តើប្រទេសណាសាងសង់អាគារមានសភាពរមួលទី១លើលោក?

ប្រែសម្រួល វុត្ថា

ភ្នំពេញ៖ ការបង្អួតពីកិត្យានុភាព ឬសំណង់ស្ថាបត្យកម្មដែលសម្គាល់ជា Landmark របស់ខ្លួន សុទ្ឋតែជារឿងប្រកួតប្រជែងក្នុងដើមសតវត្សរ៍ទី២១នេះ ហេតុនេះទើបប្រទេសនិមួយៗ ព្យាយាមបង្អូតពីសំណង់ស្ថាបត្យកម្ម និងបេតិកភ័ណ្ឌរូបិយ និងអរូបិយរបស់ខ្លួន។

ថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលន ទ្រព្យ និងសេដ្ឋកិច្ច សូមនាំលោកអ្នកទៅកាន់ប្រទេសស៊ុយអ៊ែត ថាតើប្រទេស​នេះមានសំណង់ស្ថាបត្យកម្មអស្ចារ្យបែបណា យើងទៅទស្សនាអគារ Turning Torso ទាំងអស់គ្នា ជាអាគារដែលមានភាពរមួលទី១នៅលើលោក។

វាគឺជាអគារលំនៅដ្ឋានខ្ពស់កប់ពពកក្នុងប្រទេស Sweden ឬ ស៊ុយអ៊ែត និងជាអគារខ្ពស់ជាងគេ នៅក្នុងទីក្រុង Scandinavia ស្ថិតនៅក្នុងតំបន់ Malmo ។ អគារនេះ ត្រូវបានគេសាងសង់ឡើង និងជាសហកម្មសិទ្ធប្រតិបត្តិករជាមួយក្រុមហ៊ុន HSB ។

អគារដ៏អស្ចារ្យ នេះ ត្រូវបានគេចាត់ទុកថា ជាអគារខ្ពស់កប់ពពកមានរាង​រមួលទី១ ក្នុងពិភពលោក ដែលគូប្លង់ដោយស្ថាបត្យករជនជាតិអេស្បាញ វិស្វករសំណង់ ដោយលោក Santiago Calatrava ។

អគារដែលកំពស់ប្រមាណជា១៩០ម៉ែត្រ និង៥៤ជាន់នេះ មានអាផាតមិនចំនួន១៤៧យូនីត និងត្រូវបានគេបើកឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០០៥។

អគារនេះបានទទួលរង្វាន់កាលពីឆ្នាំ ២០១៥ (10 Year Award) ពីក្រុមប្រឹក្សាលំនៅដ្ឋាន និងអគាខ្ពស់ (CTBUH)  និងទទួលបានពានរង្វាន់មេដាយមាស Emporis Skyscraper Award ផងដែរ កាលពីឆ្នាំ២០០៥ ជាអគាររមួលទី១ក្នុងពិភពលោក ។

អគារនេះ ត្រូវបានគេសាងសង់ឡើងកាលពីឆ្នាំ ២០០១ និងបញ្ចប់នៅក្នុងឆ្នាំ២០០៥ សម្រាប់បំរើសកម្មភាពពាណិជ្ជកម្ម និងអាផាតម៉ិនជួលជាដើម៕

សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននឹងពិនិត្យវឌ្ឈនភាពការងារក្នុងវិស័យលំនៅដ្ឋាន

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នឹងរៀបចំមហាសន្និបាត​របស់ខ្លួន ដើម្បីពិនិត្យពីវឌ្ឍនភាពការងាររបស់ខ្លួនកាលពីឆ្នាំមុន និងលើកទិសដៅការងារថ្មីសម្រាប់ឆ្នាំ២០១៨។

មហាសន្និបាតដែលនឹងប្រារពធ្វើនៅថ្ងៃទី២៧ កុម្ភៈនេះ នឹងមានការចូលរួម​ជាអធិបតីពីលោកទេសរដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានជាច្រើនទៀត។

លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ កុម្ភៈនេះថា បន្ទាប់ពីបានបង្កើតឡើងកា​លពីចុងឆ្នាំ២០១៥ សមាគមនេះបានសម្រេចជោគជ័យលើកិច្ចការជាច្រើន ដូចជា ជួយដោះស្រាយបញ្ហាពន្ឋដាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្របសម្រួល ទាក់​ទងនឹងបណ្តាញអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា បណ្តាញទឹកស្អាត និងបណ្តាញហេដ្ឋារចនាសម្ព័ន្ឋជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការងារពាក់ព័ន្ឋការអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀត។

លោកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ លោកក៏បានដឹកនាំសមាជិកសមា​គមបានដឹកនាំសមាជិកទៅទស្សនកិច្ច ដកស្រង់បទពិសោធន៍ការងារជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដូចជាប្រទេសថៃ ជាដើម។ លើសពីនេះកាលពីពេលថ្មីៗនេះ សមាគមបានទទួលពានរង្វាន់ឆ្នើមBID ពីចក្រភពអង់គ្លេសផងដែរ។លោកបន្តថា សមាគមនឹងបោះឆ្នោតជ្រើសរើសប្រធានដឹកនាំថ្មី នៅចុងឆ្នាំ២០១៨នេះផងដែរ។

