អស្ចារ្យ! មួយសប្តាហ៍មានយន្តហោះជាង៥០០ចុះឡើង នៅព្រលានកងកេងខេត្តព្រះសីហនុ

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ កំនើនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនបានធ្វើឲ្យវិស័យអាកាសចរណ៍នៅខេត្តព្រះសីហនុកើនឡើងជិត៤០ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ សីហានេះថា អាកាសចរណ៍ជាច្រើនបានភ្ជាប់ជើងហោះហើរទៅកាន់ព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ ពិសេសក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិន។ លោកបន្តថា គិតតែក្នុងខែឧសភាកន្លងមកនេះ មានក្រុមហ៊ុនអាកាសចរណ៍ឡើងចុះព្រលានអន្តរជាតិនេះ កើនឡើងរហូតដល់៣៨៩,៣ភាគរយ ដោយសារការមក​ដល់នៃភ្ញៀវទេសចរណ៍ និងវិនិយោគបរទេស។

លោកបន្តថា “កំនើនអាកាសចរណ៍នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជា ពិសេសកំណើនភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកពីប្រទេសចិន”។លោកបន្តថា “កំនើ​នភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍ចិនបានធ្វើឲ្យចំនួនបន្ទប់សណ្ឋាគារ ក្នុងក្រុងព្រះសីហនុកើនឡើងជាប្រចាំ”។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាកើនឡើង២២ភាគរយ ធៀបរយៈពមកទស្សនាកម្ពុជាកើនឡើង២២ភាគរយ ធៀបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជាកើនឡើង២២ភាគរយ ធផបរយៈយន្េលដូចគ្នាកាលពីឆ្នាំមុន។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសា​សន៍ឲ្យដឹងផងដែរថា លោកកំពុងសិក្សាពីតួលេខនេះឡើងវិញ ដើម្បីធ្វើឲ្យប្រាកដថាចំនួនអាកាសចរណ៍ពិតជាកើនឡើងដួចតួលេខពិតឬយ៉ាងណា ប៉ុន្តែតាមអ្វីលោកដឹងគឺអាកាសចរណ៍ជាង៥០០បានចុះឡើងជាប្រចាំក្នុងមួយសប្តាហ៍ នៅព្រលានយន្តហោះក្នុងខេត្តនេះ។

លោកបន្តថា “បើសិនជាមើលកំនើនភ្ញៀវទេសចរណ៍ មកទស្សនាក្នុងខេត្តបានកើន ឡើងច្រើន និងធ្វើឲ្យបន្ទប់សណ្ឋាគារខ្វះខាតជាប្រចាំ ពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗ”។លោកបន្តថា “តាមកំនើនភ្ញៀវទេសចរណ៍ និងកំនើនយន្តហោះចុះចត ហាក់មានភាពខុសគ្នា ប៉ុន្តែលោកមិនទាន់សន្និដ្ឋានបែបណានៅឡើយទេ”។

លោកតាំង សុចិត្រគ្រឹះស្នាបានបន្តថា ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរ​ណ៍ចិន និងទេសចរណ៍អន្តរជាតិដទៃទៀត នឹងធ្វើឲ្យបន្ទប់សណ្ឋាគារនៅតែខ្វះខាត ទោះ​ជាចុងឆ្នាំនេះមានសណ្ឋាគារធំៗចំនួន៥ ដែលមានបន្ទប់ជាង២០០០បើកដំណើរការក្តី ក៏​ខេត្តនេះនឹងនៅតែខ្វះបន្ទប់។លោកបន្តថា នៅឆ្នាំ២០១៩ខាងមុខ លោកគិតថាចំនួនអា​កាសចរណ៍មកចុះចតនៅព្រលាននេះ នឹងកើនឡើងថែមទៀត៕

