ផ្លូវ៥៩៨ឬផ្លូវជា សុផារ៉ាចាប់ផ្ដើមអភិវឌ្ឍន៍លំនៅឋានបែបអភិជន និងតំបន់ពាណិជ្ជកម្ម

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថារីករាលដាល កាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះដែររាជធានីភ្នំពេញចាត់ទុកជាតំបន់ ដែលទទួលបានការចាប់អារម្មណ៍ ក្នុងការអភិវឌ្ឍលំនៅឋាន ដោយតំបន់ជាយៗក្រុងមានការអភិវឌ្ឍលឿនរហ័ស។

ជាក់ស្ដែងតំបន់តាមបណ្ដោយផ្លូវជាសុផារ៉ា ដែលពីមុនសុទ្ធតែជាឃ្លាំងអេដចាយ បានកំលាយទៅជាតំបន់អភិវឌ្ឍន៍លំនៅឋាន ដ៏មានសក្ដានុពលនិងកំពុងកំលាយទៅជាតំបន់លំនៅឋាន បែបអភិជនដ៏ទាក់ទាញផងដែរ។

លោកភូ សែពីង ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបែបអភិជនមួយកន្លែងនៅតំបន់ផ្លូវជា សុផារ៉ា ( ផ្លូវ៥៩៨) បានឱ្យដឹងថា គម្រោងលំនៅឋានរបស់ខ្លួនគឺជាគម្រោងដំបូងគេ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៥៩៨ ហើយលោកជឿជាក់ថា គម្រោងរបស់ខ្លួននឹងក្លាយជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបង្កើតវីឡាប្រណីត ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ផ្លូវ៥៩៨ផ្ទាល់តែម្ដង ។

លោកបន្តថា “កត្តាដែលក្រុមហ៊ុនសម្រេចចិត្ត បោះទុនវិនិយោគនៅក្នុងតំបន់នេះ ដោយសារតែតំបន់នេះ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ ក្នុងនោះដូចជា ស្នងការរាជធានីភ្នំពេញ ផ្សារទំនើបទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូនិងក្លូបលហៅស៍ ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ ទីលានវាយកូនហ្គោលហ្គាដិនស៊ីធី ជាដើម”។

បច្ចុប្បន្នផ្សារទំនើប ហាងកាហ្វេ Mini Mart ជាច្រើនបាននិងកំពុងបង្ហាញវត្តមាននៅលើផ្លូវនេះ ខណៈគំរោងជាច្រើនទៀតបាន និងកំពុងបង្ហាញខ្លួនផងដែរ។

ជាមួយគ្នានេះលោកឈុន ហេងឡេង អ្នកគ្រប់គ្រងក្រុមហ៊ុន Dragon Land Investment បានឱ្យដឹងផងដែរថា  នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតនេះ នឹងមានអភិវឌ្ឍន៍ជាផ្សារទំនើប និងអគារការិយាល័យទំនើបផងដែរ។ ដូច្នេះនៅក្នុងតំបន់នេះ នឹងមានការទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត ហើយសង្ឃឹមថាប្រជាពលរដ្ឋ ដែលមានជីវភាពធូរធានឹងផ្លាស់ប្តូរមករស់នៅក្នុងតំបន់ដែលទូលាយបែបនេះ កាន់តែច្រើន ។

លោកបន្តថា “ជំហ៊ានដំបូងនេះ យើងមិនអភិវឌ្ឍន៍ផ្ទះល្វែង និងវីឡាច្រើននោះទេ គឺយើងធ្វើយ៉ាងណាឱ្យមានកេរ្តិ៍ឈ្មោះល្បី ដោយផ្តោតទៅលើគុណភាពសោភណ្ឌភាព សម្រាប់ផ្ដល់ជូនអតិថិជនរបស់យើង”។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងផងដែរថា តំបន់ផ្លូវ៥៩៨នេះ នឹងក្លាយជាតំបន់ដែលមានការទាក់ទាញខ្លាំង ពីព្រោះតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយទីណាដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធទីនោះ នឹងមានការអភិវឌ្ឍអចលនទ្រព្យជៀសមិនផុតឡើយ ។

