីកចំរើន​នៅ​ប្រទេស​នេះ ការសម្រេចចិត្ត​ទិញ​នូវ​លំនៅដ្ឋាន​ទំនើប​នេះ មិនមែនជា​ការគួរ​ប្រថុយប្រថាន​នោះទេ។ ដូច្នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការខាតបង់ ទាមទារ​ឲ្យ​អ្នកវិនិយោគ​ស្វែងយល់​លើ​កត្តា​មួយចំនួន​ដើម្បី​ទទួលបាន​ផាសុខភាព​ក្នុងការ​រស់នៅ ក៏ដូចជា​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន។ តើ​អតិថិជន​ត្រូវ​ពិនិត្យ​លើ​កត្តា​អ្វីខ្លះ ដើម្បី​ឲ្យ​ការបោះ​ទុនវិនិយោគ​លើ​វិស័យនេះ​បញ្ចៀស​បាន​នូវ​ហានិភ័យ។

លោក លី សែន​លាភ អគ្គនាយក​ក្រុមហ៊ុន FURI (First United Real Estate Investment) ជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ​លើ​ការលក់​ខុន​ដូ​នៅ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា មុន​សម្រេចចិត្ត​ទុន​ខុន​ដូ​អ្នកវិនិយោគ គួរ​សម្លឹងមើល​កត្តាសំខាន់ៗចំនួន​បី ព្រោះ​កត្តា​ទាំងនេះ ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​វិនិយោគ ក៏ដូចជា​សម្រួល​ភាព ងាយស្រួល​ក្នុងការ​រស់នៅ។

ពិនិត្យមើល​លើក​ត្តា​ច្បាប់

ច្បាប់​ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​លើ​ផ្នែក​នេះ ដូចនេះ​មុន​សម្រេចចិត្ត​វិនិយោគ​លើ​អាគារ​ខុន​ដូ​ណាមួយ​អតិថិជន​ត្រូវ​សាកសួរ​ទៅ​អ្នក​អភិ​វ​ឌ្ឈ​ន៍​លើ​ច្បាប់​ចំនួន​បី ទី១ ច្បាប់​ទាក់ទង​នឹង​ការសាងសង់ ទី២ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​អភិ​វ​ឌ្ឈ​ន៍ ទី៣ ច្បាប់​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​លក់ និង​កត្តា​មួយទៀត​អតិថិជន​គួរ​សាកសួរ​ទៅ​ធនាគារ ដើម្បី​ដឹងថា​តើ​ធនាគារ​អាច​ផ្តល់​ឥណទាន​ទិញ​គំរោង​នោះ​ឬ​អត់? ព្រោះ​ប្រសិនជា​ធនាគារ​យល់ព្រម​ផ្តល់​ឥណទាន​មានន័យថា​គំរោង​នោះ​ស្របច្បាប់​ហើយ។

ការ​ឌី​សាញ​អាគារ

ការ​ឌី​សាញ​អាគារ​ក៏​ជា​កត្តា​សំខាន់ ពិតជា​មិនអាច​មើលរំលង​បាន​ផងដែរ ព្រោះ​ការ​ឌី​សាញ​អាគារ​ខុន​ដូ គឺជា​កត្តា​កំណត់​តំលៃ​ទ្បើង​ឬ​ចុះ​នៃ​ផ្ទះ​ដែល​អតិថិជន​បាន​ទិញ​នៅក្នុង​ខុន​ដូ​ណាមួយ​នោះ។ ប្រសិនជា​អ្នក​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ គិតតែ​ពី​ប្រាក់ចំណេញ តំលៃ​ខុន​ដូ​នោះ​មិន​ទ្បើង​ថ្លៃ​នោះទេ និង​ធ្វើ​ឲ្យ​តំលៃ​នៃ​ការលក់​ឬ​ជួល​ធ្លាក់ចុះ​ផងដែរ។

ដូចនេះ​ការ​ឌី​សាញ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​អាគារ​ខុន​ដូ​ណាមួយ​មាន​ភាព​ទាក់ទាញ អាច​ទទួលបាន​ចំណេញ និង​ចំណូល​ច្រើន​ពី​ការលក់​ឬ​ការជួលព្រោះ​ការ​ឌី​សាញ​ក្នុង​និង​ក្រៅ​អាគារ ការរៀបចំ​ចំណត​យានយន្ត​សមស្រប និង​មាន​សេវាកម្ម​ចាំបាច់​មួយចំនួនទៀត​ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ឬ​មាន​ភោជនីយដ្ឋាន​និង Sky Bar ជាដើម ពិតជា​មិនអាច​មើលរំលង​បាន ព្រោះ​កត្តា​ទាំងនេះ ដើរតួនាទី​កំណត់​នូវ​តំលៃ​ទ្បើង​ចុះ​របស់​ខុន​ដូ​លើ​ទីផ្សារ។

ទីតាំង

ការជ្រើសរើស​ទីតាំង​គំរោង​អភិ​វ​ឌ្ឈ​ន៍​ខុន​ដូ ក៏​ជា​កត្តាចាំបាច់​សម្រាប់​អ្នកទិញ​ខុន​ដូ​ផងដែរ ព្រោះ​តាម​ធម្មតា​អ្នកទិញ​ខុន​ដូ​តែង​ចង់បាន​ទីតាំង​ដែល​ល្អ មាន​ខ្យល់អាកាស​បរិ​សុ​ទ្ឋ និង​ទេសភាព​ស្អាត​ស្រស់បំព្រង និង​មាន​ភាពងាយស្រួល​សម្រាប់​ការរស់នៅ ដូចជា​នៅ​ជិត​ផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋាន​ជាដើម។

