MRCAចុះ អនុស្សរណៈនៃការយោគយល់ជាមួយគ្នាជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប

ដោយៈ សហការី

       ភ្នំពេញៈ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនគួរឱ្យសម្គាល់ ទោះជាស្ថិតនៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្ដី ជាពិសេសលើការគ្រប់គ្រងបានយ៉ាងល្អប្រសើរនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលបានធ្វើឱ្យអត្រាអ្នកឆ្លងនៅកម្ពុជា មានចំនួនតិចតួចបំផុតនាពេលបច្ចុប្បន្ន។

ដោយមើលឃើញពីកត្តាវិជ្ជមានជាច្រើនរបស់កម្ពុជា មានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកជាច្រើនបានមកស្វែងរកឱការវិនិយោគក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានប្រទេសម៉ាឡេស៊ីផងដែរ ជាមួយនឹងការប្តេជ្ញា ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ឱ្យខាងតែបាននាថ្ងៃអនាគតដ៏ខ្លី។

ជាក់ស្តែង ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី (MRCA) រៀបចំកម្មវិធីបេសកកម្មពាណិជ្ជកម្មចំនួន៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ៣០ ខែសីហា រហូតដល់ ថ្ងៃទី៣ ខែកញ្ញា នេះដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ឱកាសសន្ទនា រវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនរបស់ម៉ាឡេស៊ីដែលរំពឹងថា នឹងអាចឈានទៅរកការសហការគ្នាបន្ថែមទៀត។​​​

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៃសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចនៅក្នុងថ្ងៃទីបី ក្រោមការដឹកនាំដោយលោកចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី  និងដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ដើម្បីស្វែងរកឱកាសសហការ ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប ខណៈក្រុមហ៊ុន ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយសមាគមបណ្ដាញលក់រាយម៉ាឡេស៊ីផងដែរ។

លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ប៉េង ហួត គ្រុប មានប្រសាសន៍ថា ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី មិនត្រឹមតែបានពង្រឹងចំណងមិត្តភាពរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងប្រជាជន និងប្រជាជនប៉ុណ្ណោះទេ ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែងមានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានចូលមកបណ្ដាក់ទុកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនរបស់កម្ពុជាជាច្រើន ដែលបានស្វែងរកសេវាកម្ម និងទិញទំនិញពីប្រទេសម៉ាឡេស៊ី។

ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុបផងដែរ ដែលបានទិញទំនិញមួយចំនួនពីប្រទេសម៉ាឡេស៊ី និងប្រើប្រាស់សេវាកម្មមួយចំនួនពីអ្នកជំនាញម៉ាឡេស៊ី។

លោកឧកញ៉ាបានបន្ថែមទៀតថា “គ្រប់គ្នាបានឆ្លងកាត់បទពិសោធន៍ ពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែនៅក្នុងគ្រប់វិបត្តិទាំងអស់ សុទ្ធតែបង្កប់នូវឱកាសជាច្រើន ហើយសង្ឃឹមថាពីដំណើរទស្សនកិច្ចរយៈពេលបួនប្រាំថ្ងៃនេះ សមាជិករបស់សមាគមបណ្ដា​ញលក់រាយម៉ាឡេស៊ីនឹងរកឃើញឱកាសសហការ វិនិយោគជាមួយគ្នា ឬក៏ត្រួសត្រាយផ្លូវ សម្រាប់ការវិនិយោគនៅពេលអនាគតបន្ថែមទៀត”។

លោកឧកញ៉ាក៏បានសម្ដែងនូវអំណរគុណ ចំពោះដំណើរទស្សនកិច្ច និងសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត នូវរាល់ឱកាសសហការគ្នាជានិច្ច រវាងសមាជិករបស់សមាគមបណ្ដាញលក់រាយម៉ាឡេស៊ី ជាមួយក្រុមហ៊ុន ប៉េង ហួត គ្រុប នាពេលអនាគត។ ​  ​

ជាមួយគ្នានេះ លោក ដាតុ វីនសិន ឈូ (Dato Vincent Choo) អនុប្រធានសមាគមបណ្ដាញលក់រាយម៉ាឡេស៊ី បានសម្ដែងនូវភាពភ្ញាក់ផ្អើលចំពោះការចុះទស្សនកិច្ចកមកាន់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដោយក្នុងនោះលោកបានកោតសរសើរ ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលអភិវឌ្ឍសំណង់ជាច្រើន ដូចជា ផ្សារទំនើប អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) សួនកម្សាន្ត ភីអេច យូរ៉ូផាក (PH Euro Park) និងអគារជួលជាច្រើនទៀត ជាពិសេសគឺលំនៅឋាន ប្រកបដោយសោភ័ណភាពស្រស់ស្អាត ជាមួយម៉ូតផ្ទះប្រណិត និងប្លែកៗ រួមជាមួយបរិស្ថាន និងដើមឈើបៃតងដ៏ទាក់ទាញ។