គំរោងអចលនទ្រព្យយក្សមួយទៀត បើកការដ្ឋានសាងសង់នៅមហាវិថីសម្តេចតេជោ

0

ដោយគង់ សូរិយា

        ភ្នំពេញ៖ គំរោងអចលនទ្រព្យយក្សមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន R&F Properties បានប្រកាសបើក​ការ​ដ្ឋានសាងសង់ជាផ្លូវការ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ស្ថិតក្នុងសង្កាត់ចក្រអង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក RAYSON បុគ្គលិកផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties បានមានប្រសាសន៍ឲ្យដឹងមុនពិធីសម្ភោ​ធ​គំរោងនេះកាលពីពេលថ្មីៗនេះថា គំរោងនេះមានអាគារសរុបចំនួន៤ ដែលមានផ្ទះសរុបចំនួនជាង២០០០យូនីត និងវិនិ​យោគទឹកទឹកប្រាក់ជាច្រើនរយលានដុល្លារអាមេរិក។លោកបន្តថា ការសម្រេចចិត្តវិនិយោគរបស់ក្រុ​មហ៊ុននេះ ដោយសារ​កម្ពុជាមានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំ និងមានបរិកាសកាសវិនិយោគដ៏ល្អប្រសើរ។

លោកបន្តថា “ទំនាក់ទំនងដ៏រ៉ឹងមាំនៃរដ្ឋាភិបាលប្រទេសទាំងពីរ និងគោលនយោបាយផ្លូវសូត្រ ដែលកម្ពុជាជាប្រទេ​សពិសេសមួយទទួលបានផលប្រយោជន៍ពីគោលនយោបាយនេះ ក៏ជាផ្នែកមួយនៃការទាក់ទាញយើង​មកកាន់ទីនេះ​ផង​ដែរ”។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ដែលបានអញ្ជើញ​ជា​អធិបតីក្នុងពិធីសម្ភោធគំរោង LINGNAN បាន​មាន​ប្រសាសន៍ថា ក្នុងនាមតំណាងឱ្យអាជ្ញាធរដែនដី សូមចូលអបអរសាទរ ចំពោះ​គម្រោង​វិនិ​យោគដ៏មហិមានេះ ដែលជាការបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មី១ទៀត នៃការអនុវត្តគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និង​ជំនឿ​ជឿជាក់ជូនដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា។

លោកបន្តទៀតថា “នៅកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺការពារផល​ប្រយោជន៏ របស់​អ្នកវិនិយោគ ហើយគំរោងវិនិយោគទាំងនោះត្រូវបានការពារដោយច្បាប់”។ លោកបន្តថា “នៅលើពិភពលោកនេះ គេពិត​ជាមិន​ដែល​ឃើញ​មាន​ក្រុម​ហ៊ុន​ណា ទៅ​​បោះទុនវិនិយោគនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ ប៉ុន្តែសំរាប់​ប្រ​ជា​ជន​កម្ពុជា ពិតជាមានមោទនៈភាព ដែល​មានបុរសខ្លាំង ដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៏”។

លោកអភិបាលក្រុងបានរំលឹកថា កាលពី៥ឆ្នាំមុនក្រោយបោះឆ្នោត គឺគ្មានក្រុមហ៊ុនណាមកសម្ពោធគម្រោង​របស់​ខ្លួន​នៅ​កម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញនោះដែរ ព្រោះថានៅតាមដងផ្លូវពោរពេញទៅដោយបាតុកម្ម កូដកម្ម បំផ្លិចបំផ្លាញ និង​បង្ក​អំពើហឹង្សា ពីក្រុមអគតិដែលមាននិន្នាការប្រឆាំង៕

ស្វែងយល់ពីអាស៊ាន! ក្រៅពីអាគារភ្លោះនៅម៉ាឡេស៊ីមានអ្វីគួរឲ្យចាប់អារម្មណ៍

0

ដោយវុត្ថា

       ភ្នំពេញ ប្រទេសម៉ាឡេស៊ី មិនត្រឹមតែមានសេដ្ឋកិច្ចលូតលាស់មួយនោះទេ ប្រទេ​សនេះមានអគារខ្ពស់ៗជាច្រើនដែលទាក់ទាញទេសចរណ៍ និងវិនិយោគផងដែរ ក្រៅពីអាគារដែលល្បីល្បាញ PETRONAS Twin Tower ។

គេហទំព័រ propertyarea.asia ដែលជាគេហទំព័រល្បីល្បាញខាងចុះផ្សាយ អចល​នទ្រព្យជាតិ និងអន្តរជាតិ នឹងបន្តលើកយកអគារ Telekom Tower នៅក្នុងប្រទេសម៉ាឡេស៊ីយកមកចុះផ្សាយ ដើម្បីទុកគ្រាន់បានស្វែងយល់ និងប្រៀបធៀបពីការរីកចម្រើនលើវិស័យសំណង់សម្រាប់មនុស្សលោក។