ដូចនេះ​ការ​ជ្រើស​ទីតាំង​កណ្តាល​ក្រុង មាន​ទេសភាព​ស្អាត និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ គួរ​ជា​កត្តា​ដែល​គួរ​យកមក​ពិចារណា​មិនអាច​ខ្វះ​បាន​ផងដែ។

ចំណត​យានយន្ត

ចំណត​យានយន្ត ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​មិនអាច​មើលរំលង​បាន​ផងដែរ ព្រោះ​ប្រសិនជា​ចំណត​យានយន្ត​មិន​គ្រប់គ្រាន់ ឬ​មិនបាន៨០ទៅ៩០ភាគរយ​នៃ​ចំនួន​យូ​នី​តរបស់​ខុន​ដូ​និមួយៗ នោះ​លោក អ្នកនឹង​ប្រឈម​បញ្ហា​នៅពេល​អនាគត ព្រោះ

ពេល​ខុន​ដូ​មាន​ចំនួន​មនុស្ស​ចូលទៅ​រស់នៅ​ច្រើន បញ្ហា​ជម្លោះ​នឹង​អាច​កើតមាន​ទៅលើ​ទីតាំង​ចត​រថយន្ត។

បញ្ហា​ជណ្តើរយន្ត និង​ជណ្តើរ​ជើង

ជណ្តើរយន្ត​ក៏​ជា​ផ្នែក​មួយ ដែល​អាចធ្វើ​ឲ្យ​លោក អ្នក​ឈឺក្បាល​ពេលធ្វើ​ដំនើរ​ឡើង​ចុះ​ផងដែរ ប្រសិនជា​អាគារ​ខុន​ដូ​នោះ​មាន​ច្រើន​យូ​នី​ត តែមាន​ចំនួន​ជណ្តើរយន្ត​តិច។ តាម​ស្តង់ដា​អាគារ​មួយ​មានផ្ទះ​ចំនួន១០០យូ​នី​ត គួរ​មាន​ជណ្តើរយន្ត​ចំនួន។

ចំណែក​ជណ្តើរយន្ត​ជា​ផ្នែក​មួយ​មិនអាច​មើលរំលង​បាន​ផងដែរ ព្រោះ​ពេល​មាន​បញ្ហា​អគ្គិភ័យ​ណាមួយ​កើតមាន ឬ​មាន​ហេតុការណ៍ផ្សេងៗទៀត ជណ្តើរ​ជើង​និង​ប្រ​ព័​ន្ឋ​រំដោះ​មនុស្ស​ដទៃទៀត ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់ អ្នកស្នាក់នៅ​ក្នុង​អាគារ​នោះ។

ការជ្រើសរើស​ជាន់​នៃ​ខុន​ដូ

តាម​ធម្មតា​ខុន​ដូ​និមួយៗ ដែលមាន​ជាន់​កាន់តែ​ខ្ពស់ មានតម្លៃ​បន្ថែម​ពីមួយ​ជាន់​ទៅមួយ​ជាន់​កាន់តែ​ថ្លៃ ហេតុនេះ​ការជ្រើសរើស​ប្រកបដោយ​ភាព​ឆ្លាត​វៃ​មាន​សារៈសំខាន់​ណាស់។ តើ​អតិថិជន​រស់នៅ​ខុន​ដូ គួរ​មានការ​យល់ដឹង​អ្វីខ្លះ? គឺ​អ្នកទិញ​ខុន​ដូ​មិនគួរ​ទិញ​នៅ​ជាន់​ខាងលើ​គេ​នោះទេ ព្រោះ​វា​ប្រឈម​បញ្ហា​មួយចំនួន​ដូចជា ទី១ ការ​ជ្រាប​ទឹកភ្លៀង ទី២ មានការ​រំខាន​ពី​អ្នក​ឡើង​ទៅលេង​កំសាន្ត ក្នុងករណី​ជាន់​ខាងលើ​គេ​ជាទី​តាំង​ហាត់ប្រាណ ឬ​ជា​កន្លែង​ភោជនីយដ្ឋាន និង​អាង​ហែល​ទឹក​ជាដើម៕

អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រកាស​បង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ថ្មី

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹងដាក់​ឲ្យ​ដំណើរការ​បង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ថ្មី​ចំនួន​ពីរ គឺ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-payment) សម្រាប់​ប្រកាស​ការបង់ប្រាក់​ពន្ធ និង​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-Filing) សម្រាប់​ដំនើរការ​នៃ​ការដាក់​លិខិត​ប្រកាស​បង់ពន្ធ  ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ជូន​ដល់​អ្នក​ជាប់ពន្ធ ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​គង់ វិបុល​បាន​ថ្លែង​លើកឡើង​នៅក្នុង​សិក្ខា ស្តីពី​កាតព្វកិច្ច​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ និង​ការកែទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សារពើពន្ធ (E-Payment)  នៅ​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​នេះ​ថា ការ​រ​រៀបចំ​សិក្ខាសាលា​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ឲ្យ​បាន​ជ្រួតជ្រាប​ដល់​គ្រប់​មជ្ឈដ្ឋាន​អ្នកជា​ប់ព​ន្ឋ ជាពិសេស​ដើម្បី​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ចំពោះ​កាតព្វកិច្ច​សារពើពន្ធ​របស់​សហគ្រាស និង​ការប្រកាស​បង់ពន្ធ​លើ​ប្រាក់ចំណូល ដែល​នឹងត្រូវ​ចូលមក​ដល់​នា ខែមករា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។

