ស្វែងយល់ពីអាស៊ាន! ទីផ្សារអចលនទ្រព្យវៀតណាម ចាប់ផ្តើមមានលំនឹងល្អឡើងវិញ

0

ដោយវុត្ថា

       ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម ចាប់ផ្តើមមានលំនឹងល្អប្រសើរឡើងវិញក្នុងឆ្នាំនេះ ដោយសារវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែបន្តហូរចូលកាន់ប្រទេសនេះកាន់តែច្រើន។

សហប្រធានទីផ្សារភាគហ៊ុនក្រុមហ៊ុន JLL Viet​na​m លោកស្រី Khanh Nguyen បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយសារតែគោលនយោបាយរូបិយវត្ថុ ត្រូវបានគេរំពឹងថា នឹងនៅតែមានអព្យាក្រឹត្យសម្រាប់គាំទ្រដល់ការរីកចម្រើន នៅពេលដែលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បានហូរចូលរាប់រយលានដុល្លារ ទៅក្នុងវិស័យអលនទ្រព្យក្នុងប្រទេសវៀតណាម  បានធ្វើឲ្យទីផ្សារមួយនេះនៅតែបន្តរឹងមាំង ស្ថេរភាព និងរីកចម្រើនបន្ថែមទៀត។

លោកស្រីបន្តថា “វិនិយោគិនបរទេស ទំនងជានឹងពង្រីកការវិនិយោគទៅសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរ្យ ព្រោះថាវិស័យអលចនទ្រព្យក្នុងប្រទេសវៀតណាមនេះ មានការធ្លាក់ចុះអស់រយៈពេល១០ឆ្នាំរួចមហើយ”។លោកស្រីបន្តថា “ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសរស់ឡើងវិញ ដោយសារតែមានការវិនិយោគពីបរទេស ដូចជាប្រទេសជប៉ុនជាដើម កំពុងតែបោះទុនវិនិយោគយ៉ាងច្រើន ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេស”។

លោកស្រីបញ្ជាក់ទៀតថា ដូចដែលបានឃើញស្រាប់៣ឆ្នាំមកនេះ ក្រុមហ៊ុនវិនិយោគជប៉ុនជាច្រើន មានដូចជា ក្រុមហ៊ុន Hankyu Realty ក្រុមហ៊ុន Nishi Nippon Railroad ក្រុមហ៊ុន Sanyo Homes និងក្រុមហ៊ុន Mitsubishi ដែលកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុន  Nam Long ក្រុមហ៊ុន Tien Phat និងក្រុមហ៊ុន Phuc Khang អភិវឌ្ឍនៅលំនៅដ្ឋាន។

លោកស្រី Khanh បានបន្ថែមថា វិនិយោគបរទេសភាគច្រើន គឺផ្តោតទៅលើគម្រោ​ងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃសមរ្យ។ យោងតាមនិន្នាការថ្មីនេះ នឹងធ្វើឲ្យទីផ្សារអចលនទ្រព្យ ក្នុងប្រទេសវៀតណាមកាន់តែរស់រវើក ជាពិសេសក្រុមហ៊ុនអចលនទ្រព្យក្នុងុស្រុកនឹងទទួលបាផលពីការវិនិយោគនេះ។

វិនិយោគផ្ទាល់ពីបរទេស លើវិស័យអចលនទ្រព្យ ក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៧ បានកើនឡើងជាបន្តបន្ទាប់រហូតដល់៥៣,២ពាន់លានដុល្លារ អំឡុងពេល ១០ឆ្នាំកន្លងមកនេះ ។ FDI ដែលបានហូរចូលក្នុងប្រទេសវៀតណាម៣ ឆ្នាំចុងក្រោយនេះ (២០១៥-២០១៧) បានកើនឡើងខ្លាំងទៅលើគម្រោងជាច្រើន បើធៀបទៅនឹង៣ឆ្នាំមុន (២០១០-២០១៣)។

FDI ទាំងនោះមកបានមកពីប្រទេសក្នុងតំបន់អាស៊ាន សហភាព អឺរ៉ុប ដែលមានFDI ច្រើនជាគេអំឡុងពេល១០មកនេះ។ វិនិយោគប្រទេសមកពីតំបន់អាស៊ី រួមមាន ប្រទេសជប៉ុន កូរ៉េ សឹង្ហបុរី ហុងកុង តៃវ៉ាន់ និងចិនតជាដើម។ ដែលបានកើនរហូតដល់ ៧១.៩ ភាគរយរួមបញ្ចូលទាំងFDIក្នុងវិស័យអចលនទ្រព្យ។

សម្រាប់រយៈពេល៦ខែ នៃ២០១៨នេះ លំហូរ FDI ចូលទៅក្នុងប្រទេសវៀតណាមបានកើនឡើង៨,៤ភាគរយ ដែលស្មើរន៨,៣៧ពាន់លានដុល្លារ៕

ADB គ្រោងនឹងផ្តល់កម្ចី៣០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននិមួយៗក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលគាត់បានសិក្សាកន្លងមក។

ADBប្រកាសផ្តល់ប្រាក់កម្ចីនេះ ទៅដល់រោងមាស៊ីនធ្វើឡើងនៅក្នុងជំនួបជាមួយ លោកមូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Ung Malar មកពីស្ថាប័នស្រាវជ្រាវនិងអភិវឌ្ឍន៍SBK ជួបពិភាក្សាស្តីពី គម្រោងអភិវឌ្ឍន៍វិស័យស្រូវអង្ករ (Rice Sector Development Program) ក្រោមប្រភពទុនពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា។