លោកឧកញ៉ាគីម ហ៊ាង អ្នកអភិវឌ្ឍន៍លំនៅឋានប្រណិតមួយរូបនៅប៉ែកខាងជើងភ្នំពេញបានលើកឡើងផងដែរថា តំបន់ប៉ែកខាងជើងបានក្លាយជាទីចាប់អារម្មណ៍ របស់អ្នកវិនិយោគ និងអ្នកមានជីវភាពធូរធារក្នុងការទិញលំនៅឋានតម្លៃខ្ពស់សម្រាប់ការស្នាក់នៅ ។

អ្វីដែលអ្នកជំនាញផ្សេងទៀតបានបង្ហាញមូលហេតុ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ លើតំបន់ណាមួយនោះ គឺទីណាមានការិយាល័យធ្វើការរបស់មន្ត្រីរាជការធំៗដូចជាក្រសួង មន្ទីរ ស្នងការនឹងធ្វើឱ្យតំបន់នោះមានហាងឆេងទៅលើតម្លៃដី និងទាក់ទាញការអភិវឌ្ឍ៕

រដ្ឋបាលក្នុងតំបន់ស្នើឱ្យក្រុមហ៊ុនអចលទ្រព្យចិនចាប់ផ្តើមសាងសង់គម្រោងជាប់គាំងឡើងវិញ

ដោយ: លាងហួរ

ប្រទេសចិន: រដ្ឋបាលក្នុងតំបន់ បានជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យចិនមួយចំនួន រួមមាន Evergrande, Sunac និង Overseas Chinese Town Holdings Company (OCT Group) ចាប់ផ្តើមសាងសង់គម្រោងលំនៅដ្ឋានឡើងវិញ។

ទីក្រុង Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិនបានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនចំនួន៤១ រួមទាំងក្រុមហ៊ុន Evergrande និង OCT Group កាលពីថ្ងៃសុក្រ ដោយជំរុញឱ្យពួកគេចាប់ផ្តើមការសាងសង់លំនៅដ្ឋាន នៅក្នុងគម្រោងអចលនទ្រព្យចំនួន៥៦ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

Taiyuan មិន មែន ជា ទីក្រុង តែ មួយ គត់ ដែល បាន ស្នើ ឱ្យ អ្នក អភិវឌ្ឍ អចលនទ្រព្យ បន្ត ការ សាងសង់ ឡើង វិញ នោះ ទេ។

កាលពីថ្ងៃទី៧ខែកញ្ញា ទីក្រុង Zhengzhou ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន ក៏បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះផងដែរ ដោយតម្រូវឱ្យគម្រោងលំនៅដ្ឋាន ដែលមិនទាន់រួចរាល់ទាំងអស់ត្រូវចាប់ផ្តើមសាងសង់ឡើងវិញ ឲ្យបានមុនថ្ងៃទី៦ខែតុលា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងនេះ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ត្រូវទទួលបន្ទុក លើគម្រោងលំនៅឋានធំៗមួយ ឬពីរដែលត្រូវបានផ្អាក។

លោកYan Yuejin នាយកស្រាវជ្រាវនៅវិទ្យាស្ថាន E-house China R&D Institute ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ផែនការរបស់Zhengzhou គឺជាឯកសារផ្លូវការដំបូង ដែលជំរុញឱ្យចាប់ផ្តើមការងារឡើងវិញ នៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ដែលផ្តល់ជាឯកសារយោងដ៏ល្អ សម្រាប់ទីក្រុងផ្សេងទៀតដើម្បីអនុវត្តតាម។

រហូតមកដល់ពេលនេះ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រុមហ៊ុនអចលនទ្រព្យ និងរដ្ឋបាលក្នុងតំបន់ បានជំរុញឱ្យមានវឌ្ឍភាពជាវិជ្ជមាន ប៉ុន្តែអ្នកអភិវឌ្ឍន៍មួយចំនួន នៅតែប្រឈមមុខនឹងសម្ពាធផ្នែកហិ​រញ្ញវត្ថុដោយសារវិបត្តិសាច់ប្រាក់។