លោក​បន្តថា “អ្វីដែល​កាន់តែ​សំខាន់​ជាងនេះទៀត គឺ​អគ្គនាយកដ្ឋាន​ពន្ធដារ ចង់​ផ្សព្វផ្សាយ​អំពី​ការដាក់ឱ្យ​ដំណើរការ ការបង់ប្រាក់​ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-payment) ដែល​បានរៀបចំ​រួចរាល់ និង​ដាក់ឱ្យ​ដំណើរការ​ចាប់ពីពេលនេះ​តទៅ។លោក​បន្តថា “ការ​ដំណើរការ​នៃ​ការដាក់​លិខិត​ប្រកាស​បង់ពន្ធ តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (E-Filing) ដែល​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ២០១៨ខាងមុខ។

លោក​គង់ វិបុល​បានលើកឡើង​បន្តទៀតថា ទាក់ទិន​នឹង​ការខិតខំ​ប្រឹងប្រែង ពង្រីក​ប្រព័ន្ធ​ផ្តល់​សេវា​ឲ្យ​កាន់តែ​ងាយស្រួល​នេះ គឺជា​រួមចំណែក​ខ្ពស់​ក្នុងការ​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ៕

វៀតណាម​វិនិយោគ​នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​ជិត ៣០០០លាន​ដុល្លារ

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ប្រទេស​វៀតណាម​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​កើនឡើង​ជិត​ដល់​ទឹកប្រាក់៣០០០លាន​ដុល្លារ​អាមេរិក និង​មាន​គម្រោង​សរុប​ចំនួន១៩០គំរោង។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ពាណិជ្ជកម្ម​របស់​វៀតណាម។

ថ្លែង​ក្នុង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម -ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៧ នៅ​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​នេះ នៅ​រាជធានី​ភ្នំពេញ លោក ដូ វឹក ហឹ​ង អនុប្រធាននាយកដ្ឋាន​ទីផ្សារ​អាស៊ី-អាហ្វ្រិក នៃ​ក្រសួង ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​មានប្រសាសន៍ថា មកទល់​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន១៩០របស់​វៀតណាម ដែល​បានធ្វើ​វិនិយោគ​នៅ​កម្ពុជា ដោយមាន​ទឹកប្រាក់​ចំនួន​ជិត៣ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​បន្តថា ក្រោយ​សកម្មភាព​វិនិយោគ​ប្រកប​អាជីវកម្ម​របស់​សហគ្រាស​វៀតណាម​ប្រចាំ​កម្ពុជា ទទួលបាន​ការវាយតម្លៃ​យ៉ាងខ្ពស់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា ដោយបាន​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​នាពេល​កន្លងមក​នេះ។

លោក​បន្តថា ចំណែក​ការវិនិយោគ​ពី​កម្ពុជា ទៅកាន់​វៀតណាម​វិញ​ក៏មានការកើនឡើង​ផងដែរ ដោយមាន​គម្រោង​ចំនួន១៨ ក្នុង​ទឹកប្រាក់​ចំនួន៥៨លាន​ដុល្លារ​អាមេរិក។ ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី នេះ​ក៏បាន​សម្រេច​ជា​មធ្យម​ប្រមាណ ៣ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។

ប្រធាន​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​លោក​ហូ ស៊ី​យ៉ុង​បាន​ថ្លែងថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ ដែល​កើន​ឡើងជា​លំដាប់​នេះ ដោយសារ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ។ លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនាក់ទំនង​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គម រវាង​កម្ពុជា-វៀតណាម​មាន​ភាពល្អប្រសើ​រ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ។

ក្នុង​វេទិកា​ពាណិជ្ជកម្ម និង​វិនិយោគ​វៀតណាម- ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៧ នៅថ្ងៃនេះ មាន​ក្រុមហ៊ុន​កម្ពុជា​ចូលរួម​សរុប​ប្រមាណ១៥០ក្រុមហ៊ុន។ ចំណែក​ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន​ប្រមាណ១០០ក្រុមហ៊ុន៕

លោក​ឧកញ៉ា នួន រិ​ទ្ឋី ពី​ក្មេង​លក់​កាសែត​ក្លាយជា​អ្នកមាន​ក្នុង​វិស័យ​អចលនទ្រព្យ

ដោយ៖គង់ សូរិយា

ភ្នំពេញ៖ មនុស្សម្នាក់ៗសុ​ទ្ឋ​តែមាន​ប្រវត្តិ​តស៊ូខុសៗគ្នា ប៉ុន្តែ​ភាព​ឆ្លាត​វៃ និង​ការដើរ​លើផ្លូវ​ត្រូវ​ក្នុង​ឆាកជីវិត បានធ្វើ​ឲ្យ​បុគ្គល​នោះ​ជោគជ័យ​ដោយ​ទទួលបាន​ទាំង​កេ​រ្ត៍​ឈ្មោះ​ល្អ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។

កើត​នៅក្នុង​សង្កាត់​លេខ៥ (សង្កាត់​ទួល​ស្វាយព្រៃ) ក្រុងភ្នំពេញ ក្នុង​គ្រួសារ ដែលមាន​ម្តាយ​ជា​អាជីវករ និង​ឪពុក​ជា​មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នា​ទសវត្សរ​ទី៨០ កុមារ​នួន  រិ​ទ្ឋី​ជា​កូន​ទី២ ក្នុងចំណោម​បងប្អូន៤នាក់។