យោងតាមលក្ខន្តិកៈរបស់សមាគមនេះបានឲ្យដឹងថា ប្រធានសមាគមនេះ​មានអាណត្តិការងារចំនួន៣ឆ្នាំ ហើយប្រធាននិមួយៗអាចឈរឈ្មោះឲ្យគេបោះ​ឆ្នោតឲ្យបានតែពីរអាណត្តិប៉ុណ្ណោះ៕

ក្រុមហ៊ុនយក្សចិនគ្រោងសាងសង់ទីក្រុងថ្មីមួយនៅខេត្តកោះកុង

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន បាននិងកំពុងដំណើរការសាងសង់ទីក្រុងមួយ​នៅក្នុងខេត្តកោះកុង ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបាននិងកំពុងសាងសង់ព្រលាន​យន្តហោះនិងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។

តាមប្រភពព៌តមានពីប្រភពគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ក្រុមហ៊ុនខាង​លើនេះបាន និងកំពុងប្រែក្លាយទឹកដីមួយផ្នែកនៃក្រុមបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង ជាទីក្រុងទំនើបខ្នាតអន្តរជាតិមួយ ដោយរួមមានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលនឹងសាងសង់នៅលើផ្ទៃសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដោយដាក់ឈ្មោះទីក្រុងនេះថា តារាសាគរ។

បច្ចុប្ប​ន្នក្រុមហ៊ុន Tianjin Union Development Group បានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនហើយ ដូចជា សណ្ឋាគារលំដាប់ផ្កាយ៥ ទីលាន​វាយកូនហ្គោល លំនៅដ្ឋានប្រណីត នៅប្រជុំកោះស្តេច និងកំពុងចាប់ផ្តើមសាង​សង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងទឹកដីនេះ ដែលក្រុមហ៊ុននេះ​បានទទួលដីសម្បទានពីរដ្ឋាភិបាលប្រមាណ៥០,០០០ហិកតា។

តាមគំរោងក្រុមហ៊ុននេះ គ្រោងចំណាយថវិកា៥០០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើទីក្រុង និងបង្កើតរមណីយដ្ឋានទេសចរណ៍ខ្នាតអន្តរជាតិនៅ

លើទឹកដីដ៏ស្រស់ស្អាតនេះ។

ទាក់ទងនឹងការសាងសង់ព្រលានយន្តហោះថ្មីនេះ អ្នកនាំពាក្យរដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី​វុត្ថាបានថ្លែងថា ការសាងសង់​ព្រលានយន្តហោះខ្នាតអន្តរជាតិរបស់ក្រុមហ៊ុននេះ បាននិងកំពុងចាប់ផ្តើមហើយ និងកំពុងចាប់ផ្តើមយ៉ាងសកម្មតាមផែនការរបស់ខ្លួន។

ទោះជាយ៉ាងណាលោក មិនបញ្ជាក់ព៌តមានលំអិតពីគំរោងនេះទេ ដោយ​សារក្រុមហ៊ុមវិនិយោគព្រលានយន្តហោះកម្ពុជា ដែលវិនិយោគដោយជនជាតិបារាំងនៅព្រលានយន្តហោះទាំងបីនៅកម្ពុជា កំពុងតែជជែកជាមួយរដ្ឋាភិបាល​លើបញ្ហានេះ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកោះកុង វាជាជម្រើសថ្មីមួយទៀតសំ​រាប់វិស័យអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នានាអាចភ្ជាប់ជើងហោះហើរទៅកាន់ព្រលាននេះ និងអាចតភ្ជាប់ការហោះហើរជាមួយប្រទេសក្នុងតំបន់ផងដែរ។

លោកបន្តថា “ការអភិវឌ្ឍន៍ និងការមានជម្រើសច្រើន នឹងកាន់តែប្រសើរ​សម្រាប់កម្ពុជា ហើយយើងរំពឹងថាក្រុមហ៊ុននេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកា​សចរណ៍ថ្មីៗបន្ថែមទៀត មកកាន់ព្រលានយន្តហោះរបស់ខ្លួននាពេលខាងមុខ”៕

ហាង MacDonald’s ត្រៀមខ្លួន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជាស្ងាត់ៗ

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក បាននិងកំពុង​ត្រៀមខ្លួន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជាស្ងាត់ៗ បន្ទាប់ពី​ការចចារ​ដើម្បី​នាំយក​នូវ​សិ​ទ្ឋ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជិត​បញ្ចប់។

តាម​ប្រភព​ព៌​ត​មាន​ដែល​និយាយ ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​ក្នុងស្រុក​មួយរូប កំពុងធ្វើការ​ច​ចា​យ៉ាង​ស្វិតស្វាញ ដើម្បី​នាំយក​ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s មក​កម្ពុជា ហើយ​គេ​រំពឹងថា ការនាំ​ Franchise នេះ​មក​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ឆ្នាំនេះ។