លោកUng Malar បានមានប្រសាសន៍ថា កន្លងមកគម្រោងនេះបានសិក្សានៅលើខេត្តចំនួន៣ រួមមានខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន៩០(ក្នុងមួយខេត្ត៣០ភូមិ) និងមានប្រព័ន្ធស្រោចស្រប ដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់១០៣០០ហិចតា ដោយបានសហការជាមួយក្រសួងមួយចំនួន ដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា ដូចជា ទី១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើផែនការក្សេត្តបរិស្ថាន ដើម្បីកំណត់តើតំបន់ណាត្រូវជាមួយដំណាំប្រភេទអ្វី ជាដើម។

ទី២ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍនឃុំ ដើម្បីកំណត់ថាតំបន់ណាទុកធ្វើកសិកម្ម តំបន់ណាសម្រាប់លំនៅឋាន ជាដើម។

ពិសេសគម្រោងនេះខាងADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននិមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលគាត់បានសិក្សាកន្លងមក។

សេចក្តីប្រកាសព៌តមានរបស់ADBបានឲ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាព របស់វិស័យស្រូវអង្ករកម្ពុជា ដោយក្នុងឱកាសនោះដែរ លោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើន នៃវិស័យស្រូវអង្ករកម្ពុជា និងការងារមួយចំនួនទៀត ដែលទាមទាឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមឱ្យកាន់តែច្រើន។ ពិសេសការជួយពិនិត្យលទ្ធភាព ក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្ម នៅមានការខ្វះខាតដើមទុនច្រើន ពិសេសដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្ម កសិកម្មបានដោយខ្លួនឯង៕

ស្វែងយល់ពីអាស៊ាន! រាជវាំងអាថ៌កំបាំងរបស់ស្តេចប្រុយណេ មានភាពអស្ចារ្យកម្រិតណា

0

ដោយវុត្ថា

          ភ្នំពេញ៖ ប្រទេសប្រុយណេជាទូទៅគេហៅថា National of Brunei ស្ថិតឆ្នេរខាងជើងនៃកោះ Borneo ក្នុងអាស៊ីអគ្នេយ៍ ដែលនៅសងខាងនៃប្រទេសនេះ គឺប្រទេសប្រុយណេ និងសមុទ្រចិនខាងត្បូង ដែលមានទីក្រុងឈ្មោះ Bandar seri Begawan។

ប្រទេសប្រុយណេមានប្រជាជនចំនួន៤២៣,១៩៦នាក់  និងផលិតផលក្នុងស្រុក (GDP) សរុបចំនួន១១,៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធានាគារពិភលោកឆ្នាំ២០១៦។

ប្រទេសនេះធ្លាប់ល្បីល្បាញ ដោយសារស្តេចដ៏ស្រស់សង្ហារ និងរាជវាំងដ៏ធំមហិ​មារបស់ទ្រង់ ជាទីដែលមនុស្សជាច្រើនប្រាថ្នាចង់ស្គាល់ និងដឹងពីទឹកដីដ៏អាថ៌កំបាំងនេះ។

ថ្ងៃនេះ Propertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីរាជវាំងដ៏ធំ​និង អស្ចារ្យរបស់ស្តេច Sultan ដែលជារាជវាំងដ៏ធំផុតក្នុងពិភពលោក  គឺ Stana Nurul Iman ដែលជាកន្លែងស្នាក់អាស្រ័យរបស់ស្តេច និងជាកន្លែងធ្វើការរបស់រដ្ឋាភិបាលប្រុយណេ។ រាជវាំងនេះ ត្រូវបានគេសាងសង់នៅជិតមានទន្លេ Brunei River ដែលនៅមិនឆ្ងាយពីទីក្រុង Bandar Seri Begawan ដែលជាទីក្រុងធំរបស់ប្រទេសប្រុយណេ។ រាជវាំងនេះ ជាមជ្ឈមណ្ឌលនៃការរៀបចំពិធីផ្សេងៗ និងក្នុងឪកាសទទួលប្រតិភូ និងបដិសណ្ឌារកិច្ចរបស់ស្តេចSultan។

រាជវាំងនេះ ត្រូវបានគេចាត់ទុកថា ជារាជវាំងឯកជនដ៏ធំបំផុតក្នុងពិភពលោក ( World’s largest residential palace)។

រាជវាំងនេះបាត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨៤ ដែលចំណាយថវិការសាងសង់អស់ចំនួន១,៥ ពាន់លានដុល្លារសហរដ្ឋាអាមេរិក។ រាជវាំងនេះ ត្រូវបានរចនាប្លងដោយស្ថាបត្យករល្បីល្បាញ នៅក្នុងពិភពលោក គឺលោក Khuan Chew ដែលបានរចនាប្លង់អគារខ្ពស់បំផុតរបស់ពិភពលោក គឺអាគារ Burj Al Arab នៅក្នុងទីក្រុង Dubai។

មហារាជវាំងនេះ បានសាងសង់នៅលើទំហំដី២០០,០០០ម៉ែត្រការ៉េ និងបានបំបែកកំណត់ត្រាពិភលោក World Records ជាច្រើន “World’s Largest Residential Palace” ។ អ្វីដែលអស្ចារ្យនោះ គឺរាជវាំងនេះ មានចំនួន១៧៨៨បន្ទប់។ បន្ទប់ទឺកចំនួន ២៥៧  ដែលអាចផ្ទុកមនុស្សបានរហូតដល់៥០០០នាក់។ រាជវាំងនេះផងដែរ ក៏មានកន្លែងចតរថយន្តចំនួន១១១០ចំណត មានអាងហែលទឹកចំនួន៥  មានអំពូលភ្លើង៥៦៤ ធំៗ អំពូលភ្លើងតូចៗចំនួន៥១,០០០ អំពូល  ជណ្តើរឡើងចុះចំនួន៤៤ និងជណ្តើរយន្តចំនួន១៨។