Telekom Tower ឬជាភាសាម៉ាឡេគេហៅថា Menara Telekom  គឺជាអគារខ្ពស់កប់ពពកមួយ ស្ថិតនៅក្នុងតំបន់ Lembah Pantai នៃភាគខាងលិចនៃទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីដែលមានកំពស់៣១០ម៉ែត្រ និង៧៧ជាន់ ដែលកំពូលរបស់របស់វាដូចទំពាំងដុះឡើង។ អគារដ៏អស្ចារ្យនេះគ្រប់គ្រងដោយ Rapid KL Kerinchi LRT Station និងរចនាប្លងដោយក្រុមហ៊ុន Hijjas Kasturi Associates។

អាគារនេះ ចាប់ផ្តើមសាងសង់នៅក្នុងចន្លោះឆ្នាំ១៩៩៨ និងឆ្នាំ២០០១ សាងសង់ដោយក្រុមហ៊ុនសំណង់ Deawoo Construction។ អាគារនេះ បានសម្ពោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០០៣ ក្រោមអធិបតីភាពលោកប្រធានាធិបតីម៉ាឡេស៊ី Mahathir Mohamad  មុនមានវត្តមានអគារ Betexco Finacial Tower របស់ទីក្រុងហូជីមីញដែលបានសាង់បញ្ចប់នៅក្នុងឆ្នាំ២០១០ និងអាគារ Telecomunication Tower បញ្ចប់នៅនៅក្នុងឆ្នាំ២០០២ នៅក្នុងតំបន់ Montevideo។

អាគានេះ ត្រូវបានគេចំណាយប្រាក់រហូតដល់១១៦០លានដុល្លារ សម្រាប់ការសាងសង់។

កំពូលនៃអគារត្រូវបានរចនាឡើង ដែលអាចផ្តល់បរិយាកាសខ្យល់ចេញចូលប្រកបដោយបរិស្ថានកម្រិតខ្ពស់ ដោយប្រើប្រាស់បង្អួច និងប្រព័ន្ធលក្ខណ្ឌខ្យល់អាកាសការពារសន្សុំថាមពលយ៉ាងល្អប្រណិត។

នៅក្នុងអាគារនេះមានទាំងរោងភាពយន្ត ដែលមានកៅអីអង្គុយ២៥០០ សម្រាប់ទស្សនិកជន។ មានកន្លែងថ្វាយបង្គំព្រះអាឡា និងកន្លែងហាត់ប្រាណ។

បន្ថែមពីនេះ អគារដ៏ទាក់ទាញនេះ មានសួននៅរាល់ជាន់ទី៣នៃអគារ។ ជាន់នៃការិយាល័យធ្វើ់ការ ត្រូវបានគេបែងចែកនៅប៉ែកខាងលិច និងខាងកើតនៃស្លាបអាគារ ដែលអាចមើលឃើញទេសភាពបានយ៉ាងល្អប្រណិត៕

ស្វែងយល់ពីអាស៊ាន! ជនបរទេសចាប់អារម្មណ៍លើខុនដូក្នុងទីក្រុងធំទី២របស់ហ្វីលីពីន

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកទិញមកពីតំបន់អាស៊ី និងអាស៊ានកំពុងស្វះស្វែងរកលំនៅដ្ឋានក្នុងទីផ្សាអចលនទ្រព្យក្នុងប្រទេសហ្វីលីពីន តែមិនមែននៅក្នុងទីក្រុងម៉ានីលនោះទេ គឺទីក្រុង Cebuដែលជាទីក្រុងធំទី២របស់ប្រទេសនេះ។

យោងតាមរបាការណ៍របស់ក្រុមហ៊ុន Santos Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់លើអចលនទ្រព្យ ដែលមានមូដ្ឋានក្នុងទីក្រុងMakatiបានឲ្យដឹងកាលពី​សប្តាហ៍មុនថា ជនបរទេសកាន់តែច្រើនឡើងកំពុងសម្រុកទិញ និងជួលខុនដូរក្នុងទីក្រុង Cebu នៅភាគខាងកើតនៃទីក្រុងធំរបស់ប្រទេសហ្វីលីពីន។