កុមារ​នួន រិ​ទ្ឋី​ចាប់ផ្តើម​ចូលរៀន​តំបូង​នៅ​សាលាបឋមសិក្សា​ទួលស្លែង អនុវិទ្យាល័យ​ទួល​ស្វាយព្រៃ និង​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​ព្រះ​យុគ​ន្ឋ​រ មុន​បន្ត​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ហើយ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​ជំនួញ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ។

ជីវិត​ក្រីក្រ

ដោយសារ​ម្តាយ​រកស៊ី​តូចតាច និង​ឪពុក​ជា​មន្ត្រីរាជការ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ​លោក​នួន រិ​ទ្ឋី​មាន​ជីវភាព​លំបាក។ ដោយ​មើលឃើញ​ភាពលំបាក​នេះ និង​ចង់​សម្រាល​បន្ទុក​គ្រូ​សារ ពេលខ្លះ​លោក​នួន រិ​ទ្ឋី​ដែល​បាន​ចម្រើន​វ័យ​ជំទង់​បាន​លួច​ទៅធ្វើ​ការ​សំណង់ ដោយ​ទទួលបាន​ប្រាក់​ក្នុង​មួយថ្ងៃ ៧០០០ ទៅ ៨០០០រៀល​ក្នុង​មួយថ្ងៃ។ បន្ទាប់ពី​ការងារ​នេះ​មាន​ភាពលំបាក​ខ្លាំង លោក​នួន រិ​ទ្ឋី​បាន​ប្រក​បរបរ​ថ្មី​ទៀត គឺ​លក់​កាសែត​នៅតាម​ផ្សារ និង​ទីតាំង​មួយចំនួន ដែល​ទទួលបាន​ប្រាក់​កំ​រ៉ៃ​សមរម្យ ដោយសារ​លោក​បាន​បែងចែក​ផែនការ និង​គោលដៅ​ច្បាស់លាស់ ក្នុងការ​ចែកចាយ​កាសែត។

ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច

ប្រហែល​ជាមាន​ឈាមជ័រ​ជា​អ្នកជំនួញ បានធ្វើ​ឲ្យ​យុវជន​នួន រិ​ទ្ឋី​មាន​ឧបនិស្ស័យ​ជា​អ្នកជំនួញ តាំងពី​ពេលដែល​ខ្លួន​ចាប់ផ្តើម​ពេញជំទង់ ដោយ​លោក​បានចាប់ផ្តើម​នូវ​អាជីវកម្ម​ជា​អ្នកលក់កាសែត​ដ៏​កាក់កប ធៀប​នឹង​អ្នកលក់កាសែត​ដទៃទៀត ដែល​ភាគច្រើន​មិនសូវមាន​ភាពជោគជ័យ។

លោក​បានលើកឡើង​ពី​អាជីព​លក់​កាសែត​របស់​ខ្លូន​ថា“ខ្ញុំ​មាន​ផែនការ និង​គោលដៅ​ជាស្រេច​នៅពេល​លក់​កាសែត ដោយ​សម័យ​នោះ​កាសែត​រស្មី​កម្ពុជា​លក់ដាច់​ខ្លាំង ហើយ​កាសែត​នេះ មាន​សរសេរ​ព៌​ត​មាន​ពី​សេដ្ឋកិច្ច​មួយចំនួន អាជីវករ​នៅ​ផ្សារ​អូឡាំពិក​ចូលចិត្ត​អាន​កាសែត​នេះ ហើយ​ខ្ញុំ​បាន​យក​កាសែត​ដើរ​ដាក់​នៅតាម​តូប​និមួយៗ និង​ប្រមូល​លុយ​នៅពេល​ក្រោយ។លោក​បន្តថា “បន្ទាប់ពី​បោះ​កាសែត​រស្មី​កម្ពុជា នៅ​តូប​ផ្សារ​អូរ​ឡាំ​ពិ​ក​ហើយ ខ្ញុំ​ដើរទៅ​តាម​រោង​កាហ្វេ​លក់​កាសែត​មនសិកា​ខ្មែរ ដោយសារ​អ្នក​នៅតាម​រោង​កាហ្វេ​ចូលចិត្ត​កាសែត​ប្រឆាំង។

ជាមួយនឹង​គោលដៅ​ជាក់លាក់ យុវជន​នួន រិ​ទ្ឋី​ក៏បាន​ឈរ​លក់​កាសែត​នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​សែ​ល ស្ថិតនៅ​លើផ្លូវ​មុនី​វង្ស ក្បែរផ្លូវ​ភ្លោះ​អូរ​ឬ​ស្សី​សព្វថ្ងៃនេះ​យ៉ាង​កាក់កប​ផងដែរ។

ចាប់ផ្តើម​អាជីព​ការងារ​ដ៏​ជោគជ័យ

ទោះជា​ការងារ​លក់​កាសែត​ជោគជ័យ​ក៏ដោយ ក៏​លោក​នួន រិ​ទ្ឋី​បាន​បោះបង់ចោល ដោយ​ផ្តោតលើ​ការសិក្សា​ជា​ចំបង​វិញ ព្រោះ​ក្នុងចំណោម​បងប្អូន​របស់លោក​មាន​ប្អូនស្រី​ម្នាក់​បាន​លះបង់​ការសិក្សា និង​មកជួយ​ម្តាយ​របស់លោក ដើម្បី​ពង្រីក​មុខរបរ​រកស៊ី ហើយ​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

