បុរីប៉េង ហួតបើកដំណើរការថ្មីនៃហាងកូវែតកាហ្វេក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍

0

ដោយរតនៈ

ភ្នំពេញ: ប្រសិនបើលោកអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ598 (ផ្លូវ ជាសុផារ៉ា) ចេញពីកាំកូស៊ីធី ប្រហែល10នាទី នោះលោកអ្នកនឹងបានឃើញគម្រោង បុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ដែលស្ថិតនៅខាងឆ្វេងដៃ។

ដោយផ្តោតលើតម្រូវការរបស់លោក អ្នក ដែលរស់នៅក្នុងគម្រោង ក៏ដូចជាអ្នករស់នៅក្បែរៗទីតាំងនេះ ក្រុមហ៊ុនបុរីប៉េង ហួតគ្រុប សូមណែនាំនិងស្វាគមន៍សមាជិកថ្មីដែលអាចជួយសម្រួលដល់ការរស់នៅ សម្រាប់អាហារ និងភេសជ្ជៈ ទាំងពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច នោះគឺ ហាងកូវែតកាហ្វេ។

ការបើកដំណើរការហាងកូវែតកាហ្វេ បានធ្វើឡើងកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 គឺជាថ្ងៃចាប់បើកដំណើរការសាកល្បង របស់ហាងកាហ្វេមួយនេះ។ ជាក់ស្តែង សម្រាប់ថ្ងៃដំបូងនេះ យើងឃើញមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលលើសពីការរំពឹងទុករបស់ម្ចាស់ហាង។ កាន់តែពិសេសទៀតនោះ សម្រាប់រយៈពេលនៃការបើកដំណើរការសាកល្បងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 30% សម្រាប់កាហ្វេ ភេសជ្ជៈ និងអាហារគ្រប់មុខ។

រយៈពេលដំណើរការសាកល្បង គឺចាប់ពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2018 រហូតដល់ថ្ងៃទី6 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ30%។ សម្រាប់ការបើកលក់ផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី7 ខែមករា ឆ្នាំ2019 ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 30% លើអាហារគ្រប់មុខ និង ទិញ1ថែម 1 សម្រាប់ភេសជ្ជៈ។

ហាងកូវែតកាហ្វេមានទីតាំងស្ថិតនៅជាន់ទី1 នៃអគារពាណិជ្ជកម្ម បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ (ផ្លូវ ជាសុផារ៉ា)៕

ផ្លូវ 271ក្លាយពីផ្លូវក្រវ៉ាត់ក្រុងទៅជាតំបន់ពាណិជ្ជកម្មដោយមិនដឹងខ្លួន

0

​ដោយរ៉ាវី​
​ភ្នំពេញ:​ ផ្លូវ271ពីមុនជាផ្លូវក្រវ៉ាត់ក្រុង និងជាផ្លូវទី១ដែលមានសភាពហុយទ្រលោ មកាលពីជាង1ទសវត្សរ៍មុន ប៉ុន្តែបច្ចុប្បន្នវាលែងជាផ្លូវក្រវ៉ាត់ក្រុងទៀតហើយ ដោ​យសារកំនើនប្រជាសាស្រ្តនិងការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យផ្លូវនេះក្លាយជាវិថី​ពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។


នៅក្នុងគម្រោងប្លង់មេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាបានកសាងផ្លូវ271 ត្រូវបានរៀបចំស្ថាបនាជាផ្លូវក្រវ៉ាត់ក្រុងទីខ្សែ1 ដែលគ្របដណ្ដប់ខណ្ឌចំនួន4 រួមមានខណ្ឌចំការមន ខណ្ឌ7មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឆ្លងកាត់ផ្លូវទំនប់ផ្លូវ598 ផ្លូវ271 រហូតដល់តំបន់ក្បាល់ថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយយានយន្តធុនធ្ងន់​។ ប៉ុន្តែ ខណៈដែលការស្ថាបនាមិនទាន់ឈានដល់ការសម្រេច100%ផងនោះ ពេលនេះ ផ្លូវ271 បាន និងកំពុងតែរំលេចខ្លួនយ៉ាងឆាប់រហ័សក្លាយជាតំបន់ពាណិជ្ជកម្ម ។

លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co.Ltd បានទទួលស្គាល់ពីការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវ 271 ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វារីកចម្រើនដោយតំបន់តែប៉ុណ្ណោះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា “តាមពិតផ្លូវ271 មិនមែនទើបតែរីកចម្រើននោះទេ ពោលគឺវាជាបានអភិ​វ ឌ្ឍខ្លួនជាតំបន់ពាណិជ្ជកម្មតាំងពីប្រមាណ10ឆ្នាំមុនមកម៉្លេះ គ្រាន់តែថាការរីកចម្រើនទាំងនោះវាមិនទាន់បង្ហាញពីភាពធំដុំកំភួនដូចពេលបច្ចុប្បន្ន”។


