កម្ពុជា និងភាគីថៃ គ្រោងចុះអនុស្សរណៈ នៃ ការយោគយល់ គ្នាលើកិច្ចសហប្រតិបត្តិសំខាន់ៗ ចំនួន៣ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
បាងកក: សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីសុីន នឹង អញ្ជើញ ជា អធិបតី ក្នុង ពិធី ចុះហត្ថលេខា លើ អនុស្សរណៈ នៃ ការយោគយល់ គ្នា (MOU) ចំនួន ៣ នៅថ្ងៃពុធនេះ។

ការចុះអនុស្សរណៈ នៃ ការយោគយល់ គ្នានេះ នឹងគ្របដណ្តប់ ទៅលើ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ពាណិជ្ជកម្ម ឆ្លងដែន ការស្រាវជ្រាវ វិទ្យាសាស្ត្រ និង ការច្នៃប្រឌិតថ្មី រួមទាំងប្រព័ន្ធ តាមដាន និង ព្រមាន គ្រោះមហន្តរាយ រួមគ្នា។

យោងតាមប្រភពពីរដ្ឋាភិបាលថៃ បានបញ្ជាក់ឱ្យដឹងថា ខ្លឹមសារ MOU ទី១ មានគោលបំណងលុបបំបាត់ឧបសគ្គពាណិជ្ជកម្មឆ្លងដែន និងសម្រួលការប្រមូលពន្ធ ក្នុងនីតិវិធីគយ។

ជាមួយគ្នានេះ ភាគីទាំង២ នឹងរួមគ្នាពិចារណាលើផលិតផលដែលគួរចរាចរណ៍ និងផ្លូវដឹកជញ្ជូន ព្រមទាំងចាត់តាំងភ្នាក់ងារទទួលបន្ទុកត្រួតពិនិត្យ និងប្រកាសសាលក្រម ក្នុងករណីមានវិវាទ។

ចំណែក MOU ទី២ នឹងត្រូវបានចុះហត្ថលេខា រវាងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ខ្លឹមសារ MOU នេះ មានគោលដៅ ជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសទាំង២ ក្នុងការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។

ទន្ទឹមគ្នានោះ ខ្លឹមសារ MOU ទី៣ចុងក្រោយ មានគោលបំណងកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះធម្មជាតិ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតាមដាន និងព្រមានដែលមានស្រាប់។

ក្រោមអនុស្សារណៈយោគយល់គ្នានេះ ទីភ្នាក់ងារថៃ និងកម្ពុជានឹងផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យសិក្សាស្តីពីការព្រមានអំពីគ្រោះមហន្តរាយទៅវិញទៅមក និងចំណេះដឹងស្តីពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនភាពសុក្រឹត្យភាព និងប្រសិទ្ធភាពឱ្យបានត្រឹមត្រូវ។

លើសពីនេះទៀត ប្រទេសជិតខាងទាំងពីរក៏នឹងរួមគ្នារៀបចំសមយុទ្ធហ្វឹកហ្វឺនសម្រាប់ការជម្លៀសប្រជាជនជាបន្ទាន់ ក្នុងករណីចាំបាច់ផងដែរ៕ប្រភព៖ The Nation៕

 

តម្លៃផ្ទះជួលខ្ពស់កំពុងក្លាយជាបញ្ហារាំងស្ទះដល់ជនបរទេស ដែលមានបំណងមករស់នៅប្រទេសជប៉ុន

ដោយ: គង់ លាងហួរ

តូក្យូ: កាលពីដំណាច់ឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានថ្លែងសុន្ទរកថា ទៅកាន់ថ្នាក់ដឹកនាំធុរកិច្ច នៅទីក្រុងញូវយ៉ក ដោយប្រកាសវិធានការថ្មី ដើម្បីទាក់ទាញក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមកកាន់ប្រទេសរបស់ខ្លួន។

វិធានការនោះរួមបញ្ចូលទាំង ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលនីតិវិធីរដ្ឋបាល អាចត្រូវបានបំពេញបញ្ចប់ទាំងស្រុង ជាភាសាអង់គ្លេស និងការប្តេជ្ញាធ្វើឱ្យបរិយាកាសរស់នៅ កាន់តែប្រសើរឡើង ដើម្បីសម្របទៅនឹងតម្រូវការរបស់បុគ្គលិក ដែលផ្លាស់ទីលំនៅពីបរទេស។

