ប្រទេសកម្ពុជាក្លាយជាទិសដៅទីផ្សារក្រុមហ៊ុនសណ្ឋាគារលំដាប់ ពិភពលោក

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់ពិភពលោក Accor បាននិងកំពុងនាំយកនូវយីហោសណ្ឋាគារលំដាប់ផ្កាយ៤ Mercure Phnom Penh Boeung Keng Kang I) មកកាន់ប្រទេសកម្ពុជា ដែលនឹងជួយជំរុញឱ្យការផ្គត់ផ្គង់នៃទីផ្សារមួយនេះកាន់តែមានកំណើនខ្ពស់។

សណ្ឋាគារលំដាប់ផ្កាយ៤នេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់បឹងកេងកង១ កណ្ដាលរាជធានីភ្នំពេញ និងមានចំនួន២០០បន្ទប់ ហើយគ្រោងបើកដំណើរការនៅក្នុងឆ្នាំ២០២៧ ដែលនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ចជាតិ និងទីផ្សារបដិសណ្ឋារកិច្ចកម្រិតពិភពលោក។

លោក Andrew Langdon ប្រធានផ្នែកអភិវឌ្ឍន៍ក្រុមហ៊ុន Accor មានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា គឺជាទិសដៅដ៏សំខាន់របស់ក្រុមហ៊ុន Accor ដោយហេតុថា កំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា និងវិស័យទេសចរណ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន Accor គឺជាចង្កោមក្រុមហ៊ុនបដិសណ្ឋារកិច្ច ឈានមុខមួយនៅលើពិភពលោក ដែលមានសរុបរហូតដល់៥.៣០០សណ្ឋាគារ នៅក្នុងប្រទេសចំនួន១១០លើពិភពលោក។

ក្នុងទ្វីបអាស៊ី Accor គឺជាក្រុមហ៊ុនអន្តរជាតិធំជាងគេ ដែលមានសណ្ឋា​គារសរុបរហូតដល់៣៧០លើផ្លាកយីហោ រហូតដល់ចំនួន១៩ ស្ថិតនៅក្នុងប្រទេស១២។

ការសិក្សាស្តីពីទីផ្សារសណ្ឋាគារក្នុងក្រុងភ្នំពេញ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ការផ្តត់ផ្គង់សណ្ឋាគារនៅក្នុងទីក្រុងភ្នំពេញ មានកំណើនជាមធ្យមចំនួន១៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាកំណើនខ្ពស់មួយ។ សម្រាប់ឆ្នាំ២០២២ នឹងមានការផ្គត់ផ្គត់ចំនួន១៤០០បន្ទប់បន្ថែមចូលទៅក្នុងទីផ្សារ ដែលធ្វើឱ្យការផ្គត់ផ្គង់ទីផ្សារសរុបមានការកើនឡើងច្រើនជិត១៣.០០០បន្ទប់។

ក្រោយធូរស្បើយពីវិបត្តិកូវីដ១៩ ទីផ្សារសណ្ឋាគារកម្ពុជា ចាប់ផ្តើមងើបឡើងវិញបណ្តើរៗ ជាពិសេសសម្រាប់ប្រភេទសណ្ឋាគារ កម្រិតផ្កាយ៣និងផ្កាយ៤៕

វារីអគ្គិសនីតម្លៃដ៏ធំតម្លៃ២៣១លានដុល្លារកំពុងដំណើរការនិងគ្រោងដាក់ដំណើរការនៅរយៈពេល៤ឆ្នាំខាងមុខ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជម្រុញឲ្យក្រុមហ៊ុនវិនិយោគគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ពន្លឿនការសាងសង់អាចនឹងបញ្ចប់រួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។

បច្ចុប្បន្នក្រសួងរ៉ែ និងថាមពលកំពុងខិតខំជំរុញ ដំណើរការសាងសង់នេះយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមការចុះត្រួតពិនិត្យ របស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោកបានឱ្យដឹងថា ក្រុមការងារក្រសួងបានណែនាំ ដល់ក្រុមការងារជំរុញការសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើយ៉ាងណាឱ្យបានរួចរាល់តាមផែនការ​ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦​ ខាងមុខនេះ។