ទស្សន​វិទ្យា​របស់ MacDonald’s គឺ​តម្រូវ​ឲ្យ​អ្នកទិញ Franchise និមួយៗ ត្រូវ​ទៅ​លាង​បន្ទប់ទឹក​នៅ​ក្រុមហ៊ុនមេ របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋអាមេរិក។

ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s មាន​សាខា​ចំនួន១២០ប្រទេស ក្នុង​ពិភពលោក និង​មាន​មនុស្ស​ទទួលទាន​អាហារ​នេះ ចំនួន៦៨លាន​នាក់​ក្នុង​មួយថ្ងៃ មាន​ភោជនីយដ្ឋាន​សរុប៣៦៨៩៩ទីតាំង និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ចំនួន៣៧៥ពាន់​នាក់​កាលពី​ដំណាច់ឆ្នាំ២០១៦៕

តើ​សណ្ឋាគារ​លំដាប់​ពិភពលោក Rosewood មក​កម្ពុ​ជាមាន​អ្វី​គួរ​ឲ្យ​ចង់ដឹង?

ដោយ គង់ សូរិយា

ភ្នំពេញ៖ សណ្ឋាគារ Rosewood កម្រិត​ផ្កាយ​ប្រាំ​លំដាប់​ពិភពលោក នឹង​បើក​ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី២៨ កុម្ភៈ​ខាងមុខ​នេះហើយ ប៉ុន្តែ​អ្វី​សំខាន់​ថា​តើ​មាន​អ្វី​ពិសេស? នៅ​ពីក្រោយ​សណ្ឋាគារ​ដ៏​ល្បីល្បាញ​នេះ។

សណ្ឋាគារ Rosewood ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​នេះ​នឹង​បើក​ដំណើរការ​នៅ​ផ្នែក​នៃ​ជាន់​ខាងលើ​អាគារ Vattanac Tower ដែលជា​អាគារ​ដ៏​ទាក់ទាញ និង​ទទួលបាន​ពានរង្វាន់​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ។

សណ្ឋាគារ​នេះ បាន​បង្កើត​ទឹកអប់​ថ្មី​មួយ ដែលមាន​ក្លិន​និង​រស​និយម​ស្រប តាម​វប្ប​ធ៌​ម និង​អ្វី​ដែលជា​អត្តសញ្ញាណ​សម្គាល់​ទឹកដី​កម្ពុជា សម្រាប់​ផ្តល់ជូន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ អ្នក​ធុរកិច្ច​ដែល​នឹង​ចូលមក​សម្រាក​នៅក្នុង​សណ្ឋាគារ​នេះ។

អ្នក​ផលិត​ទឹកអប់​ដ៏​ល្បីល្បាញ មកពី​ប្រទេស​បារាំង​បានមក​កាន់​កម្ពុជា ដើម្បី​សិក្សា​ពី​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ អាកាសធាតុ ធម្មជាតិ និង​វប្ប​ធ៌​ម​របស់​កម្ពុជា ដើម្បី​បង្កើត​រូបមន្ត​ទឹកអប់​នេះ​ឡើង។

អ្នកនាង Hanny Wahyuni Gunawan នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សណ្ឋាគារ ​Rosewood នៅ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​អ៊ីម៉េល​កាលពីពេលថ្មីៗនេះ​ថា សណ្ឋាគារ​នេះ​មាន​បន្ទប់​ចំនួន១៧៥ ក្នុងនោះ​មាន​បន្ទប់​បែប VIP ចំនួន៣៧បន្ទប់ ដែល​រចនា​ដោយ​គោរព​តាម​បរិបទ​វប្ប​ធ៌​ម​កម្ពុជា ដែល​បន្ទប់​និមួយៗអាច​គយគន់​ទេសភាព​ក្រុងភ្នំពេញ​បាន។ អ្នកនាង​បន្តថា កម្ពុជា​ជាទី​តាំង​ដែលមាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍ ដែល​កំពុងមាន​ការកើនឡើង​នៅ​ប្រទេស​នេះ ហើយ​ការមកដល់​នូវ​សេវាកម្ម ដែលមាន​កេ​រ្ត៍​ឈ្មោះល្បីៗពី​បរទេស​កាន់តែច្រើន​នឹង​ជួយ​លើកមុខ​មាត់​ប្រទេស​នេះ ស្របពេល​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ការតភ្ជាប់​ផ្លូវអាកាស​កាន់តែ​មាន​ភាព​ប្រសើរឡើង។

សណ្ឋាគារ​នេះ ត្រូវបាន​នាំមក​ដោយ​អ្នកវិនិយោគ​អចលនទ្រព្យ​កម្ពុជា គឺ​ក្រុមហ៊ុន Vattanac Properties និង​គ្រប់គ្រង​ដោយ Rosewood ភ្នំពេញ។