ពេល​ជីវភាព​កាន់តែ​ប្រសើរ លោក​បាន​ផ្តោត​សំខាន់​លើ​ការសិក្សា ទីបំផុត​លោក​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​ចាប់​ផ្តើមចេញ​ធ្វើការ​លើកតំបូង​នៅ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​មួយ គឺ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​នៅ​ឆ្នាំ២០០៤ ដោយ​ទទួលបាន​ប្រាក់ខែ តំបូង​ត្រឹម៨០ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុងពេល​បំពេញការងារ លោក​បានទទួល​ការលើកទឹកចិត្ត​ពី​អគ្គនាយក​ក្រុមហ៊ុន ហើយ​លោក​បាន​ឡើង​តំណែង​រហូត តាំងពី​បុគ្គលិក​ធម្មតា​មកជា​បុគ្គលិក​ផ្នែក​វាយតម្លៃ ប្រធាន​ផ្នែក មកកាន់​តំណែង​ជា​អ្នកគ្រប់គ្រង​ផ្នែក​វាយតម្លៃ មុន​បន្ត​កាន់តំណែង​ជា​នាយក​ប្រតិបត្តិ និង​ជា​អគ្គនាយក​ក្រុមហ៊ុន។

អ្វី​ជាហេតុ​ផល​នៅ​ពីក្រោយ​ភាពជោគជ័យ​នេះ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​ថ្លែង​ឲ្យ​ដឹងថា “នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ខ្ញុំ​មាន​កត្តា​មួយចំនួន​ដូចជា ទី១ ទាំង​នៅក្នុង​ប្រវត្តិ​នៃ​ការសិក្សា និង​ការងារ​របស់ខ្ញុំ ខ្ញុំ​តែងតែមាន​គោលដៅ​ច្បាស់លាស់ និង​មាន​ផែនការ​ក្នុង​ជីវិត​របស់ខ្ញុំ។

ការទទួលបាន​ការដំឡើង​តំណែង​ពី​ចៅហ្វាយ​របស់ខ្ញុំ គឺ​ដោយសារ​ខ្ញុំ​តែងតែមាន​ការទទួលខុសត្រូវ​លើ​ការងារ​របស់ខ្ញុំ និង​កាតព្វកិច្ច​របស់ខ្ញុំ និង​មិនដែល​យក​ពេលវេលា​របស់​ក្រុមហ៊ុន​មក​ធ្វើ​ការងារ​របស់ខ្លួន និង​បំរើ​ផលប្រយោជន៍​របស់ខ្លួន​ទេ។ ទី២ ខ្ញុំ​តែងតែ​គិតពី​ផលប្រយោជន៍​សមូហភាព គិត​ទៅលើ​កិត្តិយស​របស់​ក្រុមហ៊ុន ច្រើនជាង​កិ​ត្ត​យស​របស់ខ្ញុំ ព្រោះ​ខ្ញុំ​យល់​ថាបើ​ស្ថាប័ន​ខ្ញុំ​ធ្វើការ​មាន​កិត្តិយស មានមុខមាត់ ខ្ញុំ​នឹងមាន​ភាព​រីករាយ​ជាមួយ​សហគមន៍​របស់​ខ្ញុំ។

ទី៣ ខ្ញុំ​យល់ច្បាស់​នូវ​កាលៈទេសៈ និង​ភាពបត់បែន​ក្នុង​ការងារ ដែល​ខ្ញុំ​ត្រូវមាន​សិល្បៈ​ក្នុង​ការងារ ដោយ​ត្រូវធ្វើ​ឲ្យ​អ្នកធ្វើការ​ជាមួយគ្នា ទទួលស្គាល់​សមត្ថភាព​ខ្ញុំ។ គុណភាព​ការងារ និង​ប្រ​សិទ្ឋិ​ភាព​ការងារ និង​ធ្វើ​ឲ្យ​មាន​ប្រាក់ចំណេញ​ដល់​ក្រុមហ៊ុន។ ទី៤ យើង​ត្រូវ​យល់​ពី​ការងារ​ស្នូល​របស់​យើង ការងារ​ស្នូល​នៃ​មុខ​ជំនួញ ព្រោះ​នៅក្នុង​ជីវិត បើ​យើង​មិន​យល់​ពី​ការងារ​របស់​យើង មិន​យល់​ពី​ស្នូល​នៃ​ការងារ​របស់​យើង យើង​ដើរ​មិន​ដល់​គោលដៅ​នោះទេ។

ការពង្រីក​ចំណេះដឹង

ចំណេះដឹង​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​កំណត់​មូលដ្ឋាន​នៃ​ភាព ជោគជ័យ​របស់​បុគ្គល​និមួយៗ ដោយ​យល់​ពី​សារៈសំខាន់​នៃ​ចំណេះដឹង​បែបនេះ ហើយ ទើប​លោក​ឧកញ៉ា​នួន រិ​ទ្ឋី​តែងតែ​ពង្រីក​ចំណេះដឹង​របស់ខ្លួន តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​នានា ដើម្បី​មាន​មូលដ្ឋាន​កាន់តែ​រឹងមាំ​ក្នុងការ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន និង​អតិថិជន​ជា​ដៃគូ​របស់​យើង។