ដើម្បីដោះស្រាយបញ្ហាលំបាក របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្រ​សួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ ក៏ដូចជាធនាគារប្រជាជនចិន បានចេញវិធានការណ៍ កាលពីខែសីហា ក្នុងគោលបំណងកែលម្អឧបករណ៍គោលនយោបាយ និងគាំទ្រដល់ការសាងសង់ និងការផ្តល់គម្រោងលំនៅដ្ឋានជាប់គាំង តាមរយៈកម្ចីពិសេសពីធនាគារ៕

រដ្ឋាភិបាលប្រកាសពន្លឿនការអភិវឌ្ឍតំបន់រុនតាឯកទៅជាក្រុងរណបថ្មីមួយរបស់ខេត្តសៀមរាប

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជាផ្លូវការពន្លឿនការអភិវឌ្ឍ តំបន់រុនតាឯក ទៅជាតំបន់ធម្មជាតិ និងប្រែក្លាយជាក្រុងរណបរបស់ខេត្តសៀមរាប ដោយមានការអភិវឌ្ឍផ្លូវថ្នល់ ផ្សារ សាលារៀន តបណ្តាញទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត។

សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅក្នុងខេត្តសៀមរាប។

សម្តេចបានណែនាំឱ្យលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ តប្រព័ន្ធទឹកស្អាតជូនពលរដ្ឋភូមិធម្មជាតិរុនតាឯក ចំណាយប្រមាណ៣លានដុល្លារអាមេរិក និងណែនាំឱ្យអគ្គិសនីកម្ពុជារៀបចំតបណ្តាញអគ្គិសនីចូលភូមិធម្មជាតិរុនតាឯកផងដែរ។

លើសពីនេះ សម្តេចក៏បានណែនាំឱ្យចាក់កៅស៊ូផ្លូវចូលមកកាន់ភូមិធម្មជាតិរុនតាឯក ដោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិធម្មជាតិរុនតាឯក ដែលមានប្រវែងសរុប១៤០គីឡូម៉ែត្រ។ បច្ចុប្បន្នសាងសង់បាន ១៨គីឡូម៉ែត្រហើយ។

សម្តេចមានប្រសាសន៍ថា “ឥឡូវសូមឱ្យទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីឱ្យតភ្លើងចូលមកក្នុងតំបន់រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធទឹក ផ្លូវកំពុងធ្វើហើយ យើងមានសាលាបឋម នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ”។

សម្តេចក៏បញ្ជាឱ្យមានការបង្កើតសាលារៀនពីកម្រិតបឋម ដល់វិទ្យាល័យ នៅភូមិធម្មជាតិរុនតាឯក ហើយសម្រេចផ្តល់អគារសម្រាប់គ្រូស្នាក់នៅ១ខ្នង ២ជាន់ ២០បន្ទប់ នៅភូមិធម្មជាតិរុនតាឯក ព្រមទាំងសាងសង់ផ្សារនៅភូមិធម្មជាតិរុនតាឯក៕

សម្ដេចតេជោ៖ មិនទាន់មានដៃគូណាមួយអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ

ដោយ៖​ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា តាំងពីដើមរហូតមកដល់ពេលនេះ មិនទាន់មានដៃគូណាមួយ ដែលអាចប៉ាន់ប្រមាណយុទ្ធសាស្ត្ររបស់សម្ដេចត្រូវនោះទេ កុំថាឡើយអ្នកវិភាគនោះ។

ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំណុចខ្លាំងមួយរបស់សម្ដេច គឺកិច្ចការណាមួយ ដែលសម្ដេចចង់ធ្វើ អ្នកវិភាគឬដៃគូរបស់សម្ដេចមិនអាចវាយតម្លៃត្រូវនោះទេ។