លោកRick Santos ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនSantos Knight Frank បានអោយដឹងថា អ្នកដែលទិញអចលនទ្រព្យក្នុងទីក្រុងមួយនេះ ភាគច្រើនមកពីកូរ៉េ ជប៉ុន និង ចិន ដែលជាប្រភពជនបរទេសធំបំផុតដែលមកកាន់ទីក្រុងនេះ។ លោកបន្តថា ខុនដូភាគច្រើនត្រូវបានចិនជួលស្ទើរតែទាំងអស់ឲ្យបុគ្គលិក ក្រុមហ៊ុនល្បែងរបស់ចិនសម្រាប់ស្នាក់នៅ។

តាមរបាយការណ៍បង្ហាញថា ប្រទេសហ្វីលីពីនកំពុងតែរីកចម្រើន លើវិស័យល្បែ​ង ដែលទាក់ទាញជនអន្តោប្រវេសន៍ចំនួន២០០.០០០នាក់ កាលពីឆ្នាំ២០១៦ភាគច្រើនជាជនជាតិចិន។

លោកRick Santosបានបន្តទៀតថា អ្នកទិញលំនៅដ្ឋានបានកើនឡើងខ្លាំងបន្ទាប់ពីទីក្រុងCebu បើកអោយមានព្រលានយន្តហោះទី២ ដែលមានឈ្មោះMactan-Cebu International Airport។

របាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីនបង្ហាញថា អ្នកទេសចរណ៍ទៅទស្សនាទីក្រុងCebu ច្រើនជាងគេក្នុងទីក្រុងនេះ មានដូចជា ជនជាតិកូរ៉េ ជប៉ុន និងចិន ស្ថិតក្នុងចំណោមប្រទេសដទៃទៀតក្នុងតំបន់អាស៊ី និងពិភពលោក ដោយបានកើនឡើងរហូតដល់៥៧ភាគរយត្រឹមតែ៨ខែប៉ុណ្ណោះ៕

ឥណ្ឌាចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ វិនិយោគគិនឥណ្ឌាមួយចំនួនបាន និងកំពុងបង្កើនការចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងដែលប្រទេសនេះសម្រេចបាន។

ក្នុងជំនួបជាមួយឯកឧត្តមជា សុផារ៉ាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនី​យកម្ម និងសំណង់នាព្រឹកថ្ងៃទី៦ សីហាកន្លងមកលោកជំទាវ Manika Jain ឯកអគ្គ​រដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា សព្វថ្ងៃវិនិយោគគិនឥណ្ឌាកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបណ្ដាក់ទុននៅកម្ពុជា ដោយសារមើលឃើ​ញឱកាសវិនិយោគយ៉ាងប្រសើរ។ លោកជំទាវបន្តថា បច្ចុប្បន្នភាពការវិនិយោគនៅកម្ពុជាកំពុងមានភាពល្អប្រសើរ ដែលធ្វើអោយវិនិយោគិនឥណ្ឌាមួយចំនួន បានចាប់អាម្មណ៍មកបណ្ដាក់ទុននៅកម្ពុជាលើវិស័យវាយនភ័ណ្ឌ ស្រូវអង្ករ ដែក និងវិស័យផ្សេងៗទៀត។ ដូច្នេះលោកជំទាវចង់ដឹងព័ត៌មានមួយចំនួន ដូចជា តម្លៃដីធ្លី និងការចុះបញ្ជីពាណិជ្ជកម្មជាដើម។

ជាការឆ្លើយតប ទេសរដ្ឋមន្រ្តីជា សុផារ៉ាបានមានប្រសាសន៍ថា បើសិនជាជ្រើសរើសដីនៅតំបន់ជាប់ក្រុងគឺថ្លៃបន្ដិច តែបើជ្រើសរើសនៅតំបន់ឆ្ងាយពីក្រុងបន្ដិច មានតម្លៃថោកជាង ដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ លេខ៥៥ ជាដើម ម្យ៉ាងនៅតំបន់ជាយក្រុងក៏អាចជៀសវាងការកកស្ទះផងដែរ។