លោកបានបន្តថា “ការរីកចម្រើន និងការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មទាំងនេះ ក៏ព្រោះតែផ្លូវ271 មានសក្ដានុពលល្អជាងបណ្តាផ្លូវនានាមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដូចជា វាជាបណ្តុំនៃផ្លូវដែលត្រូវចេញទៅតាមតំបន់ជាយក្រុង និងមានមនុស្សធ្វើដំណើរឆ្លងកាត់ច្រើន ហើយលើសពីនេះទៅទៀតក៏ដោយសារតែតម្លៃដី ក៏ដូចជាអចលនទ្រព្យមួយចំនួននៅមានកម្រិតទាប ដែលអនុគ្រោះដល់អ្នកវិនិយោគ”។

​លើកឡើងស្រដៀងគ្នានេះលោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានឱ្យដឹងផងដែរថា វាជារឿងធម្មតាទេ នៅពេលដែលតំបន់ណាដែលមានមនុស្សចេញចូលច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន គឺតែងកើតមានការធ្វើពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តាមបណ្តោយផ្លូវ 271 គឺវាបានអនុគ្រោះដល់ការធ្វើជំនួញជាច្រើនប្រភេទ ដែលក្នុងនោះរាប់ទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា “ការរីកចម្រើនសកម្មភាពអាជីវកម្មនៅលើផ្លូវនេះ អាស្រ័​យដោយតំបន់ ប៉ុន្តែតំបន់ជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវ 271 បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្នតម្លៃដី ក៏ដូចជាអចលនទ្រព្យនានា បាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់”។

លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់ខ្លះ ដែលពោរពេញទៅដោយសំណង់អាគារពាណិជ្ជកម្ម សំណង់អាផាតមិន ក៏ដូចជាខុនដូរជាដើមនោះ អាចមានតម្លៃចន្លោះចាប់ពី3000 ទៅ4000ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលមានភាពទូលាយនៅឡើយ ឬជាតំបន់តំបន់ឃ្លាំង អាចមានតម្លៃចន្លោះចាប់ 2800 – 3000 ដុល្លារ ឬអាចលើសពីនេះ ដែលវាអាស្រ័យតាមតំបន់។

​យ៉ាងណាក៏ដោយ អ្នកស្រី តាំង ហួរ ក៏បានធ្វើការកត់សម្គាល់បែបសុទិដ្ឋិនិយមផងដែរថា យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ2019 ឬដើមឆ្នាំ2020 ខាងមុខនេះ នៅតាមបណ្តោយផ្លូវ271 ដែលជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់របស់រាជធានីភ្នំពេញ នឹងលេចចេញនូវវត្តមានសំណង់អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ មិនចាញ់ផ្លូវម៉ៅសេងទុងនាពេលបច្ចុប្បន្ននេះនោះឡើយ៕

ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០១៩នៅបន្តសញ្ញាវិជ្ជមានខណៈឆ្នាំ២០១៨ មានលទ្ឋផលគួរជាទីមោទន

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨ បានបញ្ចប់ជាមួយលទ្ឋផលជាវិជ្ជមាន និងគួរជាទីមោទន ហើយទស្សនវិស័យសំរាប់សេដ្ឋកិច្ចឆ្នាំ២០១៩ នៅតែមានសញ្ញាវិជ្ជមាន។នេះបើយោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ មករាកន្លងមក​នេះ

របាយការណ៍ដដែលបានឲ្យដឹងថា “សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើនគួរជាទីមោ​​។ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានភាពរ៉ឹងមាំ ទោះបីជាបានប្រឈមនឹងហានិភ័យមួយចំនួនក្តី។ វិស័យកាត់ដេរ សំណង់ និងទេសចរណ៍បន្តមានកំនើនក្នុងអត្រាពីរខ្ទង់ ក្នុងបរិយាកាសអំ ណោយផលនៃកំនើនសេដ្ឋកិច្ចពិភពលោក និងដោយមានការគាំទ្រពីគោលនយោបាយ​សាររពើវិត្ថារកម្ម គោលនយោបាយហិរញ្ញវត្ថុ និងផ្លែផ្កានៃវឌ្ឈនភាពនិងវិស័យធនាគារនិង​វិស័យដទៃទៀត។

របាយការណ៍ដដែលបានបន្តថា ទោះបីជាបានប្រឈមនឹងភាពតានតឹងផ្នែកពា​ណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ចិន និងឥទ្ឋិពលនៃប្រក្រតីកម្មនៃគោលនយោបាយហិរញ្ញវត្ថុ ក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ កំនើនសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពល្អ​ប្រសើរ និងបានផ្តល់កាលានុវត្តន៍ភាពល្អដល់សេដ្ឋកិច្ចកម្ពុជា។ លំហូរវិនិយោគផ្ទាល់ពី​បរទេសមកកម្ពុជា បន្តកើនឡើងក្នុងអត្រា១២ភាគរយ ពិសេសវិស័យធនាគារ អចលនទ្រព្យ និងវិស័យកាត់ដេរ ហើយបានគាំទ្រជញ្ជីងទូទាត់ឲ្យមានអតិរេកប្រមាណ៤,៥ភាគ​រយ នៃផលទុនជាតិសរុបក្នុងស្រុក។

