ដោយៈ ហ្វីអូណា
(ព្រៃវែង)៖ កំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតនៅភូមិសាស្ត្រខេត្តព្រៃវែង នឹងបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បេីតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណការ និងថឹកជញ្ជូន បានឱ្យដឹងថា ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយ ចក្រី(ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។
គម្រោងនេះនឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវដែលបច្ចុប្បន្នមានប្រវែងប្រមាណពី ៤ ទៅ ៥ម៉ែត្រ ទៅទទឹងតួផ្លូវ ប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លង សម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

គម្រោងនេះក៏នឹងរួមបញ្ចូលនូវការដាក់ លូគ្រប់ប្រភេទនៅតាមបណ្ដោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ផ្លូវខេត្តលេខ៣១២នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ និង ប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផល ប៉ះពាល់ផងដែរ៕


យោងតាមសេចក្តីប្រកាសព័ត៌មានបង្ហាញថា ក្រុមហ៊ុនដេញថ្លៃជាប់ដែលនឹងវិនិយោគលើការអភិវឌ្ឍគម្រោងលំនៅដ្ឋានដំណាក់កាលទី១ នេះរួមមានក្រុមហ៊ុន Alfanar Global Development ក្រុមហ៊ុន Almutlaq Real Estate Investment Co ក្រុមហ៊ុន Nesma Holding Co និងក្រុមហ៊ុន Tamasuk Holding Co ជាដើម។
NEOM និយាយថា ដំណាក់កាលទី២ នៃគម្រោងលំនៅដ្ឋានបណ្តោះអាសន្ននេះត្រូវបានរំពឹងថានឹងបញ្ចេញលើទីផ្សារនៅប៉ុន្មានខែខាងមុខ ខណៈគម្រោងនេះកំពុងពិនិត្យមើលចំណាប់អារម្មណ៍ពីវិនិយោគិន។


ប៉ុន្តែប្រទេសចិន ដែលបានប្រកាសរឹតចំណងមិត្តភាពស្អិតរមួតឥតដែនកំណត់ជាមួយរុស្ស៊ី ដែលជាប្រទេសជិតខាងរបស់ខ្លួននៅភាគខាងជើង បានធ្វើឱ្យវិមានក្រឹមឡាំង (រុស្ស៊ី) នៅតែមានដង្ហើមសេដ្ឋកិច្ចរស់ ទោះជាប្រទេសរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោកយ៉ាងណាក្ដី។




ប្រទេសចិន គឺនៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបរបស់កម្ពុជា ចំនួន ៤២,៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសនៅក្នុង ទ្វីបអឺរ៉ុបចំនួន ២៥ ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លាន ដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ាន ចំនួន ៤ ដែលស្មើនឹង ៧.៨៦% ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០ គោលដៅស្មើនឹង ១០.៧៨%។

លោកឯកអគ្គរដ្ឋទូត បានជំរាបជូនការបោះឆ្នោតនៅទីម័រឡេស្ត មានគណបក្សនយោបានចូលរួមចំនួន៧០ គណបក្សនយោបាយបានផ្តល់ការទុកចិត្តគាំទ្រ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រ ម្តងទៀតក្នុងការដឹកនាំប្រទេសទីម័រឡេស្ត ហើយកម្ពុជាជាគំរូសម្រាប់ប្រទេសទីម័រ ក្នុងការអភិវឌ្ឍប្រទេសនាពេលខាងមុខ។
លោកបានអញ្ជើញ អភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរការអភិវឌ្ឍ រវាងគ្នាដូចនឹងខេត្តព្រះសីហនុ នៅពេលខាងមុខ ក្រៅពីនោះរដ្ឋាភិបាលប្រទេសទីម័រឡេស្ត បានចុះហត្ថលេខាស្តីពី ការហោះហើរត្រង់ពីទីម័រមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ប្រទេសទីម័រ និងជម្រុញឱ្យមានការហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុផងដែរ។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកល (Global Economic Prospects) របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ធនាគារពិភពលោកនិយាយថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បានត្រលប់មកវិញនៅដើមឆ្នាំ២០២៣ ដែលជំរុញការចំណាយរបស់អ្នកប្រើប្រាស់ ជាពិសេសលើសេវាកម្មក្នុងស្រុក បន្ទាប់ពីប្រទេសនេះ បានបន្ធូរបន្ថយវិធានការកូវីដ-១៩ ដ៏តឹងរ៉ឹង។
ផ្អែកតាមរបាយការណ៍ របស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករថានឹងសម្រេចបានកំណើន២,១%ក្នុងឆ្នាំ២០២៣ ដោយធ្លាក់ចុះពីកំណើន៣,១%ក្នុងឆ្នាំ២០២២៕ China Daily៕
លើកឡើងស្រដៀងគ្នានេះ កាលពីខែឧសភាកន្លងទៅ ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ធ្លាប់បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចនឹងឆ្ពោះទៅរកអ្វី ដែលលោកសង្ឃឹមថា គឺជាវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល។
ក្រុមអ្នកបង្កើតគោលនយោបាយនៅធនាគារ Federal Reserve ក៏បានព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងជួបប្រទះ នូវវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅចុងឆ្នាំនេះ ដែលអាចចំណាយរយៈពេលពីរឆ្នាំដើម្បីអាចយកឈ្នះបាន។

ថ្លែងក្នុងមតិសំណេះសំណាល នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅក្នុងស្រុកកោះធំ ដែលបានធ្វើឱ្យស្រុកនេះ បានកែប្រែមុខមាត់ប្រកបដោយមោទនភាព។