ជាមួយលទ្ធផលនៃជំនួបខាងលើនេះ ភាគីទាំងពីរគឺស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានយល់ព្រមឱ្យមន្រ្តីជំនាញរបស់ឥណ្ឌាម្នាក់ ធ្វើការទំនាក់ទំនងជាមួយក្រសួង ដើម្បីដឹងព័ត៌មានកាន់តែច្បាស់អំពីការវិនិយោគ ការចុះបញ្ជីក្រុមហ៊ុន ហើយជនបរទេសអាចមានសិទ្ធិកាន់កាប់ដីធ្លីបាន៕

ដំណឹងល្អ! អ្នកខេត្តតាកែវនឹងបានប្រើប្រាស់គម្រោង Digital Village ពីប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌាតារយៈកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងព័ត៌មានជាមួយគម្ពុជា នឹងដាក់អោយដំណើរការសាកសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village) នៅក្នុងខេត្តតាកែវនាពេលខាងមុខដ៏ខ្លី។

នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៨ នេះ លោករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។


តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជម្រុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។


លោករដ្ឋមន្ត្រីត្រាំ អ៊ីវតឹក បានអោយដឹងថា ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។


លោករដ្ឋមន្ត្រីបន្តថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌាបានសម្រេចជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village)៕

ខេត្តព្រះសីហនុប្រឈមនឹងកង្វះបន្ទប់សណ្ឋាគាររយៈពេលវែង

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កំនើនភ្ញៀវទេសចរណ៍ និងអ្នកធុរកិច្ចបានធ្វើឲ្យខេត្តព្រះសីហនុ ប្រឈមមុខនឹងកង្វះបន្ទប់សណ្ឋាគាររយៈពេលវែង ទោះបីជាមានការផ្គត់ផ្គង់សណ្ឋាគារថ្មីៗកើនឡើងក្តី។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោកតាំង សុចិត្រគ្រឹះស្នាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៦ សីហាកន្លងមកថា ខេត្តព្រះសីហនុនៅតែមានការខ្វះបន្ទប់ជាប្រចាំពិសេសថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានធំៗ បើទោះជាសណ្ឋាគារថ្មីៗកើនឡើងច្រើនក្តី ប៉ុន្តែសណ្ឋាគារទាំងនោះមិនទាន់បានបំពេញតម្រូវការរបស់ភ្ញៀវនៅឡើយ។លោ​កបន្តថា នៅចុងឆ្នាំនេះឬដើមឆ្នាំ២០១៩ សណ្ឋាគារធំៗចំនួន៥ទៀត ដែលមានបន្ទប់២០០០បន្ទប់ទៀតនឹងដាក់ឲ្យដំណើរការ តែចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការទេ។

លោកបន្តថា “ការវិនិយោគសណ្ឋាគារកម្រិតផ្កាយពីរ ឬផ្កាយបីដែលមានបន្ទប់​ចន្លោះពី២០ទៅ៣០បន្ទប់ច្រើនផងដែរ តែសណ្ឋាគារទាំងនោះត្រូវចិនជួលយកអស់ ដើម្បីដាក់បុគ្គលិករបស់ពួកគេ”។លោកបន្តថា “ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរណ៍ ពិសេ​សភ្ញៀវទេសចរណ៍ចិន យើងទាមទារឲ្យមានការវិនិយោគបន្ថែមទៀតលើសេវាបដិសណ្ឋា​រកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា ការកើនឡើងនៃចំនួនបន្ទប់សណ្ឋាគារមានកម្រិតយឺត បើធៀបនឹងកំនើនភ្ញៀវទេសចរណ៍ ពិសេ​សភ្ញៀវទេសចរណ៍ចិន ដែលកើនឡើង២២ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា​ ចំនួនភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវទេ​សចរណ៍ចិន ពិតជាមានការកើនឡើងខ្លាំង ធៀបនឹងប៉ុន្មានឆ្នាំមុន ដែលនេះជាហេតុផល​ធ្វើឲ្យបន្ទប់សណ្ឋាគារខ្វះខាត។

លោកបន្តថា សណ្ឋាគារភាគច្រើនត្រូវបានជួលដោយអ្នកវិនិយោគចិន ហើយពួកគេមិនជួលបន្ទប់ដល់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងភ្ញៀវទេសចរណ៍អន្តរជាតិដទៃទៀតទេ ដោយពួកគេទុកជួលឲ្យឬបំពេញតម្រូវការរបស់ភ្ញៀវចិនរបស់ពួកគេ៕

ស្វែងយល់ពីអាស៊ាន! តើម៉ាឡេស៊ីមានអ្វីទាក់ទាញក្រៅពីអាគារភ្លោះ?