អ្នកនាង Hanny Wahyuni Gunawan បាន​បន្តថា “ឧស្សាហកម្ម​សណ្ឋាគារ​ក្នុងប្រទេស​កម្ពុជា​កំពុងមាន​ការរីកចំរើន ដែល​ធ្វើ​ឲ្យ​អត្រា​ប្រើប្រាស់​បន្ទប់​នៅតែមាន​ការកើនឡើង។អ្នកនាង​បន្តថា “ការចូល​មកដល់​នូវ​អចលនទ្រព្យ ដែលមាន​ភាព​ស៊ី​វិ​ល័យ​កំពុង​ត្រូវបាន​ពង្រីក នៅតាម​ផ្នែក​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​នឹង​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​នេះ លេចមុខ​លេច​មាត់​លើ​ការធ្វើដំនើរ និង​ស្តង់ដា​បដិសណ្ឋារកិច្ច​កា​ន់​តែមាន​កម្រិត​ខ្ពស់។

បន្ទប់​សណ្ឋាគារ និង​រមណីយដ្ឋាន Rosewood មាន​តំលៃ​ចាប់ពី២៥០ដុល្លារ​ឡើងទៅ ដោយ​មិន​រួមបញ្ចូល​នូវ​ព​ន្ឋ​នៅឡើយ​ទេ។

Rosewood មាន​ទំនុកចិត្ត​ចំពោះ​ទីផ្សារ​នេះ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​កម្ពុជា Vattanak Capital នឹង​ដំណើរការ​សណ្ឋាគារ Rosewood &Resorts នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ២០១៩ខាងមុខនេះ​ផងដែរ។

លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ការមកដល់​នូវ​សណ្ឋាគារ Rosewood ជាការ​បង្ហាញ​នូវ​ជំនឿ​ទុកចិត្ត និង​ការ​សម្លឹង​មើលឃើញ​សក្តានុពល និង​ការ​មាន​អតិថិជន​ក្នុង​ដៃ​ស្រាប់​របស់​អ្នកវិនិយោគ ហើយ​ការ​ចូលមក​វិនិយោគ​នៅ​កម្ពុជា ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​នយោបាយ បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ និង​ច្បាប់​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ។

លោក​បន្តថា “ការប្រកួតប្រជែង​តែងតែមាន ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ​ម្ចាស់​អចលនទ្រព្យ​នានា បាន​គោរព​នូវ​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ ខុសពី​ក្រុង​សៀមរាប​ដែល​ការប្រកួតប្រជែង​ធ្វើឡើង​ដោយ​មិនសូវមាន​សីល​ធ៌​ម។

លោក​ហូ វណ្ឌី​បាន​បន្តថា “ការមកដល់​របស់ Rosewood នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ម​ក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត។លោក​បន្តថា “យើង​គួរតែមាន​មោទនភាព និង​រីករាយ ប៉ុន្តែ​អ្វី​សំខាន់​គឺ​យើង​មិន​ត្រឹមតែ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ត្រឹមតែ​មក​ឃើញ​កម្ពុជា​ទេ សំខាន់​គឺ​ត្រូវ​ឲ្យ​គេ​ស្គាល់ ដើម្បី​ពួកគេ​មក​កម្ពុជា​ម្តង​ហើយ​ម្តងទៀត។

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​លោក​ធួន ស៊ីណាន​បាន​ថ្លែង​ស្រដៀង​គ្នា​ថា ការមកដល់​នៃ​សណ្ឋាគារ​នេះ វា​មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ថែមទៀត ដល់​អ្នក​ទេសចរណ៍ និង​អ្នកវិនិយោគ​អន្តរជាតិ​នានា​មកលើ​ប្រទេស​កម្ពុជា ដែល​បានសម្រេច​នូវ​សន្តិភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។ លោក​បន្តថា មាន​ប្រទេស​មួយចំនួន​បានផ្តល់​ដី ដល់​ក្រុមហ៊ុន​អន្តរជាតិ​បែបនេះ ដើម្បី​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​ប្រទេស​របស់​ពួកគេ ព្រោះ​វា​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រទេស​របស់ខ្លួន។

លោក​បន្តថា “ការមកដល់​នៃ Rosewood វា​ជា​សក្ខីភាព​នៃ​ការរីកចម្រើន​និង​ទំនុកចិត្ត​នៃ​ទីផ្សារ​កម្ពុជា ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​អ្នកវិនិយោគ។លោក​បន្តថា “ការមកដល់​របស់ Rosewood នឹង​បង្កើន​កំនើន​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត”៕

ដំណឹង​ល្អ!!! សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​នឹង​បើក​នៅ​ថ្ងៃទី១ មេសាខាងមុខ​នេះហើយ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ​មកដល់​ហើយ បន្ទាប់ពី​ការចំណាយ​ពេល​សាងសង់​អស់​រយៈពេល​ប្រមាណ២ឆ្នាំ សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ឬ Safari World Phnom Penh នឹង​បើក​ដំនើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១ មេសា​ខាងមុខ​នេះហើយ។