ដោយមើលឃើញពីកត្តាវិជ្ជមាន ជាច្រើនរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុបបែបនេះ លោកសន្យាថា សមាគមបណ្ដាញលក់រាយម៉ាឡេស៊ី នឹងខិតខំធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ ដើម្បីជំរុញដល់វិនិយោគិនម៉ាឡេស៊ី និងវិនិយោគិនគ្រប់ជាតិសាសន៍ផ្សេងទៀត មកសហការជាមួយក្រុមហ៊ុនកម្ពុជាឱ្យកាន់តែច្រើន ដើម្បីកសាងប្រទេសកម្ពុជាឈានទៅជាប្រទេសដែលរីកចម្រើននាពេលអនាគត។

គោលបំណងសំខាន់មួយ នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មពីប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ សមាគមបណ្ដាញលក់រាយម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជាពិសេសក្នុងការអភិវឌ្ឍអាជីវកម្មលក់រាយ ឱ្យមានភាពទូលំទូលាយក្នុងប្រទេសកម្ពុជា៕

រថភ្លើងល្បឿនលឿន Jakarta-Bandung ដែលផលិតដោយប្រទេសចិន បានបញ្ជូនមកដល់ប្រទេសឥណ្ឌូណេស៊ី

ដោយ: លាងហួរ

ហ្សាការតា: រថភ្លើងអគ្គិសនីដឹកអ្នកដំណើរល្បឿនលឿន និងរថភ្លើងត្រួតពិនិត្យដែលផលិត ក្នុងប្រទេសចិនសម្រាប់គម្រោង ផ្លូវដែកល្បឿនលឿន Jakarta-Bandung (HSR) បានមកដល់កំពង់ផែ Jakarta ពីកំពង់ផែ Qingdao របស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។

ការមកដល់នៃរថភ្លើងជានិមិត្តរូប នៃព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ការសាងសង់ស្ថានីយ៍រថភ្លើង Jakarta-Bandung HSR ។  វា ក៏ ជា លើក ទី មួយ ដែរ ដែល រថភ្លើង ល្បឿន លឿន ដែល ផលិត នៅ ប្រទេស ចិន ត្រូវ បាន នាំ ចេញ ទៅ ប្រទេស ផ្សេង។

រថភ្លើងនេះ ត្រូវបានរចនាឡើង និងផលិតដោយក្រុមហ៊ុន CRRC Qingdao Sifang Co. Ltd. ជាមួយនឹងបច្ចេកវិទ្យាទំនើបនៃរថភ្លើង Fuxing រថភ្លើងល្បឿនលឿន EMU (Electric Multiple Units) និង CIT (Comprehensive Inspection Train) មានល្បឿនប្រតិបត្តិការអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវ បាន រចនា និង ផលិត ឡើង តាម ស្តង់ដារ របស់ ចិន។ រថភ្លើងនេះក៏ត្រូវ បាន ផលិតឡើងសម្រប ទៅតាម បរិស្ថានប្រតិបត្តិការ និង លក្ខខណ្ឌ ក្នុង ប្រទេស ឥណ្ឌូនេស៊ីផងដែរ។

រថភ្លើងចំនួន១០ទៀត គ្រោងនឹងដឹកជញ្ជូនពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌូនេស៊ីជាបណ្តុំនៅដើមឆ្នាំ២០២៣។

ផ្លូវរថភ្លើងJakarta-Bandung HSR ដែលសាងសង់ដោយបច្ចេកវិទ្យារបស់ចិន នឹងកាត់បន្ថយការធ្វើដំណើររវាងទីក្រុងJakarta និង Bandung ដែលជារដ្ឋធានីនៃខេត្ត West Java របស់ប្រទេសឥណ្ឌូនេស៊ី ពីជាង៣ម៉ោងទៅប្រហែល៤០នាទី៕

Almost 70 Chinese cities report falling home prices, most since 2020

BEIJING : Nearly 70 Chinese cities reported declines in new home prices last month, the most since the start of the COVID-19 pandemic, putting more pressure on local governments to quickly roll out additional support measures for homebuyers and developers.

The property sector, which accounts for about a quarter of China’s economy, has lurched from crisis to crisis since the summer of 2020 after regulators stepped in to cut excess leverage, causing some developers to default on their debts and struggle to complete projects, resulting in homebuyers threatening to stop making payments.