លោក​បន្តថា “អ្វី​សំខាន់​មិនអាច​ខ្វះ​បាន គឺ​ការទទួលខុសត្រូវ គឺ​ខុស​ទទួល​ថា​ខុស បើ​យើង​ត្រូវ យើង​ត្រូវតែ​ចេះ​ជជែក​វែកញែក មិនមែន​ធ្វើជា​មនុស្ស​ចេះតែ Yes និង No ទេ ទើប​គេ​មើលឃើញ​យើង​ក្នុង​លក្ខ​ខ័​ណ្ឌ​ជា​អ្នកដឹកនាំ។ លោក​បន្តថា “ពន្លក​នៃ​អ្នកដឹកនាំ​គឺ​ហ៊ាន​និយាយ ហ៊ាន​វែកញែក រក​ខុស​រក​ត្រួវ ហើយ​យើង​និយាយ​អ្វី​គួរ​និយាយ ធ្វើ​អ្វីដែល​យើង​គួរ​ធ្វើ ហើយ​ខ្ញុំបំរើ​ការងា​ក្នុង​ក្រុមហ៊ុន គឺ​មិន​ធ្វើតាម​ចិត្ត​ខ្ញុំ​ទេ គឺ​ធ្វើតាម​គោលការណ៍​របស់​ក្រុមហ៊ុន។

ចាប់ផ្តើម​ជំនួញ​អចលនទ្រព្យ

ជាមួយនឹង​ភាព​ឆ្លាត​វៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បានចាប់ផ្តើម​ជំនួញ​ដីធ្លី តាំងពី​ពេល​លោក​កំពុង​សិក្សា​ម្លេះ ដោយសារ​ពេលនោះ​គ្រួសារ​លោក​មាន​ដី និង​បាន​សាងសង់​ផ្ទះ​ប្រ​វ៉ាស់​ជាមួយ​គេ ដោយ​ទទួលបាន​ផ្ទះ​ពីរ​ល្វែង និង​លក់​មួយ​ល្វែង​យកមក​ដោះស្រាយ​បញ្ហា​គ្រួសារ និង​ពង្រីក​មុខ​ជំ​នួ ញ គឺ​ទិញ​ដីថោកៗហើយ​លក់បាន​ចំណេញ​ជា​បន្តបន្ទាប់ និង​ចាប់ផ្តើម​មាន​ទុន​ជាបណ្តើរៗសម្រាប់​វិនិយោគ តាំងពី​ពេល​លោក​មិនទាន់​ចូលធ្វើការ។

លោក​ឧកញ៉ា​បាន​ពន្យល់​ពី​ការចាប់ផ្តើម​ជំនួញ​ដីធ្លី​របស់ខ្លួន​ថា “ខ្ញុំ​ចាំ​ពាក្យចាស់​ថា​មនុស្ស​កើត ដី​អត់​កើត​ទេ ហើយ​ពាក្យចាស់​មួយ​ទៀតថា ចង់​មាន​ត្រូវ​យកលុយ​កប់​នឹង​ធរណី។លោក​បន្តថា “មាន​ពាក្យចាស់​មួយទៀត​លើកឡើងថា ចង់​មាន​ឲ្យ​ជួញ​អង្ករ ចង់​ក្រ​ជួញ​ឡាន​ចាស់។

ពីមុន​យើង​មិនមាន​មូលដ្ឋាន​ចំណេះដឹង​អ្វី ក្រៅពី​ស្តាប់​ពាក្យចាស់​ណែនាំ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​យើង​មាន​ព៌​ត​មាន​សម្បូរបែប សម្រាប់​យកមក​វិភាគ​ពី​សេដ្ឋកិច្ច និង​សង្គម ដែលជា​មូលដ្ឋាន​សំខាន់​នៃ​ការសម្រេចចិត្ត​របស់​យើង។

ការរៀប​កា រ​និង​គ្រួសារ

ក្នុងកំឡុងពេល​បំពេញការងារ​ផ្ទាល់ខ្លួន ដោយ​ជោគជ័យ​ក្នុង​ជំនួញ​ដីធ្លី លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​ជួប​ជាមួយ​ភរិយា​លោក គឺ​កញ្ញា​អៀ​ត ដា​រី​និង​បាន​រៀបការ​នៅ​ឆ្នាំ២០០៣ និង​បច្ចុប្បន្ន​ទទួលបាន​បុត្រ​ចំនួន​បួន​នាក់ ប្រុស​ពីរ និង​ស្រី​ពីរ​ជា​ចំណងដៃ។

អនុសាសន៍

ជាមួយនឹង​ភាពជោគជ័យ ដោយសារ​មាន​ចក្ខុវិស័យ និង​ផែនការ​ច្បាស់លាស់​ក្នុង​ឆាកជីវិត លោក​ឧកញ៉ា​នួន រិ​ទ្ឋី​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគេ ព្រោះ​យុវជន​មួយចំនួន​នាពេល​សព្វថ្ងៃ​ចង់​ឡូយ ចង់កា​លី​ប តែ​មិន​ចង់​ធ្វើការ​និង​មិនសូវ​ខិតខំ​រៀនសូត្រ។

លោក​ឧកញ៉ា​បាន​បន្តថា ដើម្បី​ឲ្យ​យុវជន​ទទួលបាន​ជោគជ័យ ក៏​ទាមទារ​ការចូលរួម​កំណត់​គោលដៅ ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ។ ក្រុមគ្រួសារ​ពួកគេ​ត្រូវ​កំណត់ថា “ឲ្យ​កូន​របស់​ពួកគេ​រៀន គោលដៅ​ដើម្បី​ធ្វើ​អ្វី និង​ត្រូវ​យល់​ពី​ទីផ្សារការងារ​ច្បាស់លាស់​ថា តើ​រៀន​ចប់​បរិញ្ញាបត្រ​ចំ​ទីផ្សារ​ដែរឬទេ?” ។លោក​បន្តថា “ខ្ញុំ​ចង់​ឲ្យ​យុវជន​ងាក​មករក​ជំនាញ​វិញ ព្រោះ​យើង​អត់​មាន​ជំនាញ​ទេ យើង​មានតែ Hard skill អ្នកណា​ក៏​រៀន​ចេះ​ដែរ តែ​ជំនាញ Soft Skill មិនមាន​ពិតជា​លំបាក​ហើយ។