រដ្ឋបាលខេត្តពោធិ៍សាត់ ធ្លាប់បានឱ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់បន្ថែម សម្រាប់ប្រើប្រាស់ក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់ និងអាចចែកចាយទៅប្រើប្រាស់នៅទូទាំងប្រទេស ដើម្បីធានាដល់សន្តិសុខថាមព​លក្នុងស្រុក និងកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។

គម្រោងដ៏ធំមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia) Co., Ltd មានតម្លៃសរុបជាង២៣១លានដុល្លារ។ គួរម្លឹកទៀតថា រដ្ឋាភិបាលបានអនុម័តគម្រោងនេះ តាំងពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បី​ដោះ​ស្រាយ​​​បញ្ហា​​ប្រឈម ​​​​ក្នុង​វិស័យ​អគ្គិសនី​​នៅ​​​កម្ពុជា៕

អាជីវកម្មលើវិស័យអចលនទ្រព្យនៅតែទាក់ទាញសម្រាប់អ្នកដែលចង់ សាងភាពមានបាន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អាជីវកម្មក្នុងវិស័យអចលនទ្រព្យ បានជួយឱ្យបុគ្គលមួយចំនួនទទួលបានជោគជ័យ និងកសាងទ្រព្យសម្បត្តិបានលឿន និងរហ័ស។

ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងទៅនេះ អាជីវកម្មអចលនទ្រព្យ ជាមុខរបរមួយ ដែលបានជួយឱ្យប្រជាជនកម្ពុជា ទទួលបាននូវឱកាសមានបាន មានកេរ្តិ៍ឈ្មោះ កិត្តិយសជាច្រើននាក់មកហើយ។ ជាក់ស្ដែងប្រិយមិត្តអ្នកអានប្រាកដជា ដឹងបានស្គាល់ពីបុគ្គលជោគជ័យ និងលេចធ្លោមួយចំនួនក្នុងប្រទេសកម្ពុជា ដែលពួកគាត់បានសាងភាពមានបានពីវិស័យនេះ។

តាមរយៈភាពជាគំរូ និងបង្ហាញច្បាស់នៅក្នុងសង្គម ក៏មានបុគ្គលជាច្រើនបានបោះបង់ការងាររបស់ខ្លួន ពីមុនទៅចាប់យកមុខរបរ ក្នុងវិស័យអចលនទ្រព្យ តែខ្លះក៏ទទួលបានជោគជ័យ ខ្លះទៀតក៏បរាជ័យរហូតដល់អស់ទ្រព្យសម្បត្តិក៏មានដែរ ។

នៅក្នុងសៀវភៅរបស់លោកឧកញ៉ាម៉ាន់ ច័ន្ទឌី ដែលជាបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យមួយរូប បានបង្ហាញពីគន្លឹះនៃការធ្វើអាជីវកម្ម។

លោកបានរំលេចថា បើចង់ប្រឡូកក្នុងវិស័យនេះ សូមដាក់ចិត្តដាក់កាយនិងត្រៀមខ្លួន ក្នុងការប្រយុទ្ធឱ្យអស់ពីសមត្ថភាព និងត្រៀមខ្លួនក្នុងការទទួលយកនូវការពិត ។ អ្នកប្រឡូកក្នុងវិស័យនេះ ត្រូវត្រៀមខ្លួនពី៦ខែទៅ១ឆ្នាំ គឺអត់មានចំណូល អត់មានប្រាក់ខែ តែបើសិនជាបុគ្គលនោះទទួលជោគជ័យក្នុងរយៈខ្លី ពួកគេនឹងមានបានលឿនតែម្ដង ។