ទីផ្សារជួលលំនៅដ្ឋានរបស់ប្រទេសជប៉ុន គឺជាបញ្ហាដ៏លំបាក ដែលកើតមានចំពោះជនបរទេស ព្រោះឧបសគ្គភាសាអាចរាំងស្ទះដល់ការស្វែងរកផ្ទះរស់នៅក្នុងប្រទេសមួយនេះ។
គំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ដាក់ចេញឡើង ខណៈដែលវិធានការរឹតត្បិត ជំងឺកូវីដបានបញ្ចប់ និងការកើនឡើងប្រជាប្រិយភាព របស់ប្រទេសជប៉ុនសម្រាប់វិនិយោគិន និងក្រុមហ៊ុនទូទាំងពិភពលោក ហើយចំនួនជនបរទេស ដែលផ្លាស់ទៅរស់នៅប្រទេសជប៉ុនកំពុងកើនឡើង។

កត្តាទាំងអស់នេះហើយ ដែលកំពុងជំរុញឱ្យថ្លៃផ្ទះជួល មានការកើនឡើង។ តួយ៉ាង  តម្លៃផ្ទះជួលជាមធ្យមក្នុងប្រទេសជប៉ុន នៅចន្លោះខែតុលា ដល់ខែធ្នូ បានកើនឡើង៣,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។នេះបើយោងតាមក្រុមហ៊ុន ​​Savills ។

ជាមួយគ្នានេះ ជនបរទេស​មួយចំនួន បាន​ស្វែង​រក​ជំនួយ​ពី​ក្រុមហ៊ុន​ឯកទេស ដែល​បម្រើសេវាកម្ម​ រាប់ចាប់​ពី​ការ​ស្វែង​រក​ផ្ទះ​រហូត​ដល់​ការ​រៀបចំ​ការ​អប់រំជាដើម។

ប៉ុន្តែក្រុមហ៊ុន​ឯកទេសទាំងនោះ មានថ្លៃសេវាខ្ពស់ពេក ដែលហួសពីថវិការបស់ជនបរទេសជាច្រើន ដូចជាលោក Paul Capodanno ដែលបានផ្លាស់ទីលំនៅពីទីក្រុងAustin រដ្ឋ Texas ទៅរស់នៅទីក្រុងតូក្យូ ក្នុងខែតុលា ដើម្បីបើកសាខាអាជីវកម្មថែទាំសុខភាព និងធ្មេញរបស់លោក។ លោកបានបញ្ជាក់ថា​ “ក្រុមហ៊ុនឯកទេស​ទាំងនោះ មាន​គុណប្រយោជន៍ ប៉ុន្តែ​សេវាកម្មរបស់ពួកគេមាន​តម្លៃ​ថ្លៃ​ណាស់”។

លើសពីនេះ លោក Capodanno ត្រូវបង់ថ្លៃ ដែលស្មើនឹងការជួលរយៈពេលពីរខែ ពោលគឺបង់ឱ្យទាំងភ្នាក់ងារអចលនទ្រព្យ និងបង់ឱ្យម្ចាស់ផ្ទះផងដែរ ព្រមទាំងបង់ប្រាក់កក់មុនមួយខែ និងការទូទាត់ថ្លៃជួលជាមុនចំនួន២ខែ។

ជាងនេះទៅទៀត នៅក្នុងប្រទេសជប៉ុន ផ្ទះជួលជាធម្មតាមិនមានបំពាក់គ្រឿងសង្ហារិមឡើយ ហើយការ​រក​ទិញ និង​ទិញ​គ្រឿង​សង្ហារិម​ពី​ហាង​ជជុះ​មួយ​ចំនួន​ធំ ​ក្នុង​ទីក្រុង​ដោយ​មិន​មាន​ជំនាញ​ភាសា​ជប៉ុន​ គឺ​ជា​ការ​លំបាកណាស់សម្រាប់ជនបរទេស៕ប្រភព៖Financial Times៕

តើវិស័យសំខាន់ៗអ្វីខ្លះរបស់កម្ពុជានៅតែមានភាពធន់ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើន៦,៦ភាគរយនៅឆ្នាំ២០២៤នេះ ដែលគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ប៉ុន្តែបញ្ហាវិបត្តិកូវីដ១៩ ភូមិសាស្រ្តនយោបាយនៅតែមានភាពតានតឹង។