រាជវាំងដ៏ធំនេះ មិនត្រូវបានគេបើកជាសាធារណៈនោះទេ  ព្រោះជាកន្លែងស្នាក់នៅរបស់ស្តេចសូតង់ដែលមានព្រះនាម Sultan Haji Hassanal Bolkiah ដែលព្រះអង្គ​មានតួនាទីជាប្រមុខកងទ័ព និងប្រមុខរដ្ឋនៃប្រទេសប្រុយណេដារ៉សាលីម។ រាជ​វាំងដ៏មហិមានេះ ក៏ជាកន្លែងរដ្ឋាភិបាលប្រុយណេបំពេញការងារ។

លើកលែងតែនៅថ្ងៃបុណ្យឥស្លាមប្រចាំប៉ុណ្ណោះ ដែលគេបើកអោយចូលជាសាធារណៈរយៈពេល១០ថ្ងៃ ក្នុងអំឡុងបុណ្យ Ramadhan៕

អ្នកវិនិយោគមកពីប្រទេសចំនួនបីរួមគ្នាបង្កើតធនាគារពាណិជ្ជថ្មីមួយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ អ្នកវិនិយោគមកពីប្រទេសចំនួនបី បានសហការគ្នាបើកដំនើរការធនាគារថ្មីមួយ BIC Cambodia Bank PLC ដែលមានការិយាល័យកណ្តាលនៅកម្ពុជា ជាការ​ឆ្លុះ បញ្ចាំងពីការរីកចម្រើនវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

វិនិយោគិន៣ប្រទេសដែលរួមគ្នាបើកធនាគារថ្មីនេះ រួមមាន កម្ពុជា ថៃ និងទ្បាវ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោកបណ្ឌិត សាធីប លីមភុងផាន ទេសាភិបាលធនាគារ B.I.C Cambodia Bank PLC បានមានប្រសាសន៏ ក្នុងពិធីបើកសម្ភោធធនាគារថ្មីនេះនាព្រឹកថ្ងៃទី៨ សីហាកន្លងមកថា ធនាគារBIC បំរើសេវាកម្មគ្រប់ប្រភេទ រួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។ ធនាគារ BIC មិនត្រឹមតែគិតគូពីការវិវត្តន៏ និងអភិវឌ្ឍន៏របស់ខ្លូនប៉ុណ្ណោះទេ ប៉ុន្តែតែងគិតគូពីផលប្រយោជន៏របស់អតិថិជនផងដែរ។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជា ចាន់តូ បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាបានដើរតួនាទីដ៏សំខាន់ ក្នុងពង្រឹងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ហើ​យក៏សូមស្វាគមន៏ ចំពោះវត្តមានរបស់ធនាគារBICនៅកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនុកចិត្ត របស់វិនិយោគិនបរទេសចំពោះស្ថានភាពនយោបាយ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។

ប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឈន៍វិស័យកសិកម្មជនបទបានថ្លែងថា នៅក្នុងបរិការណ៍នៃវិបត្តិហិរញ្ញវត្ថុ លោកយឹម ឆៃលីបានមានប្រសាសន៍ថា ធនាគារពាណិជ្ជ ប៊ី អាយ ស៊ី នឹងក្លាយទៅជាធនាគារមួយដែលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីរួមចំណែកធ្វើឲ្យចក្ខុវិស័យ របស់រាជរដ្ឋាភិបាលដែលបានកំណត់ថា នឹងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

លោកបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងដំណើរការប្រកបដោយប្រសិទ្ធភាព នៃប្រព័ន្ធធនាគារ ដើម្បីរួមចំណែកទាក់ទាញការវិនិយោគគ្រប់វិស័យក្នុងការអភិវឌ្ឍប្រទេស ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីតែងបញ្ជាក់ថា វិស័យឯកជនគឺជាក្បាលម៉ាស៊ីន ជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ហេតុអីខេត្តកណ្តាល ជាទីតាំងពេញនិយមសម្រាប់ការពុះដីឡូត៌លក់?

0

ដោយ រ៉ាវី

ភ្នំពេញ៖ ស្របពេលដែលតម្លៃដីក្នុងក្រុងភ្នំពេញកំពុងហក់ឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាសកម្មភាពពុះដីឡូត៌លក់ កំពុងហូរចូលទៅខេត្តកណ្តាលយ៉ាងច្រើន ខណៈដែលស្ថានភាពភូមិសាស្រ្តខេត្តនេះ ស្ថិតនៅព័ទ្ឋជុំវិញក្រុងភ្នំពេញ។

លោកឃឹម វាសនា ប្រធានផ្នែកទីផ្សារនៃគម្រោងពុះដីឡូត៌លក់វឌ្ឍនៈដីឡូត៌អភិ​វឌ្ឍន៍មានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា  ដោយសារតម្លៃដីនៅក្រុងភ្នំពេញកំពុងកើនឡើងខ្លាំងនេះហើយ ទើបក្រុមហ៊ុនរបស់លោកទិញដីពុះឡូត៌លក់ នៅតំបន់ជាយក្រុងវិញម្តង ដែលមានទីតាំងស្ថិតនៅភូមិព្រៃសំព័រ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