ជាការកត់សម្គាល់មានបុគ្គលមួយចំនួន បានចាប់ផ្ដើមពីភ្នាក់ងារលក់អចលនទ្រព្យឱ្យគេ ក្លាយជាប្រធានក្រុមហ៊ុន ក្លាយជាអ្នកវិនិយោគដ៏មានសក្ដានុពលនៅក្នុងប្រទេសកម្ពុជា ។ ទាំងនេះហើយដែលយុវជនជំនាន់ក្រោយហាក់មានចំណង់ទៅលើអចលនទ្រព្យ ។

លោកយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia បានឱ្យដឹងថា អាជីវកម្មអចលនទ្រព្យ នឹងផ្ដល់នូវប្រាក់ចំណូលច្រើនណាស់ តែដើម្បីបានលុយទាំងនោះ ក៏ត្រូវការខិតខំប្រឹងច្រើនណាស់ដែរ។

លោកបន្តថា “ដើម្បីបានលុយពីអចលនទ្រព្យច្រើន វាមិនមែនមានតែលុយនោះទេ តែត្រូវទាមទារនូវសុខសន្តិភាព បរិយាសកាសវិនិយោគល្អ នយោបាយសេដ្ឋកិច្ចពិភពលោក និងការជ្រើសរើសយកភាពត្រឹមត្រូវ៕

សម្តេចតេជោអញ្ជើញបិទសន្និបាតជាតិខួបលើកទី៣០នៃ សកម្មភាពមីនកម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ បានអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២១ ខែវិច្ឆិកា បានបើកសន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា។ សន្និបាតនេះធ្វើឡើងក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមស្នាមញញឹម”។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជា​គ្រប់​គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ការប្រារព្ធខួប៣០ ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា គឺជាឱកាសសម្រាប់ទទួលស្គាល់ នូវសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃសកម្មភាពមីននៅកម្ពុជា និងវាយតម្លៃខ្ពស់ពីជំនាញ និងការលះបង់កម្លាំងកាយចិត្ត របស់ប្រតិបត្តិករសកម្មភាពមីន។

ការរៀបចំសន្និបាតនេះ ក៏ជាការសម្តែងការដឹងគុណ ចំពោះទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងសម្តែងនូវការដឹងគុណ ដល់អ្នកបោសសម្អា​តមីនទាំងអស់។

លោកទេសរដ្ឋមន្ត្រីលី ធុចបានឱ្យដឹងថា រយៈពេល៣០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កម្ពុជា ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា របស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

លោកបានឱ្យដឹងថា ផ្ទៃដីប្រមាណ២,៥៣១គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាជនប្រមាណ៩លាននាក់ប្រើប្រាស់ និងរាប់បញ្ចូលទាំងការសាងសង់លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និងកសិកម្មជាដើម ជាពិសេសបានប្រែក្លាយ ដីមីន ទៅជាដីមាស។ ប្រតិបត្តិករបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន១,១៥១,២៣២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦,១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន៣,០២៨,៦៥៩គ្រាប់។កម្ពុជា។

កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែកដល់គម្រោង ជំនួយឥតសំណងថ្មីនានា ដែលបម្រើឲ្យការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបដិភាគចំនួន១០ភាគរយ សម្រាប់រួមចំណែក អនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងរង្វង់ឥណទានចំនួន២លានដុល្លារ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានរួមចំណែកថវិកា រាប់សិបលានដុល្លារផ្សេងទៀតដែរ តាមរយៈការលើកលែងពន្ធនាំចូលសម្ភារៈ ឧបករណ៍ប្រើប្រាស់ រថយន្ត គ្រឿងចក្រនានា ដោយពន្ធជាបន្ទុករបស់រដ្ឋ៕

China central bank drains short-term liquidity for first time in 8 days, bond markets recover

SHANGHAI – China’s central bank drained short-term liquidity from the banking system for the first time in eight days on Monday, as bond markets recovered from a recent sharp selloff.

The People’s Bank of China (PBOC) injected 3 billion yuan ($418.96 million) through seven-day reverse repurchase agreements in open market operations on Monday. With 5 billion yuan worth of such loans maturing on the same day, it resulted a net withdrawal of 2 billion yuan.