In August, 69 out of 100 cities reported a fall in monthly prices, the most since February 2020, according to the China Index Academy on Thursday, one of China’s largest independent real estate research firms. More than 47 cities had reported a fall in prices in July.

New home prices in the 100 cities fell slightly by 0.01 per cent from a month earlier, unchanged from July, said the academy, reflecting the continued chill in the property market.

Home prices in tier-one cities including Beijing and Shanghai fell 0.08 per cent, after a 0.16 per cent fall in July.

Analysts say the weakening prices will continue to hit homebuyer confidence, prolonging the property downturn and suggesting a further loss in economic momentum in a year when President Xi Jinping is expected to secure a precedent-breaking third term as China’s leader.

Responding to the problems in the property sector, China will support genuine demand for housing, state media quoted the cabinet as saying on Wednesday, after a meeting chaired by Premier Li Keqiang.

“Local governments should have ‘one policy for one city’ to make good use of policy tools,” and special loans should be used flexibly to ensure delivery of homes, state media reported.

Local governments are expected to roll out more easing policy measures to boost credit demand, such as further reducing maximum downpayments and lowering mortgage rates, said the China Index Academy.

The country’s central bank last week cut a mortgage rate for home buyers to boost credit demand.

“Beijing may need to consider a more comprehensive solution in its effort to resolve the property market predicament,” economists at Nomura said in a note after the rate cut.

“However, there is a limited likelihood that such a solution will be reached before end-2022.”

តើផលិតផលទឹកដោះគោម្សៅBalactan Premium Goldមានលក្ខណៈពិសេសដូចម្តេច?

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផលិតផលម្សៅទឹកដោះគោម្សៅ Balactan Premium Gold បាននិងកំពុងពង្រីកទីផ្សារ និងកំពុងទទួលបានប្រជាប្រិយភាពនៅកម្ពុជា ដែលមាតា បិតាគ្រប់រូបគួរសិក្សាដើម្បីជ្រើសរើសសម្រាប់បុត្រធីតារបស់ខ្លួន។

លោកស្រីថេង សុខលី អគ្គនាយិកាក្រុមហ៊ុន MTSL Co, Ltd ដែលបាននាំចូលផលិតផលទឹកដោះគោ Balactan បានមានប្រសាសន៍ឲ្យដឹងថា រោងចក្រផលិតម្សៅទឹកដោះគោនេះ បានផលិតឡើងដោយសំរិតសំរាំងបំផុត ដើម្បីផ្តល់ការលូតលាស់ដល់ទារក និងកុមារទាំងសតិបញ្ញាស្មារតី។ជ្រើសរើសដើម្បីបុត្រធីតារបស់លោក អ្នក។

ផលិតផលនេះមានចំនួន៣ប្រភេទ សំរាប់ទារក និងកុមារដូចជា ទី១ ផលិតផលទឹកដោះគោ Balactan លេខ១ ប្រើប្រាស់សំរាប់កុមារចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់សំរាប់កុមារចាប់ពី៦ខែ រហូតដល់១២ខែ និងទី៣ Balactan លេខ៣ សំរាប់កុមារចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រីថេង សុខលីបានបន្តថា “ដោយសារខ្ញុំជាម្តាយ ដែលមានបុត្រចំនួន៤នាក់ ហេតុនេះការប្រើប្រាស់ផលិតផលអ្វីមួយ ខ្ញុំតែងតែយកចិត្តទុកដាក់បំផុត លើការលូតលាស់សុខភាព​ស្មារតីរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំ សម្រេចនាំចូលផលិតផលនេះមកកម្ពុជា ដើម្បីផ្តល់ជូនអ្នកម្តាយគ្រប់រូប នូវផលិតផលសំរាប់កូនចាទីស្រលាញ់របស់ពពួកគេ”។ លោកស្រីបន្តថា “ខ្ញុំក៏បានប្រើប្រាស់ផលិតផល Balactan Premium Gold ដើម្បីផ្តល់ការលូតលាស់ដល់កូនរបស់ខ្ញុំឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃផងដែរ”។

លោកស្រីថេង សុខលីបានបន្តថា ផលិតផលដែលផលិតនៅក្នុងសហគមន៍៍អឺរ៉ុប តែងតែផលិតឡើងប្រកដោយស្តង់ដា អនាម័យខ្ពស់បំផុត និងតែងតែគិតគូសុខភាពទារក ​និងកុមារជាចម្បង ទើបការសម្រេចចិត្តយកផលិតផលនេះនាំចូលមក ដើម្បីសេចក្តីស្រ​លាញ់ ក៏ដូចជាផ្តល់ឲ្យកុមារដែលជាទំពាំងស្នងឬស្សីរបស់ជាតិយើង មានប្រាជ្ញាស្មារតីវាងវៃ និងសុខភាពល្អបរិបូរណ៍។