ប៉ុន្តែយ៉ាងណាឥទ្ធិពលទាំងនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចអះ​អាងថា ពុំបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជាឡើយ ហើយវិស័យសំខាន់ៗចំនួន៣ នៅតែមានភាពធន់ និងធានាដល់ស្ថិរភាព ក្នុងការជួយទ្រទ្រង់ដំណើការសេដ្ឋកិច្ចរបស់កម្ពុជា។ តើវិស័យសំខាន់ៗទាំងនោះមានអ្វីខ្លះ?។

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធា​នវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យ​សភាកម្ពុជាយល់ឃើញថា ទោះ​បីវិបត្តិសកល បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាមានភាពមិនច្បាស់លាស់ដ៏ដោយ តែវិស័យសំខាន់ៗ៣ រួមមាន វិស័យកាត់ដេរ វិស័យធនាគារ និងវិស័យ​ផលិតកម្មរបស់កម្ពុជា នៅមានតែមានភាពធន់ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះកត់សម្គាល់ឃើញថា ការបង្វែរយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល មកផ្តោតលើវិស័យផលិតកម្ម ដោយយកមូលធនមនុស្សជាគោល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ បានលេចចេញជារូបរាងបណ្តើរៗហើយ តាមរយៈការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនឱ្យបាន១,៥លាននាក់ នៅក្នុងរយៈពេល៥ឆ្នាំ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ជឿជាក់ថា “កម្ពុជាអាចនឹងឈានដល់ការចាប់យក ឧស្សាហកម្មអេឡិចត្រូនិក និងឧស្សាហកម្មរថយន្តនាពេលខាងមុខ”។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងបន្តនិន្នាការកើនឡើងជាមួយក្តីរំពឹងអាចសម្រេចបាន កំណើនក្នុងរង្វង់៦,៦% ដែលជួយជំរុញឱ្យផលិតផល ក្នុងស្រុកសរុបរបស់កម្ពុជា មានតម្លៃជាង៣៥ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានេះផលិតផលក្នុងសរុប សម្រាប់មនុស្សម្នាក់នៅឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងកើនឡើងដល់២ពាន់៧១ដុល្លារអាមេរិក មានការកើនឡើងជាង១៥០ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណ១ពាន់៩១៧ដុល្លារអាមេរិក៕

តើខុនដូនៅក្នុងទីក្រុងសិង្ហបុរី និងគូឡាឡាំពួរមានតម្លៃចំនួនប៉ុន្មានក្នុងមួយយូនីត?

ដោយៈ គង់ លាងហួរ

អន្តរជាតិ: តម្លៃខុនដូនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងទំហំយូនីត។ ខាងក្រោមនេះគឺជាតម្លៃខុនដូ នៅក្នុងទីក្រុងធំៗរបស់ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ទី១: ទីក្រុងសិង្ហបុរី ឬប្រទេសសិង្ហបុរី
សិង្ហបុរីគឺជាប្រទេសខ្លាសេដ្ឋកិច្ចមួយ ដែលមិនអាចមើលរំលងបាននៅក្នុងតំបន់អាស៊ី។ ប្រទេសសិង្ហបុរី ក៏ជាទីកន្លែងដែលជនបរទេសប្រាថ្នាចង់មកតាំងទីលំនៅផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថា អចលនទ្រព្យនៅប្រទេសនេះ មានតម្លៃថ្លៃខ្ពស់កប់ពពក។

តួយ៉ាង តម្លៃខុនដូនៅក្នុងប្រទេសសិង្ហបុរី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួន ដូចជាទំហំយូនីត និងទីតាំងនៃគម្រោងអភិវឌ្ឍន៍ខុនដូទាំងនោះ។ ជាក់ស្តែង ខុនដូនៅ​ខាង​ក្រៅ​តំបន់​​​កណ្តាល (OCR) ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចាប់ពី៩០ម៉ឺនដុល្លារអាមេរិក ទៅដល់១,៥លានដុល្លារអាមេរិក។

រីឯ ខុនដូ​នៅក្នុង​​តំបន់​​ជាយ​​​ភាគកណ្តាល​ (RCR) ដែលមានបន្ទប់គេងចំនួន៣ដូចគ្នា មានតម្លៃចាប់ពី១,៥លានដុល្លារអាមេរិក ទៅដល់៣លានដុល្លារអាមេរិក ក្នុងមួយយូនីត។ ចំណែក ខុនដូនៅក្នុងតំបន់​ស្លូល​​ភាគកណ្តាល ​​(CCR) ដែលមានបន្ទប់គេងចំនួន៣ផងដែរ មានតម្លៃចាប់ពី២,៥លានដុល្លារអាមេរិកឡើងទៅ។