លោកបន្តថា “ទោះជាទីតាំងដីមានចម្ងាយឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែសកម្មភាពពុះដីឡូត៌លក់ កំពុងមានការគាំត្រខ្លាំងពីអតិថិជន «ដីឡូត៌ពុះថ្មីទំហំជាង៤ហិកតា មិនទាន់បានមួយខែពេញផ ងឥឡូវមានអតិថិជនមកក់លុយទិញទុក បានប្រមាណជាង៥០ភាគរយហើយ ដោយសារតម្លៃដីនៅធូថ្លៃអតិថិជន មានឱកាសរកប្រាក់ចំណេញបានទៅថ្ងៃមុខ»។

ជាមួយគ្នានេះលោក ភឿង ប៊ន ម្ចាស់គម្រោងដីឡូត៌ដែលបានពុះលក់ នៅក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងផងដែរថា គម្រោងដីឡូត៍លក់នៅទីនោះក៍មានអតិថិជនគាំទ្រច្រើនដែរ ដោយសារការពុះដីឡូត៌ទំហុំជាងមួយហិកតា លក់ត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះ អតិថិជនមកទិញជិតអស់ទៅហើយ នៅសល់មួយចំនួនតូចដែលមានទីតាំងនៅចុងដីឡូត៌អតិថិជនមិនសូវស្រលាញ់ ទើបនៅសល់៥ទៅ៦ឡូត៍ទៀតនោះ។ លោកថាបន្ទាប់ពីអតិថិជនគាំទ្រខ្លាំងដូច្នេះ លោកបានបន្តទៅពុះដីឡូត៍លក់នៅទីតាំងផ្សេងមួយទៀត នៅជិតផ្លូវ៤១ ព្រំប្រទល់ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ ហើយកំពុងត្រូវបានអតិថិជនកក់ទិញទុកជាបណ្តើរៗហើយ ខណៈដែលការចាក់ដីនិងស្ថាបនាផ្លូវបេតុងក្នុងដីឡូត៌ នៅសាងសង់មិនទាន់រួចរាល់ផងនោះ។

ចំណែកលោកសុទ្ឋ គឹមសឿន សហស្ថាបនិកគម្រោងពុះដីឡូត៍លក់នៅខាងក្រោ​យផ្សារព្រៃទទឹង ក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លើផ្ទៃដីជាង២០ហិកតា លក់ជិតអស់៥០%ហើយ បន្ទាប់ពីចាក់ដីលក់បានត្រឹមរយៈពេលជាង២ខែ។

លោកបន្តថា អ្វីដែលធ្វើឱ្យទីតាំងពីឡូត៍លក់ខាងលើ មានការគាំទ្រច្រើនពីអតិថិជន គឺដោយសារដីនៅមានតម្លៃទាប ទីតាំងមានសក្តានុពល នៅជិតមណ្ឌលសុខភាព សាលារៀន ផ្ទះប្រជាពលរដ្ឋ និងនៅជាប់ផ្សារព្រៃទទឹង ហើយពិសេសនោះគម្រោងនេះនៅជិតផ្លូវរថយន្តភ្លើងផ្លូវជាតិលេខ៣ និងមានគម្រោងរោងចក្រធំៗកំពុងសាងសង់ និងដំណើរការនៅទីនោះជាបណ្តើរហើយៗ។

ហេតុអីខេត្តកណ្តាលក្លាយជាទីតាំងពុះដីឡូត៍លក់យ៉ាងពេញនិយម លោកលាងគង់ យិនស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានដំនើរវិវត្តន៍នៃទីផ្សារអចលនវត្ថុនៅកម្ពុជាបានមានប្រសាសន៍ថា វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះការឡើងតម្លៃដីខ្ពស់នៅទីក្រុងបានធ្វើឲ្យគំរោ​ងលំនៅដ្ឋាន មួយចំនួនពិបាករកដីអភិវឌ្ឍន៍រួចទៅហើយ។ ហេតុនេះទើបល្បភននៃការអភិវឌ្ឍនេះឆ្ពោះទៅកាន់ខេត្តកណ្តាល ដែលស្ថិតនៅព័ទ្ឋជុំវិញរាជធានីភ្នំពេញ។

លោកបន្តថា មានកត្តាសំខាន់ៗជាច្រើន ដែលធ្វើឲ្យខេត្តកណ្តាលមានភាពពេញនិ​យមសម្រាប់ការពុះដីឡូត៍លក់ ទី១ ដោយសារខេត្តកណ្តាលស្ថិតនៅកៀករាជធានីភ្នំពេ​ញ ដែលងាយទទួលឥទ្ឋពលនៃការអភិវឌ្ឍចេញពីទីក្រុងនេះ ទី២ មានសណ្ឋានដីល្អប្រ​សើរ ទោះបីជាតំបន់មួយចំនួនមានការលិចទឹកក្តី ទី៣ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ចូល​មករាជធានីភ្នំពេញយ៉ាងខ្វាត់ខ្វែង ទី៤ កត្តាប្រជាសាស្រ្ត គឺបណ្តាស្រុកស្ថិតក្នុងខេត្តកណ្តាល ដែលនៅកៀកជាប់រាជធានីភ្នំពេញ ជាតំបន់មានប្រជាជនរស់នៅច្រើន និងជាតំបន់មានការអភិវឌ្ឍឆាប់រហ័ស៕