The fund withdrawal came after the central bank net injected 368 billion yuan through such a liquidity instrument last week as the bond markets posted its worst single-day selloffs in two years with risk appetite boosted amid rising expectations that China will gradually ease its strict COVID-19 restrictions and official moves to support the troubled property sector.

On Monday, bond prices rose across the board. The benchmark 10-year government bond futures rose more than 0.3%, while the yield on government bond for the same tenor fell more than 2 basis points.

Sentiment has gradually recovered, traders said, adding that easing cash tensions and worsening domestic COVID-19 infections across the country also lent support.

“Both futures and spot markets rose in early trade as COVID situations intensified and cash situations loosened,” said a trader at a brokerage.

Beijing’s most populous district urged residents to stay at home on Monday, extending a request from the weekend as the city’s COVID-19 case numbers rose, with many businesses shut and schools in the area shifting classes online.

Separately, China kept its benchmark lending rates unchanged for the third straight month on Monday, but some market watchers predicted a marginal reduction to the mortgage reference rate as early as next month to prop up the broader economy.

Reporting by Winni Zhou, Li Hongwei and Brenda Goh; Editing by Lincoln Feast.

Source: Reuters

តើអាគារកម្ពស់ខ្ពស់ជាង៤០ជាន់ចំនួនប៉ុន្មានកំពុងបង្ហាញវត្តមាននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ?

ដោយៈ សុផារី

ភ្នំពេញៈ វិស័យសំណង់នៅកម្ពុជាបានរីកចម្រើនខ្លាំងគួរឱ្យកត់សម្គា​ល់នៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តសក្តានុពលនានា ដោយបង្ហាញតាមរយៈសំណង់អាគារខ្ពស់ៗកប់ពពកជាច្រើន បានរីកលូតលាស់ដូចផ្សិត។

ជាការកត់សម្គាល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានសំណង់អាគារខ្ពស់ជាង៥ជាន់ចំនួន២.៤៩២អាគារ ហើយក្នុងនោះអគារចាប់ពី៤០ជាន់ឡើងមានចំនួនរហូតដល់ទៅ៥០អគារ។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយចុងក្រោយបំផុតបានបង្ហាញពី ទិន្នន័យសំណង់តាមប្រភេទអាគារ ដែលទទួលបានការអភិវឌ្ឍរីកលូតលាស់ គួរឱ្យកត់សម្គាល់បំផុត។

របាយការណ៍នេះបានឱ្យដឹងថា ដោយគិតពីចាប់ផ្តើមអនុវត្តន៍ ក្នុងឆ្នាំ២០០០ដល់រយៈពេល៩ខែ ឆ្នាំ២០២២ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់​ឡើងនៅទូទាំងប្រទេស មានចំនួន២.៤៩២អគារ ក្នុងនោះខេត្តព្រះសីហនុ​មានចំនួន៦៨២អគារ ត្រូវជា២៧,៤០ភាគរយ។

ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន១.៣៩៣អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៦៩៤អគារ អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន២៣០អគារ អគារចាប់ពី៣០ជាន់ ទៅ៣៩ជាន់មានចំនួន១២៥អគារ អគារចាប់ពី៤០ជាន់ឡើងមានចំនួន៥០អគារ។ ចំណែក គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៤៩៥គម្រោង។

ទិន្នន័យដដែលឱ្យដឹងទៀតថា បើគិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ក្នុងនោះគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន១០០អគារ (ខេត្តព្រះសីហនុ ចំនួន១៣អគារ) ពី៥ជាន់ ទៅ៩ជាន់មានចំនួន៦៩អគារ ពី១០ជាន់ ទៅ១៩ជាន់មានចំនួន១៩អគារ ពី២០ទៅ២៩ជាន់មានចំនួន៣អគារ៕

រដ្ឋមន្រ្តីទេសចរណ៍ផ្តល់អនុសាសន៍៧ចំណុចដើម្បីអភិវឌ្ឈន៍អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដាក់ចេញនូវការណែនាំបន្ថែមចំនួន៧ចំណុច ដើម្បីឱ្យមន្ត្រីជំនាញអនុវត្តឱ្យមានប្រសិទ្ធភាព។