សម្ដេចតេជោក៏បានផ្ដាំទៅអ្នកវិភាគ និងដៃគូប្រកួតប្រជែងរបស់សម្ដេចថា បើសិនជាមិនអាចវាយតម្លៃពីយុទ្ធសាស្ត្ររបស់សម្ដេចបានទេ ទោះបីជាអ្នកជំនាន់ក្រោយរបស់ដៃគូទាំងនោះក៏មិនអាចយកឈ្នះសម្ដេចបានដែរ។

សម្ដេចថ្លែងថា “ផ្ដាំទៅអ្នកឯង អ្នកឯងវាយក្រឡា ហ៊ុន សែន មិនត្រូវទេ។ ហើយអ្នកឯងចាំជាតិក្រោយកូនអ្នកឯងទៀតក៏នៅតែមិនឈ្នះដែរ។ ដូចល្បែងអុកអញ្ចឹងកុំឱ្យគេប៉ាន់ស្មានថាយើងដើរសេះទៅជ្រុងណា ឬដើរទូកទៅជ្រុងណាដែលកូនណាទៅជ្រុងណាកុំឱ្យគេបានស្មានត្រូវ។ អរគុណហើយដែលអ្នកឯងប៉ាន់ស្មានខ្ញុំមិនត្រូវ ហើយអ្នកឯងនៅតែប៉ាន់ស្មានមិនត្រូវមួយជីវិត”។

សម្តេចតេជោបានថ្លែងបន្តថា “ចំណុចខ្លាំងរបស់ ហ៊ុន សែន គឺអ្នកឯងវិភាគរឿង ហ៊ុន សែន ខុសទាំងអស់ […] នេះចំណុចខ្លាំងលើចំណុចខ្លាំងរបស់ ហ៊ុន សែន”៕

សម្តេចតេជោអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយោគយល់និងផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុយោគយល់ និងផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាពលរដ្ឋ ដែលរើចេញតំបន់អង្គរមកតាំងទីលំនៅដ្ឋានថ្មីនៅតំបន់រុនតាឯក។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​ប្រជាពលរដ្ឋមួយចំនួន​អាចនឹងត្រូវការដើមទុនបង្កើតមុខរបរ ​ដោយសម្ដេចទទូចឱ្យសេវាឥណទានហិរញ្ញវត្ថុយោគយល់ និងអាទិភាពឱ្យខ្ចី ​​សម្រាប់ប្រជាពលរដ្ឋ​ដែលរស់នៅតំបន់រុនតាឯក ហើយទម្លាក់អត្រាការប្រាក់​ទាបជាងអតិថិជនទូទៅផ្សេងទៀត។

រាជរដ្ឋាភិបាល​បានដាក់ចេញគោលនយោបាយ​ដោះស្រាយសម្រាប់ប្រជាពលរដ្ឋ ដែលចាកចេញពីរមណីយដ្ឋានអង្គរ មកតាំងទីលំនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ដោយមានប្រជាពលរដ្ឋចំនួន ៥៩៤គ្រួសារហើយ ដែលបានសម្រេចចាកចេញមករស់នៅភូមិថ្មីនេះ ដើម្បីចូលរួមការការពារតំបន់ប្រាសាទឱ្យកាន់តែគង់វង្ស និងលើកកម្ពស់មុខមាត់ប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរណ៍ ហើយចំនួន១.១១៧ គ្រួសារទៀត ត្រៀនឹងចាកចេញនៅពេលខាងមុខបន្តទៀត៕

 

 

 

 

 

 

 

រដ្ឋាភិបាលប្រកាសផ្ដល់ប័ណ្ណក្រីក្រនិងប័ណ្ណស្ត្រីមានផ្ទៃពោះដល់ពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងលំនៅឋានថ្មីនៅរុនតាឯក

ដោយ៖ សុផារី

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ ដល់ពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងលំនៅឋានថ្មី នៅតំបន់រុនតាឯក។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោបានបញ្ជាក់ថា ប្រពលរដ្ឋដែលរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដែលបានចាកចេញពីតំបន់រុះរើ នៃរមណីយដ្ឋានអង្គរ នឹងទទួលបានប័ណ្ណសមធម៌ និងការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រយៈពេល១០ឆ្នាំ ទោះថ្ងៃក្រោយពួកគាត់ មានជីវភាពធូរធាក៏ដោយ។

ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។

តាមសម្ដេចតេជោប៉ាន់ប្រមាណ អាចមានពលរដ្ឋ៦ពាន់គ្រួសារ ដែលត្រូវបានផ្លាស់ប្ដូរទីលំនៅពីក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិរុនឯកនេះ៕

រដ្ឋាភិបាលកំពុងរៀបចំកសាងផ្លូវកៅស៊ូប្រវែង១៤០គីឡូម៉ែត្រនៅក្នុងតំបន់រុនតាឯក

ដោយ៖ សុផារី

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធររៀបចំការកសាងហេដ្ឋារចនាសម្ព័ន្ធចំនួន១៤០គីឡូម៉ែត្រ នៅក្នុងតំបន់រុនតាឯក ដោយគម្រោងទាំងនោះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវកៅស៊ូនិងបេតុង នាពេលអនាគត។

សម្តេចបានបញ្ជាក់បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានបញ្ជាក់ថា “ផ្លូវចូលមកកាន់ទីនេះត្រូវតែចាក់កៅស៊ូ។ ធ្វើមិច មុនចូលឆ្នាំខ្មែរឱ្យមានផ្លូវកៅស៊ូ។ […] ហេដ្ឋារចនាសម្ព័ន្ធកំពុងតែត្រូវបានរៀបចំ។ ផ្លូវនៅទីនេះកំពុងតែត្រូវធ្វើប្រវែង១៤០គីឡូម៉ែត្រ”។

សម្តេចបានបន្តថា “យើងបានធ្វើចំនួន១៨គីឡូម៉ែត្រហើយ ក្នុងចំណោម១៤០គីឡូម៉ែត្រ ប៉ុន្តែខ្ញុំសំណូមពរឱ្យមានការចាក់កៅស៊ូ ពីផ្លូវចាក់កៅស៊ូ ចូលមកកាន់តំបន់នេះ ជាបឋម រួចហើយទើបចាក់បេតុងមួយចំនួននៅក្នុងតំបន់នេះ ដែលជាជំហានក្រោយ”។

គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប៩៣.៣៥១ក្បាលដី ទំហំ១០.៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន៣៩.០៤០ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន៤៧.៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន៦.៩៩១ក្បាលដី៕

Gov’t to collect data to curb housing speculation by foreigners

The government plans to release statistics of the real estate properties in Korea held by foreigners starting from the first quarter of next year, with the goal of curbing housing speculation by foreigners.

According to the land ministry’s key budget plans for next year submitted to Democratic Party of Korea lawmaker Rep. Park Sang-hyuk, 300 million won ($217,000) has been allocated to drawing up statistics on housing owned by foreign nationals over the next year.

Out of the total of 17.8 billion won allocated to surveys and statistics of housing in Korea in next year’s budget, 300 million won will be spent exclusively to collect data on the real estate holdings of foreign nationals.

It is the first time ever that the Korean government has allocated money solely for the purpose of surveying and compiling statistics on foreigners’ housing ownership in Korea.

“The reason for allocating the money in the budget plan is to respond properly to foreigners’ housing speculation by establishing a specified database of foreigners’ real estate purchases,” the land ministry explained.

Currently, the government draws up statistics on land transactions by foreign nationals every six months, but no statistics have been officially drawn up regarding their real estate holdings. The need for such statistics has emerged in the past few years, as some local residents have complained that foreign nationals are free from various layers of real estate regulations when purchasing housing in Korea.

Responding to these complaints, the land ministry said that over half of the domestic 20,028 real estate transactions by foreign nationals, from the start of 2020 to May 2022, are suspected to be related to housing speculation. The government is also investigating multiple cases of real estate purchases by foreign nationals that are suspected of constituting such speculation.

“With the release of statistics on foreigners’ real estate properties, the government is required to strengthen measures to prevent housing speculation in the country by foreigners,” Park said.