អតិរេកជញ្ជីងទូទាត់ពាណិជ្ជកម្ម បានរួមចំណែកគរពូនទុនបង្រុងអន្តរជាតិរបស់កម្ពុជាដល់១០ពាន់លានដុល្លារអាមេរិក ដែលអាចធានាការនាំចេញទំនិញនិងសេវាសម្រាប់ឆ្នាំបន្ទាប់បាន៥,៤ខែ ដែលជាកម្រិតខ្ពស់ធៀបនឹងអកម្រិតអប្បរមា ដែលប្រទេស អភិវឌ្ឍន៍គួរមាន។

សំរាប់ទស្សនវិស័យឆ្នាំ២០១៩ របាយការណ៍នេះបានបញ្ជាក់ថា ទស្សនវិស័យ​សំ​រាប់ឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជារំពឹងបន្តកំនើនក្នុងរង្វង់អត្រា៧ភាគរយ ហើយអតិផរណាបន្តស្ថិតក្នុងកម្រិតទាបក្នុងរង្វង់២,៦ ជាមួយនឹងស្ថេរភាពអត្រាប្តុឬប្រាក់៤០៥០រៀលក្នុងមួយដុល្លារអាមេរិក។ ចំណែកទុនបំរុងអន្តរជាតិរំពឹងកើនដល់១១,៣ពាន់លាន​ដុល្លារអាមេរិក ដែលអាចធានាដល់ការនាំចេញ និងសេវាបានរយៈពេល៥ខែ។

ម្យ៉ាងវិញទៀត ឥណទានធនាគាររំពឹងថា នឹងបន្តកើនឡើងក្នុងល្បឿន១៧,១ភាគរយ និងបរិយាប័ណហិរញ្ញវត្ថុនឹងបន្តកើនឡើងជាលំដាប់ ដែលកត្តាទាំងនេះនឹងបន្តរួមចំ​ណែកជំរុញការរីកចម្រើនសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានគាំទ្ររបាយការណ៍នេះ ដោយលោកបានមានប្រសាសន៍ថា នៅពេលណាយើងគ្រប់គ្រងបាន​នូវម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តន៍ច្បាប់បទដ្ឋានគតិយុត្តិនានាបានល្អ និងគោលនយោ​បាយលើកទឹកចិត្តចំពោះអ្នកវិនិយោគនានា វាជំរុញឲ្យមាន​ស្ថេរភាព និងកំនើសេដ្ឋកិច្ច ហើយកំណើននេះមិនត្រឹមតែសម្រេចបាននៅឆ្នាំ២០១៩នេះទេ តែអាចបន្តរុញកំនើនបន្តនៅឆ្នាំ២០២០ ឬឆ្នាំ២០២១បន្ថែមទៀត។

លោកបន្តថា “ជាមួយនឹងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនេះ នឹងជាការជំរុញឲ្យអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាកាន់តែច្រើន​ថែមទៀត”

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាបានកំនើនក្នុងរង្វង់៧ភាគរយរយៈពេលវែងបន្តទៀត៕

ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាចាប់ផ្តើមពង្រីកផែនការទីផ្សារថ្មីនៅឆ្នាំ២០១៩នេះ

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាបានចាប់ផ្តើមដាក់ចេញនូវផែនការយុទ្ឋសាស្រ្តថ្មី ដើម្បីធ្វើពិពីធកម្មទីផ្សាររបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងឈានទៅរកការប្រកួតប្រជែងនៅក្នុងទីផ្សារ។

អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោកជា ផល្លារិនបានមានប្រសាស៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ មករាកន្លងមកថា អម្រិតទទួលបានភាពរីកចម្រើនទាំងផ្នែកឥណទាន និងប្រាក់បញ្ញើរកាលពីឆ្នាំមុន ប៉ុ​ន្តែទីផ្សារហាក់កាន់តែមានការប្រកួតប្រជែងគ្នាតា​ន​តឹងជាងមុន ដែលតម្រូវឲ្យលោកត្រូវធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួននាឆ្នាំ២០១៩នេះ។

លោកបន្តថា “យើងនឹងវិនិយោគទៅលើធនាគារចល័ត និងសហការក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូជាច្រើនទៀត ដើម្បីពង្រីកទីផ្សារនិងផ្តល់ជូនអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងកាន់តែងាយស្រួលជាងមុន”។លោកបន្តថា “យើងត្រូវវិនិយោគច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីបង្កើនការគ្របដណ្តប់ទីផ្សារ និងពង្រីកសក្តានុពលទីផ្សាររបស់យើង”។

ជាមួយគ្នានេះ លោក សាយ សូនីប្រធាននាយកដ្ឋានប្រតិបត្តិទីផ្សារនៃគ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៩នេះ យើងមានផែនការអនុវត្តយុទ្ធសាស្រ្ត នៃការរីកចម្រើនជាមួយគ្នារបស់យើង ជាមួយនឹងអតិថិជនសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានស្រាប់ និងការបង្កើនអត្ថប្រយោជន៍ជាអតិបរមា និងការផ្តល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនប្រាក់បញ្ញើសន្សំ តាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ដូចជាពង្រីកការផ្តល់សេវាទូទាត់រហ័ស, CSS, បន្ថែមម៉ាស៊ីនឆូតកាត បន្ថែមអេធីអឹម និងសេវាធនាគារចល័ត និងពង្រីកសាខាឱ្យច្រើនបន្ថែមទៀតនៅទូទាំងប្រទេស។