0

ដោយ វុត្ថា

       ភ្នំពេញ៖ ប្រទេសម៉ាឡេស៊ីស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយនៃឧប​ទ្វីប Malay (Malay Penisula) និងកោះ Borneo ដែលមានឥទ្ធិពលពីចិន ឥណ្ឌា និងអឺរ៉ុប។ ទីក្រុងរបស់ប្រទេសនេះ មានឈ្មោះថា Kuala Lumpur ដែលមានអគារ Petronas Twin Tower ជានិមិត្តរូប និងល្បីល្បាញក្នុងពិភពលោក និងមានអគារជាច្រើនផ្សេងទៀត ដែលទាក់ទាញទេសចរណ៍ ដូចជាអគារ Kuala Lumpur Tower ជាដើម។

ប្រទេសនេះ មានចំនួនប្រជាជន រស់នៅ៣១.១៩ លានាក់ និងមានផលិតផលក្នុងស្រុក (GDP) សរុបចំនួន ៩,៥០២.៥៧ ដុល្លារ ក្នុងមនុស្សម្នាក់កើនឡើងជាមធ្យម ៤.២ ភាគរយកាលពីឆ្នាំ២០១៧។

គេហទំព័រ propertyarea.asia នឹងបន្តនាំយកអគារ Kuala Lumpur Tower របស់ប្រទេសម៉ាឡេស៊ី ដែលជាអគារល្បីល្បាញមួយទៀត មកចែករំលែកដល់មិត្តអ្នកអានរបស់គេហទំព័រ propertyarea.asia។

អាគារ Kuala Lumpur Tower ជាអគារសម្រាប់ទំនាក់ទំនងមួយ ស្ថិតនៅក្នុងទីក្រុង Kuala Lumpur ដែលបានសង់បញ្ចប់នៅក្នុងឆ្នាំ១៩៩៤ និងដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ១៩៩៦ ។ អគារនេះមានកំពស់រហូតដល់៤២១ម៉ែត្រ ហើយក៏ជាអគារខ្ពស់លំដាប់ទី៧ នៅក្នុងពិភពលោកផងដែរ បន្ទាប់ពីអគារTokyo Skytree ក្នុងប្រទេសជប៉ុន អគារ Canton Tower ក្នុងប្រទេសចិន អាគារ CN Tower ក្នុងប្រទេសកាណាដា និងអគារ Ostankino Tower ក្នុងប្រទេសរុស្ស៊ីជាដើម។

អគារនេះមានទាំងជណ្តើរ និងជណ្តើរយន្តឡើងដល់កំពូលនៃអគារ។ អគារនេះ មានភោជនីយដ្ឋានដ៏ល្បីល្បាញ ដែលផ្តល់នូវអាហារពេលល្ងាចដ៏ឆ្ងាញ់ និងអាចមើលទេសភាពទីក្រុងអស្ចារ្យផងដែរ។

វាត្រូវបាន គ្រប់គ្រងដោយក្រុមហ៊ុន Telekom Malaysia និងសាងសង់ឡើងសម្រាប់ឧទ្ទិសដល់សាសនាឥស្លាម ក្នុងការមើលព្រះច័ន្ទនៃការចាប់ផ្តើមខែ Ramdhan និងSulhijjahជាដើម។ អគារនេះត្រូវបានគេបើកជាសាធារណៈ សម្រាប់ទស្សនាទេសភា​ពទីក្រុង Kuala Lumpur។

អាគារ Kuala Lumpur Tower នេះផងដែរ ជាសមាជិកនៃអាគារ World Federation of Great Towers ត្រូវបានគេប្រើប្រាស់ជាច្រើនស្ថាប័ន ក្នុងគោលបំណងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ និងវិទ្យុជាដើម៕