ក្រុមហ៊ុន MTSL Co, Ltd មាន អសយដ្ឋានស្ថិតនៅផ្ទះលេខ៤២B ផ្លូវ01 ឧកញ៉ាម៉ុងរិទ្ធី សង្កាត់ប៉ាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នកស្រីឡេង ម៉ាលីនជាម្តាយមួយរូប ដែលបានបំបៅដោះកូនដោយម្សៅទឹកដោះគោ បានសម្រេចប្តូរផលិតផលរបស់ខ្លួន មកប្រើប្រាស់ផលិត​ផល Balactan Premium Gold បានមានប្រសាសន៍ថា អ្នកស្រីបានជ្រើសរើសផលិតផលទឹកដោះគោ មកពីអាមេរិក និងម្សៅទឹកដោះពពែ ដើម្បីបំប៉នកូនរបស់អ្នកស្រី ដោយសារកូនអ្នកស្រី មានទម្ងន់ស្រាលជាងវ័យ ប៉ុន្តែផលិតផលទាំងនោះមិនអាចជួយកូនអ្នកស្រីបានទេ។

អ្នកស្រីបន្តថា “ទីបំផុតខ្ញុំសម្រេចចិត្តប្តូរមកប្រើ Balactan ដែលមានសារធាតុបំប៉ន ខ្ពស់ ដែលអាហារបំប៉នជំនួយរាងកាយ និងខួរក្បាលនេះ ខ្ញុំអាចមើលឃើញលើកំប៉ុងផលិតផលនេះផ្ទាល់ភ្នែក”។ អ្នកស្រីបន្តថា “ខ្ញុំប្រើផលិតផលកន្លងមកមួយកំប៉ុង មានតម្លៃជិត៤០ដុល្លារអាមេរិក ប៉ុន្តែបើមើលកំប៉ុងវិញ គឺមិនមានបង្ហាញសាធាតុចិញ្ចឹម និងបំប៉នរាងកាយច្រើនដូចផលិតផល Balactan ឡើយ”៕

វិបត្តិអចលនទ្រព្យក្នុងប្រទេសចិនកាន់តែធ្ងន់ធ្ងរ ខណៈតម្លៃផ្ទះក្នុងទីក្រុងចំនួន៧០បានដាំក្បាលចុះ

ដោយៈ សុខុម

ប៉េកាំង: វិបត្តិអចលនទ្រព្យក្នុងទីផ្សារប្រទេសចិន ហាក់កាន់តែធ្ងន់ធ្ងរទៅៗ ខណៈទីក្រុងជិត៧០ក្នុងប្រទេសនេះ បានរាយការណ៍ពីការធ្លាក់ចុះនូវតម្លៃផ្ទះថ្មីកាលពីខែមុន ដោយភាគច្រើនធ្លាក់ចុះ ចាប់តាំងពីផ្ទះវិបត្តិកូវីដ-១៩ ដំបូងមកម៉្លេះ។

ការធ្លាក់ថ្លៃនេះ បានដាក់សម្ពាធបន្ថែមទៀត ទៅលើរដ្ឋអំណាចមូល   ដ្ឋាន ដែលបានដាក់ចេញជាបន្ទាន់ នូវវិធានការជួយគាំទ្រសម្រាប់អ្នកទិញ និងបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា។

វិស័យអចលនទ្រព្យ ដែលរួមចំណែកប្រមាណ១ភាគ៤ នៃសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន បានជួបវិបត្តិអស់ពីមួយទៅមួយ ចាប់តាំងពីដូវក្តៅឆ្នាំ២០២០ បន្ទាប់ពីក្រុមនិយ័តករចិន បានចាត់វិធានការរឹតបន្តឹងលើការផ្ដល់ប្រាក់កម្ចីច្រើនលើសលប់ ក្នុងវិស័យអចលនទ្រព្យ ដែលបណ្ដាលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន ជួបវិបត្តិសាច់ប្រាក់រហូតឈានទៅដល់ការខកខានទូទាត់បំណុលជាបន្តបន្ទាប់ ព្រមទាំងគម្រោងលំនៅដ្ឋានដែលខ្លួនសា​ងសង់ត្រូវជាប់គាំងពាក់កណ្ដាលទី ដែលនាំឱ្យក្រុមអ្នកទិញផ្ទះគំរាមឈប់បង់ប្រាក់។