លោកថោង ខុនបានលើកឡើងបែបនេះ ក្នុងពេលបើកវេទិកាជាតិអេកូទេសចរណ៍លើកទី៣ ឆ្នាំ២០២២នេះ សណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ វិច្ឆិកានេះ។ វេទិកានេះ មានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសច​រណ៍​ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសច​រណ៍ និងអេកូទេសចរណ៍ រួមទាំងមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងសហគមន៍ជាច្រើនទៀតផងដែរ។

អនុសាសន៍ណែនាំបន្ថែមទាំង៧ចំណុច របស់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសច​រណ៍ និងអេកូទេសចរណ៍ រួមមាន ទី១ សូមឲ្យអង្គវេទិកា យកខ្លឹមសារ និងលទ្ធផលនៃវេទិកាជាតិ អេកូទេសចរណ៍លើកទី២ ដើម្បីលើកឡើងក្នុងកិច្ចពិភាក្សា ក៏ដូចជាតាមដានការអនុវត្តនូវផែនការដែលបានដាក់ចេញ។

ទី២ សូមឲ្យអង្គវេទិកាបន្តយកចិត្តទុកដាក់ ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យ ដែលមានលក្ខណៈសត្យានុម័ក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងជំនាញទាំង៣ ទេស​ចរណ៍ បរិស្ថាន កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល។

ទី៣ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន ស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្ហាញជូនអង្គវេទិកាឲ្យបានគ្រប់ជ្រុងជ្រាយ នូវគោលនយោបាយ និងផែនការសកម្មភាពអាទិភាព ក្នុងការជំរុញការដោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត ការបន្តតំឡើងប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធើណែត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ទី៤ សូមអំពាវនាវឲ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានា ដែលមានវត្តមានក្នុងវេទិកានេះ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា ដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោ​ងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។

ទី៥ សូមឲ្យវិស័យឯកជន ពង្រឹងការគាំទ្រជួយដល់សហគមន៍ ពិសេ​សការជំរុញការរៀបចំ កញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍ និងត្រូវប្រើប្រាស់សេវារបស់សហគមន៍ឲ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបន្តលើកកម្ពស់គុណភាព និងជៀសវាងស្ថានភាព “ពងមាន់ មេមាន់

ទន្ទឹមនឹងនេះ គួរជំរុញឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងសហគមន៍ ដូចជា ពិធីបុណ្យអេកូទេសចរណ៍ និងព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតាមតំបន់អេកូទេសចរណ៍សំខាន់ៗនៅទូទាំងប្រទេស។

សូមឲ្យបងប្អូនដែលអញ្ជើញមកពីសហគមន៍ទាំងអស់ លើកឡើងនូវបញ្ហាប្រឈមសំខាន់ៗរបស់ខ្លួន ដើម្បីដាក់ជូនអង្គវេទិកាពិភាក្សា និងឈានទៅរកដំណោះស្រាយជាក់ស្តែង ក្នុងអង្គវេទិកាដោយផ្ទាល់ ឬត្រូវរាយការណ៍សុំការសម្រេចពីរាជរដ្ឋាភិបាល បន្ទាប់ពីបញ្ចប់វេទិកាជាតិនេះ។

ទី៧ សូមឲ្យអង្គវេទិកាបន្តផ្តោតការចាប់អារម្មណ៍ និងពិភាក្សាអំពីការបញ្ចូលទស្សនទាននៃភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative & Innovative) ក្នុងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ ស្របតាមយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីផ្តល់បទពិសោធន៍ថ្មីជូនភ្ញៀវទេសចរ ពិសេ​សការវិនិយោគក្នុងតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍។

លោកថោង ខុនបានបន្តថា តាមរយៈកិច្ចពិភាក្សានៅក្នុងវេទិកាជាតិនេះនឹងអាចទាញយកនូវទស្សនទានល្អៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការរៀបចំបទដ្ឋានគតិយុត្ត ចាំបាច់នានាបន្ថែមទៀត ជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ពិសេសក្នុងបរិបទដែលយើងទាំងអស់គ្នាត្រូវបន្តបន្សាំខ្លួនរស់នៅក្នុងគន្លងថ្មី៕