សួនសត្វ​ធំជាងគេ​នេះ ជាការ​រៀបចំ​និង​រើ​ទីតាំង​ចេញពី​ខេត្តកោះកុង មកកាន់​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពោលគឺ​ស្ថិតក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត នៃ​គំរោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប។

លោក​ឧកញ៉ា លី យ៉ុង​ផាត់ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការ​រើ​សួនសត្វ​ពី​ខេត្តកោះកុង មកកាន់​រាជធានី​ភ្នំពេញ​នេះ ដោយសារ​នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អប្រសើរ​ជាង ព្រោះ​មាន​មនុស្ស​ច្រើនជាង មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ច្រើនជាង និង​រំពឹង​ទទួលបាន​ជោគជ័យ។លោក​បន្តថា ទុនវិនិយោគ​លើ​សួនសត្វ​ថ្មី​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៩លាន​ដុល្លារ​អាមេរិក ជាការ​វិនិយោគ​ដែល​ផ្តោតលើ​ការកម្សាន្ត​ដ៏​សម្បូរបែប សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា។

សួនសត្វ Safari World Phnom Penh មានការ​សម្តែង​របស់​ស្វា​អូ​រ៉ង់​អូតង់ ការសម្តែង​របស់​សត្វ​សេក​ពី​អាហ្វ្រិក ការសម្តែង​របស់​ថនិកសត្វ​ដទៃទៀត និង​មាន​សេវាកម្ម​កំសាន្ត​ដ៏​សម្បូរបែប​ជាច្រើន​ទៀតផង​ដែរ។

ក្រៅពី​សួន​កម្សាន្ត​ដ៏​ធំ​នេះ ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ក៏​បាននិងកំពុង​បោះទុន​វិនិយោគ៣០លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​សួន​ទឹក​កម្សាន្ត​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ និង​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​ដោយ​ដាក់ឈ្មោះ Angkor Water Parkផងដែរ។

ការបើក​សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​កា​រប  ង្កើ​ត​រមណីយដ្ឋាន​កែច្នៃ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា ការបង្កើត​សួនសត្វ​ថ្មី​នេះ ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ សម្រាប់​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា អាច​រៀបចំ​កញ្ចប់​ទស្ស​ន​កិច្ច​បានល្អ​ប្រសើរ ដោយ​ភ្ជាប់​ពី​តំបន់​សួនសត្វ​ដ៏​ធំ​នេះ មកកាន់​រមណីយដ្ឋាន​និង​តំបន់​ប្រវត្តិសាស្ត្រ​កណ្តាល​ក្រុង និង​ភ្ជាប់​ទៅកាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ។

លោក​បន្តថា “វិស័យ​ឯកជន​តែងតែ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​រមណី​យ​ដ្ឋា​ន​កែច្នៃ​បែបនេះ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ និង​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត”៕

ចង់ដឹង​ពី​វិធីសាស្ត្រ​វាយតម្លៃ​អចលនទ្រព្យ​បែបណា​ទេ?

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ ការវាយតម្លៃ​អចលនទ្រព្យ​អាចមាន​ភាព​ស្មុ​គ្រ​ស្មាញ​មួយ ប៉ុន្តែ​បើសិនជា​យើង​ដឹង​វិធីសាស្ត្រ​វាយតម្លៃ និង​យល់​ពី​រូបមន្ត​វាយតម្លៃ​សាមញ្ញ គឺ​វា​ហាក់​ងាយស្រួល​ដូច​បក​ចេក​អញ្ចឹង។

គេ​មាន​វិធីសាស្ត្រ​វាយតម្លៃ​អចលនវត្ថុ​ចំនួន​បី​ប្រភេទ ប៉ុន្តែ​ថ្ងៃនេះ​គេហទំព័រ Propertyarea.asia ដែល​ល្បីល្បាញ​ផ្នែក​ព៌​ត​មាន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​សូម លើកយក​ករណី​វាយតម្លៃ​មួយ ដែលមាន​ភាព​ងាយ​យល់ និងសាមញ្ញ។

ក្នុង​បទ​បង្ហាញ​ពិសេស​មួយ លោក​បណ្ឌិត​គីម ហ៊ាង​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពីពេលថ្មីៗនេះ​ថា ការវាយតម្លៃ​អចលនវត្ថុ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន និង​មាន​ភាពងាយស្រួល ប៉ុន្តែ​ការវាយតម្លៃ​បែប​សាមញ្ញ គឺ​ងាយស្រួល​យល់​នោះទេ។

លោក​បន្តថា មាន​វិធីសាស្ត្រ​មួយចំនួន ដែល​យើង​អាច​ដឹង និង​វាយតម្លៃ​អចលនទ្រព្យ​អ្នកដទៃ​ឬ​ខ្លួនឯងបាន ដូចជា ទី១ ត្រូវ​រក​ព៌​ត​មាន​ពី​តម្លៃ​អចលនទ្រព្យ នៅ​ទីតាំង​ជុំវិញ​ទីតាំង​ដែល​អ្នក​ចង់ដឹង​ឬ​ចង់​ទិញ ឬ​ចង់​លក់​អចលនទ្រព្យ​របស់​ខ្លូន ទី២ រក​ឲ្យ​បាន​ព៌​ត​មាន​ពីរ​ឬ​បី ពី​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​នោះ ដើម្បី​យកមក​ធ្វើការ​ប្រៀបធៀប​គ្នា។