សណ្ឋាគារលំដាប់ផ្កាយ៥ដ៏ប្រណីតមួយ នឹងបើកនៅក្រុងព្រះសីហនុចុងខែសីហានេះ

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ សណ្ឋាគារប្រណីតមួយលំដាប់ផ្កាយ៥ នឹងបើកដំណើរការនៅក្រុងព្រះសីហនុនាចុងខែសីហានេះ ដើម្បីស្វាគមន៍កំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលទៅទស្សនាខេត្តនេះកើនឡើងជាប់ជាប្រចាំ។

យោងតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គម នៃក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Real Estate Group បានឲ្យដឹងថា ការសាងសង់សណ្ឋាគារប្រណីតPrince Times Hotelបានបញ្ចប់កាលពីចុងខែកកក្កដាកន្លងមកនេះ។ សណ្ឋាគារនេះ មានទំហំ​រហូតដល់២៩០០០ម៉ែត្រការ៉េ និងមានបន្ទប់ចំនួន១៩៣បន្ទប់។ សណ្ឋាគារនេះមានបំពាក់ដោយគ្រឿងបរិក្ខាទំនើប អាងហែលទឹក ក្លឹបហាត់ប្រាណ យូហ្កា និងចំណតអាចចុះចត ឧទ្ឋម្គាគចក្រ នៅលើដំបូលអាគារជាដើម។

ជាមួយគ្នានេះ សណ្ឋាគារ Prince Times ក៏មាន Sky Bar អាចទស្សនាទេសភាពសមុទ្របានយ៉ាងស្រស់ស្អាតផងដែរ។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៦ សីហានេះថា ទោះបីជាមានកំនើននូវចំនួនបន្ទប់​សណ្ឋាគារក្តី ក៏ចំនួននេះមិនទាន់ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍ ពិសេសភ្ញៀ​វចិននៅឡើយទេ។ លោកបន្តថា យើងរំពឹងថា ដំណាច់ឆ្នាំនេះឬដើមឆ្នាំ២០១៩ សណ្ឋា​គារធំៗចំនួន៥ទៀត ដែលមានបន្ទប់២០០០នឹងបើកដំណើរការ ហើយនឹងអាចសម្រាលបានពីការខ្វះបន្ទប់។

លោកបន្តថា “ជាមួយគ្នានេះក៏មានសណ្ឋាគារផ្កាយពីរ ផ្កាយបីកើនផងដែរ ប៉ុន្តែមិនឆ្លើយតបនឹងតម្រូវការនៅឡើយទេ ដោយសារភាគច្រើនសណ្ឋាគារទាំងនោះត្រូវបានចិន​ជួលសម្រាប់បុគ្គលិករបស់ខ្លួន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា កំណើនភ្ញៀវទេសចរណ៍ចិន បានធ្វើឲ្យបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ ប្រឈមនឹងការខ្វះខាតជាប្រចាំ ហើយសណ្ឋាគារភាគ​ច្រើនត្រូវបានចិនជួលយក ហើយមិនជួលឲ្យភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិដទៃទៀតនោះទេ។

លោកបន្តថា “យើងស្វាគមន៍ការវិនិយោគនានា ពិសេសការវិនិយោគលើផ្នែកបដិសណ្ឋារកិច្ចក្នុងខេត្តនេះ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងជាប្រចាំ”៕

បុរីប៉េង ហួត បង្ហាញគម្រោងអភិវឌ្ឍន៍៣​ផ្សេងគ្នាជាមួយការផ្តល់ជូនពិសេស

0

ដោយ រតនៈ

ភ្នំពេញ៖ ជាមួយនឹងភាពច្នៃប្រឌិត និងការបង្កើតនូវអ្វីដែលថ្មី ដើម្បីឆ្លើយតបនឹងការ​ចង់បានរបស់អតិថិជន បានធ្វើឲ្យបុរីប៉េង ហួតទទួលបានការគាំទ្រពីអតិថិជន ដែលមានជីវភាពថ្នាក់មធ្យមឡើងក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។