ហេតុនេះ​បើប្អូនៗយុវជន​ចំណាយពេល៤ឆ្នាំ​រៀន​បរិញ្ញាបត្រ ចាយលុយ​ផ្ទះ អស់៨០០០ដុល្លារ​ឬ​ច្រើនជាង​នេះ ដើម្បី​អាច​បញ្ចប់​បរិញ្ញាបត្រ​មួយ ប៉ុន្តែ​បើសិនជា​ពួកគេ​ស្ថិត ក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម​ឬ​ក្រោម​មធ្យម ពួកគេ​គួរតែ​ធ្វើការ​លើ​ជំនាញ​ដូចជា ជាង​ឡាន ជាង​ម៉ាស៊ីនត្រជាក់ ពួកគេ​រកលុយ​បាន ហើយ​បន្ទាប់ពី  រយៈពេល៤ឆ្នាំ​ពួកគេ​ពួកគេ​ក្លាយ​ជាជាង​ចំណាន និង​ទទួលបាន​ប្រាក់ខែ៤០០ទៅ៥០០ដុល្លារ​អាមេរិក ប៉ុន្តែ​អ្នករៀន៤ឆ្នាំ ចេញមក​វិញ​បាន​ប្រាក់ខែ​ត្រឹម២០០ទៅ២៥០ដុល្លារ ហើយ​បើ​គ្មាន​បទពិសោធន៍​វិញ ពួកគេ​ទទួលបាន​ប្រាក់ខែ​ជាង១០០ដុល្លារ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ​បើ​ពួកគេ​រៀន​បានទទួល​ជំនាញ​ពិតប្រាកដ ពិតជា​មិន​ខ្វះ​ការងារ​ធ្វើ​ទេ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​បន្តថា “យុវជន​មួយចំនួន​ឆ្លើយថា ដើម្បី​មានការ​ងារ​ដល់​តែមាន​បក្ខពួក ជាការ​យល់ច្រឡំ​ហើយ។ ព្រោះ​ក្រុមហ៊ុន​និមួយៗគេ​រើស​មនុ​ស្សមក​ធ្វើការ គេ​យក​ធនធានមនុស្ស​ពិត​ប្រាកដ។លោក​បន្តថា “យុវជន​បញ្ចប់​ពី​សាលា​បច្ចុប្បន្ន ពេល​រើស​យកមក​ធ្វើការ​ដល់​តែ​ដុសខាត់​រយៈពេល៦ខែ ទើប​អាចធ្វើ​ការ​បាន។

លោក​បន្តថា “ហេតុនេះ​បើ​ស្ថិតក្នុង​គ្រួសារ​មាន​ជីវភាព​មធ្យម ឬ​ក្រោម​មធ្យម​យុវជន​គួរ​រៀន​ជំនាញ ជាជាង​រៀន​បរិញ្ញាបត្រ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា ហើយ​អាច​ធ្វើការ​ពេល​ថ្ងៃ និង​រៀន​ពេលយប់​បាន”៕

ចំនួន​អា​ផាត​ម៉ិ​ន​នៅ​កម្ពុជា កើន​ដល់ ២៩២គំរោង​ហើយ

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ចំនួន​អា​ផាត​ម៉ិ​ន​ដាក់ចូល​ទីផ្សារ​បាន​កើនឡើង​យ៉ាងគំហុក ជាក់ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំមុន​អា​ផាត​ម៉ិ​ន និង​ខុន​ដូ​ចំនួន២៩២គំរោង និង​មានផ្ទះ​ចំនួន​ប្រមាណ១០,០០០យូ​នី​ត​បាន​ដាក់ចូល​ទីផ្សារ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ក្នុង​កំឡុង​ឆ្នាំមុន​អា​ផាត​ម៉ិ​ន​បាន​ដាក់ចូល​ទីផ្សារ​បាន​កើន​ឡោះ​ង២០ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៥ ស្របពេល​ជាមួយ​តម្រូវការ​ប្រើប្រាស់​បាន​ធ្លាក់ចុះ៨ភាគរយ ដោយសារ​ការផ្គត់ផ្គង់​អា​ផាត​ម៉ិ​ន​ច្រើន​នៅលើ​ទីផ្សារ។

ការសិក្សា​ដដែល​បាន​រកឃើញ​ផងដែរ​ថា បញ្ហាសំខាន់​នៅ​ពីក្រោយ​ការធ្លាក់ចុះ​តម្រូវការ​ប្រើប្រាស់ គឺ​ដោយសារ​ចំនួន​ខុន​ដូ​បានបញ្ចប់ និង​ដាក់ចូល​ទីផ្សារ​បាន​កើនឡើង ដែល​ធ្វើ​ឲ្យ​ចំណែក​ទីផ្សារ​មានការ​ចែករំលែក​គ្នា ប៉ុន្តែ​ទោះជា​យ៉ាងណា​គេ​នៅតែ​ឃើញ​អត្រា​ប្រើប្រាស់​អា​ផាត​ម៉ិ​ន មាន​កម្រិត​ខ្ពស់​រហូតដល់៩០ភាគរយ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisalដែល​បាន​វិនិយោគ​លើ​អា​ផាត​ម៉ិ​ន នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​នោះបាន​ថ្លែងថា ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅតែមាន​ភាពល្អប្រសើរ ទោះបីជា​មានការ​ផ្គត់ផ្គង់​កើនឡើង​ក្តី តែ​អា​ផាត​ម៉ិ​ន​ដែល​បាន​សាងសង់​រួចថ្មីៗ នៅតែ​ទទួលបាន​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​ទាំង​ក្នុង ស្រុក និង​ជនបរទេស។