បុរីវិមានសំណាងផ្តល់ជូនអតិថិជននូវសម្ភារៈបរិក្ខាប្រើប្រាស់ជាច្រើន

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្នុងគោលដៅលើកទឹកចិត្តអតិថិជន បុរីវិមានសំណាងបាននិងកំពុងផ្តល់ជូនអតិថិជន នូវបរិក្ខាប្រើប្រាស់ជាច្រើន បន្ទាប់ពីពួកគេកក់ប្រាក់ទិញបុរីនេះ។

សម្ភារៈបរិក្ខាទាំងនេះ នឹងផ្តល់ជូននឹងធ្វើឡើងចន្លោះថ្ងៃទី១៩ ដល់២៤ វិច្ឆិកា ដែលសម្ភារៈបរិក្ខាទាំងនោះ មានដូចជា ១ ស៊ីទែនទឹក1500L  ថ្នាំបង្ការ​និងសម្លាប់សត្វកណ្តៀរ ទូរស័ព្ទiPhone 14 , iPads air , ម៉ាស៊ីនត្រជាក់ (4គ្រឿង), និងទូរទស្សន៍55ingផងដែរ។

បុរីវិមានសំណាង ជាបុរីដែលផ្តោតលើពួកអភិជន ដែលមានស្តង់ដារស់នៅទាន់សម័យ និងស៊ីវិល័យ។ ហេតុនេះការកសាងសហគមន៍មួយ ដែលផ្សារភ្ជាប់ជាមួយបរិស្ថាន ជាអ្វីដែលអ្នកអភិវឌ្ឈន៍បុរីនេះបានផ្តោតជាសំខាន់់។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការគិតគូលើប្រាក់ចំណេញមិនមែនជាអាទិភាពរបស់បុរីឡើយ ប៉ុន្តែក្រុមហ៊ុនបាននិងកំពុងកសាងនូវ​សហគមន៍ ដែលមានភាពស៊ីវិល័យ និងរសរវើកមួយ។

លោកជំទាវបន្តថា “បុរីវិមានសំណាងកំពុងផ្តល់ជូននូវស្ថាបត្យកម្ម​ម៉ូតផ្ទះបែបក្លាសិក ទាន់សម័យ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងរចនាឲ្យមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់”។ លោកជំទាវបន្តថា “ជាមួយគ្នានេះ យើងបាននកំពុងសាងសង់ដោយប្រើឥដ្ឋ២០ ដែលធ្វើឲ្យផ្ទះមានភាពត្រជាក់ មនោរម្យ និងកាត់បន្ថយសម្លេងរំខានពីយានយន្តនានាផងដែរ”។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា ជាមួយនឹងការគិតគូ និងសិក្សាពីរសនិយមរបស់អ្នកមានសម័យថ្មី ក្រុមហ៊ុនបាននិងកំពុងផ្ចិតផ្ចង់ការឌីសាញនានា ដែលមានតម្លៃខ្ពស់ចន្លោះពី២០ ទៅ៣០ភាគរយ ធៀបនឹងផ្ទះដែលសាងសង់មិនសូវបានផ្តោតលើរចនាបទធម្មតា៕

តំបន់អរិយក្សត្រ សក្តានុពលដែលត្រៀមរះឡើង ខណៈគំរោងសាងសង់ស្ពានស្ថិតក្នុងភាពច្បាស់លាស់ហើយ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ប្រជាជននឹងទះដៃអបអរសាទរ ប្រសិនបើ់ស្ពានតភ្ជាប់ទៅកាន់តំបន់នេះ បើកការដ្ឋានសាងសង់កាន់តែឆាប់។