ស្រាយចម្ងល់៖ អ្នកជំនាញលើកឡើងពីនិន្នាការវិនិយោគរបស់ចិននៅកម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យលំដាប់យក្សរបស់ចិន មិនតិចជាង១០នោះទេបាន និងកំពុងចូលមកវិនិយោគនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយកំ​នើននៃការវិនិយោគនេះ បានលេចចេញនូវប្រតិកម្មចម្រុះ ប៉ុន្តែអ្វីជានិន្នាការពិតប្រាកដដែលនាំឲ្យអ្នកវិនិយោគចិនធំៗចូលមកកម្ពុជាជាសំណួរធំមួយ។

អ្នកជំនាញផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិ បានសម្តែងសុទិដ្ឋិនិយមពីគំរោងអភិវឌ្ឍន៍ធំៗនៅក្រុងភ្នំពេញ។

អ្នកនាង Grace Rachny Fongនាយិកាក្រុមហ៊ុន Century21 Cambodia ដែល​ជាក្រុមហ៊ុនមានសាខាច្រើនបំផុតនៅលើពិភពលោក បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ សីហាកន្លងមកថា អ្នកវិនិយោគចិនមានយុទ្ឋសាស្រ្តឈ្នះ ឈ្នះរបស់គាត់ ដោយសារគាត់លក់គំរោង​របស់គាត់នៅប្រទេសចិនរួច ផ្តល់ខុនដូនៅស្រុកខ្មែរមួយដោយមិនគិតថ្លៃ ប៉ុន្តែតាមពិតពួកគេបានដាក់តម្លៃបញ្ចូលក្នុងអចលនទ្រព្យនោះរួចទៅហើយ ហេតុនេះទើបយើងឃើញ​គំរោងចិននៅកម្ពុជាទទួលបានជោគជ័យ។អ្នកនាងបន្តថា ទោះជាគំរោងនេះមានអាគារ​រហូតដល់១៩អាគារ ជាអាគារកប់ពពកក្តី ប៉ុន្តែពួកគេសាងសង់តាមដំណាក់កាល មិនមែនសង់ទុកកប់ចោលនោះទេ។

អ្នកនាងបន្តថា “អ្នកវិនិយោគចិនមានបទពិសោធន៍ច្រើន លើគំរោងអភិវឌ្ឍន៍របស់ ពួកគេ ហេតុនេះពួកគេសិក្សាពីទីផ្សារនិងដំណាក់កាលត្រូវសាងសង់ច្បាស់លាស់ណាស់ ដើម្បីធ្វើឲ្យប្រាកដថាគំរោងពួកគេទទួលបានជោគជ័យ”។អ្នកនាងបន្តថា “បច្ចុប្បន្ន៨០ភា គរយនៃអ្នកទិញខុនដូជាជនបរទេស និង២០ភាគរយជនជាតិខ្មែរ ប៉ុន្តែនៅរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ជនជាតិខ្មែរនឹងនៅខុនដូ៨០ភាគរយ ហើយជនបរទេសនឹងនៅតែ២០ភាគរយវិញ”។

អ្នកនាង Grace Rachny Fong បានបន្តថា បែបផែនជីវិត Life Style របស់ប្រជាជន​នឹងផ្លាស់ប្តូរ នៅពេលមានការកកស្ទះចរាចរណ៍ក្នុងទីក្រុងកាន់តែកើនឡើងខ្លាំង ហើយរបៀបនៃការគិតរបស់មនុស្សសម័យថ្មី ពិសេសយុវជនធ្លាប់ចេញទៅសិក្សានៅបរទេស ពេលពួកគេត្រលប់មកវិញ ពួកគេនឹងផ្លាស់ប្តូររស់នៅតាមខុនដូជំនួសវិញ។អ្នកនាងបន្តថា​ បើសួរថាហេតុអីចិនសាងសង់ខុនដូនាពេលនេះ គឺដោយសារតម្លៃដីបច្ចុប្ប​ន្នមានភាពធូរថ្លៃខ្លាំង ធៀបនឹងដីនៅប្រទេសចិន ហេតុនេះការវិនិយោគនាពេលនេះពួកគេរកឳកាស​ចំណេញបានច្រើន។

មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃគំរោងដ៏ធំមួយទៀត គឺ R&F CITY ដែលសាងសង់អាគារ​ចំនួន២២ មានកំពស់៣០ជាន់ និងប្រកាសចាប់ផ្តើមគំរោង LINGNAN Garden City ស្ថិតនៅ​តាមបណ្តោយមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ លោក RAY SONបានថ្លែងឲ្យដឹងផងដែរថា ការវិ​និយោគនៅកម្ពុជាដោយសារកម្ពុជា ជាប្រទេសពិសេសមួយដែលទទួលបានផលប្រយោជន៍ ពីគោលនយោបាយផ្លូវសូត្រ​របស់ចិន និងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងកត្តាសន្តិភាព កំនើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបានជាអ្វី ដែលទាក់ទាញពួកគេមកវិនិយោគនៅទីនេះ។

លោកបន្តថា “គំរោងខុនដូរបស់យើង ផ្តោតលើសហគមន៍ចិនវិនិយោគនៅកម្ពុជា និងជនជាតិខ្មែរដែលចង់បានជីវិតស៊ីវិល័យក្នុងជីវិតរបស់ពួកគេ”។លោកបន្តថា “ពីមុនប្រ​ជាជនចិនមិនសូវចូលចិត្តរស់នៅខុនដូទេ តែបច្ចុប្បន្នខុនដូក្លាយជាលំនៅដ្ឋានពេញនិយម សម្រាប់ពួកគេ​ ហើយខ្ញុំគិតថាអនាគតប្រជាជនកម្ពុជា នឹងចូលចិត្តរស់នៅតាមខុនដូផងដែរ”។