ទី២: ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ទីក្រុងគូឡាឡាំពួរ គឺជាឈ្មោះរដ្ឋធានីនៃប្រទេសម៉ាឡេស៊ី និងមានប្រជាជនរស់នៅប្រមាណ៨,៦លាននាក់។ ទីក្រុងគូឡាឡាំពួរ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងតំបន់អាស៊ាន ខណៈថ្លៃចំណាយលើការរស់នៅក្នុងទីក្រុងមួយនេះ ក៏មានតម្លៃខ្ពស់ខ្លាំងផងដែរ។

តួយ៉ាង ខុនដូនៅទីក្រុងគូឡាឡាំពួរ ដែលមានបន្ទប់គេងចំនួន២ របស់គម្រោងFour Seasons Place មានតម្លៃរហូតដល់ទៅជាង៨១ម៉ឺនដុល្លារអាមេរិក។

រីឯខុនដូដែលមានបន្ទប់គេងចំនួន៤ របស់គម្រោង Aira Residence មានតម្លៃរហូតជាង៨៧៨.០០០ដុល្លារអាមេរិក។ ចំណែក ខុនដូដែលមានបន្ទប់គេងចំនួន៥ របស់គម្រោងThe Rainz មានតម្លៃជាង១៨៦.០០០ដុល្លារអាមេរិក៕

តើស្ពានយោល ដែលមានប្រវែងវែងជាងគេបំផុតទី១នៅលើពិភពលោក ស្ថិតនៅក្នុងប្រទេសណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្ពាន ដែលមានឈ្មោះ1915 Çanakkale ត្រូវបានគេទទួលស្គាល់ថា ជាស្ពានយោលវែងជាងគេបំផុតរបស់ពិភពលោក ដែលលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រ Dardanelles និងតំណាងឱ្យសមិទ្ធិផល ផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុត ក្នុងប្រទេសទួរគី។

ស្ពាននេះតភ្ជាប់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៊ី  ព្រមទាំងជាផ្លូវឆ្លងកាត់យ៉ាងលឿនបំផុត ដោយពុំចាំបាច់ធ្វើដំណើរតាមសាឡាង ដូចពីមុន ដែលជាធម្មតាត្រូវចំណាយពេលប្រហែលមួយម៉ោងកន្លះ។ស្ពាននេះតភ្ជាប់ទីក្រុង Gelibolu នៅផ្នែកខាងតំបន់អឺរ៉ុប និងទីក្រុង Lapseki នៅផ្នែកខាងតំបន់អាស៊ី។ ការដាក់ឈ្មោះស្ពានហៅថា 1915 Çanakkale គឺសំដៅលើជ័យជំនះ របស់កងទ័ពជើងទឹកនៃចក្រភពអូតូម៉ង់ លើកងកម្លាំងអង់គ្លេស ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ដែលនៅពេលនោះ ចក្រភពអង់គ្លេសប៉ុនប៉ងគ្រប់គ្រងច្រកសមុទ្រ។

បន្ទាប់ពីបានបើកសម្ពោធ កាលពីដើមខែមីនា ឆ្នាំ២០២២ ប្រទេសទួរគី បានបំបែកកំណត់ត្រា និងវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាប្រទេស ដែលមានស្ពានយោលវែងជាងគេបំផុតទី១ នៅក្នុងពិភពលោក។

ស្ពាននេះត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនទួរគី និងកូរ៉េខាងត្បូង ដោយចំណាយពេលជិត៥ឆ្នាំ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ស្ពាននេះ មានប៉មចំនួនពីរ ជាមួយនឹងកំពស់ប្រមាណ៣០០ម៉ែត្រ និងមានចម្ងាយឃ្លាតពីគ្នា ចំនួន២.០២៣ម៉ែត្រ។

ការសាងសង់ស្ពាន 1915 Çanakkale បានចំណាយថវិកាអស់ចំនួន២,៧ពាន់លានដុល្លារ និងមានប្រវែង៣.៥៦៣ម៉ែត្រ ខណៈពេលវេលាធ្វើដំណើរ គឺចំណាយពេលត្រឹមតែ៦នាទីប៉ុណ្ណោះ៕