នៅក្នុងខែសីហា កន្លងទៅថ្មីៗនេះ ទីក្រុងចំនួន៦៩ក្នុងចំណោម១០០ទីក្រុង បានរាយការណ៍ពីការធ្លាក់ចុះតម្លៃផ្ទះប្រចាំខែ ដោយភាគច្រើនធ្លាក់ចុះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការទម្លាយឱ្យដឹងពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

តួលេខបង្ហាញថា ទីក្រុងជាង៤៧បានរាយការណ៍​ ពីការធ្លាក់ចុះតម្លៃនៅក្នុងខែកក្កដា។

ក្រុមហ៊ុនស្រាវជ្រាវ China Index Academy និយាយថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងទាំង១០០​ បានធ្លាក់ចុះតិចតួចគឺ០,០១% បើធៀបនឹងខែមុនដែលមិនខុសពីខែកក្កដា។

តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ រួមទាំងទីក្រុងប៉េកាំង និងក្រុងសៀងហៃ ផងបានធ្លាក់ចុះ០,០៨% បន្ទាប់ពីធ្លាក់ចុះ០,១៦%ក្នុងខែកក្កដា។

ក្រុមអ្នកវិភាគលើកឡើងថា តម្លៃធ្លាក់ចុះនឹងបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញផ្ទះ ធ្វើឱ្យវិបត្តិអចលនទ្រព្យកាន់តែអូសសន្លាយ និងបង្ហាញពីការបាត់បង់បន្ថែមទៀត នូវសន្ទុះសេដ្ឋកិច្ចក្នុងឆ្នាំ ដែលប្រធានា​ធិបតីស៊ី ជីនភីង ត្រូវបានរំពឹងថានឹងបន្ត ក្លាយជាមេដឹកនាំរបស់ប្រទេសចិន សម្រាប់អាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក៕ Reuters៕

ឱកាសពិសេសៈ បុរីបុស្បាបញ្ចុះតម្លៃ១០ភាគរយសម្រាប់អតិថិជន បង់ផ្តាច់

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរីដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម និងលក់បានសម្រេចតាមផែនការរបស់ខ្លួន បានសម្រេចបន្ថែមការលើកទឹកចិត្តពិសេស​ដល់អតិថិជន ដែលបានទិញលំនៅដ្ឋានក្នុងបុរីនេះ។

បុរីនេះបានសាងសង់ឡើង ផ្តោតលើគុណភាពសំណង់ សោភ័ណភាព​ បរិស្ថានបៃតង និងផ្តោតលើបរបទសំណង់ឆ្លាតវៃ សមស្របនឹងការផ្លាស់ប្តូរអាកាសធាតុ ដោយស្ថាបត្យករបានឌីសាញឡើង តាមរសនិយម​សម័យថ្មី ដែលឲ្យខ្យល់ និងពន្លឹចេញចូលបានគ្រប់គ្រាន់សម្រាប់ផ្ទះនិមួយៗ។

ប្រធានផ្នែកទីផ្សារនៃបុរីបុស្បា អ្នកនាង ដានី បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា  បច្ចុប្បន្ននេះ យើងមានកញ្ចប់បញ្ចុះតម្លៃពិសេ​សរហូតដល់១០ភាគរយ សម្រាប់អតិថិជនទិញផ្ទះបង់ផ្តាច់ លើគំរោងលំនៅដ្ឋានក្នុងបុរីនេះ។

អ្នកនាងបន្តថា ជាមួយគ្នានេះ បុរីក៏អនុញ្ញាត្តឲ្យអតិថិជនបង់រំលស់ ដោយឥតការប្រាក់រយៈពេល២ឆ្នាំ និងអាចបង់ប្រាក់រំលស់ជាមួយបុរីរយៈពេល១៨ឆ្នាំ ឬបង់រំលស់ជាមួយធនាគារ ជាដៃគូរបស់យើងរយៈពេលរហូតដល់២៥ឆ្នាំ ។

ជាមួយគ្នានេះ លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារ នៃបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ដោយសារការសិក្សាទីផ្សារច្បាស់លាស់ មុនវិនិយោគបុរីនេះ ទើបបានធ្វើឲ្យការលក់របស់យើងទទួលបានការគាំទ្រច្រើន ពីសាធារណៈជន និងបុគ្គលសាធារណៈល្បីៗនៅកម្ពុជា។

លោកបន្តថា “អ្វីដែលយើងផ្តោតសំខាន់ មិនមែនលើប្រាក់ចំណេញនោះទេ ប៉ុន្តែយើងផ្តោតលើរសនិយម គុណភាព សោភ័ណភាព ពិសេសធ្វើ​យ៉ាងណាឲ្យអ្នករស់នៅក្នុងបុរីនេះ ទទួលបានសុខដុម និងភាពមនោរម្យក្នុងការរស់នៅ”។