ជាមួយគ្នានេះ ក្រុមហ៊ុនចៀន ឈឹងថៃ ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yuetai Group ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន។ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ នឹងសាងសង់នៅលើដីដែលជាអតីតកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលរដ្ឋាភិបាលបានទទួល​ប្រាក់១៦លានដុល្លារពីការជួលដីរយៈពេល៥០ឆ្នាំដល់ក្រុមហ៊ុននេះ។

កំពង់ផែស្វយ័តភ្នំពេញបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពា​ណិ​ជ្ជកម្មចំរុះ The City Gate» នេះ រួមមាន ទី១ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម ទី២

មជ្ឈមណ្ឌលសិល្បៈ ទី៣ ទីធ្លាសម្ដែងវប្បធម៌សិល្បៈ ទី៤ ទីធ្លាសម្រាប់បាញ់ទឹកទី៥ របាំទឹក និងផ្សារអណ្ដែតទឹក ទី៦ សួនកំពង់ផែ ទី៧ ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ ទី៨ មជ្ឈមណ្ឌលទេសចរណ៍ ទី៩ រាជធានីភ្នំពេញដ៏ឆ្លាតវៃ ទី១០ ការិយាល័យបច្ចេកវិទ្យា  ទី១១ អគារស្នាក់នៅរួមបែបវប្បធម៌ ទី១២ អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ  និងទី១៣ សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាលបែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត៕

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា កំនើនវិនិយោគរបស់ចិននៅកម្ពុជា មិនមែនជារឿងកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទំនាក់ទំនងដ៏ល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ គោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន ព្រមទាំងកម្ពុជារក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងកំនើន​សេដ្ឋកិច្ចរ៉ឹងមាំ ក៏ជាផ្នែកសំខាន់ទាក់ទាញការវិនិយោគរបស់ចិនផងដែរ។

លោកបន្តថា “ការដែលអ្នកវិនិយោគចិនវិនិយោគច្រើននៅខេត្តព្រះសីហនុ ដោយ​សារចិនចូលចិត្តសមុទ្រ ហើយនៅប្រទេសចិន រដ្ឋាភិបាលចិនបានរៀបចំគោលនយោ​បា​យពិសេសមួយ សម្រាប់អភិវឌ្ឍន៍នៅតំបន់ជាប់មាត់សមុទ្រ”។លោកបន្តថា កត្តាហេដ្ឋារច​នាសម្ព័ន្ឋដ៏ល្អប្រសើរ និងងាយស្រួលតភ្ជាប់តាមរយៈកំពង់ផែទឹកជ្រៅ និងផ្លូវរថភ្លើង ផ្លូវគោកតភ្ជាប់ជាមួយរាជធានីភ្នំពេញ ក៏ជាផ្នែកសំខាន់ដែលទាក់ទាញការវិនិយោគនៅខេត្តនេះផងដែរ”៕

ថៃចង់បង្កើនការវិនិយោគនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចជននៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោកស្រី Doungjai Chanthon ប្រធានអនុគណៈកម្មការពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែន សម្រាប់ប្រទេសកម្ពុជា និងវៀតណាម នៃសភាពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់ពីបរិយាកាសពាណិជ្ជកម្ម និងឱកាសក្នុងការចាប់ដៃគូធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សម្រាប់ទីផ្សារកម្ពុជា និងអន្តរជាតិ។ ប្រតិភូធុរកិច្ចជនថៃ មកពីក្រុមហ៊ុនចំនួន ២០ ដែលវិនិយោគ និងធ្វើពាណិជ្ជកម្ម លើវិស័យអេឡិចត្រូនិក ភេសជ្ជៈ បរិក្ខាពេទ្យ សម្ភារៈប្រើប្រាស់ ផលិតផលថែរក្សាសម្ផស្ស ចំណីអាហារ ផលិតផលកសិកម្ម គ្រឿងសំណង់ ជាដើម។ល។

នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេស លទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈរដ្ឋមន្ត្រីចម្រុះ កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងថៃ ដែលបានដាក់ចុះនូវគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់ ១៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២០ និងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះផ្នែកពាណិជ្ជកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលជាយន្តការទ្វេភាគី ដើម្បីតាមដាន និងអនុវត្តនូវអនុសាសន៍របស់ថ្នាក់ដឹកនាំ។

ទាក់ទងនឹងការវិនិយោគ ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ បើកជំហរ ដោយគ្មានការរើសអើងចំពោះអ្នកវិនិយោគបរទេស ហើយវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន ១០០% គ្មានការកំណត់តម្លៃលើទំនិញ និងសេវា និងគ្មានការតម្រូវក្នុងការប្តូរសាច់ប្រាក់ ឬយកប្រាក់ចេញចូលក្រៅប្រទេសឡើយ។ គួររំលឹកផងដែរថា កម្ពុជា និងថៃបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលកិច្ចការនេះបានជួយសម្រួលក្នុងការវិយោគ និងធ្វើពាណិជ្ជកម្ម ដោយមិនតម្រូវឱ្យបង់ពន្ធនៅប្រទេសថៃទៀតទេ និងកសាងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់តាមព្រំដែន តម្លើងថ្នាក់ព្រំដែន ដូចជាចុះហត្ថលេខាលើ MOUs ជាច្រើន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។