ទី៣ ដើម្បី​ទទួលបាន​ព៌​ត​មាន​ងាយស្រួល និង​ជាក់លាក់ លោក អ្នក​អាច​សាកសួរ​មេភូមិ ដើម្បី​អាច​ទទួល​ព៌​ត​មាន​អំពី​តម្លៃ​ដី ឬ​ផ្ទះ​នៅ​តំបន់​នោះ។ ទី៤ ពេល​ទទួលបាន​ព៌​ត​មាន​គ្រប់គ្រាន់​ហើយ លោកអ្នក​អាច​យក​តម្លៃ​អចលនទ្រព្យ​នៅ​ជុំវិញ​តំបន់​អចលនទ្រព្យ ដែល​យើង​ចង់ដឹង​នោះ យកមក​គុណ​ចែកជា​មធ្យម

ភាគ យើង​នឹង​អាច​ដឹង​ពី​តម្លៃ​អចល​ទ្រព្យ ដែល​យើង​ចង់ដឹង ឬ​ចង់​ទិញ​នៅ​តំបន់​នោះ​ហើយ។

ទោះជា​យ៉ាងណា​ការវាយតម្លៃ​អចលនទ្រព្យ​ប្រភេទ​ទៀត មាន​ភាព​ស្មុ​គ្រ​ស្មាញ​ខ្លាំង ទាក់ទង​នឹង​ការវាយតម្លៃ​អាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទាក់ទង​នឹង​ការវាយតម្លៃ​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​ជាដើម។ គេហទំព័រ​របស់​យើង គឺ www.propertyarea.asia នឹង​លើក​យកមក​ជូន​ប្រិយមិត្ត និង​មិត្ត​អ្នកអាន​ជាទីគោរព​ស្រលាញ់​នាពេលខាងមុខ​ទៀត៕

តោះ​ទៅ​ស្វែងយល់​ពី​អគារ Kingkey100 ស្ថាបត្យកម្ម​សំណង់​អស្ចារ្យ​របស់​ចិន

ដោយ វុត្ថា

ភ្នំពេញ៖ គ្រប់​ប្រទេស​ទាំង​ប្រទេស​អស់​នៅលើ​ពិភពលោក តែងតែមាន​ក្តី​សុ​បិ​ន្ត និង​ម​ហិ​ច្ឆិ​តាក​សាង​អគារ​ខ្ពស់​កប់​ពក​ធំជាងគេ និង​ប្លែក​ជាងគេ​សម្រាប់​ទុកជា​កេ​មរតក​សម្រាប់​ជា​ប្រវត្តិសាស្ត្រ និង​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។ ជាពិសេស​នោះ គឺ​ដើម្បី​បង្ហាញ​ពី​ម​ហិ​ច្ឆិ​តា​សេដ្ឋកិច្ច​ទៅកាន់​ពិភពលោក និង​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគ​ឲ្យ​ហូរ​ចូលមក​កាន់​ប្រទេស​របស់ខ្លួន ឲ្យ​បាន​កាន់តែច្រើន។

សម្រាប់​មហា​យក្ស​ចិន ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លំ​ដាក់​ទី២ ក៏​មិន​អស់ចិត្ត​ក្នុងការ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ឡើយ ក្នុង​សាសង​សង់​អគារ​ខ្ពស់កប់ពពក  ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក ដូចជា​សហរដ្ឋអាមេរិក និង​អារ៉ាប់​រួម​ដែលមាន​អគារ​ខ្ពស់​កប់​ពក​ច្រើន។

គេហទំព័រ propertyarea.asia ដែលជា​គេហទំព័​ល្បីល្បាញ​ខាង​ចុះផ្សាយ​ព័ត៌មាន​អចល​ទ្រព្យ ទេ​សេ​ចរណ៍ និង​សេដ្ឋកិច្ច នឹង​លើកយក​អគារ​មួយទៀត​យក​បង្ហាញ​ដល់​អ្នកអាន នោះ គឺ​អគារ​ខ្ពស់ Kingkey 100 ដែលជា​អគារ​ខ្ពស់កប់ពពក​លំដាប់​ទី៤ក្នុងប្រទេស​ទេស​ចិន។