បុរីបុស្បាបាន និងកំពុងសាងសង់ឡើងលើផ្ទៃដី១០ហិកតា ស្ថិតក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ៕

រដ្ឋាភិបាលស្នើអាមេរិកជួយបន្តផ្តល់ប្រព័ន្ឋអនុគ្រោះពន្ឋបន្តទៀត

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានស្នើ​ឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត ខណៈ​វិស័យ​ផលិ​តផល​សម្ភារៈ​ធ្វើដំណើរ​កំពុង​ទន្ទឹងរ​ង់​ចាំ​ការសម្រេច​ពី​ខាង​សភា​អាមេរិក​។​

សំណើរ​នេះ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​-​កម្ម​ជាមួយ លោកស្រី Carol Miller សមាជិកសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ West Virginia នៅ​ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​សិក្សា​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។

លោកប៉ាន សូរ​សក្តិ បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ប្រយោជន៍​ច្រើន ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​បាន​ទាក់ទាញ​រោងចក្រ​ផលិត​សម្ភារៈ ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

លោក​បាន​បញ្ជាក់ថា​ “ក្រសួង​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត និង​ស្នើ​ឱ្យជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី​នៃ​សង្គម​ឌីជីថល ខណៈដែល​ពេលបច្ចុប្បន្ន កម្ពុជាក៏មាន​តម្រូវ​ការចាំបាច់​លើ​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​ជាដើម”​។​

ជាមួយគ្នានេះ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ ក្រោយជំនួ​បខាងលើរយៈពេលមួយថ្ងៃថា ការទន្ទឹងរង់ចាំ​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​នេះ មិនមែន​មានតែ​កម្ពុជា​ទេ ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​តិចតួច ​(LDCs) ផ្សេងទៀត​ក៏​កំពុង​រង់ចាំ​ដូចគ្នា​។

លោកបន្ត​ថា បើតាម​ការបញ្ជាក់​ពី​លោកស្រី លោកស្រី Carol Miller ដែលជា​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក គឺ​ខាង​សភា​អាមេរិក​មិនទាន់បាន​ដាក់បញ្ចូល​ប​ញ្ហា​នេះ ទៅក្នុង​របៀបវារៈ​នៅឡើយ​ទេ​។ ការណ៍​នេះបានធ្វើឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​ធម្មតា ទៅលើ​ទំនិញ​ដែល​បាន​នាំទៅ​អាមេរិក ដូចជា​ផលិតផល​ធ្វើដំណើរ​ជាដើម​។​

ចំណែកលោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់​នៅ​កម្ពុជាបាន​ប្រាប់ឱ្យដឹង​ដែរ​ថា តាម​ដំណឹង​ដែល​លោក​ទទួលបានសមាជិកសភា​មួយចំនួន​ បាន​ព្យាយាម​ជំរុញឱ្យមាន​ការអនុញ្ញាត ​ឡើងវិញ​នៅមុន​ដំណាច់ឆ្នាំ ប៉ុន្តែ​អ្វីៗ​មាន​ភាព​ស្មុគស្មាញ​ ដោយសារ​បញ្ហា​ផ្សេងទៀត​។

លោក​បាន​បន្ថែមថា សម្រាប់​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចាប់ពី​ឆ្នាំ ​២០១៦ រហូតដល់​ចុងឆ្នាំ​២០២០ គឺ​បានទទួល​ការអនុគ្រោះ​ពន្ធ​ពី GSP ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​ ២០២១​ មក រហូតដល់​ពេលនេះ ការនាំ​​ចេញទៅ​អាមេរិក​សម្រាប់​ផលិតផល​នេះ ត្រូវ​បង់ពន្ធ​ជាធម្មតា ខណៈ​ផលិតផល​សម្លៀក​​បំពាក់ និង​ស្បែកជើង មិនបាន​ទទួល​ការ​​អនុគ្រោះ​ក្រោមGSP ​នេះ​ទេ តាំងពីដើម​មក​។

លោក​បាន​បញ្ជាក់ថា “​គ្មាន​នរណាម្នាក់​អាច​ដឹង​ច្បាស់​ថា ការបន្ត​ផ្តល់ (GSP) របស់​សហរដ្ឋអាមេរិក​នេះ នឹងធ្វើ​នៅពេលណា​។ មានតែ​ផលិតផល​ធ្វើដំណើរ និង​កាបូប​ទេ ដែល​បានការ​អនុគ្រោះ​ពីGSP ហើយ​តាំងពី​ដំបូង​មក ការនាំចេញ​សម្លៀក​​បំពាក់ និង​ស្បែកជើង​របស់​យើង​ ត្រូវ​បង់ពន្ធ​នាំចូល​ប្រហែល១៧ភាគរយ”៕