លោកស្រី Doungjai Chanthon និងប្រតិភូធុរកិច្ចថៃ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ដែលតែងតែអនុញ្ញាតឱ្យលោកស្រី ដឹកនាំគណៈប្រតិភូធុរកិច្ចជន ដើម្បីស្វែងយល់ និងជាពិសេសបានឱកាសជួប និងសាកសួរផ្ទាល់នូវចម្ងល់ និងសំនួរផ្សេងៗពីឯកឧត្តម និងសហការីនាពេលនេះ។

បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសភាពាណិជ្ជកម្មថៃ ជួយជំរុញរាជរដ្ឋាភិបាលថៃ លើបញ្ហាមួយចំនួនដូចជា ១. ពន្លឿនការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើទំនិញឆ្លងកាត់ ២. អនុញ្ញាតជម្រុញឱ្យចុះហត្ថលេខាលើ MOU ដើម្បីឱ្យមានការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមគ្រប់ច្រក (ដែលកន្លងមកទើបអនុញ្ញាតត្រឹមតែតាមច្រកប៉ោយប៉ែត-អារញ្ញប្រាថេតតែមួយប៉ុណ្ណោះ) និងបន្ថែមកូតាអនុញ្ញាតឱ្យរថយន្តឆ្លងកាត់ពី ១៥០ ទៅ៣០០ និងទៅ៥០០ ជាដំណាក់កាល និង ៣. សម្របសម្រួលនីតិវិធីក្នុងការនាំចូលទំនិញកសិកម្មពីកម្ពុជាទៅថៃ ជៀសវាងការដាក់ចេញនូវឧបសគ្គនានា ដែលធ្វើឱ្យកម្ពុជា-ថៃ ពុំអាចសម្រេចគោលដៅពាណិជ្ជកម្មបាន១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២០។

ភាគីបានសន្យាពាំនាំនូវអនុសាសន៍នេះជូនទៅបណ្តាក្រសួង-ស្ថាប័នធុរកិច្ចពាក់ព័ន្ធរបស់ថៃ ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅកំណត់ដោយរដ្ឋភិបាលនៃប្រទេសទាំងពីរ៕

ក្រុមហ៊ុនជំនាញផ្នែកម្ហូបអាហារមកពី៣០ប្រទេស នឹងចូលរួមព្រឹត្តិការណ៍ដ៏ធំនៅកម្ពុជា

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុនចូលរួមជាង៣៥០ មកពី៣០ប្រទេសបានប្រកាសចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព៌ណលើវិស័យម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចនៅកម្ពុជានាចុងខែកញ្ញាខាងមុខនេះ។

សហព័ន្ឋទេសចរកម្ពុជា លោកលូ ម៉េងបានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និសីទព័ត៌មាននៃកម្មវិធី Camfood Camhotel ស្តីពីព្រឹត្តិការណ៍វិស័យម្ហូបអាហារ ផលិតផលភេសជ្ជៈ និងផលិតផលផ្គត់ផ្គង់វិស័យបដិសណ្ឋាកិច្ច នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះថា ពិព៌ណផ្នែកធ្វើម្ហូបអាហារ បដិសណ្ឋាកិច្ច ប្រចាំឆ្នាំ២០១៨ ដែលរៀបចំដោយសហព័ន្ឋទេសចរកម្ពុជា គឺព្រឹត្តិការណ៍ប្រកួតប្រជែង ដែលមានការចូលរួមពីសំណាក់ចុងភៅជំនាញជាច្រើនរូប និងបុគ្គលិកជំនាញផ្នែកបដិសណ្ឋាកិច្ច ក្នុងការប្រកួតប្រជែងដណ្តើមយកពាន់រង្វាន់ និងកេរ្ត៍ឈ្មោះប្រចាំប្រទេស។

លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការរៀបចំពិព័រណ៍កាហ្វេម៉ាស៊ីន និងសម្ភារៈផ្គត់ផ្គង់គ្រាប់កាហ្វេ លំដាប់ថ្នាក់លេខមួយនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារកាហ្វេ ខណៈដែលវិស័យនេះកំពុងមានការរីកចម្រើន និងកំពុងពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោក Andrew Siow នាយកក្រុមហ៊ុន AMB Events Group បានឲ្យដឹងថា ព្រឹត្តិការណ៍ពិព៌ណលើវិស័យម្ហូបអាហារ   ភេសជ្ជៈ  និងបដិសណ្ឋាកិច្ច   គឺគ្រោងរៀបចំឡើងនៅមជ្ឈមណ្ឌលពិរព័ណ៍  និងសន្និបាទកោះពេជ្រ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ខែខែកញ្ញា ឆ្នាំ២០១៨។ លោកបន្តថា ការរៀបចំពិព៌ណនេះឆ្លុះបញ្ចាំងពីការរីកចម្រើនវិស័យម្ហូបអាហារ ភេសជ្ជៈ និងផ្នែកបដិសណ្ឋារកិច្ចនៅកម្ពុជា ហេតុនេះព្រឹត្តិការណ៍នេះនឹងផ្តល់ឲ្យអ្នកវិនិយោគជាតិ អន្តរជាតិអាចចាប់យកកាលានុវត្តន៍ភាពស្វែងរកឳកាសផ្លាស់ប្តូរបទពិសោធន៍ និងសហការគ្នា និងស្វែងរកឳកាសវិនិយោគរួមគ្នាលើវិស័យដែលកំពុងមានការរីកចម្រើននេះ។

លោកបន្តថា “ការរីកចម្រើនវិស័យនេះ បានផ្តល់ឳកាសថ្មីៗដល់អ្នកវិនិយោគជាតិ និងអន្តរជាតិអាចស្វែងរកឪកាសវិនិយោគនៅទីនេះ ស្របពេលកម្ពុជាជាប្រទេសមួយដែ​លកំពុងរីកចម្រើនយ៉ាងលឿនលើផ្នែកបដិសណ្ឋារកិច្ច និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ”៕

