ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនជំនាញផលិតថាមពល ឈានមុខគេរបស់ប្រទេសថៃ B.Grimm Power Plc (BGRIM) បានបន្តការពង្រីករបស់ខ្លួន នៅក្នុងវិស័យថាមពលកកើតឡើងវិញ ដោយថ្មីៗនេះ ក្រុមហ៊ុនបានផ្តួចផ្តើម គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសអ៊ីតាលី។
លោក Harald Link ប្រធានក្រុមហ៊ុនBGRIM បានមានប្រសាសន៍ថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការសាងសង់ និងអភិវឌ្ឍរោងចក្រថាមពលកកើតឡើងវិញ នៅក្នុងប្រទេសកម្ពុជា កូរ៉េខាងត្បូង ជប៉ុន វៀតណាម ហ្វីលីពីន ក្រិក សហរដ្ឋអាមេរិក អូស្ត្រាលី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសថៃ។
តួយ៉ាង កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនB.Grimm Power Plc (BGRIM) បានសម្រេចចូលមកបណ្តាក់ទុននៅកម្ពុជា លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ក្រោយពីទទួលបានប្រាក់កម្ចីចំនួន២៨,១លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៣របស់ប្រទេសថៃ។
លោក Link បានបន្តថា ពេញមួយឆ្នាំ២០២៣នេះ ក្រុមហ៊ុនរបស់លោកបានបោះទុនវិនិយោគ លើរោងចក្រថាមពលកកើតឡើងវិញ ក្រោមគម្រោងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
លោក Link បានបញ្ជាក់ទៀតថា “ក្រុមហ៊ុន B.Grimm Power ក៏ត្រូវបានជ្រើសរើសឱ្យផលិត និងផ្គត់ផ្គង់អគ្គិសនីចេញពីប្រភពកកើតឡើងវិញសម្រាប់រដ្ឋាភិបាលថៃ ចំនួន៣៣៩មេហ្គាវ៉ាត់ផងដែរ”។
លោក Link បានបន្ថែមថា “ការវិនិយោគដទៃផ្សេងទៀតរបស់ក្រុមហ៊ុនរួមមាន រោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានសមត្ថភាពផលិត ថាមពលសរុប៩០មេហ្គាវ៉ាត់ និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពល៩៩មេហ្គាវ៉ាត់ នៅប្រទេសកូរ៉េខាងត្បូង”៕


លោកស្រី Gourinchas បានបន្តថា ជាទូទៅ ការព្យាករទាំងនេះបានចង្អុលបង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងកម្រិតមួយសមរម្យ ប៉ុន្តែ IMF នៅតែមានការព្រួយបារម្ភអំពីហានិភ័យទាក់ទងនឹងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន តម្លៃទំនិញដែលប្រែប្រួលខ្លាំង ការបែងចែកភូមិសាស្ត្រនយោបាយ និងការកើនឡើងវិញនៃអតិផរណា។

កម្រិតប្រជាប្រិយភាពរបស់លោក fumio kishida បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចាប់តាំងពីបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនកាលពី ខែ តុលា ឆ្នាំ២០២១។
ដោយត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៨៩ ក្នុងនាមជាកប៉ាល់ទេសចរណ៍ខ្នាតយក្ស ប៉ុន្តែឥឡូវនេះវាក្លាយជាបណ្ណាល័យ ឬបណ្ណា គារអណ្តែតទឹក MV Doulos Hope ដែលមានដាក់តាំងសៀវភៅអប់រំជាភាសាអង់គ្លេសជាង២.០០០ចំណងជើង ដែលអ្នកទស្សនាអាចទិញបានក្នុងតម្លៃពិសេស។

លោកបន្តថា ការវិនិយោគខុនដូ នៅតែមានឱកាសចំណេញពីការជួលត្រលប់ ធៀបនឹងការទិញផ្ទះនៅតាមបុរីនានា ដោយខុនដូតម្លៃ៧ទៅ១០ម៉ឺនដុល្លារ អាចជួលបានចន្លោះពី៨០០ ទៅ១០០០ដុល្លារក្នុងមួយខែ ខណៈការទិញផ្ទះនៅតាមបុរី តម្លៃចាប់ពី១០ទៅ២០ម៉ឺនដុល្លារ អាចជួលបានចន្លោះពី៥០០ ទៅ៧០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។
លោកបន្តថា តំបន់បឹងកេងកេង១ តំបន់ទួលគោក និងតំបន់ជ្រោយចង្វារ ជាតំបន់មានសក្តានុពល លើការទិញខុនដូសម្រាប់រស់នៅ និងការជួល ប៉ុន្តែតំបន់ដែលមានជនបរទេសរស់នៅ និងធ្វើការច្រើន គឺតំបន់បឹងកេងកង១ និងតំបន់ជុំវិញនេះ។