ក្រុមហ៊ុនធំមួយរបស់សិង្ហបុរីបានទទួលសិទ្ឋោវិនិយោគលើកោះចំនួនបី នៅក្នុងខេត្តកែប

ដោយៈសុផារី

ភ្នំពេញៈ ក្រុមហ៊ុនសិង្ហបុរី សមានាគ្រុប បានទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើគម្រោងវិនិយោគលើកោះចំនួនបី នៅក្នុងខេត្តកែប រួមមាន កោះស្វាយ កោះម្ទេស និងកោះកុក ក្រោមទុនវិនិយោគប្រមាណ១៨,២លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ បានអនុម័តនូវគម្រោងវិនិយោគអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក របស់ក្រុមហ៊ុន SAMANEA CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគប្រមាណ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦០កន្លែង។

 

 

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លើកឡើងពីគម្រោងបង្កើតទីក្រុងសៀមរាបថ្មី ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរណ៍

ដោយៈសុធីតា

សៀមរាបៈ លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានមានប្រសា​សន៍ថា ខេត្តសៀមរាប ត្រូវបង្កើតតំបន់ទីក្រុងថ្មីមួយទៀត ឆ្ងាយពីទីក្រុងបេតិកភណ្ឌ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ ដែលនឹងមានចំនួនកាន់តែច្រើនឡើងៗក្នុងមួយឆ្នាំៗ។

មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល​ ពង្រឹង​ជំនាញវិស័យទេសចរណ៍ នៅខេត្ដសៀមរាប កាលពីសប្ដាហ៍មុនថា លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា ទីក្រុងសៀមរាប នៅឆ្នាំ២០៣៥ ត្រូវទទួលអ្នកទេសចរអន្ដរជាតិ៧លាននាក់ ដែលអាចផ្តល់ចំណូលថវិកា៥ពាន់លានដុល្លា ហើយពលរដ្ឋមានការងារធ្វើ៩០ភាគរយ ដែលទាមទារឱ្យមានការបង្កើតនូវទីក្រុងសៀមរាបថ្មីមួយទៀត ដែលមានទីតាំងឆ្ងាយពីទីក្រុងបេតិកភណ្ឌ។

លោកមានប្រសាសន៍ថា “ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលត្រូវរក្សាការពារឱ្យបានហ្មត់ចត់ ដើម្បីទទួលទេសចរ”។លោកបញ្ជាក់ថា “យើងមិនអាចទប់ទេសចរ៧លាននាក់ នៅក្រុងសៀមរាបបានទេ។ ទីក្រុងនេះគឺជាជាទីក្រុងបេតិកភណ្ឌ ត្រូវតែការពារជាដាច់ខាត មិនអាចធ្វើអ្វីបានស្រេចតែអំពើចិត្តនោះទេ”។

លោកថោង ខុនបានបន្តថា ទីក្រុងដែលជាទី Access ចូលទៅកាន់អង្គរត្រូវតែរក្សាឱ្យបានហ្មត់ចត់ ហេតុនេះដើម្បីជួយសម្រាលសម្ពាធនេះ ត្រូវបង្កើតតំបន់សៀមរាបថ្មីមួយទៀត ហៅថា “ទីក្រុងសៀមរាបថ្មី” ក៏បាន ប៉ុន្តែការបង្កើតទីក្រុងមានបែបបទច្រើនណាស់។ តំបន់សៀមរាបថ្មីមួយនេះ ដើម្បីសម្រាលទីក្រុងសៀមរាបនេះ”។

សម្រាប់ការអភិវឌ្ឍតំបន់ទីក្រុងសៀមរាបថ្មីនេះ អនុញ្ញាតិឱ្យមានការប្រើប្រាស់នូវស្ថាបត្យកម្មបុរាណ តែមានលក្ខណៈថ្មី ស្របជាមួយស្ថាបត្យកម្មបែបអង្គរ តែមានភាពថ្មី ហើយអាចបង្កើតនូវតំបន់កំសាន្តបាន នៅក្នុងតំបន់ទីក្រុងថ្មីនេះ។

លោកបានស្នើឱ្យរៀបចំកន្លែងទេសចរណ៍ ឱ្យបានស្រស់ស្អាត និងត្រូវមានការរៀបចំតំបន់​ទីក្រុង​សៀមរាបថ្មី ក្រៅពីទីក្រុងបេតិភណ្ឌ ដូចជានៅជិតព្រលានយន្ដហោះថ្មី និងត្រូវរៀបចំ​គោលដៅអភិវឌ្ឍន៍​ទេសចរ កន្លែងផ្សេងទៀតឱ្យបានច្បាស់ ដូចជា បឹងទន្លេសាប ចុងឃ្នៀស ជាដើម។