បុរីប៉េង ហួតត្រូវបានទទួលស្គាល់ពីអតិថិជនថា ជាក្រុមហ៊ុនឈានមុខគេ​ដែលមាន បទពិសោធន៍យូរឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅដ្ឋាន  ជាមួយនឹងភាពច្នៃប្រឌិត​ខ្ពស់​ ប្រកបដោយគុណភាព សោភណ្ឌភាព ផ្តោតសំខាន់លើភាពងាយស្រួលក្នុងការរស់នៅ ។ រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ បុរី ប៉េង ហួត បានអភិវឌ្ឍគម្រោងចំនួន២២​គម្រោង​ ក្នុងតំបន់អភិវឌ្ឍជាច្រើនដែលមានសក្តានុពលខ្លាំងក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ឋិផលដល់បច្ចុប្បន្ននេះ ក្រុម​ហ៊ុននេះបានបង្ហាញគម្រោង៣​ ក្នុងចំណោមគម្រោងទាំង២២  ដែលសុទ្ធសឹងតែជាគម្រោ​ងអភិវឌ្ឍន៍ ស្ថិតក្នុងតំបន់ ដែលមានសក្តានុពលដោយឡែកពីគ្នា។

គម្រោង ដឹស្តាព្រីមៀរ៍ ស្ថិតនៅតាមបណ្តោផ្លូវ៥៩៨ (ឯកឧត្តម​ជា សុផារ៉ា) ភាគពាយព្យនៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេ របស់សាលារាជធានីភ្នំពេញ​។​  គម្រោងនេះ​ មានចំងាយត្រឹមតែ៥​នាទីប៉ុណ្ណោះ ពីផ្សារទំនើបអ៊ីអន២ និងផ្សារម៉ាក្រូ ជាទីប្រជុំជនដ៏ធំមួយ បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម។ តំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។​

ចំណែកគម្រោងដឹស្តាអិតធឺណល​វិញ ជាគម្រោងស្ថិតក្នុងតំបន់ស្ទឹងមានជ័យដែ​ល​មានចំងាយ​២គីឡូម៉ែត្រ ពីស្ពានអាកាសស្ទឹងមានជ័យ ក៏ជាតំបន់មួយដែលមានការអភិ​វ ឌ្ឍលំនៅដ្ឋាន និងក្លាយជាតំបន់អ៊ូអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់។ មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។​ តំបន់នេះក៏ជាច្រកពាណិជ្ជកម្ម កណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗដែលមាន ដូចជាផ្លូវជាតិលេខ១ លេខ២​ លេខ៣​ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗថែមទៀតផង។

គំរោងដ៏ទាក់ទាញមួយទៀត គឺគម្រោងដឹស្តាជូមីរ៉ាហ៍ ក៏មិនចាញ់គម្រោងទាំងពីរខាងលើប៉ុន្មានដែរ គម្រោងនេះស្ថិតក្នុងតំបន់អភិវឌ្ឈន៍ជ្រោយចង្វារ​ តាមបណ្តោយផ្លូវជាតិលេខ៦អា ដែលបានក្លាយជាតំបន់អ៊ូរអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគ ក្នុងតំបន់នេះផ្ទាល់ផងដែរ។ គម្រោងនេះស្ថិតនៅទីតាំងល្អ​ ភូមិសាស្ត្រ និងអាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាស បរិសុទ្ធបែបធម្មជាតិប៉ុណ្ណោះទេ ថែមទាំងមានរចនាបថស្ថាបត្យកម្មលេចធ្លោជាងគេ ក្នុងតំបន់គួរឲ្យស្ញើចសសើរទៀតផង។

ឯគេហដ្ឋានក្នុងគម្រោងទាំងបី​ ជាគេហដ្ឋានប្រណីត និងរួមបញ្ចូលនូវរចនាបថ​បរទេស និងរចនាបថខ្មែរ ដែលនាំមកនូវភាពទំនើប និងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្ម។

អ្វីកាន់តែពិសេសសម្រាប់លោក អ្នក ដែលចង់បានគេហដ្ឋាន​ក្នុងគម្រោងដឹស្តាព្រីមៀរ៍ ដឹស្តាអិតធឺណល និងដឹស្តាជូមីរ៉ាហ៍ទាំង៣នេះ​ នឹងទទួលបានការរំលស់១០០% បង់ភ្លាម! នៅភ្លាម! ដែលមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែសីហា នេះតែប៉ុណ្ណោះ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ!។