លោកបន្តថា យើងក៏ប្តេជ្ញាចិត្តក្នុងការកែលំអសេវាអតិថិជន នាំមកនូវនាវនុវត្តន៍ និងការផ្ដល់ជូនសេវានិងផលិតផលថ្មីៗ ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង

លោកឧកញ៉ាហួត អៀងតុងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករលីមីតធីតបានមានប្រសា​សន៍ឲ្យដឹងផងដែរថា សុខភាពក្នុងវិស័យនេះ មានភាពល្អមែនទែនសម្រាប់ឆ្នាំ២០១៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ហើយឆ្នាំ២០១៩ លោករំពឹងថា វិស័យនេះនឹងបន្តមានភាពល្អប្រសើរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរបស់កម្ពុជា។លោកបន្តថា ស្ថានភាពបែបនេះ បានគាំទ្រដំនើររីកចម្រើនក្នុងវិស័យនេះ ដោយសារចំនួនអតិថិជនមិនមានការប្រែប្រួលទេ។

សម្រាប់គោលដៅនៅឆ្នាំថ្មីនេះ លោកឧកញ៉ាហួត អៀងតុងបានឲ្យដឹងថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ នឹងផ្តោតលើគោលដៅអតិថិជនថ្មីៗ និងឆ្លើយតបតាមតម្រូវការអតិថិជន ដោយយើងបានសិក្សាពីទីផ្សាររួចហើយ ហេតុនេះ ក្រុមហ៊ុននឹងពង្រីកសក្តានុពលរបស់ខ្លួននៅឆ្នាំ២០១៩នេះ”៕

ផ្សារទំនើបនិងការិយាល័យ Downtown93 នឹងបើកដំណើរការត្រីមាសទី១ឆ្នាំនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ: បើគ្មានការប្រែប្រួលទេនោះ ផ្សារទំនើបតំបូងគេនៅតំបន់ច្រមុះជ្រូកក្បាលថ្នល់ នឹងបើកដំណើរការជាផ្លូវការនៅកំឡុងត្រីមាសទី១ឆ្នាំនេះហើយ។

តាមការចុះសង្កេតជាក់ស្តែងពីក្រុមការងារគេហទំព័រPropertyarea.asia ដែលជា​គេហទំព័រព៌តមានផ្នែកអចលនទ្រព្យ និងសេដ្ឋកិច្ចនាំមុខគេបានឲ្យដឹងថា ការសាងសង់ផ្សារទំនើបនេះ បានសម្រេចស្ទើរ១០០ភាគរយហើយ នៅសល់តែការរចនាផ្នែកខាងក្នុង​អាគារខ្លះៗប៉ុណ្ណោះ។ ហេតុនេះផ្សារទំនើបនេះ នឹងបើកដំណើរនៅកំឡុងត្រីមាសដំបូងនេះ ខណៈផ្សារនេះបានគ្រោងបើកដំណើរការកាលពីឆ្នាំ២០១៨ ប៉ុន្តែការសាងសង់យឺតពេលបានអូសបន្លាយការបើកដំណើរការផ្សារទំនើប និងការិយាល័យបែបសហកម្មសិទ្ឋនេះ។

ផ្សារទំនើបនិងការិយាល័យសហកម្មសិទ្ឋ ដែលស្ថិតនៅចុងផ្លូវមុនីវង្សក្បែរ​ស្នាក់ការកាសែតរស្មីកម្ពុជា ជិតបញ្ចប់ការសាងសង់ហើយ ខណៈគំរោងនេះនឹងបើកដំណើរការនៅចុងឆ្នាំនេះ។

គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ជាកន្លែងដែលបាននិងកំពុងចាប់ផ្តើម នូវការដុះដាលលំនៅដ្ឋានបែបសហកម្មសិទ្ឋ (ខុនដូ) និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើននាពេលអនាគត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា Downtown93 ជាគំរោងផ្សារទំនើបមួយ ក្នុងចំណោមផ្សារទំនើបប្រមាណ១៣ ដែលនឹងបើកដំណើរការនៅឆ្នាំនេះប៉ុន្តែចំនួនផ្សារទំនើបទាំងនេះបានស្ថិតនៅទីតាំងខុសៗគ្នា និងចាប់យកចំណែកអតិថិជនខុសៗគ្នាផងដែរ។ អ្នកនាងបន្តថា ចំណែកអាគារការិយាល័យរួម វាជាទស្សនទាននៃការអភិវឌ្ឍថ្មីនៅ​ក្រុងភ្នំពេញ ដែលឆ្នាំនេះមានការផ្គត់ផ្គង់ការិយាល័យប្រភេទនេះ ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ។

ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodiaជាអ្នកដើរតួនាភ្នាក់ងារ ជួលផ្តាច់មុខនៃគំរោងនេះ។គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ជាកន្លែងដែលបាននិងកំពុងចាប់ផ្តើម នូវការដុះដាលលំនៅដ្ឋានបែបសហកម្មសិទ្ឋ (ខុនដូ) និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើននាពេលអនាគត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា Downtown93 ជាគំរោងផ្សារទំនើបមួយ ក្នុងចំណោមផ្សារទំនើបប្រមាណ១៣ ដែលនឹងបើកដំណើរការនៅឆ្នាំនេះប៉ុន្តែចំនួនផ្សារទំនើបទាំងនេះបានស្ថិតនៅទីតាំងខុសៗគ្នា និងចាប់យកចំណែកអតិថិជនខុសៗគ្នាផងដែរ។ អ្នកនាងបន្តថា ចំណែកអាគារការិយាល័យរួម វាជាទស្សនទាននៃការអភិវឌ្ឍថ្មីនៅ​ក្រុងភ្នំពេញ ដែលឆ្នាំនេះមានការផ្គត់ផ្គង់ការិយាល័យប្រភេទនេះ ប្រមាណ៦ម៉ឺនម៉ែត្រការ៉េ។

អ្នកនាងបន្តថាវាជាផលិតផលថ្មីនៅក្នុងទីផ្សារ វាជាអ្វីដែលយើងបារម្ភ ប៉ុន្តែវាជា​ការធ្វើតេស្តទីផ្សារ ហើយយើងរំពឹងថាវានឹងទទួលបានជោគជ័យ”៕

 

ស្វែងយល់ពីអាស៊ាន! តម្លៃលំនៅដ្ឋានឯកជននៅសឹង្ហបុរីកើនឡើងជិត៨ភាគរយ

0

ដោ វុត្ថា

សឹង្ហបុរីៈ តម្លៃលំនៅដ្ឋានឯកជនក្នុងប្រទេសសឹង្ហបុរី បានកើនឡើង៧,៩ភាគរយ ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ បើធៀបទៅនឹងឆ្នាំ២០១៧តម្លៃលំនៅដ្ឋាននៅប្រទេសដែនកោះនេះកើនឡើងត្រឹមតែ១,១ភាគរយប៉ុណ្ណោះ

របាយការណ៍ អាជ្ញាធរអភិវឌ្ឍន៍ឡើងវិញនៅទីប្រជុំជន (Urban Redevelopment Authority ) ដែលបានចេញផ្សាយនៅថ្ងៃទី ២ ខែមករានេះបានឲ្យដឹងថា យ៉ាងណាក៏ដោយការកើនឡើងនេះហាក់នៅមានកម្រិតយឺតនៅឡើយ បន្ទាប់ពីរដ្ឋាភិបាល មានវិធានការត្រជាក់កាលពី ខែកក្កដា ២០១៨កន្លងទៅដើម្បីស្រោចស្រង់លើទីផ្សារ។

របាយការណ៍ដដែលបន្តថា តម្លៃលំនៅដ្ឋានឯកជន កើនឡើងយឺតត្រឹមតែ០.៥ ភាគរយ ប៉ុណ្ណោះ ត្រឹមត្រីមាសទី៣ នៃឆ្នាំ ២០១៨ កន្លងទៅនេះ  ហើយបានធ្លាក់ចុះ ០.១ ភាគរយក្នុងត្រីមាសទី៤ម្យ៉ាងទៀតតម្លៃលំនៅដ្ឋាននៅក្នុងតំបន់ Core Central Region បានធ្លាក់ចុះ១.៥ ភាគរយ បើធៀបទៅហ្នឹងត្រីមាសទី៣ កើនឡើង១.៣ភាគរយ ។ តម្លៃនៅក្នុងតំបន់ Rest of Central Region  កើនឡើង១.៨ ភាគរយ អំឡុងពេលដូចគ្នា ខណៈតម្លៃនៅក្នុងតំបន់ Outside Central Region ធ្លាក់ចុះ០.៨ភាគរយ។

និយាយដោយរួម សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ តម្លៃលំនៅដ្ឋាននៅក្នុងតំបន់ទាំង៣ កើនឡើង ទោះក្នុងត្រីមាសខ្លះធ្លាក់ចុះក៏ដោយ។

លោក Eugene Lim មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន ERA Realtyបានថ្លែងថា ការឡើងថ្លៃនៅក្នុងតំបន់ទាំងនេះ ដោយសាការចាប់ផ្តើមសម្ពោធគម្រោងថ្មីៗ ដូចជា Parce Esta , ផ្ទះសំណាក់ Kent Ridge Hill Residence, Whistler Grand និង Arena Residences

លោករំពឹងថា តម្លៃនឹងរក្សាស្ថេរភាពនៅឆ្នាំ២០១៩នេះដោយសារមានគម្រោងសម្ពោធដាក់លក់ថ្មីៗជាច្រើននៅក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយលោកក៏បានព្រមានថាភាពមិនប្រាកដប្រជា ដូចជា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងជម្លោះឆ្លងដែនជាមួយប្រទេសម៉ាឡេស៊ីអាចមានការប្រកួតប្រជែងខ្លះផងដែរ។

លោក Ismail Gafoor នាយកប្រតិបត្តិក្រុមហ៊ុន PropNex Realty បាននិយាយថាតម្លៃលំនៅដ្ឋានឯកជននឹងកើនឡើងពី១ ទៅ២ភាគរយនៅឆ្នាំនេះ ដោយសារតែកត្តាជាច្រើនដូចជាការលក់តាមនៅអាឡិច និងតម្លៃដីខ្ពស់។

ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន Orange Tee  លោក Christine Sun បានឲ្យដឹងស្រដៀងគ្នដែរថា តម្លៃលំនៅដ្ឋានឯកជនដែលនឹងត្រូវដាក់លក់នាពេលខាងមុខ គឺមិនធ្លាក់ចុះខ្លាំងនោះទេ ដោយអ្នកអភិវឌ្ឍន៍បានទិញដីទាំងនេះក្នុងតម្លៃខ្ពស់ ក្នុងអំឡុងពេលនៃការលក់ជារួមកាលពីពេលថ្មីៗនេះ។

លោកបន្តថា ដូច្នេះយើងរំពឹងថាតម្លៃនឹងបន្តមានស្ថេរភាពនិងអាចកើនឡើងក្នុងល្បឿនយឺតចន្លោះពី១% ទៅ៣% សម្រាប់ឆ្នាំ២០១៩ ទាំងមូល

បាត់ដំបងមានអ្វីប្លែកបានជាទាក់ទាញភ្ញៀវទេសចរជាង៦ម៉ឺននាក់ទៅឆ្លងឆ្នាំសាកល

0

ដោយវុត្ថា

ភ្នំពេញ: ឱបាត់ដំបងបណ្តូលចិត្តអើយ រៀមសូមកៀកកើយកែវកុំប្រកែក ទឹកដីនេះ ពិតជាមានមន្តស្នេហ៍ដ៏លន្លង់លន្លោច និងមានសម្បត្តិធម្មជាតិប្រវត្តិសាស្រ្ត វប្បធ៌មរាប់មិនអស់ ទើបខេត្តមួយនេះហាក់ដូចជាមានមន្តពិសេស ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ។

ជាក់ស្តែងកាលពីរាត្រីឆ្លងឆ្នាំសាកលឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩កន្លងមកនេះ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិរហូតដល់ជាង៦០,០០០នាក់ បានទៅកាន់ទឹកដីពោរ​ពេញដោយអនុស្សាវរីយ៍រាប់មិនអស់នេះ។

គណៈអភិបាលនៃអភិបាលខេត្តបាត់ដំបងលោកងួន រតនៈដែលបានអញ្ជើញចូលរួមការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ឈានចូលឆ្នាំ ២០១៩ នៅទីធ្លាសួនច្បារ “សួននាគសន្តិភាព” ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង បានថ្លែងថា ការឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០១៩នេះ វាពិតជាផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងជាថ្ងៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងយើងផ្ទាល់។

លោកបានគូសបញ្ជាក់ពីគោលបំណង និងសារៈសំខាន់នៃថ្ងៃនេះផងដែរថា ទី១  ផ្តោតសំខាន់រំលឹកដល់ថ្ងៃខួប៤០ឆ្នាំ នៃទិវាថ្ងៃជ័យជម្នះ៧មករា១៩៧៩-៧មករា២០១៩ និងទី២ ដើម្បីរំលឹកខួបនៃថ្ងៃបញ្ចប់សង្គ្រាមទាំងស្រុងរវាងខ្មែរ និងខ្មែរ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងចន្លោះឆ្នាំ១៩៩៨ដល់២០១៨។

ជាមួយនឹងការរៀបចំបានយ៉ាងល្អប្រសើរនូវបរិយាកាសសប្បាយរីករាយ ខេត្តបាត់​ដំបងបានផ្ទុកនូវរតនៈសម្បត្តិជាច្រើន ដូចជាស្ទឹងសង្កែ ដែលល្បីល្បាញក្នុងបទចម្រៀងនៃទសវត្សរ៍ឆ្នាំ៥០ និងទសវត្សរ៍ឆ្នាំ៦០ មានសំណង់បុរាណសន្សល់ទុកពីសម័យអាណានិគមនិយមបារាំងច្រើនជាងគេ មានព្រះវិហារ សារៈមន្ទីរបុរាណ មានផ្ទះបុរាណ មានរមណីយដ្ឋានធម្មជាតិជាច្រើនដូចជាអាងទឹកកំពីងពួយ ភ្នំសំពៅ ប្រាសាទឯកភ្នំជាដើម។

អភិបាលរងខេត្តលោក សឿម ប៊ុនរិទ្ធិ បានឲ្យដឹងផងដែរថា ក្នុងថ្ងៃឆ្លងឆ្នាំសកល២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបងបានជំរុញឲ្យអាជ្ញាធរក្រុង និងស្រុកបាណន់ ត្រូវយកចិត្តទុកដាក់ខិតខំបង្កការរៀបចំ តាមទីកន្លែងកម្សាន្តនៅក្នុងតំបន់ខ្លួន ដើម្បីបម្រើការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីបង្កឲ្យមានការរាំលេងតាមទីកន្លែងកម្សាន្តនានាផងដែរ។

តាមរបាយការណ៍អំពីចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង ថ្ងៃបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៩នេះ មានចំនួនសរុប៦៥,៩៩៦នាក់ ក្នុងនោះ ក្រុងបាត់ដំបង មានចំនួនសរុប៥២,៧៨៥នាក់៕