ស្វែងយល់ពីអាស៊ាន! តម្លៃផ្ទះល្វែងក្នុងទីផ្សារហូជីមិញ បានធ្លាក់ក្នុងឱនភាព

0

ដោយវុត្ថា

ភ្នំពេញ៖ យោងតាមក្រុមហ៊ុន Savills Vietnam បានឱ្យដឹងថា ការផ្គត់ផ្គង់ផ្ទះល្វែងដែលមានតម្លៃក្រោម២០លានដុង ស្មើរនឹង៨៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់ចុះ៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី២ឆ្នាំ២០១៧។

ទោះជាយ៉ាងណាក៏ដោយ ការលក់ដូរសម្រាប់ផ្ទះល្វែងដែលមានតម្លៃ២,០០០ក្នុង​មួយម៉ែត្រការ៉េឡើង បានកើនឡើង៣៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមទិន្ន័យ CBRE បានបង្ហាញថា ដូចគ្នានេះដែរចំនួនផ្ទះល្វែងដែលមានតម្លៃមធ្យមចន្លោះតម្លៃពី១៨,៨ ដល់៣៤,៩លានដុង ក្នុងមួយម៉ែត្រការ៉េបានធ្លាក់ចុះ៦២ ភាគរយនៅក្នុងឆមាសទី២ ឆ្នាំ២០១៨។

ក្រុមអ្នកវិភាគមកពី CBRE បានពន្យល់ថា ការផ្គត់ផ្តង់ដែលមានការធ្លាក់ចុះ នៅក្នុងទីក្រុងអាចនឹងត្រូវបានគេកំណត់ជាហានីភ័យ បន្ទាប់មានវត្តមានផ្ទះល្វែងប្រភេទ Carina កាលពីខែមីនា។ ដីធ្លីដែលមានការរីកចម្រើនលឿន ក៏បានរារាំងដល់ការវិនិយោគអចល​នទ្រព្យនៅក្នុងទីក្រុងផងដែរ។

លោក Ngo Phuc អគ្គនាយកក្រុមហ៊ុន Phu Dong Group  បានឲ្យដឹងថា មានហេតុផលបីយ៉ាង ដែលនាំឲ្យមានការធ្លាក់ចុះការផ្គត់ផ្គង់ផ្ទះល្វែងមធ្យម ដូចជា គ្មានដីទំនេរសម្រាប់ការអភិវឌ្ឍ គម្រោងថ្មីថ្លៃដីខ្ពស់ និងនីតិវិធីវែងឆ្ងាយក្នុងការទទួលបានការអនុញ្ញាតឱ្យអនុវត្តគម្រោង។

ទិន្នន័យក្រុមហ៊ុន CBRE បានបង្ហាញទៀតថា ផ្ទះល្វែងថ្មីជាង៦,១០០ត្រូវបានដា​ក់​លក់នៅទីក្រុងហូជីមិញ ក្នុងកំឡុងត្រីមាសទី២ ឆ្នាំ២០១៨នេះ ដែលជាចំនួនឆ្លុះបញ្ចាំងពីការធ្លាក់ចុះ៣០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ការដ្ឋានសាងសង់អាគារភ្លោះ Royal One បានចាប់ផ្តើមយ៉ាងលឿន

1

ដោយគង់ សូរិយា

ភ្នំពេញ៖ ទីបំផុតរៀបចំការដ្ឋានសាងសង់អាគារពាណិជ្ជកម្មភ្លោះ ROYAL ONE ​របស់អ្នកឧក​ញ៉ា​គិត ​ម៉េង ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហា​វិថីសហព័ន្ឋរុស្ស៊ីបានចាប់ផ្តើមយ៉ាងលឿន បន្ទាប់ពីការបោះឆ្នោតបញ្ចប់ដោយបរិយា​កាសល្អប្រសើរ។

​អាគារពាណិជ្ជកម្មភ្លោះកប់ពពកនេះ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Royal Group​ សហការជាមួយក្រុមហ៊ុនចិន ដែលគ្រោងបោះទុនវិនិយោគតម្លៃ១៥០លានដុល្លាអាមេរិក។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងនូវការ​ កោតសសើរចំពោះលោឧកញ៉ាគិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្តបណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូតដល់កំពស់៦២ជាន់ និងមានកំពស់២៣០ម៉ែត្រនេះឡើង។

មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹង​មហាវិថីមុនីវង្ស ដោយមារចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។

លោកជំទាវម៉ែន សំអនបានបន្តទៀតថា គំរោងនេះ ពិតជារួមចំណែក​លើកកម្ពស់សោភ័ភាព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជា កំពុងមាស្ថានភាពសេដ្ឋកិច្ចល្អ និងស្ថេរភាព​នយោបាយល្អ និងគោលនយោបាយគាំទ្រពីរាជរដ្ឋភិបាលដល់​សកម្មភាព​អាជីវកម្មនិងវិនិយោគនានាផងដែរ។

គំរោងដ៏ធំនេះ បានសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ​ HuashiGroup។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយក្រុមហ៊ុន​ Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។

លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំនើប​ អាគារការិយាល័យជាដើម។

លោកឧកញ៉ាគិត ធាងបានបន្តថា “អាគារ Royal Oneនឹងជាអាគារខ្ពស់ជាងគេមួយ ដែលនឹងលើកកំ