លោក​បន្តថា ទីផ្សារ​អា​ផាត​ម៉ិ​ន​ទាល់​តែមាន​តម្រូវការ ទើប​មានការ​ផ្គត់ផ្គង់ ដូច្នេះ​ការវិនិយោគ​លើ​អា​ផាត​ម៉ិ​ន មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ បើទោះជា​មាន​ខុន​ដូថ្មីៗបានបញ្ចប់​ការសាងសង់​ច្រើន និង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​កើនឡើង​ក្តី ក៏​តម្រូវការ គោលដៅ និង​ទីតាំង​នៃ​គំរោង​និមួយៗមាន​ភាព​ខុនសៗគ្នា ហេតុនេះ​ទើប​ទីផ្សារ​អា​ផាត​ម៉ិ​ន​នៅតែមាន​ភាពល្អប្រសើរ។

អា​ផាត​ម៉ិ​ន​សំដៅលើ​អាគារ​ស្នាក់នៅ​រួម ដែលមាន​ម្ចាស់​តែមួយ​ឬ​អ្នកវិនិយោគ​សាងសង់​សម្រាប់​ជួល។ ចំណែក​ខុន​ដូ​ជា​អាគារ​សហកម្ម​សិទ្ឋិ ដែលមាន​ម្ចាស់​ច្រើន​ហើយ​អ្នកវិនិយោគ​សាងសង់ឡើង​សម្រាប់​លក់។

លោក​កឺ​ក ណារិន​អគ្គនាយក​ក្រុមហ៊ុន Focus Property បាន​ថ្លែងថា ទីផ្សារ​អា​ផាត​ម៉ិ​ន​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ដែល​ធ្វើ​ឲ្យ​ម្ចាស់​អា​ផាត​ម៉ិ​ន​និមួយៗបានផ្តល់​សេវាកម្ម​កាន់តែ​ងាយស្រួល​ដល់​អតិថិជន ជាជាង​បញ្ចុះ​តំលៃ​សេវាកម្ម​របស់​ពួកគេ បើទោះជា​ទីផ្សារ​ជាទូទៅ​មានការ​ធ្លាក់ចុះ​នូវ​អត្រា​ប្រើប្រាស់​ក្តី។លោក​បន្តថា អា​ផាត​ម៉ិ​នចាស់ៗប្រឈមមុខ​នឹង​ការបាត់បង់​អតិថិជន ដោយសារ​ការប្រកួតប្រជែង​កើនឡើង និង​វត្តមាន​អា​ផាត​ម៉ិ​នថ្មីៗកាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​មុន។

លោក​បន្តថា “តំបន់​បឹង​កេងកង១នៅតែមាន​ភាព​ពេញនិយម​ជាងគេ លើ​តម្រូវ​ការជួល​និង​ប្រើប្រាស់​អា​ផាត​ម៉ិ​ន ដោយសារ​តំបន់​នេះ​មាន​សេវាកម្ម​សម្បូរបែប ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ”៕

លោក​ឧកញ៉ា​លី ហួរ៖ វិស័យ៥ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​កើន​ក្នុង​រង្វង់ ៧%

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ដឹកនាំ​ប្រតិភូ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​ចូលរួម​ជាមួយ​ពិ​ព៌​ណ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ លោក​ឧកញ៉ា​លី ហូរ​បានលើកឡើង​ពី​បរិ​យ​កា​កាស​នយោបាយ​ល្អ​នៅ​កម្ពុជា សំដៅ​ចូលរួម​ទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​បន្ថែមទៀត។

លោក​ឧកញ៉ា​លី ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​បាន​ថ្លែងថា​វិស័យសំខាន់ៗចំនួន៥បាននិងកំពុង​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​វាយណភ័ណ្ឌ សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ និង​វិស័យ​កសិកម្ម ដែលជា​វិស័យ​ស្នូល​ជួយ​ជំរុញ​កំនើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​កំនើន​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង២ទសវត្សរ៍​កន្លងមក​នេះ។

លោក​ឧកញ៉ា​លី ហួរ​កាលពី​ចុង​សប្តាហ៍​មុន​បាន​អញ្ជើញ​ចូលរួម​ពិ​ព៌​ណ​មួយ​នៅ​ប្រទេស​ថៃ ដែលមាន​ឈ្មោះថា Smart City Safe City Lighting Fair 2017 ដែល​ប្រា​រព​ធ្វើ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។

លោក​បន្តថា “ឬ​សគល់​សំខាន់​នៃ​ការរីកចម្រើន​វិស័យ​ទាំងនេះ ដោយសារ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ  ការរីកចម្រើន​ធនធានមនុស្ស ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អជា​ដើម។

លោក​ឧកញ៉ា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បាន​បន្តថា​ជម្រាបជូន​អ្នកវិនិយោគ​អន្តរជាតិ​នា​ឳ​កាស​នោះ​ទៀតថា ប្រទេស​កម្ពុជា​ត្រូវការ​អ្នកវិនិយោគ​ពី​បរទេស​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឲ្យ​បន្ត​រីកចម្រើន​ទៅមុខ​និង​ទទួលបាន​ផលចំណេញ ដើម្បី​អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ចសង្គម​របស់​យើង”៕