អស្ចារ្យ! ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗចំនួន៣០ទទួលបានចំណូល បាន១៤.៥៤ពាន់លានដុល្លារ

0

ដោយវុត្ថា

ប្រទេសចិនៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗចំនួន៣០បានបំបែកកំណត់ត្រារបស់ខ្លួនរកចំណូលប្រចាំឆ្នាំ  ដោយទទួលបានចំណូលរហូតដល់១៤.៥៤ពាន់លានដុល្លារសហរដ្ឋអមេរិក ីការលក់អចនទ្រព្យកាលពីឆ្នាំ២០១៨កន្លងទៅនេះ

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនCRIC Research បានឲ្យដឹងថានៅឆ្នាំ២០១៨កន្លងទៅនេះ  ការលក់ប្រចាំឆ្នាំបានកើនឡើងដល់១០០ពាន់លានយ័នស្មើនឹង១៤,៥៤ពាន់លានដុល្លារ កើនឡើង៣០% បើប្រៀបធៀបទៅនឹងក្នុងឆ្នាំ២០១៦និង ២០១៧ បានចំនួនត្រឹមតែ១២% និង១៧%

ក្រុមហ៊ុន Country Garden ទទួលបានប្រាក់ចំណូល៧២៨,៦៩ ពាន់លានយ័នពោលគឺកើនឡើង៣២,៣%ធៀបនឹងឆ្នាំមុន ដែលជាចំណាត់ថ្នាក់ដំបូងបង្អោះចាប់តាំងពីឆ្នាំ២០១៧ ។ ចំណែកកំណើននៃការលក់របស់ក្រុមហ៊ុនVanke និងរបស់ក្រុមហ៊ុន Evergrande ក៏បានកើនឡើង១៤,៥% និង១០%ផងដែរ ដោយទទួលបានចំណូល ៦០៦,៩២ និង៥៥១,ពាន់លានយ័នជាដើម។

CRICបានព្យាករណ៍ថា ឧស្សាហកម្មអចលនទ្រព្យរបស់ប្រទេសចិន នឹងផ្លាស់ប្តូរពីកំណើនលូតលាស់ខ្ពស់ ដល់កំណើនថេរនៅឆ្នាំ២០១៩ ។ អត្រាកំណើននៃសហគ្រាសអចលនទ្រព្យកំពូលៗចំនួន២០ នឹងមានការលំបាកក្នុងការរក្សាបានចំណូល៤០ភាគរយ ហើយទំនងជានឹងធ្លាក់ចុះវិញរហូតដល់២០% ៣០% ៕

East Commercial អាគារ​ការិយាល័យ​ធំ​មួយ​បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ អាគារ​ការិយាល័យ East Commercial ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ខណៈ​ទីផ្សារ​ការិយាល័យ​បាន​បើក​ដំណើរការ​កាន់តែច្រើន​នៅ​ក្រុងភ្នំពេញ។

អាគារ​ការិយាល័យ​នេះ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន​ក្រុងភ្នំពេញ ដែល​ស្ថិតនៅ​ជាមួយនឹង​អាគារ​ខុន​ដូ​ចំនួន៤បន្ថែមទៀត ស្ថិតនៅ​ខាងក្រោយ​អាគារ​ដ៏ ធំ​នេះ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២ មករា​នេះ​ថា អាគារ​ការិយាល័យ​នេះ​បាន​បើក​ដំណើរការ​ប៉ុន្មាន​ខែ​កន្លងមកនេះ ដោយ​ដាក់​ជួល​ក្នុងតម្លៃ១៣ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​មិនទាន់​គិត​បញ្ចូល​តម្លៃ​សេវា​គ្រប់គ្រង​នៅឡើយ​ទេ។

អ្នកនាង​បន្តថា “អាគារ​ការិយាល័យ​នេះ​មាន​ទំហំ​ចាប់ពី៣០ម៉ែត្រការ៉េ​ឡើង និង​ជា​ប្រភេទ​ការិយាល័យ​ស្ថិតនៅក្នុង​កម្រិត​B ជា​ប្រភេទ​ការិយាល័យ​និង​មាន​ទីផ្សារ​កំពុង​ពេញនិយម​នៅ​កម្ពុជា។អ្នកនាង​បន្តថា “ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​នៅតែមាន​សញ្ញា​វិជ្ជមាន ដោយសារ​ការកើនឡើង​នូវ​តម្រូវការ​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។

នៅ​ឆ្នាំ២០១៨កន្លងមកនេះ អាគារ​ការិយាល័យ​ប្រមាណ៦បាន​បើក​ដំណើរការ​នៅ​ក្រុងភ្នំពេញ ក្នុងនោះ​មាន​ការិយាល័យ​បែប​សហកម្ម​សិ​ទ្ឋ​ច្រើន​បានដាក់​ចូល​ទីផ្សារ ដែលមាន​ទំហំ​រហូតដល់៥០,០០០ម៉ែត្រការ៉េ៕

សារមន្ទីរនៃមរតកប្រវត្តិសាស្រ្តខេត្តបាត់ដំបង នឹងដាក់សម្ពោធនៅពាក់កណ្តាលខែមករាឆ្នាំ២០១៩