រាជធានីភ្នំពេញបញ្ចប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់ធំៗតម្លៃរាប់ពាន់លានដុល្លារចំនួន១២កាលពីឆ្នាំមុន

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទោះបីជា​ឆ្នាំ២០២៣​​កន្លងទៅ ​ស្ថានភាព​នៃការអភិវឌ្ឍ​ និ​ងវិនិយោគ​ លើ​គម្រោងអចលនទ្រព្យ​ផុស​ផុ​ល ​​ដូច​កាលពីឆ្នាំ២០១៩​ក្ដី តែ​ក៏មានគម្រោង​មួយចំនួន ​បាន​បញ្ចប់ដំណើរការ​សាងសង់​របស់ខ្លួន និ​ង​បានដាក់ដំណើរការ​កាលពីឆ្នាំ២០២៣ដែរ។

យោងតាមរបាយការណ៍សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ CBRE Cambodia  បានបង្ហាញថា​ មានគ​ម្រោង​អ​ភិ​វឌ្ឍ​ន៍ធំៗ​ចំនួន១២​បាន​បញ្ចប់កា​រសាងសង់ ​ក្នុងឆ្នាំ២០២៣​កន្លងទៅ ក្នុងនោះ​រួមមានគម្រោ​ង​លំនៅឋាន​គម្រោង​អគារ​ខ្ពស់ៗ និង​គម្រោងផ្សារ​ទំនើប ។

គម្រោង​ទាំង​១២ ​ដែល​ក្រុមហ៊ុន​CBRE  បាន​បង្ហាញនោះរួមមាន
ទី១ គម្រោង​ Big Tree Community Mall : គម្រោង​នេះ​ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ​៥ ប៉ែក​ខាងជើង​រាជធានីភ្នំពេញ ។ វាជាគម្រោងអភិវឌ្ឍន៍​ផ្សារ​សហគន៍ ដែលមានផ្ទះដី​ប្រមាន8,500ម៉ែត្រក្រឡា ។​Mall Management at BigTree Community Mall | The Mall Companyទី២ គម្រោង​ជីបម៉ុង​ថៅវើ រ៍ៈ គម្រោងនេះស្ថិតនៅតាមបណ្ដោយមហា​វិថី​សហព័ន្ធរុស្ស៊ី និ​ងបានដាក់ដំណើរការ​រួច​ហើយ កាលពីឆ្នាំ ២០២៣ កន្លងទៅ ។​8ef199c904c6e27ddbaeb85926d181e7.jpgទី៣ គម្រោង​ Morgan EnMaison Buildding 2 ៖ ជាគម្រោង​ខុនដូ សណ្ឋាគារ និងផ្សារទំនើប​ស្ថិតនៅ​​ខណ្ឌជ្រោយចង្វា។
ទី៤ គម្រោង​ Peng Huoth Eco Collection ៖ ជាគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ប្រណីតរបស់​ក្រុមហ៊ុន ប៉េង ហួត​គ្រុប។Maritime Bank Home Loan Service at Borey Peng Houth ECO Collection Event |  Maritime Bankទី៥ គម្រោង​ PH Mera Mall ៖ ជា​គម្រោងផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ប៉េង​ហួតគ្រុប​ដូចគ្នា ។​Có thể là hình ảnh về thiết bị chiếu sáng, đường phố và văn bản ទី៦ គម្រោង​Time Square 3 : ជាគម្រោ​ងអគារ​ផ្ដោតលើ​ខុនដូ និងការិយាល័យ ដែលមានទីតាំង​នៅ​ខណ្ឌទួល​គោក ។

ទី៧ គម្រោង Garden Residency 2 : គម្រោងនេះ​ជាគម្រោងអគារ​ខុនដូ មានទីតាំង​នៅ​ក្នុង​តំបន់​ភ្នំពេញថ្មី ខណ្ឌសែន​សុខ។
ទី៨ គម្រោង​ Chankiri Palm Creek ៖ គម្រោង Chankiri Palm Creek ជា​គម្រោ​ង​បុរីលំនៅឋាន ​ដែលមាន​ទីតាំង​អភិវឌ្ឍន៍​នៅ​ផ្លូវ​ជាតិលេខ​២ ជាប់នឹង​ផ្លូវ​៦០ម៉ែត្រ ​ដែលជា​តំបន់ដ៏មានសក្ដានុពល ។​