ធនាគារធំមួយរបស់អឺរ៉ុបគ្រោងឈានជើងមកកាន់ទីផ្សារកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារ​វិនិយោគ​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ និង​គ្រោង​វិនិយោគ​ លើ​គម្រោង​វិនិយោគ​បៃតង​នៅ​កម្ពុជា ក្នុង​គោលដៅ​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច​បៃតង ការការពារ​តំបន់​ធម្មជាតិ ការវិនិយោគ​លើ​ថាមពល​កកើ​ត​ឡើងវិញ និង​បច្ចេកវិទ្យា​បៃតង​ជាដើម​។

ចំណាប់​អារម្មណ៍​នេះ បង្ហើប​ឱ្យដឹង នាឱកាស​ជំនួប​ពិភាក្សា​រវាង​ក្រសួង​បរិស្ថាន​ និង​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប ​នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​ ១១ ខែកញ្ញា​កន្លងមកនេះ។

ព៌តមានដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាង​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​ (European Investment Bank) ដឹកនាំ​ដោយ​លោក Kris Peeters ជា​អនុប្រធាន និង​លោក​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​។

លោកKris Peeters អនុប្រធាន​ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​គូសបញ្ជាក់​ពី​គម្រោង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ដោយ​លោក​បាន​លើកឡើង​ពី​ចំណាប់​អារម្មណ៍​លើ​ការវិនិយោគ​បៃតង និង​ការប្រឹក្សា​យោបល់​បន្ថែម​ ដើម្បី​ទទួល​កម្ចី និង​ហិរញ្ញ​ទាន​បៃតង បន្ទាប់ពី​ភាពជោគជ័យ​កន្លងមក​លើ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​នានា ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប២៤០ ​លាន​អឺរ៉ូ​។

ជាមួយគ្នានេះ ​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​បាន​ឆ្លើយតប​ទៅ​ភាគី​ធនាគារ​វិនិយោគ​អឺរ៉ុប ដោយ​បាន​លើកឡើង​ពី​លទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ ​រវាង​ក្រសួង​បរិស្ថាន​ជាមួយ​ធនាគារ​វិនិយោគ​អឺរ៉ុប លើ​គម្រោង​អាទិភាព​មួយចំនួន​ដូចជា ការលើក​កម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន​បៃតង​ តាមរយៈ​ការទិញ​ផលិតផល​សហគមន៍​នៅក្នុង​ និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ ការជួយ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ការទិញ​ឥណទាន​កាបូន ការវិនិយោគ​លើ​ថាមពល​កកើតឡើង​វិញ​ និង​បច្ចេកវិទ្យា​បៃតង​។

បន្ថែម​ពីនេះ លោក​ សាយ សំអាល់ បង្ហាញ​ពី​គម្រោង​របស់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ភូមិ​រុនតាឯក​ឱ្យ​ក្លាយ​ភូមិ​ធម្មជាតិ​គំរូ ជម្រាប​ដល់​គណៈប្រតិភូ​ធនាគារ​វិនិយោគ​អឺរ៉ុប​ផងដែរ​។

គោលនយោបាយ​ជាតិ​ស្តីពី ​ការអភិវឌ្ឍ​បៃតង​របស់​កម្ពុជា បាន​កំណត់​និយមន័យ ការវិនិយោគ​បៃតង ដូច្នេះ​ថា​ “វិនិយោគ​បៃតង សំដៅ​ដល់​គម្រោង​ ឬ​សកម្មភាព​វិនិយោគ​លើ​ការអភិវឌ្ឍ​បៃតង ដោយ​ផ្តោតលើ​បច្ចេកវិទ្យា​បៃតង សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បរិស្ថាន​បៃតង​ និង​ធនធាន​ធម្មជាតិ ធនធាន​ទឹក​និង​អនាម័យ សន្តិសុខ​ស្បៀង​ និង​សុវត្ថិភាព​ចំណីអាហារ ការប្រើប្រាស់​ដីធ្លី​ប្រកប​ដោយ​និរន្តរភាព គមនាគមន៍ ឧស្សាហកម្ម​ និង​ថាម​ពល និង​ទេសចរណ៍​បៃតង”។