0

ដោយវុត្ថា

បាត់ដំបង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  និងអាជ្ញាធរខេត្តបាត់ដំបងគ្រោងនឹងសម្ពោធដាក់សារមន្ទីរ និងសាលតាំងពិព័រណ៍រូបថតនៃមន្ទីរវប្បធម៌ខេត្តបាត់ដំបង នៅពាក់កណ្តាលខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីការជួយជុលរួចរាល់ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនានូវសមិទ្ធិផលនានា ដែលខេត្តសម្រេចបាននាពេលកន្លងមកនេះ។

លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឲ្យ ដឹងកាលពីពេលថ្មីៗនេះថា អគារសារមន្ទីរខេត្ត នឹងត្រូវរក្សានិងរៀបចំទុកដាក់តាំងនូវវត្ថុបុរាណនានា ដែលប្រមែប្រមូលបានពីទីកន្លែងតំបន់ផ្សេងៗ យកមករក្សាទុកនៅទីនេះ ដើម្បីការថែរក្សាទុកផង និងរៀបចំដាក់តាំងបម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា រហូតដល់ធ្វើការជួសជុលកែលម្អជាទ្រង់ទ្រាយធំសាជាថ្មីឡើងវិញ ទាំងអគារសារមន្ទីរ ក៏ដូចជាសាលពិព័រណ៍រូបថតផងដែរ។

លោកស្រីបន្តថា “គម្រោងជួសជុលធំនៃអគារសារមន្ទីរនេះគឺជាថវិកាបដិភាគ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងដៃគូផ្តល់ជំនួយអភិវឌ្ឍន៍របស់អង្គការហ្វុកស៊ី ក្នុងនោះក្រសួងជាអ្នកគ្រប់គ្រង និងអនុវត្តគម្រោងដោយផ្ទាល់ ដោយបានរៀបចំដួសជុលធ្វើការកែលម្អនូវទីតាំងទាំងនេះ អស់រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកហើយ”។ លោកស្រីបន្តថា “ការកែលម្អរៀបចំ និងជួសជុលសាលពិព័រណ៍រូបថតនេះ គឺជាការចំណា​យថវិកាផ្ទាល់របស់ក្រសួងតែម្តង”។

មកដល់ពេលនេះ គម្រោងជួសជុលកែលម្អអគារទាំង២នេះបានបញ្ចប់ស្ថាពរហើយ។ នៅសេសសល់តែការងាររៀបចំ និងទុកដាក់ថ្មចម្លាក់ នៅក្នុងសារមន្ទីរ ដើម្បីឲ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។

លោកស្រី កែវ សុភាព ក៏បានបញ្ជាក់ឲ្យដឹងថា ក្រោយពីបញ្ចប់គម្រោងជួសជុល និងរៀបចំសម្អាតនូវទីធ្លាទាំង២នេះ មន្ទីរបានដាក់សំណើទៅរដ្ឋបាលខេត្ត និងក្រសួងវប្បធម៌រួចរាល់ហើយ ដោយគ្រោងដាក់សម្ពោធ និងបើកឲ្យដំណើរការជាផ្លូវការដើម្បីបម្រើជូនដល់ភ្ញៀវទេសជាតិ និងអន្តរជាតិចូលទស្សនានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ឆាប់ៗខាងមុខ នេះប្រសិនបើគ្មានការកែប្រែទេនោះ។

សារមន្ទីរ និងសាលពិព័រណ៍រូបថតខេត្តនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង មានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង តាមបណ្តោយផ្លូវខេត្តលេខ១ ជាប់ប្របដងស្ទឹងសង្កែ នាត្រើយខាងលិចទីប្រជុំជនក្រុងបាត់ដំបង (ជាប់វត្តដំរីស) ត្រូវបានធ្វើការជួសជុលជាថ្មី នូវអតីតសារមន្ទីរជាតិក្នុងខេត្តបាត់ដំបង ដែលបានកសាងនៅក្នុងសម័យសង្គមរាស្ត្រនិយម នៃព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទព្រះនរោត្តមសីហនុ ក្នុងចន្លោះនៃទសវត្សឆ្នាំ៦០កន្លងមក ហើយត្រូវបានបន្សល់នូវភាពចាស់ទ្រុឌទ្រោម នៅក្នុងចន្លោះរបបខ្មែរក្រហម និងពីការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម និងជនខិលខូចមួយចំនួន។

ក្រោយថ្ងៃរំដាះ ៧មករា ១៩៧៩ និងចន្លោះក្នុងសម័យរដ្ឋកម្ពុជាទាំងសារមន្ទីរ និងសាលពិព័រណ៍នេះ ត្រូវបានអាជ្ញាធរខេត្ត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរជំនាញបានធ្វើការរៀបចំជួសជុលកែលម្អអគារសារមន្ទីរ និងសាលរៀបចំពិព័រណ៍រូបថតឲ្យមានសោភ័ណភាព និងរៀបចំទីតាំងនេះ ដើម្បីរៀបចំដាក់តាំងនូវពិព័រណ៍រូបថត ពីសកម្មភាពថ្នាក់ដឹកនាំសំខាន់ៗ និងសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យក្នុងខេត្ត៕