ទី១០ គម្រោង​ The Ground Market ៖ ជាគម្រោងអភិវឌ្ឍន៦ផ្សា​រសហគមន៍​ ស្ថិតនៅក្នុង​តំបន់​លំនៅឋាន​ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ ខណ្ឌច្បារអំពៅ ។​
ទី១១
គម្រោង​ Prince International Plaza ៖ ជា​គម្រោង​ផ្សារទំនើប​​ខុនដូ និងការិយាល័យ​ នៅ​តាមបណ្ដោ​យ​ផ្លូ​វ​សហព័ន្ធរុស្ស៊ី។
ទី១២ គម្រោង​Phnom Penh Galaxy Garden ៖ ជាគម្រោង​អភិវឌ្ឍន៍​ខុនដូ​  ស្ថិតនៅសង្កាត់ភ្នំពេញ ថ្មី​ខណ្ឌសែន​សុខ​​។
ទី១៣ គម្រោង​ Siha Residence : ជាគម្រោងអភិវឌ្ឍន៍វីឡា​បែប​ទំនើប​ស្ថិតនៅ​តំបន់​មហា​វិថី សម្ដេច​តេជោហ៊ុន​សែន ឬ​ផ្លូវ​៦០ម៉ែត្រ​៕

ក្រុមហ៊ុនមួយស្នើបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីក្នុងខេត្ត កោះកុងលើផ្ទៃដីជិត២០០ហិកតា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំង ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងស្រុកស្រែអំបិល ដែលគំរោងនេះគ្របដណ្តប់លើផ្ទៃដី១៨០ហិកតា។

លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយ លោកប្រធានក្រុមការងារ នៃគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក។

ទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

គម្រោងអភិវឌ្ឍ និងវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំ១៨០ហិកតា ក្នុងទឹកដីឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ក្នុងទុនវិនិយោគ៨០លានដុល្លារអាមេរិក។ ក្នុងនោះឃុំជ្រោយស្វាយ តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល ក៏កំពុងស្ថាបនាផ្លូវកៅស៊ូ និងហេដ្ឋារចនាសម្ព័ន្ធនានា ផ្នែកតំបន់ឆ្នេរសមុទ្រ ដើម្បីទាញស្រូបភ្ញៀវទេសចរផងដែរ ហើយការស្នើសូមបង្កើតតំបន់សេដ្ឋកិច្ចពិសេស នាពេលនេះ ក៏នឹងក្លាយជាចលករដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងនាមរដ្ឋបាលខេត្តលោកបណ្ឌិតអ៊ុក ភ័ត្រា បានស្នើទៅក្រុមហ៊ុនលើចំណុចមួយចំនួនដូចជា​ ទី ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរនូវល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ។

២-សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានា ដែលកើតឡើងជាយថាហេតុ ទី៣-សូមស្នើក្រុមហ៊ុនបន្តគាំទ្រ ដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានា ក្នុងខេត្តកោះកុង ទី៤-សូមគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងតំបន់ក្បែរទីតាំងគម្រោងវិនិយោគ ដូចជាប្រព័ន្ធទឹក អគ្គិសនី និងផ្លូវ ដើម្បីអាចឱ្យប្រជាពលរដ្ឋតភ្ជាប់ប្រើប្រាស់បានផងដែរ។

ទី៥-សូមរៀបចំឱ្យបាននូវប្រព័ន្ធ គ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា និងទី៦-ចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ៕

គំរោងដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីព្រលានយន្តហោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានជម្រុញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន ដើម្បីពិភាក្សាការងារស្តីអំពីការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើង ពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី លោកស៊ុន  ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Philippe Chatignoux ប្រធានផ្នែកសេវាសេដ្ឋកិច្ច នៃស្ថានទូតបារាំងប្រចាំកម្ពុជា ដែលមានការអមដំណើរដោយតំណាងមកពី Agence Francaise de Developpement (AFD) ក្រុមហ៊ុនRoyal Railway តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) លេខាធិ​ការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល(SSCA) និងព្រលានយន្តហោះកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តអន្តរជាតិភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSEZ) នៅខែមីនាឆ្នាំ២០១៨ និងរិះរកមធ្យោបាយអនុវត្តន៍ ការផ្តល់សេវាដឹកជញ្ជូននេះ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នាផងដែរ អង្គប្រជុំបានយល់ព្រមពិនិត្យមើល ដំណោះស្រាយបណ្តោះអាសន្ន ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើររួមបញ្ចូលគ្នា ជាមួយនឹងការផ្តល់សេវារថយន្តក្រុង ពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថានទូតបារាំង និងភាគីក្រុមហ៊ុនចូលរួមពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងជំនួយបន្តរបស់ខ្លួនក្នុងការជួយពង្រឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