លោក ថោង​ ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា តាមការព្យាករណ៍ សម្រាប់រយៈពេលពេញ១ឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងខេត្តសៀមរាប នឹងឡើងដល់ចំនួន២.២៧៨.៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១.២៤២.៨៥៤នាក់ រួចទៅហើយ៕

 

តើបច្ចេកវិទ្យាLiDAR ដែលត្រូវបានប្រើសម្រាប់ការស្រាវជ្រាវនៅរមណីយ ដ្ឋានអង្គរមានលក្ខណៈពិសេសបែបណា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ  បច្ចេកវិទ្យា LiDAR ត្រូវបានគេយកមកអនុវត្តន៍ កាលពីឆ្នាំ២០១២ដើម្បីស្រាវជ្រាវ បុរាណវិទ្យានៅលើផ្ទៃដីទំហំប្រមាណ៣០០គម២ ដើម្បីឆ្លុះមើលពីលើគ្រប់ផ្នែកកណ្ដាល នៃឧទ្យានអង្គរ កោះកេរ និងភ្នំគូលែន ដើម្បីទទួលបាន រូបភាពច្បាស់សុក្រឹតនិងមានទំហំពិតប្រាកដ។

បច្ចេកវិទ្យានេះ ក៏ធ្លាប់ត្រូវបានគេយកមកប្រើ នៅរមណីយដ្ឋានប្រវត្តិ​សាស្រ្តដទៃនានាផងដែរ។

ជាឧទាហរណ៍ការសិក្សាស្រាវ ជ្រាវនៅតំបន់ត្រូពិក ដែលមានព្រៃគ្របដណ្តប់ដូចយើង ដែលនោះគឺ ស្ថិតនៅទ្វីបអាមេរិកខាងត្បូងឈ្មោះរមណីយ ដ្ឋានប្រវត្តិសាស្ត្រ ម៉ាយ៉ា នៃប្រទេសBelize បានទទួលជោគជ័យដោយប្រើបច្ចេកវិទ្យានេះ។

គោលបំណងនៃការបង្កើតបច្ចេកវិទ្យា LiDAR គឺដើម្បីក្លាយជាមធ្យោ​បាយស្រាវជ្រាវអំពីព្រៃឈើ ការប្រើប្រាស់ដីធ្លី ធនធានរ៉ែ និងធនធានទឹកផងដែរ។

នេះជាលើកទីមួយហើយ ដែលបច្ចេកវិទ្យា LiDAR ត្រូវបានគេយកមកប្រើនៅអាស៊ី ហើយក៏ជាលើកដំបូងផងដែរ ដែលគេយកប្រើសម្រាប់ការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា នៅស្ថានីយ៍ដែលមានទ្រង់ទ្រាយធំជាងគេក្នុងសកលលោក។

តាមរយៈបច្ចេកវិទ្យានេះ អ្នកស្រាវជ្រាវ អាចគូរផែនទីលម្អិត បង្ហាញនូវរចនាសម្ព័ន្ធដែលមានលើដី ជាពិសេសរូបភាព ដែលអាចមើលឃើញបានជាទម្រង់3D របស់ស្ថានីយ៍មួយ និងអាចឆ្លុះទម្លុះគម្របព្រៃ ដែលបិទបាំង រមណីយដ្ឋានអង្គរទៀតផង។

កាលពីឆ្នាំ២០១២ ស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន៨បានចូលរួមសហប្រតិបត្តិការមួយ យ៉ាងធំដែលមិនធ្លាប់មាននៅអង្គរ និងមានតំណាងប្រទេសចំនួន៧ ព្រមទាំងបានចូលថវិការួមគា្ន ដើម្បីនាំយកបច្ចេកវិទ្យា LiDAR មកប្រើប្រាស់។

គម្រោងនោះមានឈ្មោះកាត់ oh KALC (Khmer Archaeology LIDAR Consortium)។

គម្រោងនេះ ត្រូវបានផ្ដួចផ្ដើមរៀបចំ និងទទួលខុសត្រូវបច្ចេកទេសដោយលោក Damian Evans តំណាង សាកលវិទ្យាលយ័ស៊ីដនីប្រទេសអូស្ត្រាលី និងទទួលបានការចូលរួមសហការ ពីក្រុមអ្នកបច្ចេកទេសរបស់អាជ្ញាធរ អប្សរាដឹកនាំដោយលោកត័ន ប៊ុនស៊ុយ៕