អគារ Kingkey 100 ដែលជា​ទូទៅ​គេ​ស្គាល់​ថា KK 100 ឬ Kingkey Financial Center Plaza គឺជា​អគារ​ខ្ពស់កបពពក ដ៏​មាន​មោទនភាព​របស់​មហា​យក្ស​ចិន ស្ថិតនៅ​ក្នុងស្រុក Shenhen Luohu ក្នុង​ខេត្ត Guangdong ប្រទេស​ចិន ។ អគារ​ខ្ពស់កប់ពពក​នេះ មាន​កម្ពស់​ប្រមាណ​ជា៤៤១.៨ ម៉ែត្រ និង១០០ជាន់ ខ្ពស់​លំដាប់​ទី៤ក្នុងប្រទេស​ចិន និង​ខ្ពស់​លំដាប់​ទី២នៅក្នុង​តំបន់​អាស៊ី។

អគារ​ខ្ពស់កប់ពពក​នេះ ត្រូវបាន​គេ​សាងសង់ឡើង ដើម្បី​បំរើ​ដល់​ការិយាល័យ​ធ្វើការ សណ្ឋាគារ កន្លែង​កំសាន្ត ផ្សារ​ទំនើប​និង ភោជនីយដ្ឋានៗ ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុង​អគារ​នេះ មាន​ផ្សារ​ទំនើប​ដ៏​ល្បីល្បាញ គឺ KK Mall ដែល​បាន​បើក​ជូន​សាធារណៈជន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១០ ដែលមាន​ដាក់លក់ សម្ភារៈ​ម៉ាកល្បី។  ជាងនេះទៅទៀត ក៏បាន​ដាក់​បំរើ​រោងភាពយន្ត IMAZ  ដំបូង​គេ​ក្នុងប្រទេស​ចិន​ផងដែរ។

អគារ​ខ្ពស់កប់ពពក​លំដាប់​ទី១៤ របស់​ពិភពលោក​នេះ ត្រូវបាន​ច​រចនា​ប្លង់​ដោយ​វិស្វករ​ល្បីល្បាញ​ជនជាតិ​អង់គ្លេស ដោយ​ក្នុង​អគារ​នោះ មាន​សណ្ឋាគារ​ចាប់ពី​ជាន់​ទី៩៦ឡើង និង​មាន​ជណ្តើរយន្ត។ មិនតែប៉ុណ្ណោះ អគារ​ខ្ពស់កប់ពពក​នេះ​បានទទួល​ពានរង្វាន់ Emporis Skyscraper Award ជា​អគារ​ខ្ពស់កប់ពពក​ទី ៤ លើ​ពិភព​លោ​ក្នុង​ខែធ្នូ ឆ្នាំ ២០១១។

អគារ​ដែល​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ បានចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ២០០៧ និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១១ ដែល​ចំណាយ​ថវិកា​វិនិយោគ​អស់​ចំនួន៧៨៥លាន​ដុល្លារ ក្នុងការ​សាសង់។

អាគារ​ដ៏​មហស្ចារ្យ​នេះ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន  Kingkey Group៕

ឧកញ៉ា​សៀ រិ​ទ្ឋី នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​ World Bridge Land Group នឹង​ចាប់ផ្តើម​គំរោង​យក្ស​ថ្មី​មួយ​នៅ​ចុង​ឆ្នាំនេះ នៅ​ទីក្រុង​ភ្នំពេញ។

លោក​ឧកញ៉ា​ដែល​ល្បីល្បាញ ក្នុងការ​អភិវឌ្ឍន៍​អាគារ​ខ្ពស់​រូបនេះ នឹង​សាងសង់​គំរោង​មួយ​មានឈ្មោះ KOWLOON Bay ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កំពស់៥៩ជាន់ ស្ថិតនៅ​លើផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក​រាជធានី​ភ្នំពេញ។

គម្រោង​នេះ​គឺជា​ការបណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារ​នេះ នឹងត្រូវ​សាងសង់​លើ​ទំហំ​ផ្ទៃដី​សរុប​ចំនួន ១,៥០ ហិកតា។

អគារ​នេះ នឹង​ក្លាយជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ រួមមាន ទាំង​ខុន​ដូ និង​ផ្សារ​ទំនើប។ ប៉ុន្តែ​គម្រោង​នេះ​នៅតែ​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការសិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​នៅឡើយ ដែល​ពេលអនាគត​គម្រោង​នេះ អាច​នឹង​បន្ថែម​ប្រភេទ​អ​ច​នល​ទ្រព្យ​ផ្សេងទៀត។

ថ្វីបើ​គម្រោង​នេះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​ក៏ដោយ ក៏​អ្នក​អភិវឌ្ឍន៍​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការអនុម័ត​លើ​ការសាងសង់​នៃ​អគារ​នេះ។

ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន Worldbridge Group លោក​ឧកញ៉ា​សៀ រិ​ទ្ឋ​ធ្លាប់បាន​ថ្លែងថា លោក​បាន​ស្នើសុំ​សាងសង់​គំរោង​នេះ កំពស់៦១ជាន់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ប៉ុន្តែ​ជាល​ទ្ឋ​ផល​ក្រសួង​បាន​អនុ​ញ្ញា​ត្ត​ឲ្យ​លោក​សាងសង់​កំពស់៥៩ជាន់​ប៉ុណ្ណោះ ដែល​ធ្វើការ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឌី​សាញ​អាគារ​នេះ​ទាំងមូល​ឡើងវិញ ព្រមទាំង​គ្រឹះ​របស់​អាគារ​ផងដែរ។