ក្រៅពី​បញ្ហា​វិនិយោគ​ និង​បរិស្ថាន ភាគី​ក្រសួង​បរិស្ថាន តាមរយៈ​លោក​ សាយ សំអាល់ បាន​លើកឡើង​ពី​ភាពជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​១៩ និង​ការស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ព្រមទាំង​អះអាង​ប្រាប់​ធនាគារ​វិនិយោគ​អឺរ៉ុប​ថា កម្ពុជា​ឈាន​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន​ជាង ៥០០ ​ឆ្នាំ​មកហើយ​។

ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​ផ្ដល់​ការគាំទ្រ ​យ៉ាងសកម្ម​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា​ ចាប់​តាំងពី​ឆ្នាំ​ ២០១៨ រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​។ នៅ​អំឡុង​ពេលនេះ ធនាគារ​វិនិយោគ​អឺរ៉ុប​បាន​ដាក់​ទុនវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ២៤០លាន​អឺរ៉ូ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ទឹកស្អាត​ ដែល​អាច​ទទួលទាន​បាន​នៅ​រាជធានី​ភ្នំពេញ និង​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​នៅតាម​ទីជនបទ​ជាដើម​៕

 

ក្រុមហ៊ុនទ្រី ភាពកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋលើកោះទន្សាយនិងត្រៀមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល

 ដោយៈ ជេស៊ីកា

       ខេត្តកែបៈ អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនទ្រីភាពគ្រុបបាន និងកំពុងឈូសឆាយហេដ្ឋារចនាសម្ព័ន្ឋលើកោះទន្សាយហើយ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនផងដែរថា ស្របពេលក្រុមហ៊ុននេះ កំពុងត្រៀមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជាផ្លូវការ ដើម្បីទទួលបានសិទ្ឋអភិវឌ្ឍន៍ គំរោងនៅលើកោះដ៏ល្បីល្បាញក្នុងខេត្តកែបនេះ។

ក្រុមហ៊ុនទ្រី ភាពបានទទួលសិទ្ឋអភិវឌ្ឍន៍ កោះទន្សាយពីរាជរដ្ឋាភិបាល ដើម្បីរៀបចំប្រែក្លាយកោះនេះជាសណ្ឋាគារផ្កាយ៥​ រមណីយដ្ឋានលំហែរ ទីលានវាយកូនហ្គោល ភោជនីយដ្ឋានប្រណីត និងសេវាកម្មជាច្រើនទៀត។

លោកសោម ពិសិដ្ឋបានបន្តថា ក្រុមហ៊ុនទ្រី ភាពគ្រុបរបស់អ្នកឧកញ៉ាទ្រី ភាពបានទទួលស ជ ណពិតប្រាកដនិងជាផ្លូវការពីរាជរដ្ឋាភិបាលហើយ ខណៈក្រុមហ៊ុនកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋធ្វើផ្លូវជុំវិញ កោះទំហំ១៤០ហិកតានេះ។

លោកបន្តថា “ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍ផ្នែកម្ខាងនៃកោះទន្សាយ ពោលគឺមិនអភិវឌ្ឍន៍៍ទាំងអស់ទេ​ ដោយសហគមន៍៍ទេសច​រណ៍ ដែលមានបច្ចុប្បន្ននេះមិនរងផលប៉ះពាល់ឡើយ ព្រោះប្រជាសហគមន៍នៅលើកោះនេះ ជាប្រជាជនចាស់ ប៉ុន្តែពួកគេរស់នៅលើដីឯកជនរបស់រដ្ឋ”។

លោកសោម ពិសិដ្ឋបានបន្តថា នៅផ្នែកម្ខាងនៃកោះ នឹងមានការរៀបចំឆ្នេរឡើងវិញ ពីសំណាក់ក្រុមហ៊ុននេះ ព្រោះឆ្នេរលើកោះភាពច្រើនសម្បូរដោយថ្មរដិបរដុប៕