ទឹកដីអរិយក្សត្រ ដែលស្ថិតក្នុងស្រុកល្វាឯម ជាតំបន់មួយដែលព័ទ្ឋជុំវិញដោយទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេចតុមុខ ប៉ុន្តែភាពអំណោយផលនៃទីតាំងភូមិសាស្រ្តនេះ មិនទាន់ធ្វើឲ្យតំបន់នេះ រីកចម្រើនដូចទិសផ្សេងៗទៀត នៃរាជធានីភ្នំពេញនៅឡើយ៊។

ឧបសគ្គនៅត្រង់ថា “ស្ពានតភ្ជាប់ទៅកាន់តំបន់នេះ មិនទាន់បើកការដ្ឋាន”។

ប៉ុន្តែអ្វីៗកាន់តែមានសង្ឃឹម ដោយនៅក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon បានប្រកាសគាំទ្រលើគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលលោក​បានចាត់ទុកថា “វាធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកូរ៉េ និងកម្ពុជាកាន់តែរ៉ឹងមាំ”។

ការប្រកាសសាងសង់ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់នេះ បានធ្វើឲ្យប្រជាជនជាច្រើន ទទួលផលពីគំរោងនេះ តាមរយៈការឡើងថ្លៃដីធ្លី អត្រាមានការងារធ្វើរបស់ប្រជាពលរដ្ឋ ក្នុងតំបន់កើនឡើង អ្នកអភិវឌ្ឍន៍ធំៗបានទិញដី និងសាងសង់បុរី លំនៅដ្ឋាននៅតំបន់នេះជាបន្តបន្ទាប់ ដូចជា បុរីវីឡាទួលសង្កែអរិយក្សត្រ ដែលត្រៀមបើកដំណើរការផ្សារទំនើបបែប​សហគមន៍ដំបូងគេនៅតំបន់នេះ គឺAK Avenue ។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការឡើងថ្លៃដីបានកើនឡើងខ្ពស់នៅតំបន់អរិយក្សត្រ និងតំបន់ជុំវិញ ដោយ​សារសក្តានុពលនៃទីតាំងនេះ  និងគំរោងសាងសង់ស្ពានតភ្ជាប់ពីផ្សាររាត្រីទៅកាន់តំបន់នេះនឹងធ្វើឡើងនាពេលខាងមុខ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងសាងសង់ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ ស្របពេលថវិកាបានទទួលការអនុម័តពីថរដ្ឋាភិបាលកូរ៉េរួចហើយ។

អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គម ពិសេសវិស័យអចលនទ្រព្យ លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ វិច្ឆិកានេះថា ការរីកចម្រើនតំបន់មួយ វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល និងលក្ខខ័ណ្ឌរបស់តំបន់និមួយៗ ហើយបើនិយាយពីតំបន់អរិយក្សត្រ វាជាតំបន់មួយដែលមានចម្ងាយពីរាជធានីភ្នំពេញជិតជាងគេ ធៀបនឹងតំបន់ដទៃទៀត ជាតំបន់មាន​មនុស្សរស់នៅច្រើន ជាតំបន់ដែលមានលក្ខខ័ណ្ឌភូមិសាស្រ្ត អំណោយផល​ដល់ការរស់នៅ ហេតុនេះការរីកចម្រើនតំបន់នេះលឿន ឬយឺត វាអាស្រ័យ​លើសក្តានុពលតំបន់នេះ និងការសាងសង់ស្ពាន។

លោកបន្តថា “នៅពេលយើងនិយាយល្អពីតំបន់ណាមួយ ក្នុងនាមអ្នកតាមដានការអភិវឌ្ឍគេអាចគិតថា ខ្ញុំមានដីនៅតំបន់នេះ ឬតំបន់នោះ ប៉ុន្តែការវិភាគរបស់យើង គឺឈរលើមូលដ្ឋានតថភាព និងវិទ្យាសាស្រ្ត”៕