ទាក់ទង​នឹង​គំរោង​អភិវឌ្ឍន៍​ដ៏​ធំ និង​ស្ថានភាព​ទីផ្សារ​នៅ​កម្ពុជា លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​បាន​ថ្លែងថា «ខ្ញុំ​នៅតែ​យល់ឃើញថា​គម្រោង រួមជាមួយ​តម្រូវការ​នៅតែមាន​ភាព​វិជ្ជមាន»។លោក​បន្តថា: «វា​មិនមាន​បញ្ហា​អ្វី​ទេ ដែលមាន​គម្រោង​ផ្សេងទៀត​នៅលើ​ទីផ្សារ។ ការ​ផ្តោតអារម្មណ៍​តែមួយគត់​របស់ខ្ញុំ​គឺ​ទីតាំង។

ទោះជា​យ៉ាងណា​គំរោង​នេះ​ទំនងជា​ពន្យា​ពេល​សាងសង់ ព្រោះ​ទីតាំង​នៃ​គំរោង​នេះ រួមទាំង​អាគារ​តាំង​បង្ហាញ ត្រូវបាន​រុំ​ព័​ទ្ឋ​ដោយ​របង​សង្ក​សី ហើយ​មិនមាន​សកម្មភាព​សាងសង់​អ្វី​នោះទេ។

ក្រុមហ៊ុន WorldBridge Land បាន​សាងសង់​រួចមកហើយ នូវ​គម្រោង​អភិ​វ ឌ្ឍ​ន៍សំខាន់ៗមួយចំនួន នៅក្នុង​ប្រទេស ដូចជា​គម្រោង The Bridge ដែល​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែលជា​តំបន់​មាន​សក្តានុពល​ខ្ពស់​នៅមុខ​ស្ថានទូត​អូស្ត្រាលី​ក្នុង​សង្កាត់​ទន្លេបាសាក់។

ការអភិវឌ្ឍន៍​ចម្រុះ​ទាំងនោះ រួមមាន​គម្រោង The Bridge ដែលមាន​ទាំង​ការិយាល័យ អគារ​ផ្សារ​ទំនើប និង​លំនៅដ្ឋាន។ អ្នក​អភិវឌ្ឍន៍​នៃ​អគា​នេះ​ក៏​កំពុងធ្វើការ​លើ​គម្រោង​ទី២បន្ថែមទៀត​គឺ The Peak ដែលជា​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​មួយ ដែល​នៅ​មិន​ឆ្ងាយ​ប្រហែល១០០ម៉ែត្រ​ពី​គម្រោង The Bridge៕

ប្រធាន CATA អំពាវនាវឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំនៅតំបន់ឆ្នេរ

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិចូលរួមវិនិយោគភោជនីយដ្ឋានខ្នាតធំ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាក្រុមបាន។

លោកស្រីបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅខេត្តកំពត កែប ខេត្តកោះកុង មិនទាន់មានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងមានទំហំធំ​សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសម្រាប់ក្រុមធំៗនៅឡើយទេ។ហេតុនេះ ទាមទារឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំ ដែលអាចដាក់ភ្ញៀវចន្លោពី៣០០ទៅ១០០០នាក់បាន ដើម្បីឲ្យខេត្តទាំងនោះកាន់តែមានភាពទាក់ទាញ និងក្រុមប្រតិបត្តិករទេសចរណ៍ អាចរៀបចំកញ្ចប់ទេសចរណ៍បានងាយស្រួល។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា “បច្ចុប្បន្ននៅខេត្តតាមតំបន់ឆ្នេរទាំងបួន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលមានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងអាចទទួលភ្ញៀវទេសចរណ៍បានច្រើន”។លោកស្រីបន្តថា “ខ្ញុំគិតថាយើង​នៅតែទាមទារឲ្យមានការវិនិយោគ​បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅយូរ និងចំណាយប្រាក់​ច្រើននៅកម្ពុជា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានអំពាវនាវបែបនេះផងដែរ ដើម្បីឲ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិវិនិយោគលើវិស័យបដិសណ្ឋារកិច្ច ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារនៅខេត្តព្រះសីហនុ និងខេត្តជាប់តំបន់​ឆ្នេរដទៃទៀត ដោយសារខេត្តជាប់តំបន់ឆ្នេរមានសក្តានុពល និងចំនួនភ្ញៀវទេស​ចរណ៍បានកើនឡើងជាប់ជាប្រចាំ ដែលធ្វើឲ្យចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់មានការខ្វះខាត។

ប៉ុន្តែលោករដ្ឋមន្រ្តីក៏អំពាវនាវឲ្យមានការគិតគូរដល់បញ្ហាបរិស្ថាន ជាចំបង​ផងដែរ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ធានាបាននូវនិរន្តរភាព៕