លោកស៊ុន ចាន់ថុល បានស្នើឱ្យព្រលានយន្តហោះកម្ពុជានិងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បំពេញការងារយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តគម្រោងដ៏មានសារសំខាន់មួយនេះ៕

 

តើអ្នកណាខ្លះជាមហាសេដ្ឋីវ័យក្មេងបំផុតទាំង១០របស់ពិភពលោក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: មហាសេដ្ឋីវ័យក្មេងបំផុតទាំង១០ របស់ពិភពលោក មានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា ចំនួន៦៤,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយដោយទស្សនាវដ្តី Forbes ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ មហាសេដ្ឋីវ័យក្មេងបំផុតទាំង១០ របស់ពិភពលោក។
ទី១: លោក Clemente Del Vecchio ទើបមានអាយុ១៩ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៤,១ពាន់លានដុល្លារអាមេរិក។
ទី២: កញ្ញា Kim Jung-youn ទើបមានអាយុ២០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១,៧ពាន់លានដុល្លារអាមេរិក។
ទី៣: លោក Kevin David Lehmann ទើបមានអាយុ២១ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធ ចំនួន២,៥ពាន់លានដុល្លារអាមេរិក។
ទី៤: កញ្ញា Kim Jung-min ទើបមានអាយុ២១ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១,៧ពាន់លានដុល្លារអាមេរិក។
ទី៥: លោក Luca Del Vecchio ទើបមានអាយុ២២ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន៤,១ពាន់លានដុល្លារ។
ទី៦: អ្នកនាង Alexandra Andresen ទើបមានអាយុ២៧ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១,៥ពាន់លានដុល្លារ។
ទី៧: លោក Leonardo Maria Del Vecchio ទើបមានអាយុ២៨ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន៣,៩ពាន់លានដុល្លារ។
ទី៨: អ្នកនាង Katharina Andresen ទើបមានអាយុ២៨ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១,៥ពាន់លានដុល្លារ។
ទី៩: លោក Ryan Breslow ទើបមានអាយុ២៩ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធចំនួន១,១ពាន់លានដុល្លារ។
ទី១០: លោក Gustav Magnar Witzor ទើបមានអាយុ៣០ឆ្នាំ និងមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៣,៥ពាន់លានដុល្លារ៕ប្រភព៖VNexpress៕

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅឆ្នាំ២០២៦

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការ​សាងសង់​ចំណត​អ្នកដំណើរ​ថ្មី ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះសីហនុ គ្រោងនឹងបញ្ចប់នៅត្រឹម​ឆ្នាំ​២០២៦ ​ដើម្បី​ទាញយក​សក្តានុពល ​នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​មក​កម្សាន្ត​តំបន់ឆ្នេរ​ប្រទេស​កម្ពុជា ​នៅក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​។​

ក្រុមហ៊ុន VINCI Airports គឺជា​ភាគ​ហ៊ុ​និក​ដ៏​ធំ​នៃ​ក្រុមហ៊ុន Cambodia Airports ដែល​បាន​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ក្នុងប្រទេស​កម្ពុ​ជាជាង២០​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ក្រុមហ៊ុន​នេះ​បានទទួល​សម្បទាន​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​រដ្ឋា​ភិ​បាល ចាប់​តាំងពី​ឆ្នាំ​១៩៩៥​។​លោក Emmanuel Menanteau ប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន VINCI បាន​ជួប​លោកស៊ុន ចាន់ថុល ឧបនាយក​​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ​នៃ​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ បាន​ពិភាក្សា​អំពី​ផែនការ​វិនិយោគ ​របស់​ក្រុមហ៊ុន​លើ​វិស័យ​អា​កាស​ចរណ៍​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។​

លោក Emmanuel បាន​ជម្រាបជូន​លោក ចាន់ថុល ថា បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រោង ​នឹង​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ព្រះ​សី​ហ​នុ ដោយ​គ្រោង​នឹង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០២៦ ខាងមុខនេះ។ ​

ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោកធួន ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​ការពង្រីក ​ការវិនិយោគ​លើ​ព្រលានយន្តហោះ​នេះ។ លោក​ពន្យល់ថា បច្ចុប្បន្ន​ទោះបី​វិស័យ​ទេសចរណ៍​ត្រូវបាន​កែលម្អ​ជា​បណ្តើរៗ ក៏​វា​មិនទាន់​ឈានដល់​កម្រិត​មុន​វិបត្តិ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ដែល​កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់ ជា​ពិសេស​មកពី​តំបន់​អឺរ៉ុប​។​

លោក​ថ្លែងថា “​ក្រុមហ៊ុន​មាន​ផែនការ​យុទ្ធសាស្ត្រ​របស់​ពួកគេ ខណៈ​ពួកគេ​ព្យាករ​ថា ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​តំបន់ឆ្នេរ​ នឹង​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ដូច្នេះ​ផែនការ​ពង្រីក​ស្ថានីយ​អ្នកដំណើរ​ថ្មី​នេះ នឹង​ឆ្លើយតប​ការកើនឡើង ​នៃ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាងមុខ​”។​

រយៈពេល​ជាង២០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន VINCI Airports បាន​ដំណើរ​​ការ​ ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន៣ នៅ​ប្រទេស​កម្ពុជា តាមរយៈCambodia Airports ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​។ បន្ទាប់ពី​ក្រុមហ៊ុន VINCI Airports បាន​វិនិយោគ២៧០​ លាន​អឺរ៉ូ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ​ព្រលាន​យន្តហោះ​ទាំង៣ ដែលបានទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៩​។​

ព្រលានយន្តហោះ​ក្នុង​ខេត្ត​ព្រះសីហនុ សៀមរាប និង​ភ្នំពេញ​ត្រូវបាន​ពង្រីក​ ដើម្បី​បំពេញតម្រូវការ​ ដែល​ជំរុញ​ដោយ​កំណើន​ចំនួន​អ្នកដំណើរ​ជា​បន្តបន្ទាប់​។ ព្រះសីហនុ គឺជា​ទីក្រុង​ជាប់មាត់​សមុទ្រ ​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​បន្ទាប់ពី​មាន​ជើងហោះហើរ​ទៀងទាត់​ ទៅកាន់​គោលដៅ​នេះ​ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ ​២០១១​។​

កាលពី​ឆ្នាំ ​២០២០ ព្រលានយន្តហោះ​នេះ​ បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការជួសជុល​ផ្លូវ​រត់​របស់ខ្លួន​។ កម្មវិធី​វិនិយោគ៥៨​លាន​ដុល្លារ ​ដែល​ផ្តួចផ្តើមឡើង​កាលពី​ឆ្នាំ​ ២០១៨ និង​អនុវត្ត​ដោយ​ក្រុមហ៊ុន​ជា​ដៃគូ រួមមាន​ក្រុមហ៊ុន VINCI Construction Terrassement និង​ក្រុម​ហ៊ុន Soletanche Freyssinet មានន័យថា ព្រលានយន្តហោះ​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ និង​ចម្ងាយ​ឆ្ងាយ​ដូចជា Boeing 777-300ER និង Airbus A350-1000 ជាដើម​។

ប្រព័ន្ធ​ភ្លើង​ផ្លូវ​រត់ LED ថ្មី​ក៏ត្រូវ​បាន​ដំឡើង​ផងដែរ ដើម្បី​បង្កើន​ភាព​អាច​មើលឃើញ​ច្បាស់ ​ពី​អ្នកបើក​យន្តហោះ និង​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​របស់​ព្រលានយន្តហោះ​មួយ​នេះ​។​

​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ជាង៥,៤​លាន​នាក់ កាលពី​ឆ្នាំ​ ២០២៣ កើន​ជិត១៤០​ភាគរយ​ធៀប​ឆ្នាំ​២០២២ ដែល​ក្នុងនោះ​ភ្ញៀវ​មកពី​ប្រទេស​ចំនួន​៤ នៅ​តំបន់​អាស៊ី​មាន​ចំនួន​ជិត៧០ភាគរយ​ នៃ​ភ្ញៀវ​បរទេស​សរុប​។ នេះ​បើ​យោង​​តាម​ក្រសួងទេសចរណ៍​៕