ឆ្នាំ២០២២សញ្ញានៃក្តីសង្ឃឹម ខណៈការបញ្ជាទិញអចលនទ្រព្យ បានកើនឡើងខ្ពស់

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចសកលក្នុងឆ្នាំ ២០២២នេះមិនទាន់មានភាពល្អប្រសើរយ៉ាងណាក្ដី តែការបញ្ជាទិញអចលនទ្រព្យបានកត់សម្គាល់ឃើញថា មានចំនួនច្រើនជាងរយៈពេល២ឆ្នាំកន្លងទៅជាពិសេសនោះគឺការប្រើប្រាស់ នូវបច្ចេកវិទ្យាក្នុងការបញ្ជាទិញអចលនទ្រព្យ។

អគ្គនាយិកាក្រុមហ៊ុនCentury 21 Cambodiaអ្នកស្រីGrace Rachny Fong បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ វិច្ឆិកានេះថាចាប់តាំងពីដើមឆ្នាំ២០២២ យើងឃើញថាការទិញលក់ អតិថិជនមានសក្ដានុពលក្នុងការបញ្ជាទិញច្រើន ជាពិសេសអតិថិជន ដែលមានប្រាក់ទិញទុកយកចំណេញនៅពេលអនាគត ដោយសារតែការរំពឹងថា នៅពេលចប់វិបត្តិសេដ្ឋកិច្ចនិងវិបត្តិកូវីដ១៩ ទាំងស្រុងអចលនទ្រព្យនឹងមានតម្លៃល្អ ។

លោកស្រីបន្តថា កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ តម្លៃអចលនទ្រព្យបានថមថយបន្តិច ប៉ុន្តែអ្នកលក់ និងអ្នកទិញមិនអាចជួបគ្នាបាន ដោយសារវិបត្តិកូវីដ១៩ ទើបធ្វើឱ្យការទិញលក់មិនមានប្រតិបត្តិការ។ រហូតមកដល់ដើមឆ្នាំ២០២២ តម្លៃអចលនទ្រព្យបានល្អប្រសើរបន្តិច ហើយអ្នកលក់និងអ្នកទិញក៏អាចជួបគ្នាផ្ទាល់ដើម្បីចរចាពីតម្លៃដើម្បី ឈានទៅដល់ការបិទការទិញលក់ផងដែរ ។

លោកស្រីGrace Rachny Fongបានបន្ថែមថា ក្រោយពីស្ថានភាពកូវីដ១៩បានប្រសើរ ឃើញថាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មួយចំនួនក៏បានដំណើរការ ខ្លះកំពុងបន្តដំណើរការអភិវឌ្ឍខ្លះទៀត ក៏ជិតរួចរាល់។ ដូច្នេះហើយទោះបីវិបត្តិសេដ្ឋកិច្ច កំពុងតែកើតឡើងក្ដីតែការលក់អចលនទ្រព្យកម្ពុជាហាក់បានប្រសើរវិញ ជាពិសេសនោះដោយសារតែជួបចរចាគ្នារវាងអ្នកលក់និងអ្នកទិញតែម្ដង ។

ទន្ទឹមនឹងការជួបគ្នាផ្ទាល៉ បច្ចុប្បន្ននេះក៏មានបច្ចេកវិទ្យាទំនើប ដែលអ្នកលក់ និអអ្នកទិញអាចបញ្ជាទិញ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ដោយមិនចាំបាច់ឱ្យអតិថិជន ទៅមើលអចលនទ្រព្យដោយផ្ទាល់ ដែលកត្តាទាំងនេះបានជំរុញឱ្យមានការបញ្ជាទិញ និងបិទការលក់បានច្រើនជាងមុនផងដែរ។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ផងដែរថា ទោះបីជាឆ្នាំ ២០២២នេះ សកម្មភាពនៃការទិញលក់មិនបានល្អ ដូចកាលពីឆ្នាំ២០១៨ ឬ២០១៩ក៏ដោយ តែយ៉ាងណា ក៏វាប្រសើរជាងឆ្នាំ២០២០ និង២០២១កន្លងមក ហើយរំពឹងថាឆ្នាំ២០២៣ខាងនឹងល្អជាងឆ្នាំនេះទៅទៀត ដោយកត្តាគួបផ្សំមួយចំនួន៕